សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ដែលនៅទីនោះឯកឧត្តមគ្រោងនឹងជួបជាមួយប្រធានគណៈប្រតិភូមកពីប្រទេសមួយចំនួនផងដែរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប។ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគីនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មានរួម៖ កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្តល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្ត្រវិនិយោគសកល
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្តល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្ត្រវិនិយោគសកល។កិច្ចសន្ទនាបានផ្តោតការពិភាក្សាលើការវិវត្តពេលថ្មីៗនៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា និងសហភាពអឺរ៉ុប រួមមានសក្ដានុពលនៃកំណើនសេដ្ឋកិច្ច ហានិភ័យដែលកំពុងកើត ក៏ដូចជានិន្នាការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា និងសហភាពអឺរ៉ុប សាទរការវិវត្តគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការ
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរលោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចប់អាណត្តិ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរ និងជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ



