Government
Elections
Opposition party wants equal committee posts in parliament: Sar Kheng
Acting Prime Minister Sar Kheng on Wednesday said that opposition leader Sam Rainsy, now doesn’t want the parliament chairmanship chair post, but equal committee posts within the parliament. Speaking to reporters after delivering certificates to 3,000 police officers, he said Sam Rainsy phoned him and told ...
The Cambodia Herald News Staff
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=NGUwNzE2ZmZkYjA#sthash.zE5aIsK1.dpuf
CPP Readies for One-Party Vote On Assembly Committees
Senior CPP members selected nominees for the National Assembly’s nine permanent committees behind closed doors on Tuesday, while the opposition CNRP, which has continued to boycott the Assembly over July’s disputed election, urged some of Cambodia’s foreign donors to immediately sever ties with the government ...
Hul Reaksmey
http://www.cambodiadaily.com/elections/cpp-readies-for-one-party-vote-on-assembly-committees-44695/
អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសជាផ្លូវការបើកសម័យប្រជុំបោះឆ្នោតជ្រើសរើសគណៈកម្មការជំនាញ
អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសជាផ្លូវការ នៅថ្ងៃពុធនេះ ក្នុងការបើកសម័យប្រជុំសភាលើកទី១នីតិកាលទី៥ នៅថ្ងៃទី១០ខែតុលា ស្អែកនេះ បើទោះជាមានការបដិសេធចូលរួមពីគណបក្សសង្គ្រោះជាតិ។ សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋា នរដ្ឋសភា ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឲ្យដឹងថា សម័យប្រជុំរដ្ឋសភាលើកទី១នេះ នឹងត្រូវប្រព្រឹត្តទៅនៅវេលាម៉ោង៨ព្រឹក ក្រោមមអធិបតីភាពរបស់ លោក ហេង សំរិន ប្រធានរដ្ឋសភា។ ...
ស៊ុន ណារិន
http://vodhotnews.com/?p=article&id=16615&lang=kh
សាលារាជធានីភ្នំពេញ ស្នើឲ្យគណបក្សសង្គ្រោះជាតិបញ្ឈប់ការដើរប្រមូលស្នាមមេដៃនៅទីសាធារណៈ
សាលារាជធានីភ្នំពេញ ស្នើសុំប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញនៃគណបក្ស សង្គ្រោះជាតិ បង្វែរការដើរប្រមូលស្នាមមេដៃអ្នកគាំទ្រតាមទីផ្សារ ទីសាធារណៈ និងគេហដ្ឋានប្រជាពលរដ្ឋ ទៅប្រមូលនៅតាមទីស្នាក់ការគណបក្សថ្នាក់សង្កាត់ ខណ្ឌ រាជធានី ឬទីស្នាក់ការកណ្តាលគណបក្សវិញ ដើម្បីជៀសវាងការបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងរំខានពលរដ្ឋ។ ...
ពេជ្រ សុធារី
http://vodhotnews.com/16599
ឃុំប្រមាណ៩០ត្រូវពន្យារពេលក្នុងការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះព្រោះតែទឹកជំនន់
គ្រោះទឹកជំនន់បានរារាំង ការពិនិត្យនិងចុះឈ្មោះសម្រាប់ប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះ ឆ្នោតឆ្នាំ២០១៣។ គ.ជ.ប បានឲ្យដឹងថាឃុំចំនួនប្រមាណ៩០នឹងត្រូវពន្យារពេលសម្រាប់ការពិនិត្យ និង ចុះឈ្មោះបោះឆ្នោត ក៏ប៉ុន្តែការពន្យារពេលនេះបានច្រើនបំផុតតែបីថ្ងៃប៉ុណ្ណោះ។ លោកទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប បានថ្លែងថា យ៉ាងហោចណាស់ឃុំចំនួនជាង៩០នៅក្នុងចំណោមឃុំចំនួន១៦៣៣ឃុំ ទូទាំងប្រទេសនឹងត្រូវបន្ថែមរយៈពេលសម្រាប់ប្រជាពលរដ្ឋ ទៅចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដោយសារឃុំទាំងនោះរងនូវគ្រោះទឹកជំនន់។ ...
