News
ការស្ទាបស្ទង់រកឃើញថា អ្នកបោះឆ្នោតត្រូវការព័ត៌មានបន្ថែមជាចាំបាច់ មុនពេលបោះឆ្នោត
យោងតាមលទ្ធផលនៃការស្ទាបស្ទង់មួយធ្វើ ឡើងដោយមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត ហៅកាត់ថា IFES ដែលមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា តែ១៥ភាគ រយប៉ុណ្ណោះដែលស្គាល់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប. និង៨៥ភាគរយជឿថា គណបក្សនយោបាយគួរតែលាតត្រដាងហិរញ្ញវត្ថុ សម្រាប់ការធ្វើយុទ្ធនាការឃោសនារបស់ខ្លួន។ ការស្ទង់មតិដែលបានធ្វើឡើងកាលពីខែមេសានិង ខែឧសភា និងដែលត្រូវបានចេញផ្សាុយកាលពីថ្ងៃ សុក្រនេះ ផ្អែកលើបទសម្ភាសជាមួយប្រជាពលរដ្ឋគ្រប់ អាយុបោះឆ្នោតចំនួន១.៧៥២នាក់និងក្រុមគោលដៅ ចំនួន១០នៅក្នុងខេត្តចំនួនប្រាំ។ IFES បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ លទ្ធផលនៃការស្ទាបស្ទង់បង្ហាញថា ប្រជាពល រដ្ឋកម្ពុជា ចាប់អារម្មណ៍លើដំណើរការបោះឆ្នោត ប៉ុន្តែ បានរាយការណ៍ថា ទទួលបានព័ត៌មានតិចតួចស្ដីពីដំណើរការនេះ ។ទិន្នន័យក៏បង្ហាញដែរថាប្រជាពលរដ្ឋកម្ពុជា មានការយល់ដឹងខ្លះៗអំពីការបោះឆ្នោត ប៉ុន្តែមួយចំនួនធំបង្ហាញថា ត្រូវការព័ត៌មានបន្ថែម”។ ការស្ទាបស្ទង់នេះបង្ហាញថា មួយផ្នែកដោយសារតែមានប្រជាជនពលរដ្ឋមួយ ចំនួនតូចប៉ុណ្ណោះ ដែលយល់ដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាអ្វី និងធ្វើកិច្ចការអ្វីខ្លះឲ្យប្រាកដ។ ...
Lauren Crothers
http://www.cambodiadailykhmer.com/latest/3083/
យុវជនបង្ហាញគោលនយោបាយនៃគណបក្សរបស់ខ្លួន
ភ្នំពេញ — កាលពីចុងសប្តាហ៍កន្លងទៅ អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំព្រឹត្តិការណ៍សួរដេញដោលមតិ ក្នុងចំណោមតំណាងយុវជនមកពីគណបក្សនយោបាយដែលកំពុងប្រកួតប្រជែង នៅក្នុងការបោះឆ្នោតសភាជាតិនីតិកាលទី៥ខាងមុខនេះ។ តំណាងមកពីគណបក្សកាន់អំណាចបានទទួលការគាំទ្រពីទស្សនិកជនយ៉ាង ច្រើន ប៉ុន្តែទស្សនិកជនខ្លះបានលើកឡើងថា គណបក្សនេះបានរៀបចំឲ្យអ្នកគាំទ្ររបស់ខ្លួនស្រែកហ៊ោកញ្ជៀវ ដើម្បីបង្ហាញការគាំទ្រដល់បេក្ខជនរបស់ខ្លួន។ យុវជនតំណាងគណបក្សនយោបាយចំនួន៦ក្នុងចំណោមគណបក្សនយោបាយទាំង៨ ដែលកំពុងប្រកួតប្រជែងនៅក្នុងការបោះឆ្នោតសភាជាតិនីតិកាលទី៥នេះ បានចូលរួមសួរដេញដោលគ្នានិងឆ្លើយសំណួរទាក់ទងនឹងការអប់រំនិងការ ងារ នៅក្នុងព្រឹត្តិការណ៍ដេញដោលមតិមួយដែលរៀបចំឡើងដោយវិទ្យាស្ថាន សាធារណរដ្ឋអន្តរជាតិ IRI នៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍ទី២០ ខែកក្កដាកន្លងទៅនេះ។ គណបក្សទាំង៦ដែលតំណាងដោយយុវជនរៀងៗខ្លួន រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ...
