លោក ស ខេង៖ គណបក្សសង្គ្រោះជាតិបន្លំស្នាមមេដៃ ភូតភរព្រះមហាក្សត្រ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ស្នាមមេដៃដែលមន្ត្រីគណបក្សសង្គ្រោះជាតិ ដាក់ថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃទី២១ខែកញ្ញា ដើម្បីសុំពន្យារពេលប្រជុំសភានោះថា មានការបន្លំ គឺម្នាក់ផ្តិត៤ទៅ៥ដង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីចែកប័ណ្ណសរសើរ ដល់មន្ត្រីប៉ូលិស នៅថ្ងៃទី០៩ខែតុលាថា ក្រុមការងាររបស់លោក បានយកស្នាមមេដៃដែលគណបក្សសង្គ្រោះជាតិដាក់ថ្វាយព្រះមហាក្សត្រ នៅពេលកន្លងទៅ ពិនិត្យ ហើយឃើញថាមានអ្នកខ្លះបន្លំផ្តិត៤ទៅ៥ដងក្នុងម្នាក់។ ករណីនេះលោកចោទគណបក្សសង្គ្រោះជាតិថា ភូតភរព្រះមហាក្សត្រ ៖ “គេថាផ្តិតឲ្យបានបីលានបីសែននាក់ វាងាយទេ ចង់បាន១០លានក៏បានដែររឿងផ្តិត ប៉ុន្តែសំខាន់មេដៃអ្នកណាទទួលខុសត្រូវ អញ្ចឹងរឿងមិនសាមញ្ញទេ ផ្តិតទៅថ្វាយព្រះមហាក្សត្រ របៀបគេហៅថារបៀបអញ្ចឹង របៀបវាគ្មានបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ យើងអាចប្រើពាក្យថា បើចឹងដូចជាភូតភរព្រះមហាក្សត្រក៏ថាបាន ពាក្យហ្នឹងវារៀងធ្ងន់តិច ប៉ុន្តែវាអាចក្នុងន័យអញ្ចឹង”។…
ពៅ មេត្តា
http://vodhotnews.com/16628