ប្រធានបក្សប្រឆាំងស្វែងរកអន្តរាគមន៍ពីអន្តរជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងបំពេញទស្សនកិច្ចនៅអឺរ៉ុប ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ និងគាំទ្រឲ្យរដ្ឋាភិបាលទាំងនោះ កុំទទួលស្គាល់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលលោកចាត់ទុកថា ជារដ្ឋាភិបាលបង្កើតឡើង ដោយរដ្ឋសភាចេញពីការរំលោភរដ្ឋធម្មនុញ្ញ។
លោក សម រង្ស៊ី មានប្រសាសន៍ថា លោកបានបញ្ចប់ដំណើរទស្សនកិច្ច ពីរជាសំខាន់ នៅប្រទេស អង់គ្លេស និងបារាំង ហើយលោកនឹងបន្តដំណើរទៅកាន់ប្រទេសប៊ែលហ្ស៊ីក ជាទីកន្លែងដែលសភាសហគមន៍អឺរ៉ុបជួបប្រជុំគ្នា។ លោក សម រង្ស៊ី បានជួបអគ្គលេខាធិការសម្ព័ន្ធគណបក្សសេរីនិយមអន្តរជាតិ នៅទីក្រុងឡុង ប្រទេសអង់គ្លេស។ លោកបានប្រាប់មន្រ្តីសម្ព័ន្ធគណបក្សសេរីនិយមអន្តរជាតិថា រដ្ឋសភាបង្កើតដោយខុសច្បាប់ និងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។ លោកស្នើឲ្យសម្ព័ន្ធគណបក្សសេរីនិយមអន្តរជាតិ គាំទ្រការបង្កើតឲ្យមានគណៈកម្មការអន្តរជាតិមួយ ដើម្បីស៊ើបអង្កេត ភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោក សម រង្ស៊ី មានប្រសាសន៍ថា កាលពីថ្ងៃព្រហស្បតិ៍ ទី ១០ តុលា លោកក៏បានជួបនឹងប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាអឺរ៉ុប លោក អ៊ីល ម៉ាប្រូក (Elmar Brok) ពន្យល់បន្ថែមពីស្ថានការណ៍ នៃប្រទេសកម្ពុជា៖ «គេយល់អំពើរដ្ឋ ប្រហាររដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី ២៣ កញ្ញា ការប្រជុំរដ្ឋសភាដោយខុសច្បាប់ និងការបង្កើតរដ្ឋាភិបាលដោយខុសច្បាប់ ហើយរដ្ឋាភិបាលនោះ កើតចេញមកពីរដ្ឋប្រហារ។»…
យន់ សាមៀន
http://www.rfa.org/khmer/news/politics/rainsy-seeks-international-support-10102013210622.html