សាយ មុន្នី
http://khmer.voanews.com/content/parties-youth-debate-in-forum-organized-by-iri/1707178.html
Young activists take to the streets ahead of the Cambodian elections
Cambodia’s upcoming elections have been dubbed the “Cambodian Spring”, with an unprecedented number of young activists taking to the streets and social media, demanding a change. More than a third of registered voters are aged between 18 and 30, and the Opposition Cambodian National Rescue Party ...
http://www.abc.net.au/news/2013-07-22/an-cambodian-spring-feature/4834450
Local Stations in a Quandary Over Election Broadcasting Ban
WASHINGTON — Local FM radio station operators say they are uncertain whether they will drop programming from the Voice of America and other foreign-produced media, following the issue of a government ban on broadcasting leading up to Election Day. A June 21 directive from the Ministry ...
គជប មិនអនុញ្ញាតឲ្យលោកសមរង្ស៊ី ចុះឈ្មោះបោះឆ្នោតបានទេ
ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានសម្រេចជាផ្លូវការហើយ បន្ទាប់ពីកិច្ចប្រជុំអស់ពេលស្ទើរតែមួយថ្ងៃនេះ ដោយមិនអនុញ្ញាតឲ្យលោកសមរង្ស៊ី ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅមណ្ឌលខេត្តកណ្តាល បានទេ។ នេះបើតាមលោក អ៊ឹម សួស្តី ប្រធានគជប។ ...
មុនីរាជ
http://www.cen.com.kh/localnews/show_detail/19?token=YmM2MzJkYj
Cambodia election will not have influence on tourism
Tourism is one of the major sectors supporting the Cambodian economy. Last year, the country attracted 3.58 million foreign tourists, generating 2.2 billion US dollars in revenues. The Cambodian Minister of Tourism Thong Khon said Tuesday that the July 28 national elections in Cambodia would not ...
http://www.eturbonews.com/36396/cambodia-election-will-not-have-influence-tourism
Cambodia's oil import down by 2 pct in 5 months
Cambodia imported 727,500 tons of petroleum in the first five months of the year, a 2 percent drop from 744,700 tons a year earlier, the figures of the Ministry of Commerce showed Saturday. A liter of premium gasoline goes for 1.38 U.S. dollars in Phnom ...
http://www.asean-china-center.org/english/2013-07/22/c_132563149.htm
គ.ជ.ប ពន្យល់អ្នកបោះឆ្នោតនៅពេលរកឈ្មោះមិនឃើញ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់ប្រជាពលរដ្ឋអំពី វិធីសាស្ត្រមួយចំនួននៅពេលទៅបោះឆ្នោត ប៉ុន្តែជួបបញ្ហាបាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត។ តាមសេចក្ដីប្រកាសរបស់គ.ជ.ប ដែលកម្ពុជាថ្មីទទួលបានលើកឡើងថា នៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង៧ព្រឹកខាងមុខការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលមានចំនួន១៩០០៩ការិយាល័យនឹងត្រូវបើកទ្វារសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥។ អ្នកបោះឆ្នោតចំនួន៩៦៧៥៤៥៣នាក់នឹងត្រូវមកបោះឆ្នោតចាប់ពីម៉ោង៧ ព្រឹករហូតដល់ម៉ោង៣រសៀល។ ការិយាល័យបោះឆ្នោតនីមួយៗនឹងត្រូវមានមន្ត្រីការិយាល័យបោះឆ្នោតចំនួន ៦រូប។ ក្នុងចំណោមមន្ត្រីការិយាល័យទាំង៦រូប មន្ត្រី២រូបដែលឈរនៅខាងក្រៅការិយាល័យបោះឆ្នោតក្នុងអំឡុងពេល បោះឆ្នោតគឺមួយរូបជាសមាជិកទទួលបន្ទុកសណ្ដាប់ធ្នាប់ និងមួយរូបទៀតជាជំនួយការទី២ ហើយមន្ត្រីការិយាល័យបោះឆ្នោតចំនួនចំនួន៤រូបទៀតដែលស្ថិតនៅក្នុង ការិយាល័យបោះឆ្នោតនោះរួមមាន ប្រធានការិយាល័យ១រូប អនុប្រធាន១រូប លេខាធិការ១រូប និងជំនួយការទី១មួយរូប។ ...
