សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​បាន​បញ្ជូន​កំណត់​ទូត​ជា​ច្រើន​ លើក​ទៅ​គណៈកម្មការ​ JBC​ ភាគី​ថៃ​ ប៉ុន្តែ​ភាគី​ថៃ​ស្នើ​សុំ​ពន្យា​ពេល​ជា​រឿយៗ​

នៅ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០២៦​ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​បាន​បញ្ជូន​កំណត់​ទូត​ជា​ច្រើន​ លើក​ទៅ​គណៈកម្មការ​ JBC​ ភាគី​ថៃ​ ប៉ុន្តែ​ភាគី​ថៃ​ស្នើ​សុំ​ពន្យា​ពេល​ជា​រឿយៗ​។​

​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ជនរួមជាតិ​ និង​សាធារណ​ជនជាតិ​-​អន្តរជាតិ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ កន្លង​មក​ គណៈកម្មការ​ JBC​ ភាគី​កម្ពុជា​ បាន​បញ្ជូន​កំណត់​ទូត​ជា​ច្រើន​ លើក​ទៅ​គណៈកម្មការ​ JBC​ ភាគី​ថៃ​ ដើម្បី​ស្នើ​រៀបចំ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ JBC​ កម្ពុជា​-​ថៃ​ និង​ស្នើ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ​ (JSTs)​ ដើម្បី​បន្ត​ចុះ​អនុវត្ត​ការងារ​លើ​ដី​ជាក់ស្តែង​ ប៉ុន្តែ​ភាគី​ថៃ​បាន​ ឆ្លើយ​តប​ដោយ​ស្នើ​លើក​ពេល​ជា​បន្តបន្ទាប់​ ក្រោម​ហេតុផល​ដូច​ជា​៖​ បំពេញ​នីតិវិធី​ផ្ទៃក្នុង​ រង់ចាំ​ការ​បោះ​ឆ្នោត​ ថ្នាក់​ជាតិ​ រង់ចាំ​ការ​តែងតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​ រង់ចាំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​គណៈរដ្ឋមន្ត្រី​ថ្មី​ និង​រង់ចាំ​ ការ​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​ថៃ​លើ​ការ​តែងតាំង​ប្រធាន​និង​សមាសភាព​ថ្មី​នៃ​គណៈកម្មការ​ JBC​ ភាគី​ថៃ​។​

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ទាញយក៖ pdf