សេចក្តីប្រកាស
សេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសអូស្ត្រាលី
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសអូស្ត្រាលី។ក្នុងអំឡុងពេលទស្សនកិច្ចចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែមីនា ឆ្នាំ២០២៦ ភាគីទាំងពីរបានពិនិត្យទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅវិស័យនយោបាយ រដ្ឋសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច ការអភិវឌ្ឍ និងការពារជាតិ។ ប្រទេសអូស្ត្រាលីបានបញ្ជាក់ការគាំទ្រដល់ការអភិវឌ្ឍន៍កម្ពុជា រួមមានជំនួយប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ១៩៩២ និងកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា។ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងសន្តិភាពតំបន់ រួមទាំងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា–ថៃ។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា–អូស្ត្រាលី។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មានស្ដីពីឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី។រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៦ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលីពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងពីរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ញត្តិគាំទ្ររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដល់សាលាដំបូងរាជធានីភ្នំពេញលើសាលក្រមលោក កឹម សុខា
កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញញត្តិគាំទ្រដល់សាលាដំបូងរាជធានីភ្នំពេញលើសាលក្រមរបស់លោក កឹម សុខា នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។យោងតាមញត្តិគាំទ្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ


