សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ "ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល" ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ។សេចក្តីជូនដំណឹងនេះបានអំពាវនាវឱ្យរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរដែនដី មន្ទីរ-អង្គភាព និងសាធារណជនចូលរួមសម្អាតតាមដងវិថី ដាំផ្កា ចងទង់ជាតិ និងរៀបចំសណ្ដាប់ធ្នាប់ ជាពិសេសតាមផ្លូវពីរាជធានីភ្នំពេញទៅខេត្តក្រចេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងធានាបរិយាកាសស្អាតស្អំក្នុងព្រឹត្តិការណ៍។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរអេក្វីណុក និងការប្រកួតវីដេអូ “អង្គរអេក្វីណុក”

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរអេក្វីណុក និងការប្រកួតវីដេអូ “អង្គរអេក្វីណុក”។ព្រឹត្តិការណ៍នេះបង្ហាញពីបាតុភូតអេក្វីណុកនៅអង្គរវត្ត ដែលពន្លឺព្រះអាទិត្យតម្រង់តាមប្រាសាទ និងមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌។ ក្រសួងក៏បានប្រកាសការប្រកួតវីដេអូ ដើម្បីលើកទឹកចិត្តឱ្យសាធារណជនចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍នេះ រួមមានលក្ខខណ្ឌ កាលបរិច្ឆេទ និងវិធីវាយតម្លៃ។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​និង​ផ្តល់​ភាព​កក់ក្តៅ​

នៅ​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្តី​ពី​ ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​ និង​ផ្ដល់​ភាព​កក់ក្តៅ​។​​ក្រសួង​ចេញ​សេចក្ដីជូនដំណឹង​នេះ​បញ្ជាក់​ជូន​សាធារណជន​ សមាគម​ ទេសចរណ៍​ ប្រតិបត្តិ​ករ​ទេសចរណ៍​ ផ្នែក​ឯកជន​ អ្នក​សារព័ត៌មាន​ ភ្ញៀវ​ទេសចរ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

ការអនុវត្តតម្លៃបណ្ណថ្មីសម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរ

កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជនថា រាជរដ្ឋាភិបាលបានធ្វើការកែប្រែតម្លៃបណ្ណសម្រាប់ភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងចាប់ផ្តើមដំណើរការជាផ្លូវការពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ តទៅ។ ថវិកាចំនួន ២.០០ ដុល្លារអាមេរិកដែលបានរាប់បញ្ជូលនៅក្នុងតម្លៃបណ្ណថ្មីនេះ នឹងត្រូវបានផ្តល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាក្នុងការព្យាបាលជម្ងឺដល់កុមារក្រីក្រកម្ពុជា។  ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4BhMX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!