ចំនួនអ្នកសង្កេតការណ៍អន្តរជាតិនឹងមានចំនួនតិចជាងអាណត្តិមុនៗ
នំពេញ — ក្រុមប្រទេសជឿនលឿនប្រជាធិបតេយ្យសំខាន់ៗបានសម្រេចចិត្តមិនបញ្ជូន អ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាទេ ប៉ុន្តែប្រទេសទាំងនោះពុំបានបញ្ជាក់ពីមូលហេតុជាក់លាក់ទេ។ អ្នកស្រីប៉ុក ពូន អ្នកនាំពាក្យនៃប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា បានប្រាប់វីអូអេ ខេមរភាសាតាមសារអេឡិចត្រូនិកថា សហគមន៍អឺរ៉ុបនឹងមិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនៅកម្ពុជានៅថ្ងៃទី២៨ខែកក្កដានេះទេ។ អ្នកស្រីបញ្ជាក់ថា មូលហេតុជាផ្លូវការនោះគឺដោយសារបញ្ហាហិរញ្ញវត្ថុ។ ក៏ប៉ុន្តែការណ៍ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនព្រមធ្វើ តាមអនុសាសន៍របស់សហគមន៍អឺរ៉ុបអាចជាដើមហេតុនៃការមិនបញ្ជូនអ្នក សង្កេតការណ៍អឺរ៉ុបមកកាន់កម្ពុជាដែរ។ អ្នកស្រីប៉ុក ពូនបានបង្ហើបឱ្យដឹងថា តាំងពីឆ្នាំ១៩៩៣មក ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតរបស់សហគមន៍អឺរ៉ុបបានផ្តល់អនុសាសន៍ ជាច្រើនដល់កម្ពុជា ប៉ុន្តែអនុសាសន៍មួយចំនួននៅតែមិនទាន់បានអនុវត្តដោយអាជ្ញាធរពាក់ ព័ន្ធនៅឡើយទេ។ សូមបញ្ជាក់ថា អនុសាសន៍របស់អ្នកសង្កេតការណ៍បោះឆ្នោតពីសហគមន៍អឺរ៉ុបចុងក្រោយនៅ ឆ្នាំ២០០៨ រួមមានការធ្វើឱ្យប្រសើរឡើងនៃការចុះឈ្មោះបោះឆ្នោត ការមិនប្រើធនធានរបស់រដ្ឋសម្រាប់ធ្វើយុទ្ធនាការបោះឆ្នោត លទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយស្មើភាពក្នុងចំណោមបេក្ខជន តំណាងរាស្ត្រនិងគណបក្សនយោបាយ និងសេរីភាពនៃការបញ្ចេញមតិ។ … លោកទេព នីថាគូសបញ្ជាក់ថា ការធ្លាក់ចុះនេះទំនងដោយសារភាពចាស់ទុំនៃការរៀបចំការបោះឆ្នោតនៅ កម្ពុជា និងបញ្ហាហិរញ្ញវត្ថុរបស់ប្រទេសទាំងនោះ។ លោកនិយាយថា៖ «អ្នកសង្កេតការណ៍អន្តរជាតិ គាត់រៀបចំសង្កេតការណ៍នៅប្រទេសណាដែលទើបរៀបចំការបោះឆ្នោតលើក ដំបូងៗ ដូចគ.ជ.ប.អញ្ចឹងតាំងពីឆ្នាំ១៩៩៣មក មានអ្នកសង្កេតការណ៍អន្តរជាតិច្រើន ប៉ុន្តែក្រោយមកការរៀបចំរបស់យើងកាន់តែល្អទៅ អ្នកសង្កេតការណ៍អន្តរជាតិមានការធ្លាក់ចុះជាបន្តបន្ទាប់។ ហើយទីពីរវាទាក់ទងនឹងប្រទេសនិងអង្គការដែលផ្តល់អ្នកសង្កេតការណ៍ ហ្នឹង គាត់កំពុងជួបបញ្ហាហិរញ្ញវត្ថុរបស់គាត់»។…
ឃួន ធារ៉ា
http://khmer.voanews.com/content/less-election-obersvors-for-july-28-lection-2013/1702755.html