ODC English Site

កម្ពុជា-ឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិរក្សសត្វខ្លាធំ និងការងារបរិស្ថាន

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកបាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna)  បានជួបពិភាក្សាការងារ នាថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ ២០២៦ ស្តីពីការអភិរក្សសត្វខ្លា និងការជំរុញគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-10-1128-264362

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។គិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នេះ មាន​ពលរដ្ឋ​ភៀសសឹក​​១.៨៨០នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៤សែន​៩ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​១៥៩.៥៩២នាក់​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។មានពលរដ្ឋភៀសសឹក ៥.៧៥៤នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹក សរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៤សែន៨ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។​ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៦១.៤៧២នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន​ ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការបន្តប្ដេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការលើកទឹកចិត្តដល់ការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដូច​ដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ មាន​ពលរដ្ឋ​ភៀសសឹក​​៥.៩៥៧នាក់បន្ថែមទៀតបាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៤សែន​៨ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​១៦៧.២២៦នាក់​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។គិតពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋ​ភៀសសឹក​​៥.៧៨៧នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​ក្នុងចំណោមពលរដ្ឋ​ភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៤សែន​៧ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​១៧៣.១០៧នាក់​ ក្នុងនោះស្រី្តមាន​ ៩០.៧៩៥នាក់ និងកុមារ៥៦.៧៥៧នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

តើ​កម្ពុជា​គួរ​ធ្វើ​អ្វី​ខ្លះក្នុង​ស្ថានភាព«ស្ងប់ស្ងាត់​តែ​មិន​នៅ​ស្ងៀម»របស់​ថៃ?

ស្ថានភាព​ជម្លោះ​កម្ពុជា​ ថៃ ហាក់​នៅ​ទ្រឹង គិត​ចាប់​ពី​ថ្ងៃទី២៧ និង​បន្ទាប់ពី​ការ​​ដោះ​លែង​ទាហាន​កម្ពុជា ១៨​រូប​នៅ​ថ្ងៃទី៣១ ខែធ្នូ។ ​ប៉ុន្តែ ស្ថានភាព​ស្ងប់ស្ងាត់​នេះ ភាគី​ថៃ​មិន​នៅ​ស្ងៀមនោះ​​ទេ ដោយ​ផ្នែក​ខ្លះ​នៃ​តំបន់​ព្រំដែន​​កម្ពុជា​ដែល​មាន​​វត្តមាន​យោធាថៃត្រូវ​បាន​រាយការណ៍​ថា មាន​សកម្មភាព​ដាក់ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-9-1019-264354

​ស៊ុន ចាន់ថុល៖ កម្ពុជា-ថៃគួរបន្ថយកម្ដៅ​ កុំយកលេស​ «​​បង្ក្រាប​អំពើ​ឆបោក​អន​ឡាញ​» ឈ្លាន​ពាន​កម្ពុជា​

លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អំពាវនាវ​ឱ្យមាន​ភាពស្ងប់ស្ងាត់ និង​ការអត់ធ្មត់ ដើម្បី​រក្សា​ឱ្យបាន​នូ​វ​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​ ដោយ​ជំ​រុញឱ្យ​រដ្ឋាភិបាល​ទាំងពីរ «​បន្ថយ​កម្ដៅ​​» និង​ដោះស្រាយ​ជម្លោះ​តាមរយៈ​យន្តការ​ទ្វេភាគី​ដែលមាន​ស្រាប់​ ជាជាង​ការប្រើ​កម្លាំង​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-9-1212-264356

សេចក្តីប្រកាសព័ត៌មាន៖ ផែនការបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផែនការបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២៦។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform – NBCP) ដូចមានព័ត៌មានលម្អិតក្នុងឯកសារភ្ជាប់។ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ឆ្នាំ២០២៥ បាន​​កើន​ឡើងជិត ២០%

បើ​ទោះបី​ស្ថានភាព​នយោបាយ និងកំណើន​​សេដ្ឋកិច្ច​ពិភពលោក​ ឆ្នាំ២០២៥ ​មិន​មានភាពរឹងមាំ​ពិត​ប្រាកដ​ ក៏​​​​​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​​អន្តរជាតិ​​របស់​កម្ពុជា​មិន​បាន​បង្ហាញ​ការ​ធ្លាក់​ចុះ​ឡើយ ដោយ​សម្រេច​បាន​ក្នុង​ទឹក​ប្រាក់​សរុប​ជាង ៦៥ ពាន់លាន​ដុល្លារ កើន​ឡើង​ជិត ២០% បើ​ធៀប​នឹង ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-8-1620-264349

