-
ប្រជាពលរដ្ឋ៦ភូមិនៃខេត្ដបន្ទាយមានជ័យត្រូវបន្ដរស់នៅភៀសខ្លួននៅជម្រកបណ្តោះអាសន្ន
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ផ្ទះដែលកំពុងរៀបចំសាងសង់ និងផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសកម្មភាពយោធាថៃ គឺជាជម្រកសម្រាប់រស់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ មិនមែនជាការផ្តល់ជំនួសលំនៅដ្ឋានអចិន្ត្រៃយ៍ឡើយ។ ...
-
សមត្ថភាពទទួលទូរកុងតឺន័ររបស់ ក.ស.ស នឹងកើនដល់ ១,៤៥ លាន TEU ក្នុងឆ្នាំ២០២៧
កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងមានសមត្ថភាពទទួលការចូលចតរបស់កប៉ាល់ធំៗ និងមានទីតាំងផ្ទេរ-ស្តុកទូរកុងតឺន័រកាន់តែច្រើនថែមទៀតចាប់ពីចុងត្រីមាសទី១ ឆ្នាំ២០២៧ ខាងមុខតទៅ ខណៈដំណើរការសាងសង់ចំណតផែកុងតឺន័រថ្មី(New Container Terminal)ជំហានទី១ សម្រេចបានជាង ៦០% ហើយនាពេលនេះ។ ជប៉ុនបានដើរតួនាទីយ៉ាង ...
-
អាជ្ញាធរឃាត់ខ្លួនជនជាតិចិន ១៥នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញនៅខណ្ឌជ្រោយចង្វារ
កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ចំនួន៤ករណីផ្សេងគ្នា នៅក្នុងបុរីអ័រគីដេ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុប ១៥នាក់។ ...
-
រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យមន្រ្តីបរិស្ថានទប់ស្កាត់បទល្មើសដោយគ្មានការលើកលែង បន្ទាប់ពីចេញលិខិតព្រមានអនុប្រធានមន្ទីរបរិស្ថានមួយរូប
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានបញ្ជាឱ្យមន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិ ហើយត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងនៅពីក្រោយនៃបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង។ ...
-
នាយករដ្ឋមន្ដ្រីប្រកាសជំរុញការវិនិយោគលើការស្រាវជ្រាវ បច្ចេកវិទ្យាថ្មីៗ រួមទាំង AI
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជំរុញការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនល្បឿនការប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍ និងសម្រេចគោលដៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ...
-
កម្ពុជា និងឥណ្ឌាស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសំខាន់ៗ
កម្ពុជា និងឥណ្ឌាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយនៅទីក្រុងភ្នំពេញ។ ...
-
សម្តេចតេជោ ហ៊ុន សែន អបអរសាទរប្រធានាធិបតីឡាវ ដែលជាប់ឆ្នោតឡើងវិញ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តម ថងលូន ស៊ីស៊ូលីត ក្នុងឱកាសដែលលោកត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ...
-
អតិថិជនធនាគារ Prince Bank ទទួលបានប្រាក់ពីរខែបន្ទាប់ពីការរំលាយ
ជាងពីរខែបន្ទាប់ពីការរំលាយធនាគារ Prince Bank អតិថិជនបានចាប់ផ្តើមទទួលបានប្រាក់កក់របស់ពួកគេវិញពេញលេញនៅថ្ងៃចន្ទ បន្ទាប់ពីការតែងតាំងក្រុមហ៊ុនគណនេយ្យ Morisonkak MKA ដើម្បីត្រួតពិនិត្យដំណើរការរំលាយ និងបំប្លែងទ្រព្យសកម្មរបស់ធនាគារទៅជាសាច់ប្រាក់។ ...
-
សេចក្តីជូនដំណឹងស្តីពីការទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនមកពីប្រទេសថៃ (RPL) ជូនដល់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ ដោយប្រែក្លាយបទពិសោធការងារនិងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដែលបងប្អូនអាចយកទៅប្រើប្រាស់ក្នុងការទទួល បានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ តទៅ។ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។សារលិខិតនេះបានលើកឡើងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការប្រែក្លាយទៅសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ ក៏បានបញ្ជាក់ពីតួនាទីសំខាន់របស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) មូលធនមនុស្ស និង STEM ក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ...
រាជរដ្ឋាភិបាលកម្ពុជា
-
សេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីដោយសន្សំសំចៃថាមពល
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីដោយសន្សំសំចៃថាមពល។ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈសកល និងស្ថានភាពអាកាសធាតុក្តៅក្នុងរដូវប្រាំង។ សេចក្តីជូនដំណឹងនេះបានណែនាំឱ្យអតិថិជន និងសាធារណជនកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដូចជាកាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ បិទឧបករណ៍ពេលមិនប្រើប្រាស់ ជ្រើសរើសឧបករណ៍មានប្រសិទ្ធភាពខ្ពស់ និងអនុវត្តវិធានការសន្សំសំចៃផ្សេងៗ ដើម្បីកាត់បន្ថយចំណាយ និងចូលរួមថែរក្សាធនធានថាមពល។ ...
អគ្គិសនីកម្ពុជា











