សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoly Borovik ជួបសម្តែងការគួរសម ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoly Borovik ជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ដោយកត់សម្គាល់ពីខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៦ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ និងជនស៊ីវិលកម្ពុជាដោយអំពើឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពី៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានរាយការណ៍ពី ផលប៉ះពាល់លើតំបន់ និងជនស៊ីវិលកម្ពុជាដោយអំពើឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពី៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានដ៏ឆ្កួតលីលា និង ស្មោកគ្រោកបំផុតរបស់រដ្ឋាភិបាលក្រុងបាងកក និងពួកយោធាថៃ លើដែនអធិបតេយ្យកម្ពុជា ដោយមិនរើស គោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋ កម្ពុជាស្លាប់១៨នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជន ភៀសសឹកទៅកាន់តំបន់សុវត្ថិភាពរៀបចំដោយអាជ្ញាធរមូលដ្ឋាន ទាំងនៅក្នុងខេត្តរងការឈ្លានពាន និងបណ្តាខេត្តផ្សេងៗទៀត។ ...
ក្រសួងមហាផ្ទៃ
សេចក្ដីប្រកាសព័ត៌មាន៖ ប្រេសិតពិសេសចិនមកភ្នំពេញ ដើម្បីពិភាក្សាអំពីការបន្ធូរបន្ថយកំដៅជម្លោះកម្ពុជា-ថៃ
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ប្រេសិតពិសេសចិនមកភ្នំពេញ ដើម្បីពិភាក្សាអំពី ការបន្ធូរបន្ថយកំដៅជម្លោះកម្ពុជា-ថៃ។ក្នុងអំឡុងពេលនៃជំនួបទាំងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាងបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថាការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ តែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន ស្តីពីឯកឧត្តមឯកអគ្គរាជទូតកម្ពុជា អញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាងឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងថ្មី និងលោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីពិភាក្សាអំពីការជំរុញភាពជា ...
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
សេចក្តីថ្លែងការណ៍៖ អាជ្ញាធរមីន ថ្កោលទោសចំពោះការឈ្លានពានយ៉ាងធ្ងន់ធ្ងរខុសច្បាប់ដោយយោធាថៃមកលើកម្ពុជា
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានយោធារបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ...
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន)
សេចក្តីប្រកាសព័ត៌មានរួម ស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកួត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ដំណាក់កាលទី២)
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ ដែលអនុញ្ញាតឱ្យប្រជាជន ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីជូនដំណឹង ស្តីពីការបើកបញ្ជរផ្តល់សេវាពន្ធដារជូនអ្នកជាប់ពន្ធ នៅអគារអគ្គនាយកដ្ឋានពន្ធដារថ្មី (GDT Tower)
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងស្តីពីការចាប់ផ្តើមដាក់ឱ្យដំណើរការបញ្ជរផ្តល់សេវាពន្ធដារជូនអ្នកជាប់ពន្ធ នៅអគារអគ្គនាយកដ្ឋានពន្ធដារថ្មី (GDT Tower) ដែលមានទីតាំងស្ថិតនៅ អគារ ...
អគ្គនាយកដ្ឋានពន្ធដារ
សេចក្តីប្រកាសព័ត៌មាន៖ កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ រវាងធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលឡាវ
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ រវាងធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលឡាវ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ សំដៅអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពី៦ល្ងាច ថ្ងៃទី១៨ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានរាយការណ៍ពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពី៦ល្ងាច ថ្ងៃទី១៨ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃលើកម្ពុជាមិនរើសគោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់លើតំបន់ស៊ីវិលបានបណ្ដាលឱ្យពលរដ្ឋកម្ពុជាស្លាប់១៨នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងមានជនភៀសសឹកកើនឡើងជាបន្តបន្ទាប់ ទាំងក្នុងខេត្តជាប់ព្រំដែន និងបណ្តាខេត្តផ្សេងៗទៀត។ ...
ក្រសួងមហាផ្ទៃ
សេចក្តីជូនដំណឹង ស្តីពីការគ្រប់គ្រងការបង្ហោះដ្រូន (Drone) គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹង ហាមឃាត់ដាច់ខាតនូវការបង្ហោះដ្រូន (Drone) គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចាប់ពីពេលនេះតទៅ ដើម្បីពង្រឹងការគ្រប់គ្រង និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងគ្រាដែល ...
រដ្ឋបាលខេត្តកំពង់ចាម
សេចក្តីប្រកាសព័ត៌មាន៖ ជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។នៅក្នុងជំនួបសម្ដែងការគួរសមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាដែលបានធ្វើឡើងមុននេះក្នុងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ ដែលបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃកិច្ចសន្ទនាកម្ពុជា-បារាំង និងការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូប្រវត្តិសាស្ត្រឱ្យឈានដល់កម្រិតថ្មី។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ការសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលសារតែងតាំង លោក Jürg Montani ជាប្រធានគណៈប្រតិភូថ្នាក់តំបន់របស់ ICRC ប្រចាំកម្ពុជា
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលសារតែងតាំង លោក Jürg Montani ជាប្រធានគណៈប្រតិភូថ្នាក់តំបន់របស់ ICRC ប្រចាំកម្ពុជា។ចំពោះកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និង ICRC ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ICRC ដែលបានជួយគាំទ្រលើ៖ ១) ការលើកកម្ពស់សុខុមាលភាពរបស់អ្នកជាប់ឃុំ ២) កម្មវិធីស្តារនីតិសម្បទាសម្រាប់ជនពិការ ៣) កិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា និង ៤) ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law-IHL)។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន "ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន" ឆ្នាំ២០២៥
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន” ឆ្នាំ២០២៥ ដែលបានប្រព្រឹត្ត ...