King Sihamoni Signs Decree Terminating All Adviser Positions
King Norodom Sihamoni has signed off on a Royal Decree terminating the positions of every ministry-level adviser in the government except for those of Prime Minister Hun Sen in order to allow recently appointed officials to appoint new advisers. The decree, signed October 1 and obtained ...
Khuon Narim
http://www.cambodiadaily.com/news/king-sihamoni-signs-decree-terminating-all-adviser-positions-44720/
អ្នកវិភាគថាបក្សជំទាស់រកអន្តរាគមន៍ពីអន្តរជាតិជារឿងត្រឹមត្រូវ
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីអន្តរាគមន៍ក្នុងរឿងជម្លោះនយោបាយនៅកម្ពុជា។ បក្សប្រឆាំងបានហៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលទើបបង្កើតថា ជារដ្ឋាភិបាលខុសច្បាប់ តាមរយៈរដ្ឋប្រហារច្បាប់រដ្ឋធម្មនុញ្ញ ហើយទទូចឲ្យអង្គការសហប្រជាជាតិ និងស្ថាប័នហិរញ្ញវត្ថុធំៗ កុំទទួលស្គាល់។ អ្នកវិភាគអំពីស្ថានការណ៍នយោបាយនៅកម្ពុជា បានអះអាងថា ការស្វែងរកកិច្ចអន្តរាគមន៍អន្តរជាតិរបស់ក្រុមមេដឹកនាំបក្សប្រឆាំង គឺជាសកម្មភាពស្របច្បាប់ និងជាទង្វើធម្មតារបស់ប្រទេសនីមួយៗក្នុងពិភពលោក រាប់ទាំងប្រទេសកម្ពុជាផង។ អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម លោក កែម ឡី បញ្ជាក់ថា ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង បានព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីយកឈ្នះរៀងៗខ្លួន និងចង់បានឲ្យមានការទទួលស្គាល់ថា ទង្វើរបស់ខ្លួនមានភាពស្របច្បាប់៖ «ខ្ញុំគិតថា នេះជាតួនាទីរបស់គណបក្សប្រឆាំងហើយ ប្រទេសណាក៏ដូចជាប្រទេសណាអ៊ីចឹង។ ក្រៅពីការធ្វើបាតុកម្ម គឺគេស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ។ កាយវិការនិងសេចក្ដីថ្លែងការណ៍ពុំមែនខុសច្បាប់ទេ គឺដើម្បីស្វែងរកការកែទម្រង់ស៊ីជម្រៅ ដើម្បីជំរុញឲ្យមានការចរចាផ្នែកនយោបាយប្រកបដោយតម្លាភាព។ គណបក្សប្រជាជន ប្រើកងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រធំៗ ដើម្បីដាក់សម្ពាធលើគណបក្សប្រឆាំង ហើយគណបក្សប្រឆាំងក៏ប្រើអំណាចពលរដ្ឋនិងអំណាចសហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធ»។ ...
ម៉ៅ សុធានី
http://www.rfa.org/khmer/news/politics/opposition-strategies-for-foreign-supports-10092013011842.html
គ.ជ.ប ពិចារណាពន្យារពេលចុះឈ្មោះបោះឆ្នោតដោយសារទឹកជំនន់
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងពិនិត្យពន្យារពេលវេលាចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ-សង្កាត់មួយចំនួនតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបគ្រោះទឹកជំនន់មិនអាចបើកទ្វារឲ្យពលរដ្ឋពិនិត្យ ឬចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ បាន។ មន្ត្រី គ.ជ.ប អះអាងថា ការចុះឈ្មោះប៉ុន្មានថ្ងៃមកនេះ មានអ្នកចុះឈ្មោះថ្មីនៅទូទាំងប្រទេសជាង ១ម៉ឺននាក់។ ក្នុងនោះមានឃុំ-សង្កាត់ជាង ១.៣០០ឃុំ-សង្កាត់ ក្នុងចំណោមឃុំ-សង្កាត់ ១.៦៣៣ បានបើកឲ្យដំណើរការធម្មតា។ កាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឬធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៣ មានរយៈពេល ២០ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែតុលា។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងនៅថ្ងៃអង្គារ ទី៨ ខែតុលា ថា គិតមកទល់ពេលនេះ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីជាង ១ម៉ឺននាក់។ លោកបន្តថា តាមគម្រោងអាចមានអ្នកចុះឈ្មោះថ្មីជាង ៣០ម៉ឺននាក់ និងមានគម្រោងលុបឈ្មោះស្ទួន ឬឈ្មោះខ្មោចចេញពីបញ្ជីបោះឆ្នោតជិត ២០ម៉ឺននាក់ក្នុងឆ្នាំ២០១៣នេះ៖ «ឃើញថា ឃុំសង្កាត់ជាង ១០០ ជាពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ និងនៅតាមដងទន្លេមេគង្គនៅជួបបញ្ហាច្រើនដែលរំខានដល់ការពិនិត្យ និងការចុះឈ្មោះបោះឆ្នោត ...
