News

ក្រោយ​ពី​បោះឆ្នោត​មេភូមិ​ហៅ​ពលរដ្ឋ​ទៅ​ស្បថ

កំពង់ចាមៈ មួយ​ថ្ងៃ បន្ទាប់​ពី​ការ​បោះឆ្នោត មេភូមិ កំពង់ចន្លុះ ខាង​កើត​ក្នុង​ឃុំ ពាមជីលាំង ស្រុក ត្បូងឃ្មុំ បាន​ហៅ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ប្រមាណ ៥០ នាក់ ឲ្យ​ចូល​ទៅ​ក្នុង​ព្រះវិហារ​វត្ត កំពង់ចន្លុះ ដើម្បី​ឲ្យ​ស្បថ​ថា «សូម​ឲ្យ​ស្លាប់​មួយ​ចំហៀង​ខ្លួន» ប្រសិន​បើ​ពួកគេ មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន មុន​នឹង​ផ្តល់​ប្រាក់​ឲ្យ​ក្នុង​ម្នាក់​មួយ​ម៉ឺន​រៀល ទៅ​តាម​ការ​សន្យា កាល​ពី​មុន​ថ្ងៃ​បោះឆ្នោត។ នេះ​បើ​តាម​ការ​អះអាង​ពី​ប្រជា​ពលរដ្ឋ។ ប្រជា​ពលរដ្ឋ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា មេភូមិ និង​អនុភូមិ កំពង់ចន្លុះ ខាង​កើត​បាន​ហៅ​ប្រជា​ពលរដ្ឋ​ឲ្យ​ចូល​ព្រះវិហារ​វត្ត កំពង់ចន្លុះ ដើម្បី​ចែក​លុយ ដែល​គណបក្ស​ប្រជាជន បាន​សន្យា​ផ្តល់​ឲ្យ​នៅ​មុន​ថ្ងៃ​បោះឆ្នោត សម្រាប់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ ១ ម៉ឺន​រៀល និង​ប្រធាន​ក្រុម ២ ម៉ឺន​រៀល​។ លោក​ថ្លែង​ថា​៖​«គេ​ឲ្យ​ពលរដ្ឋ​ស្បថ​ថា ស្លាប់​មួយ​ចំហៀង​ខ្លួន ប្រសិន​បើ​ពួកគេ មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន។ ខ្ញុំ​អត់​ស្បថ​ទេ​ព្រោះ​អី​ខ្ញុំ​អត់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ ហើយ​វត្ត​នេះ​ពូកែ​ស័ក្តិសិទ្ធិ​ណាស់ តែ​ពលរដ្ឋ​ជាច្រើន​គេ​យក​លុយ​ដោយ​សារ​គេ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន»។ ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​ក៏​បាន​និយាយ​ដូច​គ្នា​ផង​ដែរ​ថា លោក​ត្រូវ​បាន​មេភូមិ ហៅ​ឲ្យ​ទៅ​យក​លុយ​មួយ​ម៉ឺន​រៀល ...

http://www.postkhmer.com/index.php/national/1-national-news/101608-2013-07-31-03-31-25

Opposition claims majority win

If a joint committee investigates the irregularities and results from Sunday’s election, it will discover the opposition has won between 80 and 90 seats in the 123-seat National Assembly, Cambodia National Rescue Party president Sam Rainsy said today. Rainsy told the Post that his party’s final ...

The Phnom Penh Post
http://www.phnompenhpost.com/national/opposition-claims-majority-win

បក្ស​ប្រឆាំងកើន​​អាសនៈ​​ដោយសារ​យុទ្ធ​​​សាស្ត្រ​ទំនាក់​ទំនង​សង្គម និងការចុះដល់​មូលដ្ឋាន

នៅ​មុន​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ បណ្តា​ស្ថានីយទូរទស្សន៍​ក្នុង ​ស្រុក​បាន​ចាក់​ផ្សាយ​​យ៉ាង​ច្រើន​អំពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​ បង្ហាញពី​ទឹក​មុខ​​​ចង​ចិញ្ចើម​ ឬ​សប្បាយ​រីក​រាយ​របស់​លោក។ កម្ម​វិធី​ផ្សាយ​ផ្សេងៗ​ទៀត​ដែល​យើង​អាច​ទស្សនា​បានរួម​មាន វីដេអូ ខារ៉ា​អូខេ ឬ​ខ្សែ​ភាព​យន្ត​ភាគ​ ប៉ុន្តែ ការ​ចាក់​ផ្សាយ​តែ​មួយ​គត់​អំពី​បក្ស​ សង្គ្រោះ​ជាតិ​ បង្ហាញ​ពី​​​​សកម្ម​​​ភាព​​​ក្រុម​យុវជន​ស្លៀក​សម្លៀក​ បំពាក់​ធ្វើ​យុទ្ធនា​ការ​ឃោសនា​រាំ ដែល​ទំនង​ជា​ស្រវឹង​ស្រា​។ លោក ហ៊ុន សែន ដឹង​ច្បាស់​ថា គណ​បក្ស​លោក​មាន​ប្រៀប​ផ្នែកប្រព័ន្ធ​ផ្សព្វ ​ផ្សាយ​។ លោក​បាន​ឡកឡាយ​ឲ្យ​គណ​បក្ស​ សម​ រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស  នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្នុង២០០៨​ថា “ អ្នក​ឯង​មាន​មួយ​ប៉ុស្តិ៍  យើងមាន​៣៩​ប៉ុស្តិ៍”។ ប៉ុន្តែ លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​កាល​​ពី​ថ្ងៃ​អាទិត្យ​ ដែល​បាន​ បង្ហាញ​ថា សំឡេង​គាំទ្រ​​ភាគ​ច្រើន​របស់​គណ​បក្ស​កាន់​អំណាច​បាន​ធ្លាក់​ចុះ ​ពី​៩០​អាសនៈមក​នៅ​ត្រឹម​៦៨​អាសនៈ​នោះ បាន​បង្ហាញ​ពី​ការ​ភ្ញាក់​ផ្អើលយ៉ាង​ ខ្លាំង ហើយ​ថ្វីបើ​គណ​បក្ស​ប្រជា​ជន​កម្ពុជាគ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​ស្ទើរ​តែ​ទាំង​ស្រុង​ក៏​ដោយ ក៏​គណ​បក្ស​ប្រឆាំង​នៅ​តែ​អាច​ផ្សព្វ​ ផ្សាយ​សារ​របស់​ខ្លួន​បាន​ដដែល។ លោក សុន ឆ័យ ប្រធានក្រុម​តំណាង​រាស្ត្ររបស់គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា ការ​ប្រែ​ប្រួល​ចំនួន​អាសនៈ​នេះ បាន​កើត​ មា​ន​ឡើង​ដោយ​សារ​​តែ​គណ​បក្ស​ប្រជា​ជ​ន​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​​ពេក​ទៅ​ លើ​ការ​គ្រប់​គ្រង់​របស់​ខ្លួន​លើ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ពួក​គេ​បរា​ជ័យ​នៅ​ក្នុងការ​បោះ​ឆ្នោត​នេះ ដោយ ​សារ​តែ​​ពួក​គេ​គិត​ខុស​។ ពួក​គេ​គិត​ថា ប្រសិន​បើ​ពួក​គេ​ប្រើ​ប្រាស់​ ស្ថានីយទូរទស្សន៍ ​ពួកគេ​អាច​​ទទួល​បាន​ការគាំទ្រ​​ពី​ប្រជា​ពល​រដ្ឋ​គ្រប់​ រូប​ដោយ​មិន​ចាំ​បាច់​មានភាព​ស្មោះ​ត្រង់ ឬ​បង្កើត​​សង្គម​មួយ​ដែល​មាន​ យុត្តិ​ធម៌​នោះ​ឡើយ”។​ លោក​​បានមាន​ប្រសាសន៍​បន្ត​ទៀត​ថា “​ដំណោះ​​ស្រាយ​របស់​យើង​ គឺ​ត្រូវ​ចុះ​ ជួប​​ប្រជា​​ពលរដ្ឋនៅ​តាម​មូល​ដ្ឋាន​។ យើង​បាន​ចុះ​គ្រប់​ឃំុ​-សង្កាត់ទាំង​ អស់​នៅ​ក្នុង​ប្រទេស​​​ ​ដើម្បី​ពន្យល់​ពី​គោល​នយោ​បាយ​របស់​យើង​ និង​ឆ្លើយ ​សំណួរ​របស់​ប្រជា​ពល​រដ្ឋ”។... ...

