VOA Khmer
សភាពការណ៍បោះឆ្នោតនៅខេត្តតាកែវ
តាកែវ — សភាពការណ៍ជាទូទៅនៅថ្ងៃបោះឆ្នោតប្រចាំខេត្តតាកែវមានលក្ខណៈល្អប្រសើរនិងពុំឃើញមានភាពមិនប្រក្រតីឬអំពើហិង្សាគួរឱ្យកត់សម្គាល់ទេនៅថ្ងៃនេះ។ នេះបើតាមការអះ អាងពីអ្នកសង្កេតការណ៍នៅមូលដ្ឋាន។ តាំងពីព្រលឹមស្រាងៗ ប្រជាពលរដ្ឋនៅស្រុកបាទី ខេត្តតាកែវភាគច្រើនបាននាំគ្នាទៅបោះ ឆ្នោតនៅមណ្ឌលបោះឆ្នោតនានានៅទូទាំងស្រុកនេះ។ មណ្ឌលបោះឆ្នោតជាទូទៅក្នុងស្រុកនេះមានដំណើរការជាធម្មតា និងពុំមានភាពមិនប្រក្រតីគួរឱ្យកត់សម្គាល់នោះទេ។ នេះបើតាមអ្នកសង្កេតការណ៍និងមន្ត្រីរៀបចំការបោះឆ្នោតនៅមូលដ្ឋាន។ លោកសូត្រ ទុំ ជាអ្នកសង្កេតការណ៍ម្នាក់របស់អង្គការបណ្តាញនិស្សិតប្រជាធិបតេយ្យកម្ពុជានៅមណ្ឌលបឋមសិក្សាបន្ទាយត្រាវក្នុងស្រុកបាទី។ «អ្នកខ្លះគាត់អត់យកអត្តសញ្ញាណប័ណ្ណ។ អ្នកខ្លះទៀតបាត់អត្តសញ្ញាណប័ណ្ណមានតែចុងសន្លឹក។ អត់មានអ្នកតវ៉ាទេ។ ការគ្រប់គ្រងនៅទីនេះឃើញមានភាពរលូនត្រឹមត្រូវល្អ»។ លោក សុង ហៀរ អ្នកសង្កេតការណ៍ពីគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលបឋមសិក្សាពុតស ក៏បានថ្លែងថា មានប្រជាពលរដ្ឋប្រហែលជា១០នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកបោះឆ្នោត សរុបជាង៦០០នាក់ក្នុងមណ្ឌលនេះ ដែលមានបញ្ហាមិនបានបោះឆ្នោត។ ...
វីអូអេ
http://khmer.voanews.com/content/cambodia-election-in-takeo-province/1711847.html
ពលរដ្ឋខ្មែររាប់លាននាក់បានចេញទៅបោះឆ្នោត
វ៉ាស៊ីនតោន — ស្ថានីយ៍បោះឆ្នោតនៅទូទាំងប្រទេសកម្ពុជាបានបិទទ្វារហើយដោយមានសេចក្តីរាយការណ៍ពីភាពមិនប្រក្រតីមួយចំនួនរីឯការរាប់សន្លឹកឆ្នោតបានចប់សព្វគ្រប់នៅស្ថានីយ៍ភាគច្រើន។ គណបក្សប្រឆាំងបានប្រកាសថាខ្លួនជាអ្នកទទួលជោគជ័យនៅក្នុងការបោះឆ្នោតនេះខណៈពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅមិនទាន់ប្រកាសលទ្ធផលនៅឡើយរីឯគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសថាខ្លួនទទួលបាន៦៨អសនៈនិងគណបក្សសង្គ្រោះជាតិបាន៥៥អសនៈ។ ...
http://khmer.voanews.com/content/millions-go-to-vote-in-cambodia/1711661.html
In Preliminary Results, Ruling Party Seats Diminished in Election Win
Cambodia’s ruling party has reportedly won in national elections Sunday, but it appears to have lost a significant number of seats in parliament. According to preliminary election figures released by Information Minister Khieu Kanharith, the Cambodian People’s Party won 68 of 123 National Assembly seats. That’s a ...