ដែន អយុធ្យា
http://www.rfa.org/khmer/news/politics/voter-registration-considered-to-delay-10082013062646.html
លោក ជាម យៀប៖ រយៈពេល ៣ ខែ ក្រោយពីបង្កើតរដ្ឋសភា បើគណបក្សសង្គ្រោះជាតិ នៅតែមិនចូលប្រជុំ នឹងមានការបែងចែកអាសនៈទាំង ៥៥ នោះ
ភ្នំពេញ: លោកបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍បញ្ជាក់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ ថា សម្រាប់គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហរ សម្រាប់ការចូលតុចរចា ជាមួយគណបក្សសង្គ្រោះជាតិ ក្នុងការបែងចែកអំណាចនៅក្នុងរដ្ឋសភាជាតិ គឺគណបក្សប្រជាជនកម្ពុជា បើកជើងមេឃទូលាយជូនដល់គណបក្សសង្គ្រោះជាតិ ពេលណាក៏បាន។ – ម្យ៉ាងទៀត លោក ជាម យៀប លើកឡើងថា តាមច្បាប់ បើសិនជាតំណាងរាស្ត្រ មិនគ្រប់លក្ខណៈ ( ព្រោះមិនទាន់ស្បថ ) របស់គណបក្សសង្គ្រោះជាតិ ទាំង ៥៥ រូប នៅតែមិនចូលប្រជុំរដ្ឋសភា រយៈពេល ៣ ខែ គិតចាប់ពីថ្ងៃទី២៣កញ្ញា នោះគជប នឹងបែងចែកអាសនៈនោះ ដល់គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត។ លោក ជាម យៀប បន្តថា គណបក្សប្រឆាំង ...
រតនា
http://www.cen.com.kh/localnews/show_detail/19?token=OTkxYWQ5Nz
Sam Rainsy To Ask Western Nations Not to Recognize Current Government
Opposition leader Sam Rainsy says he is preparing for a trip to the United States and Europe, to urge Western countries not to recognize the newly formed government led by Prime Minister Hun Sen. Sam Rainsy registered to vote on Monday, making him eligible to vote ...
Heng Reaksmey
http://www.voacambodia.com/content/sam-rainsy-to-ask-western-nations-not-to-recognize-current-cambodian-government/1764857.html
បទវិភាគ៖ តើហេតុអ្វីបានជាពលរដ្ឋត្រូវការយុត្តិធម៌?
