យុវជនច្រើនស្ម័គ្រចិត្តសង្កេតមើលដំណើរការបោះឆ្នោត
ភ្នំពេញ — ស្របពេលដែលការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតចូលមក គេសង្កេតឃើញថា យុវជនកម្ពុជាបានចូលរួមក្នុងកិច្ចការឃោសនា និងការបោះឆ្នោតមានសន្ទុះកាន់តែផុសផុលឡើងខុសពីអាណត្តិមុនៗ។ ការណ៍នេះមន្ត្រីជំនាញអះអាងថា ជាចំណុចរបត់នយោបាយដ៏វិជ្ជមានមួយក្នុងសង្គមកម្ពុជា។ ស្របពេលដែលយុវជនជាច្រើនបានចូលរួមក្នុងចលនាឃោសនានយោបាយ មានយុវជនច្រើនពាន់នាក់ផ្សេងទៀតកំពុងបម្រើការជាយុវជនស្មគ្រ័ ចិត្តក្នុងអង្គការនានាដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត និងណែនាំពលរដ្ឋមូលដ្ឋានឱ្យទៅបោះឆ្នោតជាដើម។ ប៉ុន្តែលោកជាង សុខាថ្លែងថា ការចូលរួមរបស់យុវជននៅតែមានកម្រិតនៅឡើយ ជាពិសេសអ្នកដែលរស់នៅតាមទីជនបទ ដោយសារកង្វះព័ត៌មាន ធនធាន និងការអប់រំ។ លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខមហ្វ្រែល)ក៏យល់ដូចគ្នាដែរថា ការចូលរួមក្នុងសកម្មភាពបោះឆ្នោតរបស់យុវជននៅមានកម្រិតទាបនៅឡើយ។…
ឃួន ធារ៉ា
http://khmer.voanews.com/content/youth-volunteers-to-observe-election-process/1698980.html