Bandith appeals while on the lam
Former Bavet town governor Chhouk Bandith has appealed — from hiding — his conviction for shooting three women at a protest earlier last year, his lawyer said. His attorney, Sun Bunnarith, said that he had filed the appeal about two weeks ago, and that Bandith’s ...
http://www.phnompenhpost.com/national/bandith-appeals-while-lam
ក្រសួងមហាផ្ទៃចេញបម្រាមលើការភ្នាល់លទ្ធផលនៃការបោះឆ្នោតជាតិនៅថ្ងៃទី២៨ខែកក្កដា
ក្រសួងមហាផ្ទៃបានចាត់ទុកការភ្នាល់លទ្ធផលនៃការបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ ជាការខុសច្បាប់ ដោយលើកឡើងថា វិធានការនេះ គឺជាការចាំបាច់ក្នុងការទប់ស្កាត់អសន្តិសុខសង្គម។ បំរាមដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួង មហាផ្ទៃនេះឲ្យដឹងថា វិធានការនេះ គឺជាការចាំបាច់ដើម្បីធានាសុវត្ថិភាពសាធារណៈ និងសន្តិសុខ ព្រមទាំងការពារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលអាចរងការគំរាមកំហែងដោយសារមនុស្សមួយចំនួនបានភ្នាល់គ្នា ផ្អែកលើព័ត៌មានមិនត្រឹមត្រូវ។ យោងតាមក្រសួងមហាផ្ទៃឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តព្រៃវែង បាននិងកំពុងភ្នាល់គ្នាថា តើ គណបក្សនីមួយអាចទទួលបានជោគជ័យយ៉ាងណានៅថ្ងៃទី២៨ខែកក្កដា នេះ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានសួរថា ហេតុអ្វីបានជាក្រសួងមហាផ្ទៃចេញបំរាមបែបនេះ ខណៈដែលការលេងល្បែង គឺជាការខុសច្បាប់ទៅហើយនៅខាងក្រៅកាស៊ីណូ។ លោកបានថ្លែងបន្តទៀតថា “ ក្រសួងមហាផ្ទៃគួរតែយកចិត្តទុកដាក់អំពីបញ្ហាសន្តិសុខជាតិបាន ហើយ”។ ...
Saing Soenthrith
http://www.cambodiadailykhmer.com/latest/2852/
អតីតពលរដ្ឋសំបុកចាបដែលពុំមានសិទ្ធិបោះឆ្នោតស្តាយខ្លួន ពេលការបោះឆ្នោតកាន់តែខិតជិតមកដល់
អតីតប្រជាពលរដ្ឋអ្នកភូមិសំបុកចាបប្រមាណជាង១០០គ្រួសារ ដែលសព្វថ្ងៃកំពុងរស់នៅក្នុងភូមិអណ្តូងថ្មីខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កំពុងប្រឈមទៅនឹងការបាត់បង់សិទ្ធិបោះឆ្នោត ការបោះឆ្នោតដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃ២៨កក្កដាឆ្នាំ២០១៣ខាងមុខ។ ការពុំមានសិទ្ធិបោះឆ្នោតនេះត្រូវបានប្រជាពលរដ្ឋអ្នកភូមិអណ្តូងថ្មីភាគច្រើនអះអាងថាបណ្តាលមកពីការពុំទាន់មានកម្មសិទ្ធិដីធ្លីច្បាស់លាស់ ការពុំមានលិខិតបញ្ជាក់ទីកន្លែងស្នាក់នៅ និងជាពិសេសពុំមានអត្តសញ្ញាណប័ណ្ណសម្រាប់សំគាល់ខ្លួន។ អតីតពលរដ្ឋដែលពុំមានសិទ្ធិបោះឆ្នោតភាគច្រើនកំពុងស្តាយខ្លួននៅពេលដែលការបោះឆ្នោតកំពុងខិតជិតមកដល់៕ ...