http://www.cambodiadailykhmer.com/latest/3582/

ការរបូត​អាសនៈ​ឆ្លុះ​បញ្ចាំង​​ពី​ភាព​ខុស​គ្នា​រវាង​ការ​គាំទ្រ​បក្ស​​ជា​សាធារណៈ​និង​ជា​លក្ខណៈ​បុគ្គល​

នៅ​ឯ​សាលា​បឋម​​សិក្សា​ចាក់​អង្រែ​ក្រោម​ ​​​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អាទិត្យ លោកតា​ កាត់ អុំ អាយុ​៨២​ឆ្នាំ​ បាន​ដើរ​​​​យឺត​ៗ​ចេញ​ពី​​​​ការិយាល័យ​​​បោះឆ្នោត​​​​​​ ដោយ​​​​ម្រាម​ដៃ​​​មាន​​​​ប្រឡាក់​ទឹក​ខ្មៅ​។ លោក​តា កាត់ អុំ ទៅ​​​បោះ​ឆ្នោត​មិន​​​ដែល​​​​​​ខាន​​​ទេ​​​ ដោយ​​​​លោកតា​​​គាំទ្រ​គណបក្ស​ ប្រជា​ជន​កម្ពុជា​ ដែល​​​​អះអាង​ថា មាន​សមាជិក​ដល់ទៅ​​​​៥,៧​លាន​នាក់​ ក្នុង​​​ការ​​​​បោះ​ឆ្នោត​​​រាល់​​​លើក​​​​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​។ ប៉ុន្តែ​​​ក្នុងការ​​​បោះឆ្នោត​​​ឆ្នាំ​នេះ​​​​ លោកតា​​​បាន​​​ប្តូរ​​​ចិត្ត​​​ហើយ​​​​​​ ​។ លោក​តា​បាន​មាន​ប្រសាសន៍​ថា “ពេល​នេះ​ខ្ញុំ​ប្ដូរ​ចិត្ត​​​​ហើយ​ ព្រោះ​ខ្ញុំ​ត្រូវ​ការ​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​ប្ដូរ​ខ្លះ​​។​​​ នេះ​​​​​​​បើ​​​តាម​​​គំនិត​​​របស់​​​ខ្ញុំ​” ដោយ​​​លោក​តា​​បាន​បដិសេធ​មិន​បញ្ចេញ​​​ឈ្មោះ​គណបក្ស​ដែល​លោកតា​បាន​​​បោះ​​ ​ឆ្នោត​​​​​​ឲ្យ​​​នោះ​ទេ​។លោក​តា​ កាត់​ អុំ ស្ថិត​​​នៅ​​​​ក្នុង​ចំណោម​ប្រជា​ជន​ដ៏​ច្រើន​​​​លើសលុប​​​​ដែល​បាន​គាំទ្រ​ គណបក្សប្រជាជន​​​កម្ពុជា​​​​ជា​សាធារណៈ​អស់​​​រយៈពេល​​​ជា​​​យូរ​មក​​ហើយ​​​ ​ ប៉ុន្តែ​​​​​​ដែល​​​បាន​​​ប្តូរ​​​ចិត្ត​​​​បោះ​ឆ្នោត​ឲ្យ​​គណបក្ស​មួយ​ ផ្សេង​​​ទៀត​​​វិញ​​​​​​​ ជាហេតុ​​​​ធ្វើ​ឲ្យ​អាសនៈ​​​សភា​​​របស់​​​គណបក្ស​ប្រជា​ជន​កម្ពុជា ​​​​ធ្លាក់ចុះ​​​ពី​​​​៩០​មក​ត្រឹម​៦៨​អាសនៈ​​​​វិញ​​​។ កាល​ពី​ថ្ងៃ​អាទិត្យ​ គណបក្ស​ប្រជា​ជន​កម្ពុជា​អះអាង​ថា ខ្លួន​ទទួល​បាន​សន្លឹក​ឆ្នោត​ចំនួន​៣,២​លាន​ ​​​ជាហេតុ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​សួរ​​​អំពី​​​សន្លឹក​ឆ្នោត​​​​ ទាំង​​​២,៥​លាន​​​​ផ្សេង​​​ទៀត​​​​ដែល​ខ្លួន​មិន​បាន​ទទួល​ពី​សមាជិក​បក្ស​ របស់​ខ្លួន​។ គណបក្ស​ប្រជាជន​កម្ពុជា​​​​បាន​​​ធ្វើ​​​យុទ្ធនា​​​ការយ៉ាង​​​គគ្រឹកគគ្រេង​ ​​​​​​​​ពេញ​​​​រយៈ​ពេល​​៣០​ថ្ងៃ​ ដោយ​​​មាន​​​ការ​​​ចូលរួម​​​ពី​​​​មនុស្ស​រាប់​លាន​​​នាក់​នៅ​ទូទាំង​ប្រទេស ​ដែល​​​​​​ម្នាក់ៗ​​​សុទ្ធតែ​​​​​​​​​ពាក់​អាវ​​​​និង​មួក​​​​មាន​​​បិទ​​​ រូប​​​សញ្ញា​​​គណបក្ស​​​​ប្រជាជន​​​។​​​... ...