អ្នកទន់ខ្សោយគ្មានអំណាចនិងគ្មានទ្រព្យសម្បត្តិ ច្រើនតែស្រែកទាមទាររកយុត្តិធម៌។ ប៉ុន្តែពាក្យ “យុត្តិធម៌” នេះ គេមិនសូវឃើញអ្នកមានអំណាច ឬអ្នកមានធនធានហូរហៀរស្រែកទាមទារនោះទេ ជាងនេះទៅទៀត ពួកគេមួយចំនួនថែមទាំងប្រព្រឹត្តអំពើអយុត្តិធម៌ទៅលើជនស្លូត ត្រង់។ ផ្ទុយទៅវិញ ពេលដែលពួកគេអស់អំណាច ពួកគេក៏ចេះស្រែកទាមទាររកយុត្តិធម៌ដែរ។ តើយុត្តិធម៌នៅឯណា ហើយថា តើយុត្តិធម៌ជាអ្វីបានជាមនុស្សត្រូវការខ្លាំងម្ល៉េះ? មានករណីច្រើនណាស់ដែលក្រុមអ្នកមានអំណាច និងក្រុមមេដឹកនាំលើពិភពលោក បានប្រព្រឹត្តអំពើអមនុស្សធម៌ និងអំពើអយុត្តិធម៌ទៅលើពលរដ្ឋស្លូតត្រង់ទៅលើក្រុមដែលមានទស្សនៈ ផ្ទុយពីខ្លួន ទៅលើក្រុមដែលហ៊ានតវ៉ា ហើយក្រោយមកត្រូវបានតុលាការកាត់ទោសវិញម្ដង។ ជាក់ស្ដែងដូចជាលោក សាដាម ហ៊ូសេន (Saddam Hussein) អតីតប្រធានាធិបតីប្រទេសអ៊ីរ៉ាក់ (Iraq) កាលពីខែវិច្ឆិកា ឆ្នាំ២០០៦ ត្រូវបានតុលាការនៃប្រទេសនេះកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។ ពេលនោះលោក សាដាម ហ៊ូសេន និយាយថា ការកាត់ទោសរបស់លោកជាការកាត់ទោសដោយអយុត្តិធម៌ ហើយបានប្ដឹងសាលាឧទ្ធរណ៍លើករណីនេះ ប៉ុន្តែត្រូវបានតុលាការបដិសេធ។ ចំណែកមេដឹកនាំផ្ដាច់ការរបស់ប្រទេសលីប៊ី (Libya) ដ៏ល្បីល្បាញដែលគេស្គាល់ថា ជាស្ដេចលើស្ដេចនៃតំបន់អាហ្វ្រិក លោក ម៊ូម៉ា ហ្កាដាហ្វី (Muammar ...
តាំង សារ៉ាដា
http://www.rfa.org/khmer/news/analysis/why-do-we-need-justice-10082013004000.html
In Cambodia, monks get political after unpopular elections
During Pchum Ben, a Cambodian religious holiday that came to a close last week, Venerable Keo Somaly got up before dawn. By 5 a.m. each day, the 32-year-old monk was dressed in his saffron robe and chanting prayers. Not long after, with the sun still hanging ...
Global Post News Staff
http://www.globalpost.com/dispatches/globalpost-blogs/belief/cambodia-monks-politics-election
មេបក្សប្រឆាំងស្នើសហគមន៍អន្តរជាតិដកអាសនៈលោកហ៊ុន សែន ចេញពីអ.ស.ប.
នំពេញ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានស្វះស្វែងរកអន្តរាគមន៍ពីសហគមន៍ អន្តរជាតិនិងសហរដ្ឋអាមេរិកឲ្យបណ្តេញលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញពីមុខតំណែងរបស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែមន្ត្រីគណបក្សប្រជាជនកម្ពុជាបានអះអាងថា នេះជាទង្វើខុសច្បាប់ហើយប្រជាពលរដ្ឋនិងផ្តន្ទាទោស។ ការស្វះស្វែងរកសម្ពាធពីអន្តរជាតិរបស់លោក សម រង្ស៊ី ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកើតមានឡើងបន្ទាប់ពីលោកបានចូលកាន់មុខតំណែងដែលគណបក្ស សង្គ្រោះជាតិចាត់ទុកថាជារដ្ឋប្រហាររដ្ឋធម្មនុញ្ញប្រមាណតែជាងពីរ សប្តាហ៍ប៉ុណ្ណោះ។ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានពេលលោកទៅចុះឈ្មោះបោះឆ្នោតនៅ សង្កាត់បឹងទំពុននៅថ្ងៃចន្ទនេះ លោក សម រង្ស៊ីបានបញ្ជាក់ថា នៅយប់ថ្ងៃចន្ទនេះលោកនឹងចេញទៅបណ្តាប្រទេសសហគមន៍អឺរ៉ុបមួយចំនួន និងសហរដ្ឋអាមេរិកដើម្បីស្វែងរកអន្តរាគមន៍ពីបណ្តាប្រទេសទាំងនោះ ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាដែលបានកើតឡើងដោយរដ្ឋប្រហារ រដ្ឋធម្មរបស់លោកហ៊ុន សែន។ លោកសម រង្ស៊ីបានបញ្ជាក់ថា ដំណើរទស្សនៈកិច្ចរបស់លោកលើកនេះនឹងជំរុញឲ្យមានការបណ្តេញលោក នាយករដ្ឋមន្ត្រីហ៊ុន សែនចេញពីអាសនៈអង្កការសហប្រជាជាតិនិងទទួចដល់ធនាគារពិភពលោក មូលនិធិរូបីយវត្ថុអន្តរជាតិផ្អាកជំនួយមកកម្ពុជា។ ...
