ការ​អភិវឌ្ឍ​សង្គម

រដ្ឋសភា​បើក​ប្រជុំ​វិសាមញ្ញថ្ងៃ១១ កក្កដា ដើម្បី​ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ​​ដើម្បី​ដក​សញ្ជាតិ​អ្នក​គប់គិត​ជាមួយ​បរទេស

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដើម្បី​ដក​សញ្ជាតិ​អ្នក​គប់គិត​ជាមួយ​បរទេស​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ជាតិ ត្រូវ​រំពឹង​ថា​នឹង​ចេញនា​ពេល​ឆាប់នេះ ដោយ​នៅ​ថ្ងៃ​នេះ ​ទាំង​នាយក​រដ្ឋមន្ត្រី ទាំង​ប្រធានព្រឹទ្ធសភា​បាន​លើក​ឡើង​ពី​ភាពចាំ​បាច់​នៃ​ច្បាប់​នេះ និង​បាន​​ប្រៀបធៀប​ទៅ​នឹង​ប្រទេស ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-3-1716-262547

កម្ពុជា​រៀបចំ​វេទិកាសហគ្រិន​លំដាប់អាស៊ាន​ចុងក្រោយដោយ​ផ្ដល់​អំណាចដល់​សហគ្រិន​ស្ដ្រី​នៅខែ​កញ្ញា​

សម្រាប់​សហគ្រិន​ស្ត្រី​ក្នុង​តំបន់​អាស៊ាន កម្ពុជានឹង​​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​សហគ្រិន​កំពូល និង​និង​ពានរង្វាន់​សហគ្រិន​ស្ត្រី​អាស៊ាន (AWEN) ​លើក​ទី​២ និង​ចុងក្រោយ នៅខែ​កញ្ញា​​ឆ្នាំនេះ មុនពេល​ប្រគល់​តួនាទី​ដល់​​ប្រទេស​ឡាវ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-3-1147-262533

កម្ពុជាបដិសេធ​ជនបរទេស​ជាង​១២០០​នាក់ និង​បណ្ដេញ​ចេញ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ជិត ៦០០០នាក់​​គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០២៥

ជន​បរទេស​ជាង ១២០០​នាក់​​ត្រូវបាន​បដិសេធ​មិន​ឲ្យ​ចូល​មក​កម្ពុជា​នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥​នេះ​ ខណៈ​ដែល​អ្នកដំណើរជាតិ និងអន្តរជាតិបានធ្វើដំណើរចេញចូលតាមច្រកទ្វារអន្តរជាតិទូទាំងប្រទេសកម្ពុជាមានចំនួន ៣,៦ លាននាក់ កើនឡើងជិត១៥ភាគរយបើប្រៀបធៀបនឹងរយៈដូចគ្នា ក្នុងឆ្នាំ២០២៤។ ...

សួស យ៉ាមី
https://www.postkhmer.com/national/2025-7-2-1649-262526

គ្រួសារនិងសង្គមស៊ីវិលធ្វើយុទ្ធនាការឱ្យដោះលែងសកម្មជនមាតាធម្មជាតិកម្ពុជា

មួយ​ឆ្នាំ​បន្ទាប់​ពី​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​កម្ពុជាប្រាំ​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ក្រុមសង្គម​ស៊ីវិល និង​ក្រុម​គ្រួសារ ​អំពាវនាវ​ឱ្យដោះលែង​ពួកគេ​ជា​បន្ទាន់។ ដើម្បីប្រារព្ធខួបនៃការឃុំខ្លួនរបស់ពួកគេ ក្រុមសិទ្ធិមនុស្សបានចាប់ផ្តើមយុទ្ធនាការរយៈពេលប្រាំថ្ងៃដើម្បីទាមទារយុត្តិធម៌ ដោយបង្ហាញថាតើការបន្តឃុំខ្លួនរបស់ពួកគេប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាននិងក្រុមគ្រួសាររបស់សកម្មជនរបៀបណា។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/one-year-on-mother-nature-cambodia-activists-remain-behind-bars-as-families-and-ngos-demand-their-release/

ធនាគារកូរ៉េចំនួន​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​​សិទ្ធិ​មនុស្សយ៉ាងគឃ្លើនតាម​រយៈ​ការ​អនុវត្ត​កម្ចី​​នៅ​កម្ពុជា

ធនាគារពាណិជ្ជដែលគ្រប់គ្រងដោយជនជាតិកូរ៉េចំនួនពីរនៅក្នុងប្រទេសកម្ពុជាត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សយ៉ាងគឃ្លើនតាមរយៈការអនុវត្តកម្ចីលើកូនបំណុលដែលងាយ​រងគ្រោះ នេះបើយោងតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលមួយរបស់ប្រទេសកូរ៉េដែលទើបនឹងចេញពីពេលថ្មីៗនេះ។ ...