http://www.cambodiadailykhmer.com/news/3590/

មន្ត្រី CPP ឲ្យ CNRP ផ្តល់​ភ័ស្តុតាង​ពី​ភាព​មិន​ប្រក្រតី​លើ​ការ​បោះឆ្នោត

ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​កាល​ពី ថ្ងៃ​អង្គារ បាន​អំពាវនាវ​ឲ្យ​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តល់​ភ័ស្តុតាង​ ច្បាស់​លាស់​អំពី​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ដែល​ថា មាន​ភាព​មិន​ប្រក្រតី​ធ្ងន់​ធ្ងរ ក្នុង​ការ​បោះឆ្នោត​ទូទៅ​កាល​ពី​ថ្ងៃ​អាទិត្យ។ លោក អ៊ុច បូររិទ្ធ រដ្ឋ​លេខាធិការ​នៅ​ក្រសួង​ការ​បរទេស​បាន​បដិសេធ​មិន​ឆ្លើយ​តប​ថា តើ​នឹង​មាន​ភាព​ជាប់​គាំង​នយោបាយ​ឬ​យ៉ាង​ណា​ទេ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត។ លោក អ៊ុច បូររិទ្ធ បន្ត​ថា៖ «បញ្ហា​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​ពឹង​ផ្អែក​លើ​ឆន្ទៈ​នយោបាយ របស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​ទទួល​ស្គាល់​ការ​ពិត ហើយ​គេ​មិន​គ្រាន់​តែ​និយាយ​...! ពួកគេ​គួរ​មាន​ភ័ស្តុតាង​មិន​មែន​ជា​ការ​អះអាង​គ្មាន​មូលហេតុ​ទេ ហើយ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​មាន​ឆន្ទៈ​នយោបាយ​ដើម្បី​ការ​អភិវឌ្ឍ​ជាតិ ដែល​អ្នក​ត្រូវ​បង្ហាញ​ភ័ស្តុតាង​ច្បាស់​លាស់ ហើយ​យើង​នឹង​ចូល​រួម​ដោះស្រាយ​បញ្ហា​ដើម្បី​ផល​ប្រយោជន៍​ជាតិ»។ ការ​ថ្លែង​របស់​លោក​បាន​ធ្វើ​ឡើង បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី ថ្ងៃ​អាទិត្យ ដោយ​អះអាង​នូវ​ភាព​មិន​ប្រក្រតី​ធ្ងន់​ធ្ងរ។... ...

http://www.postkhmer.com/index.php/national/1-national-news/101603--cpp-cnrp-

មាន​​​ភ័ស្តុតាង​​​តិច​​​តួច​​​សម្រាប់​​​ការ​​​បញ្ជាក់​​​ថា ទឹក​​​ថ្នាំ​​​ជ្រលក់​​​ម្រាម​​​ដៃ​​​ពេល​​​បោះ​​​ឆ្នោត​​​ អាច​​​លាង​​​ជ្រះ​​​

រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​ ​អាទិត្យ​​​ ​​ ប្រជា​​​ជនដែល​​​បាន​​​បោះ​​​ឆ្នោតរួច​​​ហើយ​​​​​​ នៅ​​​មាន​​​​​​ទឹក​​​ថ្នាំ​​​ពណ៌​​​ស្វាយ​​​​​​ជាប់​​​ម្រាម​​​ដៃ​​​នៅឡើយ​​ ​ទេ​​​។ ទឹក​​​ថ្នាំ​​​លាង​​​មិន​​​ជ្រះ​​​នេះ​​​ ត្រូវ​​​បាន​​​ប្រើ​​​ដើម្បី​​​ធានា​​​ថា ពល​​​រដ្ឋ​​​មិន​​​អាច​​​​​​បោះ​​​ឆ្នោត​​​​​​បាន​​​លើស​​​ពី​​​មួយ​​​ដង​​​ ។ លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​​​​គណៈ​​​កម្មា​​​ធិការ​​​​​​ដើម្បី​​​ការ​​​បោះ​​​ ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​​​​នៅ​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា ខុមហ្វ្រែល ​​​បាន​​​ឲ្យ​​​ដឹង​​​ថា បើ​​​ទោះបី​​​​​​ជា​​​ខុម​​ហ្វ្រែល​បាន​​​ព្រមាន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ សុក្រ​​​ថា ទឹក​​​ថ្នាំ​​​នេះ គឺ​​​​​​អាច​​​លាង​​​ជ្រះ​​​បាន​​​យ៉ាង​​​ងាយ​​​ស្រួល​​​ក៏ដោយ​​​ ក៏​​​នៅ​​​តែ​​​ពុំ​​​ឃើញ​​​មាន​​​ពាក្យ​​​បណ្ដឹង​​​អំពី​​​​​​ករណី​​​​​​ មាន​​​អ្នក​​​​​​​​ព្យាយាម​​​​​​បោះ​​​ឆ្នោត​​​លើក​​​ទី​​​២​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ រឿង​​​មាន​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ពីរដង​​​ យើង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​ទេ​​​ ប៉ុន្តែ យើង​​​នៅ​​​តែ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​ ដោយ​​​​​​លោក​​​បាន​​​បន្ថែម​​​ថា ដោយ​​​សារ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​ ហៅ​​​កាត់​​​ថា គ.ជ.ប. បាន​​​បដិសេធ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ក្រុម​​​​​​សង្កេ​ត​​​ការ​ណ៍​​​​​ ឯករាជ្យ​​​ពិនិត្យ​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ក្រោយ​​​ការ​​​ បោះ​​​ឆ្នោតនៅ​​​​​​តាម​​​ការិយាល័យ​​​​​​​​​បោះ​​​ឆ្នោត​​​នានា​​​នោះ ការ​​​រក​​​ឃើញ​​​ “ អ្នក​​​បោះ​​​ឆ្នោត​​​ពីរ​​​ដង”  គឺ​​​ស្ទើរ​​​តែ​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​​​​។... ...

http://www.cambodiadailykhmer.com/latest/3588/

Fear keeps workers at home

When the garment factory that employs her opened its doors yesterday for the first time since Sunday’s election, Chan Neoun was about 130 kilometres away, at home in Svay Rieng province. ... Intense rioting and a military crackdown were just some of the rumours flying around ...