Official Explanation for Canceled Water Festival Questioned
From the leadership of the opposition CNRP down to Phnom Penh’s street vendors, Prime Minister Hun Sen’s explanation for once again canceling the city’s annual Water Festival—recent flooding in the provinces—is being met with mounting skepticism. In a government decree on Sunday, Mr. Hun Sen said ...
Zsombor Peter and Hul Reaksmey
http://www.cambodiadaily.com/news/official-explanation-for-canceled-water-festival-questioned-44565/
មជ្ឈដ្ឋានទូទៅមានមន្ទិលចំពោះហេតុផលរដ្ឋាភិបាលលុបចោលពិធីបុណ្យអុំទូក
មជ្ឈដ្ឋានទូទៅនៅរាជធានីភ្នំពេញចាប់ពីថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ រហូតដល់អាជីវករលក់ដូរនៅតាមដងផ្លូវ សុទ្ធតែបានសម្តែងក្តីមន្ទិលចំពោះការលើកហេតុផល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលុបចោលពិធីបុណ្យអុំទូក ក្នុងនោះទឹកជំនន់នៅតាមបណ្តាខេត្តនាពេល ថ្មីៗនេះ ក៏ត្រូវបានយកមកធ្វើជាហេតុផលផងដែរ ។ តាមរយៈសារាចររបស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន លើកឡើងថា ភូមិ ឃុំរងការលិចលង់ ដែលជាធម្មតាតែងបញ្ជូនក្រុមប្រណាំងទូករបស់ខ្លួនមក រាជធានីភ្នំពេញ ដើម្បីចូលរួមនៅក្នុងពិធីបុណ្យអុំទូក ព្រមទាំងប្រជាពលរដ្ឋពី១លានទៅ២លាននាក់ដែលតែងមក ទស្សនាពិធីបុណ្យនេះ គួរតែផ្តោតលើការស្តារឡើងវិញនូវការខាតបង់ ដោយសារគ្រោះទឹកជំនន់នេះវិញ។ ប៉ុន្តែ ដោយសាររាជធានីភ្នំពេញនៅជាប់គាំងដោយសារភាពទាល់ច្រកផ្នែក នយោបាយទាក់ទងនឹងការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែ កក្កដា ហើយគណបក្សប្រឆាំងនៅតែអាចកៀងគរអ្នកគាំទ្រ រាប់ម៉ឺននាក់ឲ្យមកចូលរួមនៅក្នុងការជួបជុំគ្នានោះ បក្សសង្គ្រោះជាតិលើកឡើងថា ការពន្យល់របស់លោក ហ៊ុន សែន គ្រាន់តែជាលេសប៉ុណ្ណោះ។ ...
Zsombor Peter and Hul Reaksmey
http://www.cambodiadailykhmer.com/news/6117/
ខណៈបក្សប្រឆាំងសុំការគាបសង្កត់ពីអន្តរជាតិ អ្នកវិភាគថាយន្តការក្នុងស្រុកល្អជាង
វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគនៅកម្ពុជាបានអះអាងថា ពួកគេចង់ឃើញក្រុមអ្នកនយោបាយកម្ពុជា ប្រើប្រាស់យន្តការក្នុងស្រុកដោះស្រាយការខ្វែងគំនិតនយោបាយដែលនាំ ដល់ការមិនទទួលស្គាល់រដ្ឋាភិបាលថ្មីឲ្យបានទូលំទូលាយ។ ពួកគេទទូចយ៉ាងដូច្នេះក្រោយពេលដែលមេដឹកនាំគណបក្សប្រឆាំងអះអាង ជាប់ៗគ្នាថា នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក អង្គការសហប្រជាតិ និងសហភាពអឺរ៉ុប ដើម្បីកៀងគរអន្តរជាតិមិនឲ្យទទួលស្គាល់រដ្ឋាភិបាលលោកនាយក រដ្ឋមន្ត្រីហ៊ុនសែន។ ការប្រើប្រាស់យន្តការអន្តជាតិអាចជាដំណោះស្រាយដែលគ្មានលំនឹង ហើយមិនត្រូវតាមការវិវត្តន៍នៃស្ថានការណ៍កម្ពុជា។ នៅពេលមេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីប្រកាសថា លោកនឹងសុំឲ្យ សហគមន៍អន្តរជាតិកុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ក្រុមអ្នកវិភាគនយោបាយនិងអ្នកតាមដានខ្លះក្នុងប្រទេសកម្ពុជាបាន អះអាងថា ភាគីនយោបាយទាំងពីរគួរជួបពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហានយោបាយ តាម យន្តការក្នុងស្រុក។ ...