ចាន់ លីដា
http://www.khmer.rfi.fr/cambodia/20130722-sombok-chap-cannot-vote
ស្ថានីយទូរទស្សន៍លើកឡើងថា ការផ្សាយព័ត៌មានពីការវិលត្រឡប់របស់លោក សម រង្ស៊ី ជាការបំពានច្បាប់
ស្ថានីយទូរទស្សន៍គ្រប់គ្រងដោយរដ្ឋបានឲ្យដឹងកាលពីម្សិលមិញថា មូលហេតុដែលពួកគេមិនធ្វើការផ្សព្វផ្សាយព័ត៌មានអំពីការវិលត្រឡប់ មកប្រទេសកម្ពុជាវិញរបស់មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីថ្ងៃសុក្រនោះ គឺដោយសារការផ្សព្វផ្សាយព័ត៌មាននេះ គឺជាការបំពានច្បាប់បោះឆ្នោត។ លោក គឹម គុណវឌ្ឍ អគ្គនាយករងស្ថានីយទូរទស្សន៍ជាតិបានមានប្រសាសន៍ថា “ យោងតាមច្បាប់បោះឆ្នោត យើងត្រូវបានហាមមិនឲ្យធ្វើការផ្សព្វផ្សាយសម្រាប់គណបក្សណា មួយដែលបំរើផលប្រយោជន៍របស់ពួកគេអំឡុងពេលឃោសនារកសម្លេង ឆ្នោតទេ”។ លោក យិន សូវៃ ប្រធានផ្នែកព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានឲ្យដឹងថា នាយករបស់លោកបានហាមឃាត់មិនឲ្យផ្សាយព័ត៌មានបែបនេះទេ។ លោក សូវៃ មានប្រសាសន៍ថា “ការផ្សាយរបស់យើង គឺស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយយើងមិនចង់ឲ្យមានបញ្ហាទេ។យើងមិនអាចធ្វើការផ្សព្វផ្សាយដោយ លើកឡើងអំពីគណបក្សនយោបាយតែមួយដោយមិនមានគណបក្សនយោបាយដទៃទៀត បានឡើយ ពីព្រោះនេះ គឺជាច្បាប់របស់ គ.ជ.ប. ដែលតម្រូវឲ្យមានតម្លាភាពក្នុងការផ្សព្វផ្សាយ”។ ...
គណបក្សសង្គ្រោះជាតិ៖មេឃុំ-ចៅសង្កាត់ភាគច្រើន មិនទាន់ប្រគល់គល់បញ្ជីនិងសៀវភៅបញ្ជាក់អត្តសញ្ញាណអ្នកបោះឆ្នោត
គណបក្សសង្គ្រោះជាតិបានប្រកាសថា រហូតមកដល់ពេលនេះ មេឃុំ-ចៅសង្កាត់ភាគច្រើនមិនបានធ្វើតាមសេចក្តីណែនាំរបស់គ.ជ.ប. ស្តីពីការបញ្ជូនសៀវភៅបញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត ទៅកាន់គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត តាមកាលបរិច្ឆេទកំណត់នោះឡើយ។ ក៏ប៉ុន្តែ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានបដិសេធ ហើយថា គល់បញ្ជី និងសៀវភៅបញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណនោះ បានបញ្ជូនមកកាន់គ.ជ.ប.ថ្នាក់ខេត្ត-រាជធានី ចាប់តាំងពីថ្ងៃទី១៤ និងថ្ងៃទី១៥កក្កដា ហើយមានអ្នកសង្កេតការណ៍ និងតំណាងគណបក្សនយោបាយត្រួតពិនិត្យ ជាប្រចាំរាល់ថ្ងៃ។ តាមច្បាប់ មេឃុំ ចៅសង្កាត់ ត្រូវបញ្ឈប់ការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការ បោះឆ្នោត ត្រឹមថ្ងៃទី១២កក្កដា ហើយមេឃុំ ចៅសង្កាត់ត្រូវវេចខ្ចប់គល់បញ្ជី និងសៀវភៅបញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណនោះ បញ្ជូនទៅគ.ជ.ប.ខេត្ត-រាជធានី ដើម្បីរក្សាទុក និងដើម្បីឲ្យតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ពិនិត្យមើលគល់បញ្ជី និងសៀវភៅលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត។ ក៏ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បានប្រកាសកាលពីថ្ងៃទី២១កក្កដា ថា រហូតមកដល់ពេលនេះ មេឃុំ-ចៅសង្កាត់ភាគច្រើន មិនទាន់បានប្រគល់គល់បញ្ជី និងសៀវភៅលិខិតបញ្ជាក់អត្តសញ្ញាណ ...