http://www.phnompenhpost.com/business/fear-keeps-workers-home

បក្ស​ប្រឆាំង​ទទួល​ពាក្យ​បណ្ដឹង​របស់​អ្នក​គាំទ្រ​ដែល​រក​ឈ្មោះ​មិន​ឃើញ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​​បោះ ​ឆ្នោត​នោះ​​​កាលពី​ម្សិលមិញ​ ​ត្រូវ​បាន​ផ្ដល់​វិធី​ថ្មី​មួយ​​ ដើម្បី​​​​ធ្វើ​ ពាក្យ​បណ្ដឹង​របស់​ពួក​គាត់​ជាផ្លូវ​ការ​ ដោយ​​គណបក្ស​នេះ​បាន​អញ្ជើញ​​ប្រជា​ពលរដ្ឋ​ទាំង​អស់​​មក​ជួប​ជុំ​គ្នា​នៅ​ ទីស្នាក់ការ​របស់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​ទួលគោក​ កាលពី​ព្រឹក​មិញ​នេះ ដើម្បី​​ចាប់​ផ្ដើម​​ធ្វើ​ពាក្យ​​បណ្ដឹង​បញ្ជូន​ទៅ​​គណៈ​គណៈកម្មាធិការ​ជាតិ ​រៀប​ចំ​ការ​បោះ​ឆ្នោត​។ លោក សុន ឆ័យ បេក្ខជនតំណាងរាស្ត្រ​​ជាន់​ខ្ពស់​​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ការ​ស៊ើប​អង្កេត​​បឋម​របស់​ខ្លួន​បាន​រក​ឃើញ​ថា អ្នក​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ​ចំនួន​២០០.០០០​នាក់​ត្រូវ​បាន​​​បដិសេធ​មិន​ឲ្យ​បោះ​ឆ្នោត​​​ កាល​​ពី​ថ្ងៃអាទិត្យ​ ដោយ​សារ​ពួកគាត់​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ ​ឆ្នោត​ ឬ​​​ឈ្មោះ​របស់​ពួក​គាត់​ត្រូវ​បាន​គេ​បោះ​​ជំនួស​រួច​ហើយ​។ លោក សុន ឆ័យ ដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​​អត់​ធ្មត់​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ ពី​ថ្ងៃ​អាទិត្យ​​ ហើយ​រង់​ចាំ​រហូត​ដល់​ចេញ​លទ្ធ​ផល​ផ្លូវ​ការណ៍​សិននោះ ​​​បាន​​​​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​​​ ការ​ជួបជុំ​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ក្នុង​ខណ្ឌ​ទួល​គោក​ អាច​​​ផ្ដល់​ឱកាស​ដល់​អ្នក​​មិន​សុខ​ចិត្ត​ឲ្យ​សម្តែង​ការ​មិន​សប្បាយ​​​​ ចិត្ត​របស់​ខ្លួន​។ លោក​ថ្លែង​បន្ត​ថា “ មាន​​ប្រជាពលរដ្ឋ​​មាន​កំហឹង​ជា​ច្រើន​​ដែល​មាន​ សិទ្ធិ​បោះ​ឆ្នោត​ ប៉ុន្តែ​​ត្រូវ​គេ​ដក​សិទ្ធិ​មិន​ឲ្យ​បោះ​ឆ្នោត​ ហើយ​​យើង​ត្រូវ​តែ​ផ្ដល់​ឱកាស​ឲ្យ​ពួកគាត់​លើក​ឡើង​អំ​ពី​កង្វល់​របស់​ខ្លួន ​”។    លោក​បា​មាន​ប្រសាសន៍​បន្ត​​ថា​ “ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែល​​យើង​​​​ត្រូវ​តែ​ប្រមូល​ភ័ស្តុតាង​ជា​ ផ្លូវ​ការ​​ហើយ​បញ្ចូលគ្នា​ជា​មួយ​​ភ័ស្តុតាង​​ពី​ភ្នាក់​ងារ​របស់​យើង​នៅ​ តាម​ការិយាល័យ​បោះ​ឆ្នោត​នានា ដើម្បី​​ដាក់​ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ ចំ​ការ​បោះ​ឆ្នោត”។... ...

http://www.cambodiadailykhmer.com/latest/3585/

Garlic leaves are a boon for farmer

Profitable income generation has many sources. Whether it requires work in an office, trading on the market or farming land – the outcome always depends on the innovation and effort of the individual. For Pring Leang, the sources are three small fields in Kampong Por village ...

http://www.phnompenhpost.com/business/garlic-leaves-are-boon-farmer

Losses Point to Differences Between Public, Private CPP Support

At Chak Angre Krom Primary School in Phnom Penh’s Meanchey district on Sunday, 82-year-old Kat Om slowly made his way out of one of the classrooms, his forefinger darkened with ink. Mr. Om is a seasoned voter, having thrown his support behind the ruling CPP—which claims ...

The Cambodia Daily
http://www.cambodiadaily.com/elections/losses-point-to-differences-between-public-private-cpp%E2%80%88support-37659/

គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា លោក​ហ៊ុន សែន​នៅ​តែ​ជា​នាយក​រដ្ឋ​មន្ត្រី

ភ្នំពេញ — គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​ហ៊ុន ​សែន ​នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ទៀតស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​ យ៉ាង​យូរ​នេះ​បាន​បាត់​បង់​អាសនៈក្នុង​រដ្ឋ​សភា​យ៉ាង​តិច​ចំនួន​២២​ក្រោយ​ពី ​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ។ កម្ពុជា​បាន​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រសម្រាប់​បង្កើត​ រដ្ឋា​ភិបាល​អាណត្តិ​ទី​៥​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា។ លទ្ធផល​បណ្តោះ​អាសន្ន​ក្រៅ​ផ្លូវការ​ដែល​ប្រកាស​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន ​កម្ពុជា​ឲ្យ​ដឹងថា គណបក្ស​កាន់​អំណាច​នេះ​បាន​ធ្លាក់ពី​៩០​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​ នីតិ​កាល​ទី​៤​មក​ត្រឹម​៦៨ ​អាសនៈ​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​បាន​កើន​ពី​២៩​អាសនៈ​ដែល​ជា​ អាសនៈ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​ កើន​ដល់​៥៥​អសនៈ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​គណបក្ស​កាន់​អំណាច​បញ្ជាក់​ថា មាន​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​លោក​ហ៊ុន​ សែន ​លាឈប់​ពី​ដំណែង។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ពាក្យ​ចចាម​អារ៉ាម​នោះ​ថា​គឺ​ជា​សង្គ្រាម​ ចិត្តសាស្ត្រ​ដើម្បី​បំពុល​បរិយាកាស​សង្គម។ មន្ត្រី​ជាន់​ខ្ពស់​ក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍​ក្នុង​ជួរ​គណបក្ស​ប្រជាជន ​កម្ពុជា​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។... ...

http://khmer.voanews.com/content/ruling-party-announced-hun-sen-continue-to-be-prime-minister/1713156.html