Monitors Say Ink Test Was for Transparency, Not Turmoil
Election monitors say a test of election ink that found it easily washable, and therefore a concern for fraudulent voting, was made in the spirit of transparency, and not to create “turmoil” ahead of Sunday’s polls. The election watchdog Comfrel on Friday tested the ink, provided ...
Some Return After Eviction From Coastal Resort Development
Thousands of people have been evicted from their homes to make way for a Chinese development in Koh Kong province. But some of the families have returned to their land, leaving a relocation site they say was insufficient for their needs. For families like those of ...
On Coast, Chinese Development Pushes Thousands From Land
Thousands of villagers in a remote district of the coastal province of Koh Kong have been evicted or are facing eviction in the face of a Chinese resort development project. Some families have moved unwillingly to relocation sites. But others are refusing to leave, setting the ...
ខុសពីអាណត្តិមុនៗ អ្នកបោះឆ្នោតមិនសូវខ្លាចក្នុងការបញ្ចេញមតិ
ភ្នំពេញ — ខុសប្លែកពីអាណត្តិមុនៗ សម្រាប់ការបោះឆ្នោតនាអាណត្តិនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋជាទូទៅហ៊ានសម្តែងមតិ និងលើកយកប្រធានបទនយោបាយមកវែកញែក ដេញដោលគ្នាតាមទីសាធារណៈនានាជាច្រើន។ ការណ៍នេះ មន្ត្រីជំនាញយល់ឃើញថា ជាចំណុចរបត់នយោបាយដ៏វិជ្ជមានមួយក្នុងសង្គមកម្ពុជា។ មនុស្សម្នារជជែកគ្នាអំពីបញ្ហានយោបាយនៅតុអាហារថ្ងៃត្រង់មួយក្នុង ខណ្ឌ៧មករា កណ្តាលរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋមួយក្រុមនេះភាគច្រើនគឺជាអ្នករត់ម៉ូតូឌុប។ ការពិភាក្សាគ្នាអំពីបញ្ហានយោបាយយ៉ាងបើកចំហបែបនេះនៅតាមទីសាធារណៈ នៅតាមតូបកាហ្វេ ទីផ្សារ នៅតាមទីប្រជុំជន និងនៅតាមហាងបាយ មិនសូវកើតមានទាល់តែសោះនៅក្នុងយុគបោះឆ្នោតកាលពីបួនអាណត្តិ មុន។ លោកងិន សារិនមានសំបុរខ្មៅស្រអែមគឺជាអ្នករត់រ៉ឺម៉កកង់បី។ បុរសអាយុ៤៣ឆ្នាំម្នាក់នេះគឺជាពលរដ្ឋម្នាក់ក្នុងការពិភាក្សា ក្នុងវង់បាយថ្ងៃត្រង់នេះ។ លោកនិយាយថា៖ «ពីមុន ហ៊ានដែរ តែហ៊ានតិចតួច។ ប៉ុន្តែឥឡូវមតិប្រជាពលរដ្ឋ គេហ៊ានចេញមកនិយាយតែម្តង។ គេថា មិនឱ្យងាប់ដូចពស់ រស់ដូចកង្កែបទេ។ ដូច្នេះមនុស្សចេះតែនិយាយតៗគ្នាទៅគឺហ៊ានតាមគេ តាមឯងដែរ។ រយៈកាលកន្លងមក គេដឹងអស់ហើយ ដូចជាអ្នករត់ម៉ូតូឌុប សិស្សសាលាអី គេដឹងអស់ហើយ គ្មានអ្នកណាគេចាញ់បោកទៀតទេ»។ ...
