សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ ទិវាកុមារពិភពលោកនៅខេត្តព្រះវិហារអំពាវនាវឱ្យមានសន្តិភាព និងកិច្ចការពារកុមារគ្រប់រូប
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការអំពាវនាវឱ្យមានសន្តិភាព និងកិច្ចការពារកុមារគ្រប់រូប សម្រាប់ទិវាកុមារពិភពលោកឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។ ដោយរៀបចំឡើងរួមគ្នាជាមួយអាជ្ញាធរខេត្ត និងបណ្តាញយុវជនមកពី ភ្លើងគប់ ក្រោមមូលបទ “យើងរួមគ្នាដើម្បីសន្តិភាព យើងរួមគ្នាដើម្បីសិទ្ធិកុមារ” ព្រឹត្តិការណ៍នេះមានបំណងនាំយកកិច្ចគាំទ្រ ឱកាសរៀនសូត្រ និងភាពសះស្បើយមកជូនសហគមន៍នានា ដែលរងផលប៉ះពាល់ពីវិបត្តិនាពេលថ្មីៗនៅព្រំដែនកម្ពុជា។ ...
យូនីសេហ្វ
សេចក្តីប្រកាសព័ត៌មានរួម៖ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ លើកកម្ពស់វិស័យអប់រំនៅកម្ពុជាតាមរយៈការដាក់ឪ្យដំណើរការថ្នាលឌីជីថល ដើម្បីជំរុញការបណ្តុះបណ្តាលគ្រូបង្រៀន
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ (UNICEF) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “ថ្នាលអភិវឌ្ឍសមត្ថភាព (CDP)” ដែលជាប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) សម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឌីជីថលរូបនីយកម្ម និងធ្វើឱ្យការបណ្តុះបណ្តាលគ្រូបង្រៀនមានរចនាសម្ព័ន្ធ និងលក្ខណៈស្តង់ដា ផ្លាស់ប្តូរការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅទូទាំងប្រទេសកម្ពុជា និងជាចុងក្រោយធ្វើឪ្យប្រសើរឡើងនូវការសិក្សារបស់កុមារគ្រប់រូប។ ...
យូនីសេហ្វ
សេចក្តីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាល និងយូនីសេហ្វដាក់ដំណើរការយុទ្ធនាការជាតិដើម្បីទប់ស្កាត់ការរងរបួសចំពោះកុមារ
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី យុទ្ធនាការជាតិដើម្បីទប់ស្កាត់ការរងរបួសចំពោះកុមារ។ ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ និងដៃគូ រាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ដំណលរការយុទ្ធនាការជាតិចំនួនពីរ ដើម្បីទប់ស្កាត់ការស្លាប់របស់កុមារពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខចំនួនពីរនៅក្នុងចំណោមមូលហេតុនាំមុខគេនៃការស្លាប់របស់កុមារ និងយុវជននៅកម្ពុជា។ ...
យូនីសេហ្វ
សេចក្តីប្រកាសព័ត៌មានស្តីពីយូនីសេហ្វពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ សម្រាប់កុមារ និងក្រុមគ្រួសារភៀសសឹកដោយជម្លោះព្រំដែន
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីយូនីសេហ្វពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ សម្រាប់កុមារ និងក្រុមគ្រួសារភៀសសឹកដោយជម្លោះព្រំដែន។បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ក្រោយពីអំពើហឹង្សាប្រដាប់អាវុធរយៈពេលប្រាំថ្ងៃតាមបណ្តោយព្រំដែន យូនីសេហ្វកំពុងពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌របស់ខ្លួន ដើម្បីផ្តល់ការគាំទ្រដ៏សំខាន់ដល់កុមារ និងក្រុមគ្រួសារភៀសសឹក ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងបន្ទាន់ដល់សុខភាព សុវត្ថិភាព និងការអប់រំរបស់ពួកគេ។ ...