បក្ស​សង្គ្រោះ​ជាតិ​ព្រមាន​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស

ភ្នំពេញៈ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា បាតុកម្ម​ធំ​ទូទាំង​ប្រទេស​នឹង​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​គណបក្ស​ប្រឆាំង ប្រសិន​បើ​គ្មាន​ការ​បំពេញ​តាម​សំណើ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ទេ​នោះ។ វីដេអូ​ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ ដែល​មាន​សម្ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង កាល​ពី​យប់​មិញ បាន​បង្ហាញ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ប្រាប់​អ្នក​គាំទ្រ​នៅ​ការិយាល័យ​របស់​ខ្លួន ក្នុង​ខណ្ឌ មាន​ជ័យ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​តែ​កែ​តម្រូវ​កំហុស​នៃ​ការ​ បោះឆ្នោត​កាល​ថ្ងៃ​អាទិត្យ បើ​មិន​ដូច្នោះ​ទេ​ប្រជាជន​នឹង​ធ្វើ​បាតុកម្ម។ លោក​ថ្លែង​ថា៖ «ពិភពលោក​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​។ នៅ​ពេល​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ សូម​ប្រើ ហ្វេសប៊ុក ប្រាប់​យុវជន និង​ប្រជាជន​ខ្មែរ​ទាំង​មូល​ថា យើង​នឹង​ធ្វើ​បាតុកម្ម​ធំ»។... ...

http://www.postkhmer.com/index.php/national/1-national-news/101612-2013-07-31-03-23-04

Opposition claims majority win

If a joint committee investigates the irregularities and results from Sunday’s election, it will discover the opposition has won between 80 and 90 seats in the 123-seat National Assembly, Cambodia National Rescue Party president Sam Rainsy said today. Rainsy told the Post that his party’s final ...

The Phnom Penh Post
http://www.phnompenhpost.com/national/opposition-claims-majority-win

លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន​បញ្ចប់​ជីវិត​នយោបាយ​អ្នក​រាជា​និយម

ភ្នំពេញៈ ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​អាច​ជា​ការ​បញ្ចប់​ខ្សែ​នយោបាយ​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​ជា​អ្នក​រាជា​និយម។ គណបក្ស​នេះ​មិន​ទទួល​បាន​អាសនៈ​សភា​ទេ ដែល​នេះ​ដូច​ទៅ​នឹង​ការ​បញ្ចប់​ឥទ្ធិពល​របស់​គណបក្ស​ដែល​ធ្លាប់​មាន​ឥទ្ធិពល ​កម្លាំង​នយោបាយ​ខ្លាំង​នៅ​ក្នុង​ការ​ឈ្នះ​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ​ ដំបូង​របស់​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៣​ដែល​ទទួល​បាន ៥៨ អាសនៈ។ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​មក​បាន​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះ​ជាប់​ជានិច្ច​នៃ​សំឡេង​ឆ្នោត​និង​មាន​ការ​បែក​បាក់​ផ្ទៃ ​ក្នុង​សមាជិក​រត់​ចេញ​ទៅ​ចូល​គណបក្ស​ផ្សេង​និង​ការ​គាំទ្រ​កាន់​តែ​ធ្លាក់​ ចុះ​ទៅៗ​ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ គណបក្ស​នេះ​ឈ្នះ​បាន​តែ ២ អាសនៈ​ប៉ុណ្ណោះ។ កាល​ពី​ម្សិលមិញ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម អរុណរស្មី ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​ជា​បុត្រី​ព្រះបាទ នរោត្តម សីហនុ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​តាង​នាម​ឲ្យ​គណបក្ស​ដែល​បិតា​ព្រះអង្គ បង្កើត​ឡើង​ថា ៖ «ខ្ញុំ​ព្រះ​ករុណា​សូម​សម្តែង​អំណរគុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​តេជគុណ គ្រប់​ព្រះអង្គ ពលរដ្ឋ សមាជិក និង​សមាជិកា​ទាំង​អស់​ដែល​បាន​តស៊ូ​គាំទ្រ​បម្រើ​និង​ផ្តល់​សេចក្តី​ទុក​ ចិត្ត​ចំពោះ​គណបក្ស ហ៊្វុនស៊ិនប៉ិច កន្លង​មក​នេះ។ ទោះបី​គណបក្ស ហ៊្វុនស៊ិនប៉ិច យើង​ពុំ​បាន​ទទួល​នូវ​អាសនៈ​ក្នុង​រដ្ឋសភា​នា​អាណត្តិ​នេះ​ក្តី ក៏​យើង​ទាំង​អស់​គ្នា​បាន​បង្ហាញ​សុឆន្ទៈ​ដ៏​អង់​អាច​មោះមុត​ក្នុង​ការ​រួប​ រួម​គ្នា​បម្រើ​ប្រជា​ពលរដ្ឋ និង​ប្រទេស​ជាតិ​តាម​សមត្ថភាព​របស់​យើង»។... ...

http://www.postkhmer.com/index.php/national/1-national-news/101615-2013-07-31-03-11-24

សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ​ការ​បោះ​ឆ្នោត

ប្រជាពលរដ្ឋ​កម្ពុជា ងាយ​ភ័យ​ខ្លាច​ពី​បញ្ហា​សង្គម និង​នយោបាយ​ដែល​កើត​ឡើង​នៅ​​ក្នុង​ប្រទេស។ ភាព​ភ័យ​ខ្លាច​នេះ នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​​​ខ្លួន​ឯង​ផ្ទាល់ សង្គម​​និង​សេដ្ឋកិច្ច​ជាតិ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​ងាយ​នឹង​​ជឿ​ពាក្យ​ចចាមអារ៉ាម ដោយសារ​តែ​មធ្យោបាយ​​ផ្ដល់​ព័ត៌មាន​​ឯករាជ្យ​ត្រូវ​បាន​រឹតត្បិត និង​បទពិសោធន៍​​ហិង្សា​ដែល​ធ្លាប់​កើត​ឡើង​ពី​អតីតកាល។ មជ្ឈដ្ឋាន​​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល មាន​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​​​ក្រោយ​ការ​បោះ​ឆ្នោត​នីតិកាល​​ទី​៥ ថា​អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​សង្គម ប្រសិន​បើ​គូប្រកួត​ប្រជែង​សំខាន់​ដោះស្រាយ​មិន​ត្រូវរ៉ូវ​គ្នា​នោះ។ អ្នក​វិភាគ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ម្ដងៗ ប្រជាពលរដ្ឋ​កម្ពុជា តែង​តែ​​ភ័យ​ខ្លាច​នឹង​មាន​សង្គ្រាម​កើត​ឡើង។ ប្រជាពលរដ្ឋ​មួយ​ចំនួន​​បាន​អះអាង​អំពី​​ការ​ចល័ត​ទ័ព​របស់​រដ្ឋាភិបាល​ នៅ​អំឡុង​ពេល​បោះឆ្នោត និង​ក្រោយ​បោះ​ឆ្នោត ជា​ទិដ្ឋភាព​បង្ក​ឲ្យ​មាន​ការ​ភ្នាក់​ផ្អើល​នៅ​ក្នុង​សង្គម។ លោក​បញ្ជាក់​ថា ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា អាច​ងាយ​​បង្កើត​ឲ្យ​អំពើ​ហិង្សា​កើត​ឡើង​ទាក់ទង​នឹង​រឿង​នយោបាយ។ លោក កែម ឡី មាន​ប្រសាសន៍​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​ឆាប់​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​​ដោយសារ​តែ​ខ្វះ​ព័ត៌មាន​ គ្រប់​គ្រាន់ បទពិសោធន៍​បាក់​ស្បាត​ពី​អតីតកាល និង​សមត្ថភាព​យល់​ដឹង​អំពី​បញ្ហា​សង្គម​​និង​នយោបាយ​របស់​ប្រជាពលរដ្ឋ​នៅ​ មាន​កម្រិត។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា មូលដ្ឋាន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ដោយសារ​តែ​កង​កម្លាំង​ប្រដាប់ ​អាវុធ​ខ្វះ​ភាព​ឯករាជ និង​​​ស្ថិត​នៅ​ក្រោម​កណ្ដាប់​ដៃ​របស់​គណបក្ស​​គ្រប់​គ្រង​ប្រទេស។ លោក​បញ្ជាក់​ថា ដើម្បី​​ធ្វើ​ឲ្យ​សង្គម​មួយ​ធានា​បាន​នូវ​ស្ថិរភាព លុះ​ត្រា​តែ​កង​កម្លាំង​ប្រដាប់​អាវុធ​មិន​មែន​ជា​របស់​គណបក្ស​នយោបាយ។ ប្រជាពលរដ្ឋ​កម្ពុជា ...