លោក សម រង្ស៊ី បន្តសុំក្រុមប្រឹក្សាធម្មនុញ្ញដើម្បីមានសិទ្ធិឈរឈ្មោះបោះឆ្នោត
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតទៅប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សុំធ្វើនិយតកម្ម ឬសុំធ្វើឲ្យមានភាពត្រឹមត្រូវតាមច្បាប់ស្ថានភាពគតិយុត្តិរបស់លោក ឡើងវិញ ដើម្បីបានបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។ ការធ្វើលិខិតទៅក្រុមប្រឹក្សាធម្មនុញ្ញនេះ ក្រោយពេលលោកបានផ្ញើលិខិតលើកទី២ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៣ ខែកក្កដា សុំឲ្យសើរើផ្ដល់សិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យរូបលោក។ នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃ ទី២៤ ខែកក្កដា លោក សម រង្ស៊ី បានលើកឡើងថា ដោយសាររូបលោកបានទទួលការលើកលែងទោសពីសំណាក់ព្រះមហាក្សត្ររួចហើយ នោះ និងដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នេះ ប្រព្រឹត្តទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួមនោះ រូបលោកសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញចេញសេចក្ដីសម្រេចធ្វើ និយតកម្ម ឬសុំធ្វើឲ្យមានភាពត្រឹមត្រូវតាមច្បាប់ លើករណីលោកដើម្បីបានបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។ ការផ្ញើលិខិតទៅក្រុមប្រឹក្សាធម្មនុញ្ញនេះ បានកើតឡើងក្រោយពីលិខិតលើកទី២របស់ លោក សម រង្ស៊ី ផ្ញើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនទាន់បានទទួលចម្លើយ។ លោក ទេព នីថា ...
យុវជនបង្ហាញគោលនយោបាយនៃគណបក្សរបស់ខ្លួន
ភ្នំពេញ — កាលពីចុងសប្តាហ៍កន្លងទៅ អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំព្រឹត្តិការណ៍សួរដេញដោលមតិ ក្នុងចំណោមតំណាងយុវជនមកពីគណបក្សនយោបាយដែលកំពុងប្រកួតប្រជែង នៅក្នុងការបោះឆ្នោតសភាជាតិនីតិកាលទី៥ខាងមុខនេះ។ តំណាងមកពីគណបក្សកាន់អំណាចបានទទួលការគាំទ្រពីទស្សនិកជនយ៉ាង ច្រើន ប៉ុន្តែទស្សនិកជនខ្លះបានលើកឡើងថា គណបក្សនេះបានរៀបចំឲ្យអ្នកគាំទ្ររបស់ខ្លួនស្រែកហ៊ោកញ្ជៀវ ដើម្បីបង្ហាញការគាំទ្រដល់បេក្ខជនរបស់ខ្លួន។ យុវជនតំណាងគណបក្សនយោបាយចំនួន៦ក្នុងចំណោមគណបក្សនយោបាយទាំង៨ ដែលកំពុងប្រកួតប្រជែងនៅក្នុងការបោះឆ្នោតសភាជាតិនីតិកាលទី៥នេះ បានចូលរួមសួរដេញដោលគ្នានិងឆ្លើយសំណួរទាក់ទងនឹងការអប់រំនិងការ ងារ នៅក្នុងព្រឹត្តិការណ៍ដេញដោលមតិមួយដែលរៀបចំឡើងដោយវិទ្យាស្ថាន សាធារណរដ្ឋអន្តរជាតិ IRI នៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍ទី២០ ខែកក្កដាកន្លងទៅនេះ។ គណបក្សទាំង៦ដែលតំណាងដោយយុវជនរៀងៗខ្លួន រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ...
