លោក សម រង្ស៊ី៖ ព្រឹទ្ធសភាអាមេរិកនឹងអនុម័តញត្តិមួយ ករណីវិបត្តិនយោបាយនៅកម្ពុជា
ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា នៅពេលឆាប់ៗនេះ ព្រឹទ្ធសភាអាមេរិក នឹងចេញជាដំណោះស្រាយថ្មីមួយទៀត ឫហៅថា ញតិ្តគាំទ្រជំហររបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងទាមទារយុត្តិធម៌ ក្នុងនាមជាម្ចាស់ឆ្នោត។ ការថ្លែងអះអាងរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើតាមរយៈបទសម្ភាសន៍ជាមួយបណ្ដាញផ្សាយព័ត៌មានអន្តរជាតិជាខេមរ ភាសាចំនួនពីរ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍នេះ លោក សម រង្ស៊ី បានថ្លែងអះអាងថា ព្រឹទ្ធសភាអាមេរិក នៅឆាប់ៗនេះ នឹងសម្រេចជាញត្តិ ឫដំណោះស្រាយមួយជុំវិញស្ថានភាពមិនប្រក្រតី ដែលផ្ទុះឡើងតាមរយៈការបោះឆ្នោតសភា ថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ។…
នួន បូរិន
http://vodhotnews.com/16792