សភាពការណ៍​បោះឆ្នោត​នៅ​ខេត្ត​តាកែវ

តាកែវ — សភាពការណ៍​ជា​ទូទៅ​នៅ​ថ្ងៃ​បោះឆ្នោត​ប្រចាំ​ខេត្ត​តាកែវ​មាន​លក្ខណៈ​ល្អ​ប្រសើរ​និង​ពុំ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ឬ​អំពើហិង្សាគួរ​ឱ្យ​កត់​សម្គាល់​ទេនៅថ្ងៃនេះ។ នេះបើតាម​ការ​អះ អាង​ពី​អ្នក​សង្កេតការណ៍​នៅ​មូលដ្ឋាន។

តាំង​ពី​ព្រលឹម​ស្រាងៗ ប្រជាពលរដ្ឋ​នៅស្រុក​បាទី​ ខេត្ត​តាកែវ​ភាគ​ច្រើន​បាន​នាំ​គ្នាទៅបោះ ឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​នានា​នៅទូទាំង​ស្រុក​នេះ។ មណ្ឌល​បោះឆ្នោត​ជាទូទៅក្នុង​ស្រុក​នេះ​មាន​ដំណើរការ​ជា​ធម្មតា និង​ពុំ​មាន​ភាព​មិន​ប្រក្រតី​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។ នេះបើតាម​អ្នក​សង្កេតការណ៍​និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​មូលដ្ឋាន។ លោកសូត្រ ទុំ ជាអ្នក​សង្កេតការណ៍​ម្នាក់​របស់​អង្គការ​បណ្តាញនិស្សិតប្រជាធិបតេយ្យ​កម្ពុជា​នៅ​មណ្ឌល​បឋម​សិក្សា​បន្ទាយ​ត្រាវ​ក្នុង​ស្រុក​បាទី។ «អ្នក​ខ្លះគាត់​អត់​យក​អត្ត​សញ្ញាណប័ណ្ណ។ អ្នក​ខ្លះទៀត​បាត់​អត្ត​សញ្ញាណប័ណ្ណ​មាន​តែចុង​សន្លឹក។ អត់​មាន​អ្នក​តវ៉ា​ទេ។ ការ​គ្រប់គ្រង​នៅ​ទី​នេះ​ឃើញ​មាន​ភាព​រលូន​ត្រឹមត្រូវ​ល្អ»។

លោក សុង ហៀរ អ្នក​សង្កេតការណ៍​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​បឋម​សិក្សា​ពុត​ស ក៏​បាន​ថ្លែង​ថា មាន​ប្រជាពលរដ្ឋ​ប្រហែល​ជា​១០​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​     សរុប​ជាង​៦០០​នាក់​ក្នុង​មណ្ឌល​នេះ ដែល​មាន​បញ្ហា​មិន​បាន​បោះឆ្នោត។ …

វីអូអេ​​
http://khmer.voanews.com/content/cambodia-election-in-takeo-province/1711847.html