សាយ មុន្នី
http://khmer.voanews.com/content/parties-youth-debate-in-forum-organized-by-iri/1707178.html
យុវជនច្រើនស្ម័គ្រចិត្តសង្កេតមើលដំណើរការបោះឆ្នោត
ភ្នំពេញ — ស្របពេលដែលការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតចូលមក គេសង្កេតឃើញថា យុវជនកម្ពុជាបានចូលរួមក្នុងកិច្ចការឃោសនា និងការបោះឆ្នោតមានសន្ទុះកាន់តែផុសផុលឡើងខុសពីអាណត្តិមុនៗ។ ការណ៍នេះមន្ត្រីជំនាញអះអាងថា ជាចំណុចរបត់នយោបាយដ៏វិជ្ជមានមួយក្នុងសង្គមកម្ពុជា។ ស្របពេលដែលយុវជនជាច្រើនបានចូលរួមក្នុងចលនាឃោសនានយោបាយ មានយុវជនច្រើនពាន់នាក់ផ្សេងទៀតកំពុងបម្រើការជាយុវជនស្មគ្រ័ ចិត្តក្នុងអង្គការនានាដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត និងណែនាំពលរដ្ឋមូលដ្ឋានឱ្យទៅបោះឆ្នោតជាដើម។ ប៉ុន្តែលោកជាង សុខាថ្លែងថា ការចូលរួមរបស់យុវជននៅតែមានកម្រិតនៅឡើយ ជាពិសេសអ្នកដែលរស់នៅតាមទីជនបទ ដោយសារកង្វះព័ត៌មាន ធនធាន និងការអប់រំ។ លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខមហ្វ្រែល)ក៏យល់ដូចគ្នាដែរថា ការចូលរួមក្នុងសកម្មភាពបោះឆ្នោតរបស់យុវជននៅមានកម្រិតទាបនៅឡើយ។ ...
ឃួន ធារ៉ា
http://khmer.voanews.com/content/youth-volunteers-to-observe-election-process/1698980.html
ចំនួនអ្នកសង្កេតការណ៍អន្តរជាតិនឹងមានចំនួនតិចជាងអាណត្តិមុនៗ
នំពេញ — ក្រុមប្រទេសជឿនលឿនប្រជាធិបតេយ្យសំខាន់ៗបានសម្រេចចិត្តមិនបញ្ជូន អ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាទេ ប៉ុន្តែប្រទេសទាំងនោះពុំបានបញ្ជាក់ពីមូលហេតុជាក់លាក់ទេ។ អ្នកស្រីប៉ុក ពូន អ្នកនាំពាក្យនៃប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា បានប្រាប់វីអូអេ ខេមរភាសាតាមសារអេឡិចត្រូនិកថា សហគមន៍អឺរ៉ុបនឹងមិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនៅកម្ពុជានៅថ្ងៃទី២៨ខែកក្កដានេះទេ។ អ្នកស្រីបញ្ជាក់ថា មូលហេតុជាផ្លូវការនោះគឺដោយសារបញ្ហាហិរញ្ញវត្ថុ។ ក៏ប៉ុន្តែការណ៍ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនព្រមធ្វើ តាមអនុសាសន៍របស់សហគមន៍អឺរ៉ុបអាចជាដើមហេតុនៃការមិនបញ្ជូនអ្នក សង្កេតការណ៍អឺរ៉ុបមកកាន់កម្ពុជាដែរ។ អ្នកស្រីប៉ុក ពូនបានបង្ហើបឱ្យដឹងថា តាំងពីឆ្នាំ១៩៩៣មក ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតរបស់សហគមន៍អឺរ៉ុបបានផ្តល់អនុសាសន៍ ជាច្រើនដល់កម្ពុជា ប៉ុន្តែអនុសាសន៍មួយចំនួននៅតែមិនទាន់បានអនុវត្តដោយអាជ្ញាធរពាក់ ព័ន្ធនៅឡើយទេ។ សូមបញ្ជាក់ថា