ការអភិវឌ្ឍសង្គម
ការអប់រំ និងការបណ្តុះបណ្តាល
សេចក្ដីប្រកាសព័ត៌មានរួម៖ កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្តល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្ត្រវិនិយោគសកល
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្តល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្ត្រវិនិយោគសកល។កិច្ចសន្ទនាបានផ្តោតការពិភាក្សាលើការវិវត្តពេលថ្មីៗនៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា និងសហភាពអឺរ៉ុប រួមមានសក្ដានុពលនៃកំណើនសេដ្ឋកិច្ច ហានិភ័យដែលកំពុងកើត ក៏ដូចជានិន្នាការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីជូនដំណឹងអំពីការដាក់ឱ្យដំណើរការ «គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា» របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងអំពីការដាក់ឱ្យដំណើរការ «គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា» ក្នុងគោលបំណងចូលរួមរៀបចំផែនការមេសាលារៀន ដោយរួមបញ្ចូលផ្នត់គំនិតនៃការអភិវឌ្ឍទីក្រុង លំហសាធារណៈ គំនិតច្នៃប្រឌិត ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាមួយចំនួនក្នុងស្រុកមណ្ឌលសីមា ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន រហូតដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ ការផ្អាកនេះធ្វើ ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកចំនួន ៤ (ស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក) ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន ចាប់ពី ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង
សេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់នៃការឈ្លានពានយោធាខុសច្បាប់របស់ប្រទេសថៃ លើការរៀនសូត្ររបស់កុមារកម្ពុជា
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានថា ដោយសារការឈ្លានពានយោធាខុសច្បាប់របស់ប្រទេសថៃ សាលារៀនសរុប ៥១៤ កន្លែង បានបិទទ្វារ គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដែលធ្វើឲ្យប៉ះពាល់ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្នក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ៥:៣៦ នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្នសម្រាប់គ្រឹះស្ថានសិក្សាតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ដែលស្ថិតនៅជាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងខេត្តឧត្តរមានជ័យ
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្តត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការ ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ
សេចក្តីប្រកាសព័ត៌មាន៖ ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់ នៃរង្វាយតម្លៃលទ្ធផលសិក្សាកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤
នៅថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់នៃ រង្វាយតម្លៃលទ្ធផលសិក្សាកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤។ ក្រសួងនឹងប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិនៃរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ (SEA-PLM 2024) របស់ប្រទេសកម្ពុជា» នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មាន៖ ការប្រើប្រាស់ម៉ោងបង្រៀនឱ្យយអស់លទ្ធភាព និងកែលម្អការបង្រៀនដើម្បីបង្កើនគុណភាពនៃការរៀននៅកម្ពុជា
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រើប្រាស់ម៉ោងបង្រៀនឱ្យអស់លទ្ធភាព និងកែលម្អការបង្រៀនដើម្បីបង្កើនគុណភាពនៃការរៀននៅកម្ពុជា។ របាយការណ៍ថ្មីពីរបានសង្កត់ធ្ងន់លើការពិនិត្យមើលទាំងគុណភាព និងបរិមាណនៃការបង្រៀននៅតាមសាលាបឋមសិក្សា ហើយបានលើកអនុសាសន៍មួយចំនួនសម្រាប់ពង្រឹងអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន ដើម្បីឱ្យកុមារទាំងអស់មានមូលដ្ឋានគ្រឹះក្នុងការរៀនសូត្រចេះ និងរីកចម្រើនទៅមុខទៀត ...
ធនាគារពិភពលោកប្រចាំនៅកម្ពុជា
សេចក្តីប្រកាសព័ត៌មានរួម៖ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ លើកកម្ពស់វិស័យអប់រំនៅកម្ពុជាតាមរយៈការដាក់ឪ្យដំណើរការថ្នាលឌីជីថល ដើម្បីជំរុញការបណ្តុះបណ្តាលគ្រូបង្រៀន
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ (UNICEF) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “ថ្នាលអភិវឌ្ឍសមត្ថភាព (CDP)” ដែលជាប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) សម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឌីជីថលរូបនីយកម្ម និងធ្វើឱ្យការបណ្តុះបណ្តាលគ្រូបង្រៀនមានរចនាសម្ព័ន្ធ និងលក្ខណៈស្តង់ដា ផ្លាស់ប្តូរការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅទូទាំងប្រទេសកម្ពុជា និងជាចុងក្រោយធ្វើឪ្យប្រសើរឡើងនូវការសិក្សារបស់កុមារគ្រប់រូប។ ...
យូនីសេហ្វ
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ឱ្យដំណើរការយុទ្ធនាការជាតិដើម្បីលើកកម្ពស់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច និងការអប់រំកម្រិតមូលដ្ឋាន
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដោយយូនីសេហ្វ បានធ្វើយុទ្ធនាការទូទាំងប្រទេស ដើម្បីដោះស្រាយបញ្ហាអត្រាបោះបង់ការសិក្សាដែលនៅតែខ្ពស់នៅឡើយ និងធានាថា កុមារគ្រប់រូបចាប់ពីវ័យ ...
យូនីសេហ្វកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ធនាគារពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា។សហហិរញ្ញប្បទានដោយឥណទាន ១០០ លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក និងជំនួយចំនួន ៥ លានដុល្លារពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ ...
