លោក សម រង្ស៊ី៖ សហគមន៍អន្តរជាតិស្វាគមន៍ការស្វែងរកយុតិ្ដធម៌ជូនពលរដ្ឋម្ចាស់ឆ្នោត
មេដឹកនាំបក្សប្រឆាំងដែលកំពុងស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដោយបានឆ្លងកាត់ការធ្វើដំណើរនៅអឺរ៉ុប និងអាមេរិក បាននិយាយកាលពីថ្ងៃម្សិលមិញថា សហគមន៍អន្តរជាតិ បានគាំទ្រជំហររបស់លោក ក្នុងការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ដែលលោកហៅថា ការលួចបន្លំសន្លឹកឆ្នោត កើតមានជាប្រព័ន្ធនៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី២៨ ខែកក្កដា។ ថ្លែងនៅក្នុងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបេសកម្មរបស់លោកបញ្ចប់នៅអឺរ៉ុប និងអាមេរិកនៅថ្ងៃនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា រដ្ឋាភិបាល និងសភានៅក្នុងប្រទេសអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក រួមទាំងប្រទេសជាច្រើនទៀត បានគាំទ្រគោលជំហររបស់គណបក្សសង្គ្រោះជាតិ ក្នុងការទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ពីភាពមិនប្រក្រតីនៃការលួចបន្លំសន្លឹកឆ្នោត។ លោកបានបញ្ជាក់ទៀតថា សហភាពអឺរ៉ុប និងប្រទេសដទៃទៀត បានសម្តែងនូវមន្ទិលសង្ស័យនៃលទ្ធផលបោះឆ្នោតនេះ។…
ថុល ស្រីលក្ខណ៍
http://vodhotnews.com/16793