អនុសាសន៍របស់អ្នកសង្កេតការណ៍បោះឆ្នោតពីសហគមន៍អឺរ៉ុបចុងក្រោយនៅ ឆ្នាំ២០០៨ រួមមានការធ្វើឱ្យប្រសើរឡើងនៃការចុះឈ្មោះបោះឆ្នោត ការមិនប្រើធនធានរបស់រដ្ឋសម្រាប់ធ្វើយុទ្ធនាការបោះឆ្នោត លទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយស្មើភាពក្នុងចំណោមបេក្ខជន តំណាងរាស្ត្រនិងគណបក្សនយោបាយ និងសេរីភាពនៃការបញ្ចេញមតិ។ លោកទេព នីថាគូសបញ្ជាក់ថា ការធ្លាក់ចុះនេះទំនងដោយសារភាពចាស់ទុំនៃការរៀបចំការបោះឆ្នោតនៅ កម្ពុជា និងបញ្ហាហិរញ្ញវត្ថុរបស់ប្រទេសទាំងនោះ។ លោកនិយាយថា៖ «អ្នកសង្កេតការណ៍អន្តរជាតិ គាត់រៀបចំសង្កេតការណ៍នៅប្រទេសណាដែលទើបរៀបចំការបោះឆ្នោតលើក ដំបូងៗ ដូចគ.ជ.ប.អញ្ចឹងតាំងពីឆ្នាំ១៩៩៣មក មានអ្នកសង្កេតការណ៍អន្តរជាតិច្រើន ប៉ុន្តែក្រោយមកការរៀបចំរបស់យើងកាន់តែល្អទៅ អ្នកសង្កេតការណ៍អន្តរជាតិមានការធ្លាក់ចុះជាបន្តបន្ទាប់។ ហើយទីពីរវាទាក់ទងនឹងប្រទេសនិងអង្គការដែលផ្តល់អ្នកសង្កេតការណ៍ ហ្នឹង គាត់កំពុងជួបបញ្ហាហិរញ្ញវត្ថុរបស់គាត់»។ ...
ឃួន ធារ៉ា
http://khmer.voanews.com/content/less-election-obersvors-for-july-28-lection-2013/1702755.html
អង្គការសង្គមស៊ីវិលនិងបក្សប្រឆាំងសុំឱ្យប្តូររូបមន្តបែងចែកអសនៈ
ភ្នំពេញ៖ គណបក្សក្រៅរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលចង់ឃើញការផ្តាស់ ប្តូររូបមន្តគណនាសំឡេងឆ្នោតសម្រាប់បែងចែកអសនៈនិងស្នើសុំឲ្យ បង្កើនចំនួនអសនៈក្នុងរដ្ឋសភាសម្រាប់នីតិកាលលើកក្រោយ។ ការទាមទារដើម្បីប្រយោជន៍បង្កើនបន្ថែមឲ្យមានគណបក្សចំរុះកាន់តែ ច្រើននិងបង្កើនអ្នកតំណាងម្ចាស់ឆ្នោតកាន់តែច្រើនក្នុងសភាជាន់ទាប នេះ។ ប្រទេសកម្ពុជាក្នុងរយៈពេល២០ឆ្នាំមកនេះបានប្រើរបៀបគណនាសំឡេង ឆ្នោតសម្រាប់បែងចែកកៅអីក្នុងរដ្ឋសភាចំនួនពីរ។ នោះគឺរបៀបគណនាដែលប្រើដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហ ប្រជាជាតិនៅកម្ពុជាដែលហៅកាត់ថា អ៊ុនតាក់ នៅឆ្នាំ១៩៩៣ និងរូបមន្តដែលធ្វើវិសោធនកម្មថ្មីសម្រាប់ការបោះឆ្នោតឆ្នាំ១៩៩៨។ រូបមន្តដែលបង្កើតឡើងដោយអ៊ុនតាក់គឺក្រោយពីការបែងចែកអសនៈរួច សំឡេងឆ្នោតដែលនៅសល់របស់គណបក្សដែលទទួលបានអសនៈរួចនឹងត្រូវ ប្រគល់ទៅឲ្យគណបក្សណាដែលមានសំឡេងគាំទ្រនៅសល់ច្រើនជាងគេ។ ដោយឡែកការបែងចែកអសនៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) កំពុងអនុវត្តន៍នៅពេលនេះគឺជាការបែងចែកអសនៈតាមរូបមន្តមធ្យមភាគ ខ្ពស់បំផុតគឺជារូបមន្តដែលអនុញ្ញាតឲ្យធ្វើការគណនាការបែងចែកអសនៈ ច្រើនដងក្នុងមណ្ឌលតែមួយក្នុងករណីដែលការបែងចែកអសនៈជំហានដំបូង មិនដាច់ស្រេច។ ...