លី ម៉េងហួរ
http://www.khmer.rfi.fr/liste-electeurs-NEC-opposition
លក្ខខណ្ឌអាកាសធាតុអាចជាក្តីបារម្ភដែលរំខានដល់ដំណើរការបោះឆ្នោត
លក្ខខណ្ឌអាកាសធាតុដែលធ្វើអោយមានភ្លៀងធ្លាក់ខ្លាំង ក៏ជាបញ្ហារំខានមួយ ដែលគ.ជ.ប ព្រួយបារម្ភដែរ។ ប៉ុន្តែទោះយ៉ាងនេះក្តីគ.ជ.ប បានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងបញ្ហាមួយនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នឹងអាចមានភ្លៀងធ្លាក់នៅតំបន់ទំនាបកណ្តាល។ រីឯនៅតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម។ លក្ខខណ្ឌអាកាសធាតុបែបនេះ បាននាំឲ្យមានការព្រួយបារម្ភថា អាចបណ្តាលអោយរំខានដល់ដំណើរការនៃការបោះឆ្នោតខាងមុខនេះ។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា គ.ជ.ប បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទប់ទល់នឹងស្ថានភាពភ្លៀងធ្លាក់ និងការជន់លិចនៅរដូវវស្សា នេះ។ គ.ជប. បានត្រៀមបោះទីតាំងការិយាល័យបោះឆ្នោតនៅតំបន់ទីទួលមានសុវត្ថិភាព ដូចជា វត្តអារាម និងសាលារៀននៅក្នុងភូមិស្រុក។ លើសពីនេះ គ.ជ.ប ក៏ណែនាំអោយមន្រី្តរៀបចំការបោះឆ្នោតប្រុងប្រយត្ន័ក្នុងការ ថែរក្សាសន្លឹកឆ្នោតអោយបានល្អ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្តែគ.ជ.ប នៅតែមានការព្រួយបារម្ភអំពីផលវិបាកជាយថាហេតុមួយចំនួនដែលបង្កឡើងដោយ ស្ថានភាពធម្មជាតិ ដែលអាចរំខានដល់ដំនើរការនៃការបោះឆ្នោត។ ទោះបីជាយ៉ាងនេះក្តី លោក ទេព នីថា អះអាងថា គ.ជ.ប នឹងខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីធ្វើអោយដំណើរការបោះឆ្នោតមានភាពល្អប្រសើរ។ ...
រិទ្ធិ ម៉ូនីកា
http://www.khmer.rfi.fr/cambodia/20130722-problem-rainy-in-election-day
គជប ប្រជុំករណីលោកសមរង្ស៊ី សុំចុះឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅខេត្តកណ្តាល
ភ្នំឧដុង្គ ខេត្តកណ្តាល: សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ៩ រូប ដឹកនាំដោយលោក អ៊ឹម សួស្តី បានបើកកិច្ចប្រជុំផ្ទៃក្នុង ដោយបិទទ្វារ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ នៅទីស្តីការគជប ដើម្បីពិភាក្សាលើលិខិតស្នើសុំរបស់លោក សមរង្ស៊ី ដើម្បីឲ្យគជប ចុះឈ្មោះលោក ក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ នៅមណ្ឌល ខេត្តកណ្តាល របស់គណបក្សសង្គ្រោះជាតិ។ក្នុងពេលអ្នកកាសែត ទៅប្រមូលផ្តុំត្រៀមត្រា នៅគជប នាព្រឹកថ្ងៃទី២២កក្កដានេះ លោក ទេព នីថា អគ្គលេខាធិការ គជប បានឲ្យដឹងថា ថ្នាក់ដឹកនាំគជប កំពុងតែប្រជុំលើករណីរបស់លោកសមរង្ស៊ី។ មកដល់ម៉ោង ១០ ព្រឹកនេះ មិនទាន់សម្រេចបែបណាទេ។ ...