http://www.rfa.org/khmer/news/politics/political-uncertainty-07302013055611.html

លោក ស ខេង គោរព​សន្យា​នឹង​អ្នក ព្រៃវែង កម្រិត​ណា?

ភ្នំពេញៈ ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​ពី​ថ្ងៃ​អាទិត្យ​រដ្ឋ​មន្រ្តី​ក្រសួង​ មហាផ្ទៃ លោក ស ខេង បាន​សន្យា​ផ្តល់​ប្រាក់​ផ្ទាល់​ខ្លួន​លោក​ជួយ​ដល់​ប្រជាជន​ក្រីក្រ ក្នុង​ខេត្ត ព្រៃវែង ឲ្យ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត។ ការ​សន្យា​នេះ​ត្រូវ​មើល​ឃើញ​ដោយ​ក្រុម​សង្កេត​ការណ៍​ថា​ជា​ទម្រង់​នៃ «ការ​ទិញ​សំឡេង​ឆ្នោត​» ដើម្បី​បង្កើន​ការ​គាំទ្រ​នៅ​ក្នុង​ខេត្ត​ជា «សមរភូមិ​ប្រកួត​ប្រជែង» ខ្លាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ខេត្ត ព្រៃវែង ធ្លាក់​ពី ៧ អាសនៈ ទៅ ៥ អាសនៈ ប៉ុន្តែ គណបក្ស​ប្រជាជន​នៅ​តែ​ដឹក​នាំ​ប្រទេស​។ ដូច្នេះ តើ​ការ​សន្យា​ផ្តល់​ប្រាក់ ១០ ម៉ឺន​រៀល​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​និង ២០​ម៉ឺន​រៀល​សម្រាប់​ការ​ធ្វើ​បុណ្យ​សព​និង​រហូត ៥០ ម៉ឺន​ទៅ​ប្រជាជន​ណា​ដែល​មាន​អាយុ​ចាប់​ពី ៦៥ឆ្នាំ​ឡើង​ទៅ​ដែល​មាន​ជំងឺ​និង​ត្រូវ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ តើ​អាច​ជួយ​បាន​រហូត​ដែរ​ទេ? លោក​រដ្ឋ​មន្រ្តី​ដែល​បាន​ឈ្នះ​អាសនៈ​នៅ​ខេត្ត បាត់ដំបង កាល​ពី​ថ្ងៃ អាទិត្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ខេត្ត ព្រៃវែង ជា​ស្រុក​កំណើត​លោក​មិន​អាច​ទាក់​ទង​បាន​ទេ។ ដោយ​បាន​ចោទ​ជា​សំណួរ​ដូច​គ្នា​មន្រ្តី​ខុទ្ទកាល័យ​របស់​លោក ជាវ មង្គល និង ចៅ សុធី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ លោក ឈាង ...

http://www.postkhmer.com/index.php/national/1-national-news/101616-2013-07-31-03-17-21

គ.ជ.ប.៖​ការ​អះអាង​ពី​ជ័យ​ជំនះ​របស់​គណបក្ស​ធំៗ​ទាំង​ពីរ​មិនមែន​ជា​លទ្ធផល​ផ្លូវការ​ទេ

វ៉ាស៊ីនតោន — ទោះបីជា​គណបក្ស​ទាំងពីរ​បាន​អះអាង​ពី​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​ចេញ​ពី​ការ​ បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​មែន​ តែ​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​បាន​បញ្ជាក់​ ថា ​នោះ​មិនមែន​ជា​លទ្ធផល​ផ្លូវ​ការ​ទេ។ ​ពីរដ្ឋ​ធានី​វ៉ាស៊ីនតោន ​ លោក សុខ ខេមរា​នៃ​វីអូអេបាន​រាយ​ការណ៍​ថា​ មន្ត្រី​គ.ជ.ប.​អះអាង​ថា ​ខ្លួន​ពុំ​អាច​បង្ហាញ​នៅ​ឡើយ​ទេ​ថា​នរណា​ឈ្នះ​ ឬ​ចាញ់​នោះ។​ ដោយសារ​មាន​ភាព​តានតឹង​ក្នុង​ចំណោម​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត​និង​គណបក្ស​ នយោបាយ​ទាក់ទង​នឹង​ការ​ប្រកាស​ពី​ជ័យ​ជំន្នះ​រៀងៗខ្លួន​នោះ​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​អះអាង​ថា ​ខ្លួន​មិន​អាច​បង្ហាញ​ថា​ គណបក្ស​ណា​មួយ​ឈ្នះ​ឡើយ​ទេ។​ នេះជាការ​អះអាង​របស់​លោក​ទេព នីថា ​អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ។​ លោក​និយាយថា៖​ «លទ្ធផល​បឋម​បាន​បង្ហាញ​ច្បាស់​ហើយ​ថា​គណបក្ស​ប្រជាជន​បាន​នាំមុខ​លើ​សំឡេង​ នៅខេត្ត​ភាគច្រើន។​ ហើយ​ខេត្ត​មួយ​ចំនួន ​ជាពិសេស​ ខេត្ត​ធំៗ​ហ្នឹង ​គណបក្ស​សង្គ្រោះជាតិ​នាំ​មុខ។​ ហើយ​លទ្ធផល​ការ​បែងចែក​អាសនៈ​បែបណា​ អ្នកណា​ ជាប់​ឆ្នោត​អី​ហ្នុង​ ទាល់តែ​បាន​លទ្ធផល​ផ្លូវការ​ ទើប​គ.ជ.ប.​បែង​ចែក»។​ លទ្ធផល​ជា​ផ្លូវការ​បឋម​អាច​ត្រូវ​គ.ជ.ប.​ប្រកាស​នៅថ្ងៃ​ទី១០​ខែ​សីហា​ខាង​មុខ​បើ​គ្មាន​បណ្តឹង។​ ភ្លាមៗ​ក្រោយការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី២៨​ខែ​កក្កដា​ឆ្នាំ​២០១៣ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាសថា​ ខ្លួន​ឈ្នះ​អាសនៈ​៦៨​ក្នុង​ចំណោម​១២៣​អាសនៈ​ ហើយ​អាច​បង្កើត​រដ្ឋាភិបាល​បាន​តែ​ម្នាក់​ឯង។​គណបក្ស​នេះ​បាន​អះអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​តែ​៥៥​ប៉ុណ្ណោះ។​ ...

