លោក ជាម យៀប៖ រយៈពេល ៣ ខែ ក្រោយពីបង្កើតរដ្ឋសភា បើគណបក្សសង្គ្រោះជាតិ នៅតែមិនចូលប្រជុំ នឹងមានការបែងចែកអាសនៈទាំង ៥៥ នោះ
ភ្នំពេញ: លោកបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍បញ្ជាក់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ ថា សម្រាប់គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហរ សម្រាប់ការចូលតុចរចា ជាមួយគណបក្សសង្គ្រោះជាតិ ក្នុងការបែងចែកអំណាចនៅក្នុងរដ្ឋសភាជាតិ គឺគណបក្សប្រជាជនកម្ពុជា បើកជើងមេឃទូលាយជូនដល់គណបក្សសង្គ្រោះជាតិ ពេលណាក៏បាន។ –
ម្យ៉ាងទៀត លោក ជាម យៀប លើកឡើងថា តាមច្បាប់ បើសិនជាតំណាងរាស្ត្រ មិនគ្រប់លក្ខណៈ ( ព្រោះមិនទាន់ស្បថ ) របស់គណបក្សសង្គ្រោះជាតិ ទាំង ៥៥ រូប នៅតែមិនចូលប្រជុំរដ្ឋសភា រយៈពេល ៣ ខែ គិតចាប់ពីថ្ងៃទី២៣កញ្ញា នោះគជប នឹងបែងចែកអាសនៈនោះ ដល់គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត។
លោក ជាម យៀប បន្តថា គណបក្សប្រឆាំង ត្រូវទន់ទោមករកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត បើមិនទន់ទោមកទេ ដូចសុភាសិតខ្មែរថា “រទេះចេះតែទៅមុខហើយ អត់រង់ចាំទេ កង់ប្រវត្តិសាស្ត្រ ចេះតែវិលទៅមុខហើយ” អត់រង់ចាំឲ្យបរទសមកជិះជាន់ ឬបង្គាប់បញ្ជាដូច សម រង្ស៊ី ធ្វើនោះទេទៅមិនរួចទេ។…
រតនា
http://www.cen.com.kh/localnews/show_detail/19?token=OTkxYWQ5Nz