លោក ហេង សំរិន៖ ការចរចាផ្នែកនយោបាយផ្លាស់ប្តូរតួនាទីសមាជិករដ្ឋសភា អាចកើតមានឡើង
ប្រធានរដ្ឋសភា លោក ហេង សំរិន បញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ការចរចាផ្នែកនយោបាយ ដើម្បីផ្លាស់ប្តូរតួនាទីសមាជិកក្នុងរដ្ឋសភា អាចនឹងកើតមានឡើង ប្រសិនបើគណបក្សសង្គ្រោះជាតិ ចូលរួមប្រជុំសភា។ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ប្រធានរដ្ឋសភា លោក ហេង សំរិន មានប្រសាសន៍ថា ការធ្វើពហិការចូលរួមប្រជុំរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺជាសិទ្ធិរបស់គណបក្សមួយនេះ។ តែលោកបញ្ជាក់ថា ការសម្របសម្រួលផ្នែកនយោបាយ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរតួនាទីសមាជិកក្នុងសភា អាចនឹងកើតមានឡើង ប្រសិនបើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រឡប់មកចរចា និងចូលរួមប្រជុំសភាវិញ ៖ “ប៉ុន្ដែចាំទៅខាងមុខទៀត យើងនឹងដោះស្រាយយ៉ាងម៉េច អាហ្នឹងទាល់តែធ្វើម៉េចឲ្យគេមកចូលរួម បើគេមិនចូលរួម ចាំគិតទៀត។ អារឿងសម្របសម្រួលនយោបាយ អាហ្នឹងវាមានហើយ ឲ្យតែគេមកចូលរួម ហ៊ានចូលរួមចរចាជាមួយនឹងគណបក្សនយោបាយទាំងពីរ អាហ្នឹងឯកភាពគ្នា យើងសម្របឲ្យ” ។…
តាំង វីដា និងស៊ុន ណារិន
http://vodhotnews.com/16633