http://khmer.voanews.com/content/nec-denied-claims-of-victories-by-cpp-and-cnrp-which-is-too-soon/1713270.html

សហរដ្ឋ​អាម៉េរិក​បង្ហាញនូវកង្វល់​អំពី​របាយការណ៍នៃភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

សហរដ្ឋ​អាម៉េរិក​បង្ហាញនូវកង្វល់​អំពី​របាយការណ៍នៃភាព​មិន​ប្រក្រតី​ជា​ ច្រើន​ ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​​កាលពីចុង​សប្ដាហ៍​កន្លងទៅ ដោយ​បាន​ស្នើសុំ​ឲ្យមាន​ការ​ស៊ើបអង្កេត​ដែលអាច​យកជាការ​បាន។ អ្នកស្រី Jen Psaki អ្នកនាំ​ពាក្យ​​ឲ្យ​ក្រសួង​ការ​បរទេស​​អាម៉េរិក​​​បាន​ស្នើ​សុំ​ឲ្យ​​គណបក្ស ​ទាំង​អស់​និងអ្នកគាំទ្រ​​របស់​គេ​​​ឲ្យ​​​រក្សា​សណ្ដាប់​ធ្នាប់​និង​ សន្ដិសុខ​ជាបន្តទៀត នៅ​ក្រោយពេល​បោះឆ្នោត​រួច។ គណ​បក្ស​ ប្រឆាំង​​នៅ​ប្រទេស​កម្ពុជា​​​បាន​ច្រាន​ចោលនូវ​លទ្ធផល​បឋម ទោះបីជា​បក្សនេះ​បានទទួល​កៅអី​យ៉ាង​ច្រើន​ថែមទៀត​ក៏​ដោយ។ ... ...

http://www.radioaustralia.net.au/khmer/2013-07-30/1168714

លទ្ធផល​​​ផ្លូវ​​​ការ​​​ចុង​​​ក្រោយ​​​នៃ​​​ការ​​​បោះឆ្នោត​​​នឹង​​​ត្រូវ​​​ចេញ​​​ផ្សាយ​​​នៅ​​​ពីរ​​​សប្ដាហ៍​​​ក្រោយ​​​​​​

លោក​​​ ទេព នីថា អគ្គលេខាធិការ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះឆ្នោត​​​​​​ហៅ ​​​កាត់​​​ថា គ.ជ.ប.  បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លទ្ធផល​​​ចុង​​​ក្រោយ​​​​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​កាលពី​​​ ថ្ងៃ​​​អាទិត្យ​​​ នឹង​​​ត្រូវ​​​ប្រកាស​​​នៅ​​​ពាក់​​​កណ្ដាល​​​​​​ខែ​​​សីហា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ថ្ងៃ​​​ដែល​​​​​​អាច​​​នឹង​​​ចេញ​​​លទ្ធផល​​​ចុង​​​ក្រោយបំផុត​​​​​​ ប្រហែល​​​ជា​​​នៅ​​​ដើម​​​ខែ​​​កញ្ញា​​​។ លោក​​​បាន​​​បន្ថែម​​​ថា ល្បឿន​​​នៃ​​​ការ​​​ប្រកាស​​​​​​លទ្ធ​​​ផល​​​គឺ​​​អាស្រ័យ​​​លើ​​​ថា​​​ តើ​​​គ.ជ.ប. និង​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​កម្ពុជា​​​នឹង​​​​​​ទទួល​​​​​​បាន​​​ ពាក្យ​​​បណ្ដឹង​​​ច្រើន​​​ប៉ុណ្ណា​​​​​​ពាក់​​​​​​ព័ន្ធ​​​នឹង​​​ភាព​​​មិន​ ​​ប្រក្រតី​​​។... ...

http://www.cambodiadailykhmer.com/news/3510/

រាជ​​​ធានី​​​ភ្នំពេញ​​​មាន​​សភាព​​​ស្ងប់ស្ងាត់​​​ពេល​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ធ្វើ​​​ដំណើរ​​​ត្រឡប់​​​ពី​​​ខេត្ត​​​មក​​​វិញ

ពេល​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​បង្ហាញ​​​ថា ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​​​បាត់​​​បង់​​​សន្លឹក​​​ឆ្នោត​ ​​យ៉ាង​​​ច្រើន​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ ​​​ហាង​​​និង​​​ផ្សារ​​​នានា​​​​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​ ​នៅ​​​បិទ​​​នៅ​​​ឡើយ​​​ ប៉ុន្តែ​​​​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​បាន​​​លើក​​​ឡើង​​​ថា ភាព​​​ស្ងប់​​​ស្ងាត់​​​នេះ​​​មិន​​​មែន​​​ដោយ​​​សារ​​​តែ​​​ប្រជា​​​ពល​​​ រដ្ឋ​​​​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​អំពី​​​ចលាចល​​​នៅ​​​ក្នុង​​​រាជ​​​ ធានី​​​​​​ភ្នំពេញ​​​​​​នោះ​​​ទេ។ នៅ​​​ពេល​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​បិទ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​ ​​ អ្នក​​​រស់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​មួយ​​​ចំនួន​​​បាន​​​ តម្រង់​​​ជួរ​​​គ្នា​​​​​​ចាំ​​​ដក​​​លុយ​​​ចេញ​​​​​​ពី​​​ម៉ាស៊ីន​​​ អេធីអឹម​​​ (ATMS) រីឯ​​​អ្នក​​​បើក​​​បរ​​​វិញ​​​បាន​​​នាំ​​​គ្នា​​​ទៅ​​​ស្ថានីយប្រេង​​​ ឥន្ធនៈ​​​ដើម្បី​​​​​​ចាក់​​​សាំង​​​រថយន្ត​​​របស់​​​ខ្លួន​​​ ខណៈ​​​អំពើ​​​ហិង្សា​​​​​​បាន​​​ផ្ទុះ​​​ឡើង​​​​​​រវាង​​​ប្រជា​​​ពល​​​រដ្ឋ ​​​មាន​​​កំហឹង​​​​​​មួយ​​​ក្រុម​​​ និង​​​មន្ត្រី​​​នគរបាល​​​នៅភាគ​​​ខាង​​​ត្បូង​​​រាជ​​​ធានី​​​។ លោក​​​ កើត​​​ ឆែ នាយ​​​ខុទ្ទកាល័យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​លើក​​​ឡើង​​​ថា “ ខ្ញុំ​​​ក៏​​​ទទួល​​​បាន​​​ព័ត៌មាន​​​អំពី​​​​​ការ​​​បិទហាង​​​ និង​​​ផ្សារ​​​នេះ​​​ដែរ​​​​​​។ ប៉ុន្តែ​​​វា​​​មិន​​​មែន​​​ដោយ​​​សារ​​​តែ​​​ប្រជា​​​​​​ពល​​​រដ្ឋ​​​ភ័យ​​ ​ខ្លាច​​​នោះ​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​​​​ដែល​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​មិន​​​ទាន់​​​វិល​​​ ត្រឡប់​​​ពី​​​ស្រុក​​​កំណើត​​​របស់​​​ខ្លួនវិញ​​​ទេ​​​”​​​។ លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទី​​​ស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា រាជ​​​ធានី​​​ភ្នំពេញ​​​មាន​​​សភា​​​ព​​​ស្ងប់​​​ស្ងាត់​​​​​​ដោយ​​​សារ​​​ តែ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​​​​បាន​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​ តាម​​​បណ្ដាខេត្ត​​​​​​។... ...