មុនីរាជ
http://www.cen.com.kh/localnews/show_detail/19?token=ZmVhOTFjNm
ពលរដ្ឋនៅកំពង់ឆ្នាំងបារម្ភថាការបោះឆ្នោតធ្វើឡើងដោយមិនសម្ងាត់
ប្រជាពលរដ្ឋកម្ពុជា បានឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ច្រើនអាណត្តិមកហើយ ក៏ប៉ុន្តែអ្នកបោះឆ្នោតនៅតែមានភាពស្រពិចស្រពិលអំពីនីតិវិធីនៃការ បោះឆ្នោតនៅឡើយ។ ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ កក្កដា បញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា ពេលបច្ចុប្បន្ន គឺធ្វើឡើងដោយមិនសម្ងាត់ ត្រឹមត្រូវ និងយុត្តិធម៌។ សង្គមស៊ីវិលបញ្ជាក់ថា ប្រការដែលម្ចាស់ឆ្នោតយល់ឃើញបែបនេះ គឺផ្អែកទៅលើអ្វីដែលពួកគាត់បានមើលឃើញជាក់ស្ដែង គួបផ្សំនឹងកង្វះខាតព័ត៌មានទាក់ទងនឹងការបោះឆ្នោតនៅតាមមូលដ្ឋាន ឲ្យបានទូលំទូលាយ ដូចការបោះឆ្នោតជាតិអាណត្តិទី១ ក្នុងឆ្នាំ១៩៩៣។ ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង បញ្ជាក់ស្រដៀងគ្នាថា ពួកគាត់នៅតែស្រពិចស្រពិលអំពីរបៀបនៃការបោះឆ្នោត និងមានការព្រួយបារម្ភចំពោះភាពសម្ងាត់ក្នុងការគូសសន្លឹកឆ្នោត របស់ពួកគាត់ នៅថ្ងៃទី២៨ កក្កដា ខាងមុខ។ ក្ដីបារម្ភនេះ ក៏ព្រោះតែមានមេភូមិ អនុភូមិ ឬចៅសង្កាត់ តាមដានដឹងថា គ្រួសារណាមាននិន្នាការ និងបោះឆ្នោតគាំទ្រគណបក្សណាមួយនោះ។ ប្រជាពលរដ្ឋម្នាក់ឈ្មោះ អុន ចាន់វាសនា រស់នៅឃុំតាំងក្រសាំង ស្រុកទឹកផុស មានប្រសាសន៍ថា បើទោះបីជាអាជ្ញាធរអះអាងថា មិនបានគំរាមកំហែង ឬចូលទៅក្នុងការិយាល័យបោះឆ្នោតដើម្បីតាមដានប្រជាពលរដ្ឋ ក៏ប៉ុន្តែសកម្មភាពតាមដាន និងការប្រើពាក្យសម្ដីមួយចំនួនរបស់អាជ្ញាធរបានធ្វើឲ្យការសម្រេច ...
វិទ្យុអាស៊ីសេរី
http://www.rfa.org/khmer/news/politics/kgchhnang-villagers-fear-of-not-free-election-07212013231616.html
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលបានបណ្ដឹងចំនួន២៧៥ហើយ
បើគិតត្រឹមថ្ងៃអាទិត្យនេះ ថ្ងៃទី២១កក្កដា ត្រូវនឹងថ្ងៃទី២៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលបានបណ្ដឹងចំនួន២៧៥ហើយ។ បណ្ដឹងចំនួន២២៦ ត្រូវបានដោះស្រាយរួចហើយ។ ចំណែកបណ្ដឹងដែលសេសសល់ គណកម្មការឃុំ-សង្កាត់ និងខេត្ត រៀបចំការបោះឆ្នោត កំពុងតែដោះស្រាយ។ លោកកែវ ផល្លា ប្រធាននាយកដ្ឋាន សេវាកម្មច្បាប់ និងវិវាទកម្ម នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២១កក្កដា នេះថា គណកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ទទួលបណ្ដឹងបានចំនួន២៧៥ហើយ។ មានបណ្ដឹងចំនួន២២៦ ត្រូវបានដោះស្រាយរួច។ ចំណែកនៅថ្នាក់ខេត្ត-រាជធានីវិញ មានបណ្ដឹងចំនួន៨២។ បណ្ដឹងចំនួន៧៤ ត្រូវបានដោះស្រាយរួចរាល់ នៅសល់១៨បណ្ដឹងមិនទាន់ដោះស្រាយ។ ចំណែកនៅថ្នាក់ជាតិវិញ បានទទួលបណ្ដឹងចំនួន១៩ ដោះស្រាយរួចស្រេចអស់១៨ នៅសល់១បណ្ដឹង។ នេះបើគិតត្រឹមថ្ងៃអាទិត្យ ទី២១កក្កដា ត្រូវនឹងថ្ងៃទី២៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត។ ...