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន
សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០“។ យុទ្ធសាស្ត្រនេះ គឺជាការធ្វើបច្ចុប្បន្នកម្មលើកទី៤ ចាប់តាំងពីការដាក់ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានរាយការណ៍ថា គិតចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានមិនរើសគោលដៅរបស់ភាគីថៃ បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ ១៨នាក់ របួស ...
ក្រសួងមហាផ្ទៃ
សេចក្តីជូនដំណឹងដល់អ្នកធ្វើដំណើរទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ទីក្រុងបាងកក
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានចេញសេចក្តីជូនដំណឹងណែនាំឱ្យអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ការណែនាំនេះធ្វើ ...
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង
សេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្ធលើប្រាក់ចំណូល”
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្ធលើប្រាក់ចំណូល។ សិក្ខាសាលានេះមានគោលបំណងបញ្ជ្រាបការយល់ ...
អគ្គនាយកដ្ឋានពន្ធដារ
សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែធ្នូនេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ មកលើកម្ពុជា មិនរើសគោលដៅ ជាពិសេសការផ្លោងនិងទម្លាក់គ្រាប់លើតំបន់ស៊ីវិល បានបណ្ដាលឱ្យពលរដ្ឋកម្ពុជាស្លាប់ចំនួន១៨នាក់ របួសចំនួន៧៩នាក់ ជនភៀសសឹកជាង១៤ម៉ឺនគ្រួសារ។ ...
ក្រសួងមហាផ្ទៃ
សេចក្ដីប្រកាសព័ត៌មានរួម៖ កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្តល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្ត្រវិនិយោគសកល
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្តល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្ត្រវិនិយោគសកល។កិច្ចសន្ទនាបានផ្តោតការពិភាក្សាលើការវិវត្តពេលថ្មីៗនៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា និងសហភាពអឺរ៉ុប រួមមានសក្ដានុពលនៃកំណើនសេដ្ឋកិច្ច ហានិភ័យដែលកំពុងកើត ក៏ដូចជានិន្នាការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីប្រកាសព័ត៌មាន៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រកាសអាសន្នចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិលក្នុងជម្លោះកម្ពុជា-ថៃ
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រកាសអាសន្នចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិលក្នុងជម្លោះកម្ពុជា-ថៃ។ឧត្តមស្នងការអង្គការ សហប្រជាជាតិសិទ្ធិមនុស្ស ឯកឧត្តម Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួលរបាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ដូ្រន និងអាវុធធុនធ្ងន់នៅក្នុង និងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើននិងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត។ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សារលិខិត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។រាជរដ្ឋាភិបាលកម្ពុជាសូមចូលរួមអបអរសាទរវទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ដែលបានរៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្តល់នូវឱកាសដល់ថ្នាក់ដឹកនាំស្ថាប័ននិងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន មកពីអង្គភាពនានា បានជួបជុំពិភាក្សាផ្លាស់ប្ដូរមតិយោបល់ ចែករំលែកបទពិសោធស្ដីពីបញ្ហាប្រឈមនិងដំណោះស្រាយ។ ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីថ្លែងការណ៍អបអរសាទរទិវាអ្នកចំណាកស្រុកអន្តរជាតិ ១៨ ធ្នូ លើកទី២៦ «លើកកម្ពស់សុវត្ថិភាព ការងារសមរម្យ និងប្រព័ន្ធជំនួយសង្គមដល់ពលករចំណាកស្រុក»
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ អង្គការសង់ត្រាល់ (CENTRAL) បានចេញសេចក្តីថ្លែងការណ៍អបអរសាទរទិវាអ្នកចំណាកស្រុកអន្តរជាតិ លើកទី២៦ និងបានបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីសម្ពាធសេដ្ឋកិច្ចលើពលករកម្ពុជាដែលបានវិលត្រឡប់មកវិញ។របាយការណ៍បានរកឃើញថា ៧១% នៃពលករដែលវិលត្រឡប់មកវិញមានជាប់បំណុល ហើយក្នុងនោះ ៨៥% មិនមានលទ្ធភាពសងតាមកាលកំណត់។ ពលករបានអំពាវនាវសុំឱ្យមានការជួយជ្រោមជ្រែងដូចជា ការបង្កើតការងារដែលមានស្ថិរភាព ការផ្អាកការបង់សងបំណុលយ៉ាងតិច ៦ខែ និងការពង្រីកលទ្ធភាពទទួលបានប្រព័ន្ធគាំពារសង្គម ដូចជា ប័ណ្ណ ប.ស.ស និងប័ណ្ណក្រីក្រ (IDPoor) ជាដើម។ ...
អង្គការសង់ត្រាល់
សេចក្តីជូនដំណឹង៖ ការលើកពេលវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកពេលវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល»។ ...
ក្រសួងមហាផ្ទៃ