លោកសម រង្ស៊ី ស្នើសុំប្រធានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួនបី ផ្អាកការផ្តល់ប្រាក់កម្ចីឬប្រាក់ជំនួយមកឲ្យរដ្ឋាភិបាលកម្ពុជា
ប្រធានគណបក្សសង្គ្រោះជាតិ បានស្នើសុំប្រធានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួនបី ដែលមានទំនាក់ទំនង និងកំពុងត្រៀមរៀបចំចុះកិច្ចសន្យាហិរញ្ញវត្ថុជាមួយ រដ្ឋាភិបាលកម្ពុជា ផ្អាកផ្តល់ប្រាក់កម្ចី ឬប្រាក់ជំនួយមួយរយៈ ដោយរង់ចាំរដ្ឋាភិបាលមួយស្របច្បាប់កើតពេញរូបរាងជាមុន សិន។ លិខិតរបស់ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលទទួលបាននៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣នេះ ហើយបានបញ្ជូនទៅកាន់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រធានធនាគារពិភពលោក និងប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលមានខ្លឹមសារដូចៗគ្នា គឺស្នើសុំឲ្យស្ថាប័នហិរញ្ញវត្ថុទាំងបីនេះ ផ្អាករាល់កិច្ចការផ្តល់ប្រាក់កម្ចី ឬការបោះវិនិយោគទុនថ្មីណាបន្ថែមទៀត ជាមួយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ...
នួន បូរិន
http://vodhotnews.com/16598
លោក សម រង្ស៊ី ចុះឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ជ.ប.
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានចុះឈ្មោះរបស់លោក នៅក្នុងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ជាការបើកផ្លូវឲ្យ ឈ្មោះលោកចូលក្នុងបញ្ជីរាយនាមនៃសមាជិកសភារបស់គណបក្សសង្គ្រោះជាតិនៅ ដើមឆ្នាំក្រោយនេះ។ ឈ្មោះរបស់លោក សម រង្ស៊ី ត្រូវបានដកចេញពីបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០១២ ដោយសារតែលោកជាប់ទោស។ បន្ទាប់ ពីលោកបានទទួលព្រះរាជលើកលែងទោសមួយ និងបានត្រឡប់មកកាន់ប្រទេស វិញតែប៉ុន្មានថ្ងៃមុនពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃ ទី២៨ខែកក្កដា ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង រដ្ឋសភាបានលើកឡើងថា វាយឺតពេលហើយសម្រាប់លោក ដែលងាកមករកចុះ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនោះ។ សេចក្តីសម្រេចនេះបានផ្តល់លទ្ធភាពឲ្យលោក សម រង្ស៊ី ឈរឈ្មោះជា បេក្ខជនម្នាក់សម្រាប់រដ្ឋសភា បើទោះជាលោកជាប្រធានគណបក្សប្រឆាំង ក៏ដោយ។ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះ ជាតិ បានលើកឡើងថា ដោយចុះឈ្មោះជាបេក្ខជនឈរឈ្មោះម្នាក់កាលពី ម្សិលមិញ លោក សម រង្ស៊ី នឹងក្លាយជាសមាជិកសភាម្នាក់។ ...