ឃួន ណារីម​
https://khmer.cambojanews.com/two-korean-owned-banks-allegedly-committed-human-rights-abuses-via-aggressive-lending-practices-in-cambodia/

យុទ្ធនាការ “ផ្តល់ឈាម សង្គ្រោះជីវិត” គឺជាគំនិតផ្តួចផ្តើមរួមរបស់ក្រុមហ៊ុន និងអង្គការមួយចំនួន ដែលមានទីតាំងធ្វើការរួមគ្នានៅអគារ ជីអាយអេ

ក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានសហការគ្នារៀបចំ​នូវយុទ្ធនាការបរិច្ចាគឈាមទ្រង់ទ្រាយធំមួយ ក្រោមប្រធានបទ ​“ផ្តល់ឈាម សង្គ្រោះជីវិត” ដែលយុទ្ធនាការនេះ បានបង្ហាញនូវក្ដីមេត្តាករុណា ការស្រឡាញ់ និងទំនួលខុសត្រូវសង្គមពីសំណាក់ស្ថាប័នរបស់ពួកគេ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-7-1-1740-262516

៣ខែ​ចុងក្រោយ​ ក្រសួង​ព័ត៌មាន​រក​ឃើញ​ព័ត៌មាន​ក្លែងក្លាយពី​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ​ច្រើន​បំផុត​

ត្រីមាសទីពីរ​នៃ​ឆ្នាំ​២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន បានឃើញចំនួនព័ត៌មានក្លែងក្លាយមានការកើនឡើងជាពិសេសលើប្រធានស្តីពីព្រំដែន ក្នុងស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃបានកើតឡើងចាប់តាំងពីចុងខែឧសភារហូតមក។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-1-1541-262513

បុគ្គលិកសុខាភិបាល ត្រៀមលក្ខណៈជាស្រេច ដើម្បីជួយពលរដ្ឋ និងកងទ័ពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ក្រសួងសុខាភិបាលពង្រឹងមណ្ឌលសុខភាពអាទិភាព ជាង១២០នៅតាមព្រំដែន ដែលរួមទាំងការត្រៀមក្រុមបុគ្គលិក និងបរិក្ខារបន្ថែម ជូនប្រជាពលរដ្ឋ ពិសេសកងទ័ពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់​ពីជម្លោះព្រំដែនបានកើតឡើងសាជាថ្មី កាលពីចុងខែឧសភាកន្លងមក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-30-1529-262499

ការកាត់មូលនិធិរបស់សហរដ្ឋអាមេរិកចំនួន​១៥០លានដុល្លារ បណ្តាលឱ្យប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យជួបនឹងហានិភ័យ

បណ្តាសារព័ត៌មានឯករាជ្យនៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិដែលមិនធ្លាប់មានពីមុនមក ដូចដែលបានបង្ហាញក្នុងរបាយការណ៍ស៊ីជម្រៅមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ របាយការណ៍បានបញ្ជាក់ថា ការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ ដោយការកាត់ជំនួយប្រចាំឆ្នាំចំនួន ១៥០ លានដុល្លារបានបង្កឱ្យប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបានបិទទ្វារ ការបញ្ឈប់បុគ្គលិករាប់សិបនាក់ និងការកើនឡើងនៃព័ត៌មានក្លែងក្លាយនៅក្នុងបណ្តាប្រទេសជាច្រើន។ ...