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/election-seat-allotment-too-expensive-to-change-officials-say/1700944.html
ដំណើរការឃោសនាបោះឆ្នោតមានការរំខានច្រើនឡើង
វ៉ាស៊ីនតោន — ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតក្នុងប្រទេសកម្ពុជាបានអះអាងថា មានកំណើន សកម្មភាពរំខានដំណើរការឃោសនាបោះឆ្នោត ទូទាំងប្រទេសក្នុងរយៈពេល៦ថ្ងៃដំបូងនៃការឃោសនា។ លោកសុខ ខេមរានៃវីអូអេពីរដ្ឋធានីវ៉ាស៊ីនតោន បានរាយការណ៍ថា ការរំខានខ្លះមានការដោះស្រាយបាននៅថ្នាក់មូលដ្ឋាន ហើយការរំខាននិងភាពមិនប្រក្រតីខ្លះទៀតមិនអាចដោះស្រាយបានទេ។ បញ្ហានេះបានធ្វើឲ្យមានបណ្តឹងច្រើនដាក់ជូនទៅកាន់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតថ្នាក់ជាតិ។ ...
សុខ ខេមរា
http://khmer.voanews.com/content/distubance-mounts-as-of-day-six-of-election-campaign/1694152.html
បក្សធំហែរក្បួនឃោសនាខណៈដែលបក្សតូចៗដើរចែកខិត្តប័ណ្ណផ្សាយគោលនយោបាយ
ភ្នំពេញ — ថ្វីត្បិតតែគណបក្សនយោបាយមានរហូតដល់ចំនួនប្រាំបីប៉ុន្តែគណបក្ស ដែលមានសកម្មភាពពិតប្រាកដក្នុងការឃោសនាបោះឆ្នោតក្នុងរាជធានីភ្នំពេញ ហាក់ដូចជាមានចំនួនតិចតួចបំផុត។ នៅលើសន្លឹកឆ្នោត គណបក្សសញ្ជាតិកម្ពុជាឈរនៅលេខរៀងទី១ បន្ទាប់មកគឺគណបក្សហ៊្វុនស៊ិនប៉ិចនៅលំដាប់ទី២ រីឯគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យនៅលេខរៀងទី៣ តាមពីក្រោយដោយគណបក្សប្រជាជនកម្ពុជាដែលនៅលំដាប់លេខ៤ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចនៅលេខរៀងទី៥។ រីឯលេខរៀងទី៦គឺគណបក្សខ្មែរឈប់ក្រនិងគណបក្សសង្គ្រោះជាតិ ឈរនៅលេខរៀងទី៧ក្នុងសន្លឹកឆ្នោត។ គណបក្សដែលមានលេខរៀងចុងក្រោយគេគឺគណបក្សសម្ព័ន្ធដើម្បីលទ្ធិ ប្រជាធិបតេយ្យនៅលេខរៀងទី៨។ ថ្វីត្បិតតែនេះជាឱកាសនៃការឃោសនាបោះឆ្នោត ប៉ុន្តែគណបក្សទាំងប្រាំបីនេះមិនបានធ្វើសកម្មភាពព្រមគ្នាក្នុង រាជធានីភ្នំពេញនោះទេ។ ...