Khy Sovuthy
http://www.cambodiadailykhmer.com/news/6121/
មតិពលរដ្ឋចំពោះការធ្វើសមាជមហាជនរបស់បក្សសង្គ្រោះជាតិ
ប្រជាពលរដ្ឋខ្មែរមួយចំនួនគាំទ្រចង់អោយគណបក្សសង្គ្រោះជាតិ រៀបចំសមាជមហាជន និងបាតុកម្មជាបន្តបន្ទាប់ ប្រសិនបើគ្មានដំណោះស្រាយរកយុត្តិធម៌ការបោះឆ្នោត។ ពួកគេថា បើមិនស្វែងរកយុត្តិធម៌អោយបាននៅពេលនេះទេ ពលរដ្ឋខ្មែរនឹងត្រូវរងទុក្ខលំបាកបន្តទៀត។ បើគ្មានអ្វីប្រែប្រួលនោះទេ គណបក្សសង្គ្រោះជាតិ នឹងធ្វើសមាជមហាជននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ក្រុងភ្នំពេញ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មកជួបជុំសម្ដែងមតិ និងផ្ដល់អនុសាសន៍សំខាន់ៗ ក្នុងការទាមទារស្វែងរកការពិត និងយុត្តិធម៌ពាក់ព័ន្ធការបោះឆ្នោត។ ស្របពេលជាមួយគ្នា ប្រជាពលរដ្ឋខ្មែរមួយចំនួន ក៏បានសម្តែងមតិគាំទ្រចំពោះជំនួបមហាជននេះដែរ។ ពលរដ្ឋអ្នករត់ម៉ូតូឌុបម្នាក់នៅភ្នំពេញ ឈ្មោះ ហែម សុខា បាននិយាយថា លោកគាំទ្រអោយគណបក្សសង្គ្រោះជាតិ រៀបចំជំនួបមហាជននេះឡើង ដើម្បីទាមទារអោយមានដំណោះស្រាយសម្រាប់ពលរដ្ឋម្ចាស់ឆ្នោត។ លោកបន្ថែមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធនធានធម្មជាតិគ្រប់សព្វបែបយ៉ាង ត្រូវបំផ្លាញខ្ទេចខ្ទី ហើយជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ ក៏មានវត្តមានលើទឹកដីខ្មែររឹតតែច្រើនឡើងៗ។ លោក សុខា គិតថា សមាជមហាជន និងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងមិនធ្វើអោយមានអំពើហិង្សាឡើយ៖ «គាត់ ធ្វើស្រួលដែរហ្នឹង ឃើញកាលធ្វើបាតុកម្មស្រួលដែរហ្នឹង មិនដែលទៅរញ៉េរញ៉ៃណា ទៅបោកគ្រាប់បែក ឬទៅផ្ទះប្រជាជនណាផងហ្នឹង ...
យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/people-view-on-cnrp-congress-10052013090510.html
Sam Rainsy registers name in voter list
Cambodia National Rescue Party (CNRP) leader Sam Rainsy has registered his name on Monday in the voter list at the registration station located in the commune of Chak Angre Ler, Meanchey district. By registering his name he’s able to apply to become a lawmaker in parliament. Speaking ...
The Cambodia Herald News Staff
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=YjllMzRkOTI1NTQ
Opposition Lays Out Reform Demands at ‘People’s Congress’
Amidst an opposition boycott of the National Assembly, CNRP leaders on Sunday announced to about 10,000 supporters gathered in Phnom Penh their tentative plans to push the one-party CPP government to investigate irregularities in the July election and enact a broad slate of reforms. As patchy ...
Aun Pheap and Colin Meyn
http://www.cambodiadaily.com/elections/opposition-lays-out-reform-demands-at-peoples-congress-44450/
គណបក្សសង្គ្រោះជាតិ ចាប់ផ្តើមប្រមូលស្នាមមេដៃម្ចាស់ឆ្នោតដាក់ជូនអង្គការសហប្រជាជាតិ
គណបក្សសង្គ្រោះជាតិ នៅទី០៦ខែតុលានេះ បានចាប់ផ្តើមប្រមូលស្នាមដៃរបស់ប្រជាពលរដ្ឋ ធ្វើជាញត្តិដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា១៩៩១ ឲ្យជួយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ឲ្យស្របតាមកិច្ចព្រមព្រៀងនេះ តាមរយៈតំណាងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ តាមរយៈសមាជមហាជនរបស់គណបក្សសង្គ្រោះ ជាតិ ដែលបានធ្វើឡើងនៅទីលានប្រជាធិបតេយ្យ ដែលចាប់ផ្តើមនៅម៉ោង ២រសៀលថ្ងៃទី០៦ខែតុលានេះ ប្រជាពលរដ្ឋដែលចូលរួមបាននាំប្រមូលផ្តុំគ្នាជាក្រុម ហើយបានផ្តិតមេដៃលើញត្តិ សម្រាប់ដាក់ជូនលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា១៩៩១ ជួយដោះស្រាយបញ្ហាវិបត្តិនយោបាយនៅប្រទេសកម្ពុជា ដោយឲ្យអ្នកដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្នគោរព និងប្រតិបត្តិឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងបារីស។ ...