អ៊ឹម រចនា
http://www.khmer.rfi.fr/cambodia/20130721-nec-day-26-of-campaign
អ្នកគាំទ្រប្រមូលផ្ដុំគ្នាកកកុញខណៈលោក សម រង្ស៊ី វិលវិញដោយប្ដេជ្ញាឲ្យមានការផ្លាស់ប្ដូរ
ក្នុងសុន្ទរកថាលើកដំបូងរបស់ខ្លួន បន្ទាប់ពីបានធ្វើមាតុភូមិ និវត្តមកដល់ប្រទេសកម្ពុជាវិញ ក្រោយពីបានបញ្ចប់ការនិរទេសខ្លួន អស់រយៈពេលបួនឆ្នាំ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្ដេជ្ញាកាលពីថ្ងៃសុក្រថានឹងផ្លាស់ប្ដូរទំព័រប្រវត្តិសាស្ត្រ កម្ពុជា តាមរយៈការបោះឆ្នោតនាសប្ដាហ៍ក្រោយនេះ។ មនុស្សប្រហែល១០ម៉ឺននាក់ បាននាំគ្នាចេញមកស្វាគមន៍លោក សម រង្ស៊ី ដោយបានប្រមូលផ្ដុំគ្នានៅតាមបណ្ដោយមហាវិថីនានា សួនច្បារ និង ក្បួនយឺតៗយ៉ាងធំមួយពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ សួនសេរីភាព នៅជិតវត្តភ្នំ។ តួលេខនេះគឺខ្ពស់ឆ្ងាយជាងការរំពឹងទុករបស់គណបក្សសង្គ្រោះជាតិ ដែលថានឹងមានអ្នកចូលរួមប្រហែល៤ម៉ឺននាក់។ ពេលឡើងលើវេទិកានៅសួនសេរីភាព បន្ទាប់ពីបានធ្វើដំណើរអស់រយៈ ពេលប្រាំម៉ោងក្នុងចម្ងាយផ្លូវប្រហែល១២គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានក្រុមអ្នកគាំទ្រយ៉ាង ច្រើនកកកុញនោះ លោក សម រង្ស៊ី ដែលមើលទៅមានក្ដីរំភើបឥតឧបមា បាន សង្រួមចិត្តនៅចំពោះមុខក្រុមអ្នកគាំទ្រដែលបានប្រមូលផ្ដុំគ្នា យ៉ាងកុះករ។មុនពេលថ្លែងទៅកាន់ពួកគេ លោក សម រង្ស៊ី និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលសុទ្ធតែមានពាក់កម្រងផ្កានោះ បានលុតជង្គង់ទទួលយកពរជ័យពីព្រះសង្ឃមួយក្រុម។ បន្ទាប់ពីមានការឧទ្ទេសនាមខ្លីៗពីលោក កឹម សុខា លោក សម រង្ស៊ី បាន ប្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួនថា សុបិនរបស់លោក “ បានក្លាយជាការ ពិតហើយ”។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមានក្ដីរំភើបខ្លាំងណាស់ ក្ដុកក្ដួល ខ្លាំងណាស់។ ខ្ញុំមិនអាចរៀបរាប់ប្រាប់ពីអារម្មណ៍របស់ខ្ញុំនៅ ពេលនេះបានទេ។ ខ្ញុំរីករាយខ្លាំងណាស់ដែលបានវិលត្រឡប់មកមាតុ ប្រទេសវិញ។ ថ្ងៃនេះគឺជាថ្ងៃមួយដែលខ្ញុំនឹងចងចាំទុកអស់មួយ ជីវិតរបស់ខ្ញុំ”។ ...