យូនីសេហ្វ
សេចក្ដីប្រកាសព័ត៌មាន៖ ប្រទេសកម្ពុជា ស៊ុយអែត និងយូនីសេហ្វ រួមគ្នាការពារការអប់រំសម្រាប់កុមារ ដែលសាលារៀនខ្លួនត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលចត្តាឡីស័ក
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វកំពុងរិះរកវិធីឆ្លើយតបបន្ទាន់ចំពោះតម្រូវការសិក្សារបស់សិស្សានុសិស្សដែលពុំអាចទៅរៀនបានដោយសារសាលារបស់ពួកគេ កំពុងត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌល ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីថ្លែងការណ៍រួម ស្តីពីសារាចររបស់ប្រធានរដ្ឋសភា ដែលមិនស្របតាមក្របខណ្ឌនៃច្បាប់ និងគោលការណ៍នៃប្រសិទ្ធិភាព តម្លាភាព និងប្រជាធិបតេយ្យ
អង្គការសង្គមស៊ីវិលនៅកម្ពុជា បានយល់ឃើញថាសារាចរស្តីពីវិធីសាស្ត្រធ្វើការ របស់គណៈកម្មាធិការរដ្ឋសភាជាតិ បានចេញនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ដោយប្រធានរដ្ឋសភា ដែលសារាចរនេះ មិនគោរពតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ តម្លាភាព ប្រសិទ្ធភាព រដ្ឋធម្មនុញ្ញ និង បទបញ្ជាផ្ទៃក្នុង ...
ក្រុមអង្គការសង្គមស៊ីវិល
គម្រោងបាឡុងហោះ ដើម្បីរៃអង្គាសទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិក សម្រាប់អង្គការយូនីសេហ្វ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា
បាឡុងហោះ ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសជាង ១០០ បានមកដល់ប្រទេសកម្ពុជា ហើយនៅព្រឹកថ្ងៃនេះនៅឯសួនច្បារមុខវត្តបុទុម វាត្រូវបានបង្ហោះឡើង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ ក្នុងការទទួលបានការអប់រំ និងដើម្បីរៃអង្គាសទឹកប្រាក់សម្រាប់ការងារ របស់អង្គការយូនីសេហ្វនៅទូទាំងពិភពលោក។ ...
អង្គការ យូនីសេហ្វ កម្ពុជា
នាយកដ្ឋានជំនួយមនុស្សធម៌ និងការពារជនស៊ីវិល (ECHO) របស់សហភាពអឺរ៉ុប នឹងផ្តល់ទឹកប្រាក់ចំនួន ៦០ម៉ឺនអឺរ៉ូ (ប្រមាណជា ៨៣.២០០០ ដុល្លារអាមេរិក) ដើម្បីជួយកាត់បន្ថយហានិភ័យនៃជំងឺឆ្លងតាមរយៈទឹកកខ្វក់ ដែលកើតឡើងលើកុមារកម្ពុជា ដែលងាយរងគ្រោះ និងគ្រួសាររបស់ពួកគេនៅអំឡុងពេល និងក្រោយពេលគ្រោះទឹកជំនន់។
នាយកដ្ឋានជំនួយមនុស្សធម៌ និងការពារជនស៊ីវិល (ECHO) របស់សហភាពអឺរ៉ុប នឹងផ្តល់ទឹកប្រាក់ចំនួន ៦០ម៉ឺនអឺរ៉ូ (ប្រមាណជា ៨៣.២០០០ ដុល្លារអាមេរិក) ដើម្បីជួយកាត់បន្ថយហានិភ័យនៃជំងឺឆ្លងតាមរយៈទឹកកខ្វក់ ដែលកើតឡើងលើកុមារកម្ពុជា ដែលងាយរងគ្រោះ និងគ្រួសាររបស់ពួកគេនៅអំឡុងពេល និងក្រោយពេលគ្រោះទឹកជំនន់។ ...
សហភាពអឺរ៉ុប និងអង្គការយូនីសេហ្វ







