ODC English Site
ឈើនៅតំបន់ការពារ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងសិប្បកម្មកែច្នៃ និងឡដុតធ្យូងនោះទេ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានជំរុញឱ្យមន្ទីរបរិស្ថាន រាជធានី-ខេត្តទាំងអស់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ជាពិសេសមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ផលអនុផលព្រៃឈើ កាប់ចេញពីតំបន់ការពារធម្មជាតិ ចូលរោងសិប្បកម្មកែច្នៃឈើ រោងស្តុក និងឡដុតធ្យូងខុសច្បាប់នោះឡើយ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-7-820-264336
សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។មានជនភៀសសឹក១៦.៧៥៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មានជនភៀសសឹកសរុបប្រមាណ៤សែន៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ ខណៈជនភៀសសឹកចំនួន១៨៦.៧៦០នាក់ បន្តស្នាក់នៅជំរំ។ ...
ក្រសួងមហាផ្ទៃ
សេចក្ដីប្រកាសព័ត៌មាន៖ ខ្លឹមសារបទបង្ហាញជូនអង្គទូត ស្ដីពី ការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ខ្លឹមសារបទបង្ហាញជូនអង្គទូត ស្ដីពី ការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលឆ្លើយតបនឹងអាទិភាពសំខាន់ៗសំដៅកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត ក៏ដូចជាការស្ដារសន្តិភាព និងភាពប្រក្រតីឡើងវិញ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា។ចាប់ពីឆ្នាំ២០២១ មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅទៅលើ ទូរគមនាគមន៍កម្ពុជា។ វិធានការកែទម្រង់ក្នុងរយៈពេលប្រមាណ ៤ ឆ្នាំនេះ បានធ្វើឱ្យ ទូរគមនាគមន៍កម្ពុជា ទទួលបានប្រាក់ចំណេញឡើងវិញចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
GDCE អនុញ្ញាតឱ្យអ្នកនាំចូលទំនិញអាចបំពេញបែបបទគយតាមប្រព័ន្ធអនឡាញ មុនទំនិញមកដល់
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានអះអាងថា ការកែសម្រួលនីតិវិធីរបស់អាជ្ញាធរដែលអនុញ្ញាតឱ្យម្ចាស់ទំនិញធ្វើការរាយការណ៍ជាមុនតាមប្រព័ន្ធអេឡិចត្រូនិកនូវមុខទំនិញដឹកជញ្ជូនមកប្រទេសកម្ពុជានឹងជួយបង្កើតបរិយាកាសកាន់តែ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-5-1223-264316
រដ្ឋសម្រេចពន្យារពេលអនុវត្តយកពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យ
អ្នកជំនាញវិស័យអចលនទ្រព្យអះអាងថា ការសម្រេចរបស់រដ្ឋាភិបាលក្នុងការពន្យារពេលយកពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យ គឺមិនអាចជួយជំរុញសម្ទុះទីផ្សារអចលនទ្រព្យកម្ពុជាឱ្យហក់ឡើងលឿនទេ ប៉ុន្តែគឺជាការមិនដាក់សម្ពាធបន្ថែមទៅលើសកម្មភាពទិញលក់។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-5-1620-264320
អាជ្ញាធរមីននិងមន្ត្រីទូតចិនចុះពន្យល់ពីគ្រោះថ្នាក់បណ្ដាលមកពីគ្រាប់មិនទាន់ផ្ទុះដែលទាហានថៃបាញ់មកលើកម្ពុជា
អាជ្ញាធរមីន និងមន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា ចុះផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងប្រាប់ទៅជនភៀសសឹកថា កម្ពុជាមិនចង់មានសង្គ្រាមដែលបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សឡើយ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-5-1559-264319
បទល្មើសធនធានធម្មជាតិក្នុងឆ្នាំ២០២៥ ថយចុះ១៥ភាគរយ ធៀបឆ្នាំ២០២៤
នៅក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សបានចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានចំនួន ១៦ ២៦១លើក ដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ១៥២ករណី ដែលថយចុះ១៥ភាគរយ បើធៀបទៅនឹងឆ្នំា២០២៤។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-5-855-264313
អ្នកភូមិព្រៃចាន់ ជោគជ័យ តស៊ូនឹងគ្រាប់កាំភ្លើង រងការគំរាមប្លន់យកដីដូនតា
នៅក្នុងភូមិព្រៃចាន់ និងជោគជ័យ តាមបណ្តោយព្រំដែនភាគពាយ័ព្យនៃប្រទេសកម្ពុជា ស្លាកស្នាមនៃការប្រយុទ្ធគ្នាចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៧ ខែធ្នូ អាចមើលឃើញនៅក្នុងផ្ទះសម្បែងពលរដ្ឋស៊ីវិលដែលខូចខាត វាលស្រែ និងសត្វចិញ្ចឹមត្រូវបានបោះបង់ចោល។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-5-833-264310
កម្ពុជាស្នើរៀបចំកិច្ចប្រជុំពិសេស JBC កម្ពុជា–ថៃ នៅសៀមរាបជាថ្មី
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានជូនដំណឹងថា ភាគីកម្ពុជាបានស្នើជាថ្មីទៅភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា–ថៃ នៅសប្តាហ៍ទី២ ឬទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បន្ទាប់ពីកិច្ចប្រជុំដែលគ្រោងធ្វើនៅសប្តាហ៍ទី១ ខែមករា ត្រូវបានភាគីថៃស្នើលើកពេល កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-5-2016-264322
សេចក្ដីប្រកាសព័ត៌មាន៖ កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងខែមករា ឆ្នាំ២០២៦។ភាគីកម្ពុជាបានស្នើជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្ដាហ៍ទី២ ឬសប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្នុងគោលបំណងពិភាក្សាដោះស្រាយបញ្ហាមួយចំនួនដូចដែលមានក្នុងឯកសារភ្ជាប់។ ...