ស៊ើង និមល់
https://khmer.cambojanews.com/u-s-funding-cut-of-150m-puts-global-independent-media-at-risk/

ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាំ សម្រាប់បង្ការការឆ្លងមេរោគអេដស៍

ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី២៧ ខែមិថុនានេះ បានប្រកាសដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវឱសថឈ្មោះកាបូតេក្រាវៀ (Cabotegravir) សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ ដែលជាការផ្តល់សេវាមួយមុនដំបូងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-27-190-262482

អង្គការលើកលែងទោសអន្តរជាតិចោទកម្ពុជាថា​ មិនអើពើបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងទីតាំងប្រើសម្រាប់ជាកន្លែងឆបោក

អង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថា មានចេតនាព្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្សយ៉ាងទូលំទូលាយ រួមមានការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការជ្រើសរើសកុមារចូលធ្វើការងារ ទាសភាព និងការធ្វើទារុណកម្ម ដែលត្រូវបានអង្គការនេះអះអាងថាបានកើតឡើងក្នុងបរិវេណបោកប្រាស់ជាង៥០កន្លែងនៅទូទាំងប្រទេស។ ...

ស៊ើង និមល់
https://khmer.cambojanews.com/amnesty-accuses-cambodian-government-of-ignoring-human-rights-abuses-in-scam-compounds/

ការយាយីផ្នែកច្បាប់ សេរីភាពសារព័ត៌មានធ្លាក់ចុះ និងជំនួយរួមតូច កំពុងគំរាមកំហែងអ្នកសារព័ត៌មាន

របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបង្ហាញឱ្យដឹងថា សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះ ចំពេលមានការគំរាមកំហែងផ្នែកច្បាប់ ការថយចុះជំនួយ និងការរឹតត្បិតកាន់តែខ្លាំង។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/legal-threats-shrinking-aid-and-press-freedom-threaten-cambodian-journalism/

ក្នុងរយៈពេល៥ថ្ងៃ ជំងឺផ្តាសាយបក្សី សម្លាប់មនុស្សម្នាក់ និងម្នាក់ទៀតកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ

ក្រសួងសុខាភិបាលបានក្រើនរំលឹកប្រជាពលរដ្ឋជាថ្មី ពីការបន្តគំរាមកំហែង នៃជំងឺផ្តាសាយបក្សី បន្ទាប់ពីរកឃើញអ្នកជំងឺ២ករណី ក្នុងរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ ដែលក្នុងនោះបណ្តាលឱ្យស្លាប់ម្នាក់។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-24-937-262437

ថៃលាបពណ៌កម្ពុជា​ជា​មជ្ឈមណ្ឌល​ឆបោក​អនឡាញ ខណៈ​ខ្លួនជា​មជ្ឈមណ្ឌល​ចែក​ចាយ​ដ៏សំខាន់​

ខណៈ​របាយការណ៍​ដ៏​ចម្រូង​ចម្រាស់​​ជា​បន្ត​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​លាប​ពណ៌​ប្រទេស​កម្ពុជា​ជា «​មជ្ឈមណ្ឌលឆបោក​អនឡាញ​» ឬ “Scam Center” បទយកការណ៍វីដេអូ​​​ឯកសារបែប​ស៊ី​ជម្រៅ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​សិង្ហបុរី​​ Channel News Asia (CNA) បានបង្ហាញ​ពី​តួនាទី​​ប្រទេស​ថៃ​ជា​ចំណុច​ឆ្លងកាត់​នៃ​អំពើ​ឧក្រិតកម្ម​ឆ្លង​ដ៏​សំខាន់ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-21-1425-262416

ក្រុមហ៊ុនព្រូដិនសល កម្ពុជាបើកសម្ពោធ និងដាក់ដំណើរការជាផ្លូវការនៃ កម្មវិធីអតិថិជន ICONIC by Prudential

ក្រុមហ៊ុន ព្រូដិនសល បានប្រកាសជាផ្លូវការនូវការដាក់ឱ្យដំណើរការ កម្មវិធី ICONIC by Prudential ដែលជាកម្មវិធីអតិថិជនផ្តល់ជូននូវការការពារហិរញ្ញវត្ថុ និងសុខភាពប្រកបដោយភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើន​។​ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/business/2025-6-20-1418-262412