មន្រ្តីជំនាញក្រសួងការងារ ដោះស្រាយបញ្ចប់ការតវ៉ាបិទផ្លូវរបស់កម្មករោងចក្រចំនួន២ទីតាំង

ការតវ៉ារបស់កម្មករកម្មការិនីនៃរោងចក្រ ញូ ថាហ្គេត ហ្វ៊ូតវែរ (New Target Footwear (CAMBODIA) CO.,LTD) ដែលមានទីតាំងស្ថិតស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-8-2144-264353

មនុស្សចំនួន ១ ៤៦៧នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៥ ថយចុះ១៨% ធៀបនឹងឆ្នាំ២០២៤

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៥ នៅទូទាំងប្រទេសបានកើតឡើងចំនួន ២ ៣៤៥លើក ដែលថយចុះ៤៩៩លើក ស្មើនឹង១៨% ក្នុងនោះចំនួនអ្នកស្លាប់ក៏មានការថយចុះចំនួន៣%ផងដែរ ធៀបនឹងឆ្នាំ២០២៤។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-8-2013-264352

អាជ្ញាធរចិនថា​​នឹង​នាំ​ខ្លួន​បក្ខពួក​របស់​ Chen Zhi បន្ថែម​ទៀត

ក្រសួងសន្តិសុខសាធារណៈចិន បានប្រកាសនៅថ្ងៃ​ទី៨ ខែមករា​នេះ​ថា ខ្លួនបានធ្វើបត្យាប័នឈ្មោះ Chen Zhi ដែលជាជនជាតិចិន ពីប្រទេសកម្ពុជាដោយជោគជ័យ កាលពីថ្ងៃទី៧ ខែមករា។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-8-1726-264351

ខ្លឹមសារ ស្ដីពី ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារ ស្ដីពី ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ភាគីទាំងពីរក៏បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំមុន។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម១ឆ្នាំចុងក្រោយ

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម១ឆ្នាំចុងក្រោយ។ក្រសួងពាណិជ្ជកម្មសម្រេចអនុវត្តគោលការណ៍លើកលែងការពិន័យចំពោះក្រុមហ៊ុនដែលមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗ ដោយមានលក្ខខណ្ឌតម្រូវដូចចែងក្នុងឯកសារភ្ជាប់។ ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

ធនាគារជាតិ​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ក្រោយពេល​ស្ថាបនិក​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន

ក្រោយ​ចាប់​ខ្លួន​ស្ថាបនិក ធនាគារព្រីនស៍​ត្រូវបាន​ផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ Morisonkak MKA audit-accounting Co., Ltd នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ​រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីថ្ងៃទី៨ ខែមករា​នេះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-8-1111-264345

ចិន​​​ផ្ដល់ជំនួយ​សម្រាប់​វិស័យ​ដោះមីន​ជាង​៤០ម៉ឺនដុល្លារ កម្ពុជា​អរគុណចិន​ដែល​រួមចំណែក​ដល់​បទ​ឈប់បាញ់

ប្រទេស​ចិន​ផ្ដល់​ជំនួយ​​​​សម្រាប់​វិស័យ​ដោះមីន​នៅ​កម្ពុជា គិត​ជា​ទឹកប្រាក់​ជាង ៤០ម៉ឺន​ដុល្លារ ដែល​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​អាជ្ញាធរ​មីន​នៅ​ព្រឹក​នេះ។ កម្ពុជា​ថ្លែង​អំណរ​គុណប្រទេស​​ចិន ​ដែល​រួម​ចំណែក​ដល់​ការ​ឈប់បាញ់​កាលពី​ចុង​ខែ​ធ្នូ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-8-1235-264346

សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។មានពលរដ្ឋ​ភៀសសឹក​​៧.៨៦៦នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​​ក្នុងចំណោមពលរដ្ឋ​ភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៤សែន​៧ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈ១៧៨.៨៩៤នាក់បន្តស្នាក់នៅជំរំ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ស្ថានឯកអគ្គរាជទូតកម្ពុជា និងរដ្ឋបាលក្រុងតូក្យូ ស្វែងរកនូវកិច្ចសហប្រតិបត្តិការកម្រិតទីក្រុង