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/ruling-party-opposition-emerge-as-most-active-campaigners-cambodia/1691997.html
ក្រសួងព័ត៌មានបញ្ជាឱ្យស្ថានីយវិទ្យុក្នុងស្រុកកុំផ្សាយបន្តកម្មវិធីវិទ្យុបរទេសពេលឃោសនាបោះឆ្នោត
វ៉ាស៊ីនតោន — រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យស្ថានីយវិទ្យុអេហ្វអឹមក្នុងស្រុកផ្អាក ជាបណ្តោះអាសន្ននូវការផ្សាយកម្មវិធីបន្តពីវិទ្យុបរទេសផ្នែកខេមរ ភាសាដូចជាវីអូអេក្នុងពេលយុទ្ធនាការបោះឆ្នោត។ កម្មវិធីផ្សាយបន្តពីវិទ្យុបរទេសជាភាសាខ្មែររបស់ស្ថានីយវិទ្យុ ក្នុងស្រុកយ៉ាងតិចចំនួន៥ក្នុងចំណោមជាង៦០ស្ថានីយវិទ្យុនោះត្រូវ ក្រសួងព័ត៌មានប្រទេសកម្ពុជា បញ្ជាឲ្យផ្អាកក្នុងរយៈពេលមួយខែចំពេលដែលប្រទេសកម្ពុជាកំពុង រៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ វិធានការរបស់រដ្ឋាភិបាលនេះត្រូវមន្ត្រីរដ្ឋាភិបាលអះអាងថាដើម្បីជា ការធានាបរិយាកាសអព្យាក្រិតផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងពេល បោះឆ្នោត។ តែក្រុមអ្នកឃ្លាំមើលក្នុងប្រទេស កម្ពុជាវិញចាត់ទុកទង្វើរបស់រដ្ឋាភិបាលថាជារឿងមិនត្រឹមត្រូវតាម ច្បាប់ ផ្ទុយពី ការចង់បានរបស់ប្រជាពលរដ្ឋ។ ...
Cambodian Agricultural Research Center Honored
The Cambodian Center for Study and Development in Agriculture has been recognized for its contributions to Cambodians by the a group of experts at Food Tank. The US-based think tank said the center, known in Cambodia as Cedac, was responsible for higher yields in Cambodian agriculture ...
http://www.voacambodia.com/content/cambodian-agricultural-research-center-honored/1688200.html
In Mondolkiri, Political Candidates Address Ethnic Minority Concerns
Human rights workers and other civil society groups on Wednesday urged the competing political parties for July’s election to address the ongoing land crises and illegal deforestation that are hurting indigenous populations. About 100 people from various ethnic minority groups from five provinces attended a forum ...
ក្រុមយុវជនស្នើសុំឱ្យគណបក្សនយោបាយបង្ហាញគោលនយោបាយ
នំពេញ — ស្របពេលដែលការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតចូលមកដល់ក្រុមសង្គម ស៊ីវិលបានជំរុញឱ្យតំណាងគណបក្សនយោបាយនីមួយៗបង្ហាញពីកម្មវិធី នយោបាយរបស់ខ្លួនដល់ក្រុមយុវជន។ លោក ជាង សុខា នាយកប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) បានថ្លែងទាមទារដូចនេះកាលពីថ្ងៃសៅរ៍ក្នុងពិធីបើកសិក្ខាសិលា ស្តីពី «ការចូលរួមរបស់យុវជនក្នុងការបោះឆ្នោត» ដែលមានការចូលរួមពីយុវជនជាង៣០០នាក់មកពីសកលវិទ្យាល័យចំនួន២០ តំណាងអង្គការសង្គមស៊ីវិល និងតំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ដោយសង្កត់ធ្ងន់ពីសារៈសំខាន់របស់យុវជនក្នុងការបោះឆ្នោត ព្រោះយ៉ាងហោចណាស់៣៤ភាគរយនៃអ្នកបោះឆ្នោតជាង៩លាននាក់ជាយុវជន ដូច្នេះ«យុវជនជាចលករសំខាន់ក្នុងការសម្រេចលទ្ធផលបោះឆ្នោត»។ ...