តាំង វីដា និង ពេជ្រ សុធារី
http://vodhotnews.com/16528
អ.ស.ប.និងប្រទេសហត្ថលេខីទាំង១៨ក្នុងអ៊ុនតាក់អាចមានឥទ្ធិពលបញ្ចប់ជម្លោះនយោបាយកម្ពុជា
វ៉ាស៊ីនតោន – អ្នកវិភាគនយោបាយក្នុងប្រទេសកម្ពុជាគឺបណ្ឌិតឡៅ ម៉ុងហៃមានជំនឿថា អ.ស.ប.និងប្រទេសហត្ថលេខីទាំង១៨មានឥទ្ធិពលអាចបញ្ចប់បញ្ហាជម្លោះ នយោបាយកម្ពុជា ព្រោះថា កិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍មួយកាលពី២២ឆ្នាំមុនបានសន្យាថា នឹងជួយស្វែងរកសន្តិភាព កសាងសន្តិភាព និងរក្សាសន្តិភាពដល់ប្រទេសកម្ពុជា។ ថ្លែងក្នុងពេលអញ្ជើញជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ ថ្ងៃព្រហស្បតិ៍ លោកឡៅ ម៉ុងហៃបានចាត់ទុកថា ជាសំណាងរបស់កម្ពុជាដែលអ.ស.ប.និង ប្រទេសទាំងអស់បានធានាដល់កម្ពុជាដូច្នេះដើម្បីឲ្យកម្ពុជាបោះឆ្នោត ដណ្តើម អំណាចគ្នាផ្ទៃក្នុងដោយមិនចាំបាច់ទៅពឹងបរទេសឬប្រទេសជិតខាងមក ជួយទៀត។ ...
រដ្ឋសភាដែលមានតែគណបក្សប្រជាជនកម្ពុជានឹងបើកកិច្ចប្រជុំពេញអង្គដំបូងនៅថ្ងៃព្រហស្បតិ៍
បើទោះបីជាគណបក្សសង្គ្រោះជាតិនៅតែបដិសេធមិនទទួលយក អាសនៈទាំង៥៥របស់ខ្លួនក៏ដោយ ក៏រដ្ឋសភានឹងបើកសម័យប្រជុំពេញ អង្គនៅក្នុងថ្ងៃព្រហស្បតិ៍នេះជាលើកដំបូង ចាប់តាំងពី សមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជន បានបោះឆ្នោតជ្រើសរើស ប្រធានរដ្ឋសភា និងប្រធានគណៈកម្មាធិការទាំងប្រាំបួនរបស់ស្ថាប័ន នេះ កាលពីខែមុនមក។ ប្រធាននៃគណៈកម្មាធិការទាំងប្រាំបួន ដែលរួមបញ្ចូលគ្នាបង្កើត បានជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ហើយត្រូវបានបោះឆ្នោត គាំទ្រជាឯកច្ឆន្ទ ដោយសមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជន កម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញានេះ ក៏នឹងបើកកិច្ចប្រជុំ ដំបូងរបស់ខ្លួននៅថ្ងៃស្អែកនេះផងដែរ។ លោក ឈាង វុន ជាអ្នកនាំពាក្យរដ្ឋសភា និងជាសមាជិកសភានៃគណបក្ស ប្រជាជនកម្ពុជាបានមានប្រសាសន៍ថា “គណៈកម្មាធិការអចិន្ត្រៃយ៍នឹង បើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី៨ ខែតុលា នាពេលរសៀល ចំណែក សម័យប្រជុំពេញអង្គនៃរដ្ឋសភា នឹងធ្វើនៅពេលក្រោយ” ដោយបាន បញ្ជាក់ថា សម័យប្រជុំពេញអង្គនឹងធ្វើនៅថ្ងៃព្រហស្បតិ៍។ ...
Hul Reaksmey
http://www.cambodiadailykhmer.com/news/6082/