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន​ ស្ដីពី ស្ថានឯកអគ្គរាជទូតកម្ពុជា និងរដ្ឋបាលក្រុងតូក្យូ ស្វែងរកនូវកិច្ចសហប្រតិបត្តិការកម្រិតទីក្រុង។ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះការដឹកនាំរបស់រដ្ឋបាលក្រុងតូក្យូក្នុងការលើកកម្ពស់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងស្វាគមន៍ការចូលរួមជាបន្តបន្ទាប់ ដើម្បីបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន។ ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

កម្ពុជា​នាំចេញអង្ករ​ទៅទីផ្សារ​អន្តរជាតិ​​​បាន​ជាង ៩០ ម៉ឺនតោន

បរិមាណ​​អង្ករដែល​​កម្ពុជា​បាន​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​​​ឆ្នាំ​២០២៥ ត្រូវ​បាន​កត់​ត្រា​ជា​ប្រវត្តិសាស្រ្ត ដោយ​មាន​ចំនួន​សរុប​​ជាង ៩៤ ម៉ឺន​តោន​ កើន​ឡើង​ជិតពាក់កណ្តាល​​បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ខណៈ​​ចំណូល​ពីការ​នាំចេញ​អង្ករ​មាន​ជាង ៦០០ លាន​ដុល្លារ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-6-1446-264332

គម្រោងវិនិយោគ​រោងចក្រ​ផលិតសម្បកកង់​រថយន្តចំនួន ៤ ត្រូវ​បាន CDC អនុម័តក្នុង​ឆ្នាំ​២០២៥

ឧស្សាហកម្ម​ផលិត​ និង​នាំ​ចេញ​សម្បក​កង់​រថយន្តកម្ពុជាទៅ​ទីផ្សារ​អន្តរជាតិ​ បាន​​បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បន្ត​បន្ទាប់ ដោយ​នៅ​ក្នុង​ឆ្នាំ​២០២៥ ​មានគម្រោង​វិនិយោគ​លើ​​រោងចក្រ​ផលិត​សម្បកកង់​រថយន្ត​ចំនួន ៤ ក្រោម​​ទុន​វិនិយោគ​សរុបជិត ៧៨០ លាន​ដុល្លារ​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា(CDC) អនុម័ត​ឱ្យ​បើក​ដំណើរ​ការ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-6-151-264333

Gen Zhi និង​អ្នក​ពាក់​ព័ន្ធ ២នាក់​ទៀត​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅប្រទេស​ចិន

ក្រសួងមហាផ្ទៃ បញ្ជាក់​ពី​ការ​ចាប់​ខ្លួន Chen Zhi ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ជូនទៅ សាធារណរដ្ឋប្រជាមានិតចិន។ បុគ្គល​ទាំង​៣ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាមអនឡាញ ទ្រង់ទ្រាយ​ធំ ដែលតុលាការ​អាមេរិក​បាន​ចោទប្រកាន់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-7-2140-264340

លោក ប្រាក់ សុខុន៖ «សកម្មភាពជាក់ស្តែង​ត្រូវ​ដើរស្រប​ទៅនឹងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់»

ខណៈដែលទាហានថៃនៅតែមានវត្តមានក្នុងទឹកដីកម្ពុជា និងរារាំងពលរដ្ឋកម្ពុជាមិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពស៊ីសង្វាក់គ្នារវាងការប្តេជ្ញាចិត្តនៅលើក្រដាស និងសកម្មភាពនៅលើទីតាំងជាក់ស្តែង។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-7-1732-264339

អនុក្រឹត្យថ្មី៖ ម្ចាស់ទីតាំងត្រូវពិន័យ៤លានរៀល ខណៈមន្រ្តីមានសមត្ថកិច្ចត្រូវបណ្តេញចេញពីការងារ បើឱ្យជនបរទេសខុសច្បាប់ស្នាក់នៅ

ម្ចាស់ទីតាំងឬ អ្នកគ្រប់គ្រង«ទីតាំងរស់នៅប្រមូលផ្តុំ» ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ នេះបើយោងតាមអនុក្រឹត្យថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធ ទី៧​ ខែមករានេះ។  ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-7-1534-264338

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RhH5S
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!