Kaing Menghun and Khy Sovuthy
http://www.cambodiadailykhmer.com/news/2908/
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្សព្វផ្សាយពីនីតិវិធីដាក់/ទទួល និងដោះស្រាយបណ្ដឹង នៅមួយថ្ងៃមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោត
កិច្ចប្រជុំផ្សព្វផ្សាយពីនីតិវិធីដាក់/ទទួល និងដោះស្រាយបណ្ដឹង នៅមួយថ្ងៃមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោតបានបិទបញ្ចប់នៅថ្ងៃទី១៨កក្កដា ហើយទើបតែថ្ងៃទី១៩កក្កដា ម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីប្រកាសព័ត៌មានលម្អិតនៃកិច្ចប្រជុំ ព្រមទាំងនីតិវិធីដាក់/ទទួល និងដោះស្រាយបណ្ដឹង ដែលប្ដឹងមួយថ្ងៃមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោត។ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាន់តែខិតជិតចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធីដាក់/ទទួលនិងដោះ ស្រាយបណ្ដឹង នៅ១ថ្ងៃមុនការបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន។ សេចក្ដីប្រកាសព័ត៌មានលម្អិតនៃកិច្ចប្រជុំ ចេញផ្សាយកាលពីថ្ងៃទី១៩កក្កដា ឲ្យដឹងថា បណ្ដឹងដែលកើតឡើងនៅ១ថ្ងៃមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោត មាន២ប្រភេទ៖ ទី១ គឺបណ្ដឹងសុំផ្ដន្ទាទោសចំពោះអ្នកប្រព្រឹត្តល្មើសនិងច្បាប់បោះ ឆ្នោត។ ចំណែកទី២ គឺបណ្ដឹងសុំកែតម្រូវការខុសឆ្គង មានដូចជាបណ្ដឹងសុំឲ្យបោះឆ្នោតឡើងវិញ ឬរាប់សន្លឹកឆ្នោតឡើងវិញជាដើម។ ចំពោះបណ្ដឹងប្រភេទទី១ បើជាបណ្ដឹងសុំឲ្យដាក់ទោសលើមន្ដ្រីរៀបចំការបោះឆ្នោត អ្នកប្ដឹងឬអ្នកតំណាង ត្រូវប្ដឹងទៅថ្នាក់លើមួយថ្នាក់ ក្នុងរយៈពេល៣ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃកើតហេតុ ហើយការដោះស្រាយបណ្ដឹងតាមពេលវេលាសមស្របជាបន្ទាន់។ បណ្ដឹងនេះត្រូវបញ្ចប់ត្រឹមថ្នាក់ គជប។ ផ្ទុយទៅវិញ ប្រសិនបើវាជាបណ្ដឹងសុំឲ្យដាក់ទោសលើជនមិនមែនជាមន្ដ្រីបោះ ឆ្នោត ត្រូវប្ដឹងទៅ ...
អ៊ឹម រចនា
http://www.khmer.rfi.fr/cambodia/20130720-nec-announcement
អង្គការ ខុមហ្វ្រែល ចេញកម្មវិធីពិសេសពាក់ព័ន្ធនឹងការបោះឆ្នោតសម្រាប់ទូរស័ព្ទស្មាតហ្វូន
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានចេញកម្មវិធីទូរស័ព្ទថ្មីមួយ ដែលនឹងផ្តល់លទ្ធភាពដល់អ្នកបោះឆ្នោតក្នុងការ អាននិងមើលព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតតាមទូរស័ព្ទ ស្មាតហ្វូនរបស់ខ្លួន។ ...
Lauren Crothers
http://www.cambodiadailykhmer.com/latest/2937/
Window for complaints under fire
As the National Election Committee laid out its rules for post-election appeals yesterday, the opposition and election monitors slammed the announcement, raising concerns over the brief window in which to file complaints over the preliminary results. The committee told political parties they would have until 11:30am ...
http://www.phnompenhpost.com/national/window-complaints-under-fire
Cambodia garment workers’ plight worsening: ILO
Cambodia is backsliding in efforts to improve working conditions in its garment industry, the International Labour Organisation said yesterday, following a series of strikes at factories producing western-brand clothing. The kingdom is failing to make progress in key areas such as worker and fire safety and ...
http://thepeninsulaqatar.com/asia/245622-cambodia-garment-workers%E2%80%99-plight-worsening-ilo.html
Cambodia's rubber exports up 29 pct in 5 months
Cambodia reported a 29 percent rise in dry rubber exports in the first five months of 2013, but revenues from the exports rose only 4 percent due to price decline in international markets. Currently, the country has about 300,000 hectares of rubber trees, according to ...
http://www.asean-china-center.org/english/2013-07/19/c_132556398.htm#
Cambodia very lucrative for investors
Economic diversification is attracting substantial sums of FDI from China and beyond. Rich in history and culture and blessed with wonderful natural and human resources that are driving its impressive economic growth and attracting record sums of foreign direct investment (FDI), the Kingdom of Cambodia offers ...
http://www.thecambodiaherald.com/cambodia/detail/1?page=13&token=ZTk3NDYwNTAyZjc