យុវជន​បង្ហាញ​គោល​នយោបាយ​នៃ​គណបក្ស​​របស់​ខ្លួន

ភ្នំពេញ — កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​សួរ​ដេញដោល​មតិ​ ក្នុង​ចំណោម​តំណាង​យុវជន​មក​ពី​គណបក្ស​នយោបាយ​ដែលកំពុង​ប្រកួត​ប្រជែង​ នៅក្នុង​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​ទី​៥​ខាង​មុខ​នេះ។​ តំណាង​មកពី​គណ​បក្សកាន់​អំណាច​បាន​ទទួល​ការ​គាំទ្រ​ពី​ទស្សនិក​ជន​យ៉ាង​ ច្រើន​ ប៉ុន្តែ​ទស្សនិក​ជន​ខ្លះ​បាន​លើក​ឡើង​ថា​ គណបក្ស​នេះ​បាន​រៀបចំ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ស្រែក​ហ៊ោ​កញ្ជៀវ ​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​បេក្ខជន​របស់​ខ្លួន។​ យុវជន​តំណាង​គណបក្ស​នយោបាយ​ចំនួន​៦​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​៨​ ដែល​កំពុងប្រកួតប្រជែង​នៅក្នុង​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​ទី៥​នេះ​ បាន​ចូលរួម​សួរដេញដោល​គ្នា​និង​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ការ​អប់រំ​និង​ការ​ ងារ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដេញ​ដោល​មតិ​មួយ​ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ សាធារណ​រដ្ឋ​អន្តរ​ជាតិ ​IRI​ នៅក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២០ ​ខែ​កក្កដា​កន្លង​ទៅ​នេះ។ គណបក្ស​ទាំង​៦​ដែល​តំណាង​ដោយ​យុវជន​រៀងៗ​ខ្លួន​ រួម​មាន​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​គណបក្ស​សញ្ជាតិ​កម្ពុជា ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ គណបក្ស​ខ្មែរ​ឈប់ក្រ ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ។​…

សាយ មុន្នី
http://khmer.voanews.com/content/parties-youth-debate-in-forum-organized-by-iri/1707178.html