http://www.cambodiadailykhmer.com/latest/3517/

ក្រុមអ្នក​សង្កេតការណ៍​អន្តរ​ជាតិ​​ប្រកាស​ថា ការ​បោះ​ឆ្នោត​ជាតិប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌

អ្នក​សង្កេតការណ៍​អន្តរ​ជាតិ​២៩១​នាក់ ដែល​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ ការ​បោះ​ឆ្នោត​ បាន​អញ្ជើញ​ឲ្យ​មក​ត្រួត​ពិនិត្យ​សកម្ម​ភាព​បោះ​ឆ្នោត​កាលពី ​ថ្ងៃ​អាទិត្យ បាន​ប្រកាស​ថា ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​នេះ​បាន​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ទោះ​បីជា​មាន​ការ​​ចោទ​ប្រកាន់​ថា  ភាព​មិន​ប្រក្រតី​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក៏​ដោយ។ ទោះ​បី​ជា​គណ​បក្ស​សង្គ្រោះ​ជាតិទទួល​បាន​សំឡេង​គាំ​ទ្រ​ច្រើនគួរ​ឲ្យ​ កត់​សម្គាល់ ពោល​គឺ​ទទួល​បាន​៥៥​អាសនៈ​ក្នុង​ចំណោម​១២៣​អាសនៈ​នៅ​រដ្ឋ​ សភាក៏ដោយ​ ក៏គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ ដែល​ជា​សំឡេង​ភាគ ​ច្រើន​ដែរ។ ក្រុម​អ្នក​សង្កេត​ការណ៍​ដែល​តាម​សេចក្តី​រាយ​ការណ៍​ថា ទទួល​ បាន​ការ​រ៉ាប់​រង​លើ​ការ​ចំណាយ​ផ្សេងៗ​ពី​គណ​​បក្សកាន់​អំណាច​នោះ បាន​លើក​​ ឡើង​ថា ​គណ​បក្ស​ទាំង​អស់​គួរ​តែ​គោរព​ និង​ទទួល​យក​​សំឡេង​ភាគ​ច្រើន​នេះ​។ សេចក្តី​ថ្លែង​ការណ៍​រួម​របស់​សន្និសីទ្ធ​អន្តរ​ជាតិ​ស្តី​ពី​គណ​បក្ស​ នយោ​បាយ​អាស៊ី​ (ICCAP) និង​អង្គការ​ទស្សននយោ​បាយ​អ្នក​ប្រជា​ធិប​តេយ្យ​​​អាស៊ី​ប៉ាស៊ីហ្វិក​ អន្តរជាតិ​ (CAPDI) មាន​ខ្លឹម​សារ​ថា“​ យើង​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​នៅ​ក្នុង​​ប្រទេស​កម្ពុជា ​ទទួល​បាន​ជោគ​ជ័យ​ ដែល​កើត​ចេញ​ពី​ឆន្ទៈ​ដ៏​រឹង​មាំ និង​ជា​ជ័យជម្នះ​របស់​ ប្រជា​ជន​កម្ពុជា​នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​អនាគតកាន់​តែ​ប្រសើរ​ ​ដោយ​ ផ្អែក​លើ​ភាព​ឧដុង្គ​ឧត្តម និង​ខ្ពង់​ខ្ពស់​នៃ​ការ​បោះ​ឆ្នោត​”។... យោង​តាម​អីុម៉េល​របស់​លោក ជុង អីុយុង (Chung Euiyong) អគ្គ​លេខា​ធិការ​អង្គការ​ ICAPP ដែល​បាន​ផ្ញើ​ចេញ​កាល​ពី​ខែ​មុន​ បាន​ បង្ហាញ​ថា ក្រុម​អ្នក​សង្កេត​ការណ៍​ដែល​បាន​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ នេះ ​ទទួល​បានការ​រ៉ាប់​រង​​ផ្នែក​ចំណាយ​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​៕ ...

http://www.cambodiadailykhmer.com/latest/3520/

Cambodia advises people not to travel by sea on Aug. 3-5 due to torrential rain

Cambodia's Ministry of Water Resources and Meteorology on Tuesday warned people not to travel by sea from August 3-5 because the country would suffer from the impact of a storm and cause torrential rain. The ministry's statement said according to the forecast, a depression on the ...

http://news.xinhuanet.com/english/world/2013-07/30/c_132587997.htm

Rating agency says Acleda not affected by recent surge in withdrawals

Standard & Poor's Ratings Services said Tuesday that its single-B ratings and stable outlook for Cambodia's Acleda Bank Plc were "unaffected" by a recent surge in ATM cash withdrawals. A statement from Singapore said Sunday evening withdrawals after polls closed in national elections were about $4 ...

http://www.thecambodiaherald.com/cambodia/detail/1?page=13&token=NjZmOWY5OTFhN2I

Independent Monitors Say Election Beset With Irregularities

Election monitors said Monday that irregularities at polling stations during Sunday’s vote were widespread, and preliminary results released by the government do not necessarily reflect the true will of the electorate. At a press conference in Phnom Penh, Transparency International (T.I.) executive director Preap Kol said ...

The Cambodia Daily
http://www.cambodiadaily.com/elections/independent-monitors-say-election-beset-with-irregularities-37391/

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

rmNSc
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!