វីអូអេ
http://khmer.voanews.com/content/youth-demand-political-platform-from-party-officials/1683599.html
យុវជនទាមទារតម្លាភាពនិងការលុបបំបាត់អំពើពុករលួយ
ភ្នំពេញ — នៅតែជាង១ខែមុនការបោះឆ្នោត សិស្ស និងនិស្សិតមួយក្រុមមកពីខេត្ត ផ្សេងៗទូទាំងប្រទេសកម្ពុជា និយាយថា ពួកគេនឹងផ្តល់សន្លឹកឆ្នោតរបស់ ខ្លួនទៅឲ្យគណបក្សនយោបាយណាដែលហ៊ានប្រយុទ្ធប្រឆាំង និងលុបបំបាត់អំពើពុករលួយ។ សិស្សនិស្សិតទាំងនេះ ដែលមកពីខេត្តក្រុងនានាក្នុងប្រទេស កម្ពុជា បានមកប្រមូលផ្តុំគ្នានៅទីនេះ ក្នុងសាលចតុមុខនៅរាជធានី ភ្នំពេញ ដើម្បីទាមទារតម្លាភាពនិងឲ្យគណបក្សនយោបាយដែលប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិខាងមុខនេះ ផ្តល់ការសន្យាឲ្យច្បាស់លាស់របស់ ពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេស។ ...
មានភាពមិនប្រក្រតីមុនការឃោសនាបោះឆ្នោតចាប់ផ្តើម
វ៉ាស៊ីនតោន - នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយក្នុងប្រទេសកម្ពុជាគឺលោកបណ្ឌិត ពុទ្ធា ហង្ស និយាយថា ភាពមិនប្រក្រតីមួយចំនួនកំពុងកើតឡើងមុនការបោះឆ្នោត។ តែលោកបញ្ជាក់ថា បញ្ហាទាំងនោះមិនធ្ងន់ធ្ងរនៅឡើយទេ ...
វីអូអេ
http://khmer.voanews.com/content/campaign-season-has-begun-unofficially-monitors-note/1673004.html
គ.ជ.ប.ចាប់ផ្តើមចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត
ភ្នំពេញ — គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគ.ជ.ប.នឹងចាប់ផ្តើមយុទ្ធនាការចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតរយៈពេល២៥ថ្ងៃចាប់ពីថ្ងៃទី១ ខែមិថុនាខាងមុខនេះតទៅ។ ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋដឹងពីឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោត មណ្ឌលបោះឆ្នោត និងពេលវេលានៃការបោះឆ្នោត ...
វីអូអេ
http://khmer.voanews.com/content/nec-prepares-voter-information-cards/1671356.html
NGOs Assessing Development Goals for Coming Years
As Cambodia assesses its development goals, a study has found that many Cambodians want to see an improved judicial system, better education, improved agriculture and more human rights. A broad consortium of local and international development agencies spent the early part of the year conducting conferences ...
http://www.voacambodia.com/content/ngo-assessing-development-goals-for-coming-years/1667239.html
As Foreign Aid Increases, Questions About Conditions
Cambodia has seen huge growth of foreign aid and loans over the past two decades, but experts are beginning to question its worth—and what conditions might be attached. Total aid from 1993 to 2012 amounts to around $10 billion, with the percentage of aid coming as ...
http://www.voacambodia.com/content/as-foreign-aid-increases-questions-about-conditions/1664821.html
Seven Feared Trapped in Gold Mine Collapse
A gold mine shaft has collapsed in Preah Vihear province, trapping at least seven miners, officials said Monday. The collapse took place in a shaft that is typically mined by up to 60 people at a time, he [Rovieng Police Chief Sin Thorn]. Sin Thorn said ...
http://www.voacambodia.com/content/seven-feared-trapped-in-gold-mine-collapse/1664837.html