អ.វ.ត.ក.បន្ត​កិច្ច​ប្រឹងប្រែង​បង្កើត​ស្ថាប័នកេរដំណែល​ដើម្បី​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ​​ផ្សព្វផ្សាយ​ឯកសារ​ទស្សនទាន​​​​ស្ដី​ពី​ការ​បង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ដើម្បី​ទប់​ស្កាត់​ការ​វិល​ត្រឡប់​នៃ​របប​ប្រល័យ​ពូជសាសន៍​និង​ដើម្បី​គោលដៅ​អប់រំ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-20-1219-262411

សង្គមស៊ីវិញជំរុញឱ្យធ្វើកំណែទម្រង់ច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារចំពេលមានការកើនឡើងនៃការរំលោភបំពាននិងការស្លាប់

ក្នុងឆ្នាំ២០២៤ អង្គការលីកាដូបានកត់ត្រាករណីហិង្សាក្នុងគ្រួសារចំនួន ១៣៩ករណី ដែលបណ្តាលឱ្យមនុស្ស ២៣នាក់ បានស្លាប់បាត់បង់ជីវិត និងមិនមានសញ្ញានៃការធ្លាក់ចុះនោះ ក្រុមសង្គមស៊ីវិលចំនួន ១៣ បានរួមគ្នាអំពាវនាវឱ្យរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារឆ្នាំ២០០៥ជាបន្ទាន់ ដោយលើកឡើងពីការបន្តកើតមាននៃអំពើហិង្សា គម្លាតផ្លូវច្បាប់ និងការការពារមិនគ្រប់គ្រាន់សម្រាប់ជនរងគ្រោះ។ ...

គុជ ស៊ីកុល
https://kiripostkhmer.com/stories/government-urged-to-reform-domestic-violence-law-amid-rising-abuse-and-deaths

យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាបរិច្ចាគជាង៤,៩លានដុល្លារហើយ

មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគជាង៤,៩លានដុល្លារអាមេរិកហើយគិតត្រឹមថ្ងៃពុធ ទី១៨ខែមិថុនានេះ តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ខណៈពេលដែលមូលនិធិនេះ កំពុងតែរៀបចំការរត់សប្បុរសធម៌នៅខេត្តកំពត នាថ្ងៃទី២៩ ខែមិថុនានេះ ដើម្បីប្រមូលថវិកាបន្ថែមទៀត។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-18-943-262391

វិទ្យាស្ថានប៉ាស្ទ័របើកដំណើរការកម្មវិធីស្រាវជ្រាវ ដើម្បីដោះស្រាយបញ្ហាជំងឺឆ្កែឆ្កួត និងបញ្ហាសុខភាពតែមួយនៅកម្ពុជា

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើមស្រាវជ្រាវធំៗចំនួនពីរគឺ VIRAGE ដែលផ្តោតលើការការពារជំងឺឆ្កែឆ្កួត និង RACSMEI ដែលផ្តោតលើបញ្ហាប្រឈមសុខភាពតែមួយឱ្យកាន់តែទូលំទូលាយ ដើម្បីពង្រឹងប្រព័ន្ធសុខភាពសាធារណៈរបស់កម្ពុជា តាមរយៈយុទ្ធសាស្ត្រឃ្លាំមើលរួមបញ្ចូលគ្នា ការកសាងសមត្ថភាព និងយុទ្ធសាស្រ្តផ្អែកលើភស្តុតាង ដែលដោះស្រាយទាំងបញ្ហាសុខភាពមនុស្ស និងសត្វ។ ...

មាស​ មល្លិកា
https://kiripostkhmer.com/stories/ipc-launches-major-studies-to-tackle-rabies-and-one-health-issues-in-cambodia

ក្រសួងដាក់ចេញផែនទីបង្ហាញផ្លូវពង្រឹងអាហារូបត្ថម្ភ និងកាត់បន្ថយបញ្ហាស្គមស្គាំងលើកុមារ

ក្រសួងសុខាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការកែលម្អអាហារូបត្ថម្ភឆ្នាំ២០២៣-២០៣០ នៅថ្ងៃទី១៣ខែមិថុនា ដើម្បីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភចំពោះកុមារអាយុក្រោម៥ឆ្នាំ នៅត្រឹមឆ្នាំ២០៣០ និងពន្លឿនលទ្ធភាពទទួលបានអាហារូបត្ថម្ភប្រកបដោយគុណភាពជាសកល ទាំងសម្រាប់កុមារក្នុងវ័យសិក្សា និងវ័យជំទង់ សម្រាប់ស្ត្រីក្នុងវ័យបន្តពូជ និងអំឡុងពេលមានផ្ទៃពោះ សម្រាល និងក្រោយសម្រាល។​ ...