ធនាគារពិភពលោក
សេចក្តីជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”។ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែលជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ) មិនមែនជាអាហារូបករណ៍ (Financial Aid without Interest)។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្ដីជូនដំណឹងស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលសម្រេចពន្យារពេលនៃការប្រឡង ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ទៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥វិញ
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលសម្រេចពន្យារពេលនៃការប្រឡង ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ទៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥វិញ។ដើម្បីធានាឱ្យដំណើរការការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ អាចប្រព្រឹត្តទៅដោយរលូន និងបេក្ខជន គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធមានសុខសុវត្ថិភាព ក្រសួងគ្រោងនឹងរៀបចំវិធានមួយចំនួនដូចចែងក្នុងសេចក្តីជូនដំណឹងនេះ។ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មានស្តីពីការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាដែលបានវិលត្រឡប់ពីប្រទេសថៃឱ្យសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជាក្រោមឈ្មោះថា "អាហារូបករណ៍សម្តេចតេជោ"
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាដែលបានវិលត្រឡប់ពីប្រទេសថៃឱ្យសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជាក្រោមឈ្មោះថា “អាហារូបករណ៍សម្តេចតេជោ”។ចាប់តាំងពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និស្សិតដែលបានវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញមានចំនួន ៤២៣នាក់។ និស្សិតចំនួន ១៧២នាក់ ក្នុងចំណោម ៤២៣នាក់ បានស្នើសុំអាហាររូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសនិស្សិតស្ម័គ្រចិត្តចូលបំពេញការងារ ឬធ្វើកម្មសិក្សា
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសនិស្សិតស្ម័គ្រចិត្តចូលបំពេញការងារ ឬធ្វើកម្មសិក្សា។ដើម្បីផ្តល់ឱកាសដល់និស្សិតក្នុងការរៀនសូត្រដកពិសោធន៍ការងារជាក់ស្តែង ក្រសួងបរិស្ថានជ្រើសរើសនិស្សិតស្ម័គ្រចិត្តមកបំពេញការងារ ឬធ្វើកម្មសិក្សា ...
ក្រសួងបរិស្ថាន
សេចក្តីប្រកាសព័ត៌មានស្តីពីអង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជាស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អង្គការសិទ្ធិកុមារបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីអង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជាស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ។ខណៈពេលដែលមានគោលការណ៍ណែនាំសម្រាប់ ...
អង្គការសិទ្ធិកុមារ
ឱកាសអភិវឌ្ឍអាជីវកម្មរបស់អ្នក៖ ចូលរួមការបណ្ដុះបណ្ដាលរបស់យើងអំពីជំនាញឌីជីថលនិងការអភិវឌ្ឍអាជីវកម្មដើម្បីកំណើនប្រកបដោយចីរភាព
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានក្ដីសោមនស្សរីករាយសូមប្រកាសបើកទទួលការចុះឈ្មោះចូលរួមការបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃពេញ ស្ដីពី “ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា តាម ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញការអភិវឌ្ឍន៍មូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ
នៅថ្ថៃទី១២ ខែរិច្ឆិកា ឆ្នាំ ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសមួយស្តីពីព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញការ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មាន ស្តីពី គម្រោង៨០លានដុល្លាររបស់ ADB ដើម្បីបង្កើនលទ្ធភាពទទួលបាន និងគុណភាពការអប់រំថ្នាក់មធ្យមសិក្សា នៅកម្ពុជា
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពី គម្រោង៨០លានដុល្លាររបស់ ADB ដើម្បីបង្កើនលទ្ធភាពទទួលបាន និងគុណភាពការអប់រំថ្នាក់មធ្យមសិក្សា នៅកម្ពុជា។យោងតាមសេចក្ដីប្រកាស ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន ...
ធនាគារអភិវឌ្ឍន៍អាស៊ី
ឱកាសទទួលបានអាហារូបករណ៍សម្រាប់ថ្នាក់ឧត្ដមសិក្សានៅខេត្ដព្រះវិហារ
កម្មវិធីបណ្ណាល័យអ្នកប្រយុទ្ធ សូមជម្រាបជូនសិស្សថ្នាក់ទី១២ នៅក្នុងខេត្តព្រះវិហារ ឱ្យបានជ្រាបថា កម្មវិធីបណ្ណាល័យអ្នកប្រយុទ្ធ បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ ដើម្បីបន្ដការសិក្សាថ្នាក់ឧត្ដមសិក្សា កម្រិតបរិញ្ញាបត្រ ឬបរិញ្ញាបត្ររង នៅគ្រឹះស្ថានឧត្ដមសិក្សាក្នុងខេត្តព្រះវិហារ។ អាហារូបករណ៍ផ្ដល់សម្រាប់អ្នករស់នៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។បេក្ខជនដែលមាន ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ឱកាសទទួលបានការបណ្ដុះបណ្ដាលអក្ខរកម្មទិន្នន័យសម្រាប់អ្នកសារព័ត៌មាន
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានកិត្តិយសក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មទិន្នន័យអំពីគណនេយ្យភាពសង្គម ចំនួន ៤ថ្ងៃ នៅថ្ងៃទី១៥-១៦ និងថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៤។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតគិតថ្លៃ ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ឱកាសចូលក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានកិត្តិយសសូមប្រកាសអំពីការបើកទទួលការចុះឈ្មោះចូលក្នុងវគ្គបណ្ដុះបណ្ដាល រយៈពេលពីរថ្ងៃ នៅថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ គោលបំណងនៃវគ្គបណ្តុះបណ្តាល “ទស្សនី ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ