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
សេចក្តីប្រកាសព័ត៌មាន៖ ការផ្តល់ជំនួយមនុស្សធម៌ផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែបី
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការផ្តល់ជំនួយមនុស្សធម៌ផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែបី។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ីសម្រាប់ជំនួយមនុស្សធម៌សរុបជាទឹកប្រាក់ចំនួនប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់ព្រះរាជាណាចក្រកម្ពុជា។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ពាក្យបណ្តឹង និងស្នើទៅយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ពាក្យបណ្តឹង និងស្នើទៅយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌។ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពី ឯកឧត្តម ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពី ឯកឧត្តម ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា។នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា និងក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៤ ដល់ម៉ោង៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៤ ដល់ម៉ោង៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។គិតពីម៉ោង៦ល្ងាចថ្ងៃទី៤ ដល់ម៉ោង៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹក ៣៧.៤២៣នាក់ បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មាន២០៤.៨៤៤នាក់ទៀតបន្តស្នាក់នៅជំរំ។ ...
ក្រសួងមហាផ្ទៃ
សេចក្ដីប្រកាសព័ត៌មាន៖ គម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៥
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី គម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៥។ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក.) បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ ពាន់កន្លែង។ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី បន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥ ដោយមានរបៀបវារៈដូចបានភ្ជាប់។ ...
ព្រឹទ្ធសភា
កម្ពុជារកបាន ១,៥ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ
កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិក្នុងបរិមាណជាង ១ លានតោនកាលពីឆ្នាំ ២០២៥ ដោយប្រមូលប្រាក់បាន ១,៥ ពាន់លានដុល្លារ កើនឡើងជាង ១/៤ដង បើធៀបនឹងឆ្នាំ២០២៤។ វៀតណាម គឺជាទីផ្សារទទួលទិញគ្រាប់ស្វាយចន្ទីឆៅធំជាងគេរបស់កម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-2-1345-264297
កម្ពុជាទាមទារឲ្យថៃដកកម្លាំងចេញពីដីខ្មែរដែលពួកគេគ្រប់គ្រងដោយខុសច្បាប់
កម្ពុជាបានបង្ហាញពីការរំលោភបំពានលើទឹកដីខ្មែរដោយភាគីថៃ ដោយបានរឹបអូស និងរក្សាការគ្រប់គ្រងលើផ្នែកខ្លះនៃទឹកដីរបស់កម្ពុជា ដែលជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ច្បាប់អន្តរជាតិ និងការវាស់វែងព្រំដែនទ្វេភាគីដែលមានស្រាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ២ ខែធ្នូនេះ។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-3-1636-264305
ផ្ទះពលរដ្ឋរងការបំផ្លាញនៅតំបន់បឹងត្រកួន ខណៈយោធាថៃបន្តរាយបន្លាលួស និងដាក់កុងតឺន័រ
ផ្ទះប្រជាពលរដ្ឋនៅក្បែររង្វង់មូលបឹងត្រកួន ស្ថិតក្នុងតំបន់បឹងត្រកួន ត្រូវបានបំផ្លិចបំផ្លាញដោយអាវុធយុទ្ធភណ្ឌរបស់យោធាថៃ អំឡុងការវាយប្រហារចន្លោះថ្ងៃទី៧ ដល់ទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-3-1718-264306
ស្ត្រីចំណាស់អង្វរសុំសន្តិភាព ខណៈមនុស្សរាប់ពាន់នាក់បន្ដភៀសខ្លួនដោយអំពើឈ្លានពានតាមព្រំដែន
នៅមណ្ឌលសុវត្ថិភាពដ៏មមាញឹកមួយនៅវត្តព្រះពុទ្ធសាសនាមួយក្នុងខេត្តបន្ទាយមានជ័យ អ្នកស្រី គឹម សុផាត អាយុ ៧៣ ឆ្នាំ កំពុងរង់ចាំអ្វីដែលអ្នកស្រីនិយាយថា សំខាន់ជាងជំនួយ ឬការបរិច្ចាគ គឺសន្តិភាពដែលអនុញ្ញាតឱ្យក្រុមគ្រួសាររបស់អ្នកស្រីត្រឡប់ទៅផ្ទះវិញ។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-4-844-264308
សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៣ ដល់ម៉ោង១រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៣ ដល់ម៉ោង១រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦។គិតពីម៉ោង៦ល្ងាច ថ្ងៃទី៣ ដល់ម៉ោង១រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក១២.៤១៧នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤មុឺននាក់ មាន២៦៧.៦៧៤នាក់ ក្នុងនោះស្រី្ត១៤១.០៦៩នាក់ និងកុមារ៩០.៦៧០នាក់ បន្តស្នាក់នៅជំរំ។ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។គិតចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក៤៦.៤១៥នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ២៨០.០៩១នាក់ ក្នុងនោះស្រី្ត ១៤៧.៤៣០នាក់ និងកុមារ ៩០.៦៧០នាក់។ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក១៣.៥២៧នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៣១២.៩៧៩នាក់ ក្នុងនោះស្រី្ត ១៦៤.៧១៤នាក់ និងកុមារ ១០៥.៣៣៣នាក់។ ...
ក្រសួងមហាផ្ទៃ