Sangeetha Amarthalingam
https://kiripostkhmer.com/stories/nutrition-roadmap-to-cut-children-wasting-to-5-raise-wellbeing

រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីជាប់ឃុំមានផ្ទៃពោះ និងមានកូនអាយុក្រោម២ឆ្នាំ ​នៅក្នុង​ព​ន្ធ​នាគារ

រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភ ដល់ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាម​ម្តាយ​នៅ​ក្នុង​ព​ន្ធ​នាគារ ចំនួន៣២ម៉ឺនរៀលនៅមុនពេលសម្រាល ពេលសម្រាលកូនទោល៤០ម៉ឺនរៀល ក្រោយ​ពេល​សម្រា​ល​ រហូតកូនអាយុ២ឆ្នាំចំនួន៨០ម៉ឺនរៀល និងមានដំណាក់កាលផ្តល់ផ្សេងៗទៀត។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-12-179-262337

បុគ្គល៥​នាក់សារភាពថាបានឆបោក និង​​លាង​លុយ​ជិត៣៧លានដុល្លារ​នៅ​កម្ពុជា ខណៈក្រសួងមហាផ្ទៃថាជាការបង្ខូចឈ្មោះកម្ពុជា

បើទោះជាក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិកបានឱ្យដឹងថា មានបុរស៥នាក់បានសារភាពថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងការឆបោក និងប្រតិបត្តិការលាងលុយរាប់លានដុល្លារនៅកម្ពុជាក៏ដោយ ក្រសួងមហាផ្ទៃកម្ពុជាបានបដិសេធការលើកឡើងថាមានទីតាំងឆបោកនៅកម្ពុជា ដោយលើកហេតុផលថា សហរដ្ឋអាម៉េរិកបាននិយាយដូច្នេះដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ...

ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/five-admit-involvement-in-369m-scam-and-laundering-ring-in-cambodia

អង្គការយូនីសេហ្វ អំពាវនាវឱ្យមានការការពាររឹងមាំសម្រាប់កុមារចំណាកស្រុកដែលប្រឈមមុខនឹងហានិភ័យនៃការកេងប្រវ័ញ្ច

ក្នុងទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ អង្គការយូនីសេហ្វកំពុងអំពាវនាវឱ្យមានការការពារឆ្លងព្រំដែនកាន់តែរឹងមាំសម្រាប់កុមារចំណាកស្រុក ខណៈដែលរបាយការណ៍ថ្មីបង្ហាញពីហានិភ័យខ្ពស់នៃការជួញដូរ ការកេងប្រវ័ញ្ច និងពលកម្មកុមារដែលពួកគេប្រឈមមុខ ជាពិសេសជនចំណាកស្រុករវាងកម្ពុជា និងថៃ ចំពេលសម្ពាធពីអាកាសធាតុ និងភាពក្រីក្រនៅតែបន្ត។​ ...

បុគ្គលិកគិរីផូស
https://kiripostkhmer.com/stories/unicef-calls-for-stronger-safeguards-for-migrant-children-facing-exploitation-risks

កញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគារ បានបញ្ចប់​កូដកម្ម​បង្អត់អាហារ នេះជាលើកទី៤ចាប់ពីឆ្នាំ២០២២

អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សដ៏លេចធ្លោម្នាក់ កញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគារបានផ្អាកធ្វើកូដកម្មបង្អត់អាហារក្នុងរយៈពេលប្រាំបួនថ្ងៃ ដោយសារបញ្ហាសុខភាព ខណៈដែលក្រុមសង្គមស៊ីវិលអំពាវនាវឱ្យដោះលែងកញ្ញាចេញពីពន្ធនាគារ។ ...

ឃួន ណារីម​
https://khmer.cambojanews.com/imprisoned-activist-seng-theary-halts-hunger-strike/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

nFZUJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!