VOA Khmer

សភាពការណ៍​បោះឆ្នោត​នៅ​ខេត្ត​តាកែវ

តាកែវ — សភាពការណ៍​ជា​ទូទៅ​នៅ​ថ្ងៃ​បោះឆ្នោត​ប្រចាំ​ខេត្ត​តាកែវ​មាន​លក្ខណៈ​ល្អ​ប្រសើរ​និង​ពុំ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ឬ​អំពើហិង្សាគួរ​ឱ្យ​កត់​សម្គាល់​ទេនៅថ្ងៃនេះ។ នេះបើតាម​ការ​អះ អាង​ពី​អ្នក​សង្កេតការណ៍​នៅ​មូលដ្ឋាន។ តាំង​ពី​ព្រលឹម​ស្រាងៗ ប្រជាពលរដ្ឋ​នៅស្រុក​បាទី​ ខេត្ត​តាកែវ​ភាគ​ច្រើន​បាន​នាំ​គ្នាទៅបោះ ឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​នានា​នៅទូទាំង​ស្រុក​នេះ។ មណ្ឌល​បោះឆ្នោត​ជាទូទៅក្នុង​ស្រុក​នេះ​មាន​ដំណើរការ​ជា​ធម្មតា និង​ពុំ​មាន​ភាព​មិន​ប្រក្រតី​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។ នេះបើតាម​អ្នក​សង្កេតការណ៍​និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​មូលដ្ឋាន។ លោកសូត្រ ទុំ ជាអ្នក​សង្កេតការណ៍​ម្នាក់​របស់​អង្គការ​បណ្តាញនិស្សិតប្រជាធិបតេយ្យ​កម្ពុជា​នៅ​មណ្ឌល​បឋម​សិក្សា​បន្ទាយ​ត្រាវ​ក្នុង​ស្រុក​បាទី។ «អ្នក​ខ្លះគាត់​អត់​យក​អត្ត​សញ្ញាណប័ណ្ណ។ អ្នក​ខ្លះទៀត​បាត់​អត្ត​សញ្ញាណប័ណ្ណ​មាន​តែចុង​សន្លឹក។ អត់​មាន​អ្នក​តវ៉ា​ទេ។ ការ​គ្រប់គ្រង​នៅ​ទី​នេះ​ឃើញ​មាន​ភាព​រលូន​ត្រឹមត្រូវ​ល្អ»។ លោក សុង ហៀរ អ្នក​សង្កេតការណ៍​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​បឋម​សិក្សា​ពុត​ស ក៏​បាន​ថ្លែង​ថា មាន​ប្រជាពលរដ្ឋ​ប្រហែល​ជា​១០​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​     សរុប​ជាង​៦០០​នាក់​ក្នុង​មណ្ឌល​នេះ ដែល​មាន​បញ្ហា​មិន​បាន​បោះឆ្នោត។ ...

វីអូអេ​​
http://khmer.voanews.com/content/cambodia-election-in-takeo-province/1711847.html

ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​បាន​ចេញ​ទៅ​បោះឆ្នោត

វ៉ាស៊ីនតោន — ស្ថានីយ៍​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​បិទ​ទ្វារ​ហើយ​ដោយ​មាន​សេចក្តី​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​រី​ឯការ​រាប់​សន្លឹក​ឆ្នោត​បាន​ចប់​សព្វ​គ្រប់​នៅ​ស្ថានីយ៍​ភាគ​ច្រើន។ គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​ខណៈ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​មិន​ទាន់​ប្រកាស​លទ្ធផល​នៅ​ឡើយ​រី​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​ប្រកាស​ថា​ខ្លួន​ទទួល​បាន​៦៨​អសនៈ​និង​គណបក្ស​សង្គ្រោះជាតិ​បាន​៥៥​អសនៈ។ ...

http://khmer.voanews.com/content/millions-go-to-vote-in-cambodia/1711661.html

In Preliminary Results, Ruling Party Seats Diminished in Election Win

Cambodia’s ruling party has reportedly won in national elections Sunday, but it appears to have lost a significant number of seats in parliament. According to preliminary election figures released by Information Minister Khieu Kanharith, the Cambodian People’s Party won 68 of 123 National Assembly seats. That’s a ...

VOA Khmer
http://www.voacambodia.com/content/in-pre-results-cpp-seats-diminished-in-cambodia-election-win/1711736.html

Monitors Say Ink Test Was for Transparency, Not Turmoil

Election monitors say a test of election ink that found it easily washable, and therefore a concern for fraudulent voting, was made in the spirit of transparency, and not to create “turmoil” ahead of Sunday’s polls. The election watchdog Comfrel on Friday tested the ink, provided ...

http://www.voacambodia.com/content/monistors-say-ink-test-was-for-transparency-not-turmoil/1711449.html

ខុសពី​​អាណត្តិមុនៗ​ អ្នក​បោះឆ្នោត​មិន​សូវ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ

ភ្នំពេញ — ខុស​ប្លែក​ពី​អាណត្តិ​មុនៗ ​សម្រាប់ការ​បោះឆ្នោត​នា​អាណត្តិ​នេះ​ គេ​សង្កេត​ឃើញ​ថា​ ប្រជា​ពលរដ្ឋ​ជា​ទូទៅ​ហ៊ាន​សម្តែង​មតិ​ និង​លើក​យក​ប្រធាន​បទ​នយោបាយ​មក​វែកញែក ​ដេញ​ដោលគ្នា​តាម​ទី​សាធារណៈ​នានា​ជា​ច្រើន។ ការណ៍​នេះ​ មន្ត្រី​ជំនាញ​យល់​ឃើញ​ថា​ ជា​ចំណុច​របត់​នយោបាយ​ដ៏​វិជ្ជមាន​មួយ​ក្នុង​សង្គម​កម្ពុជា។​ មនុស្ស​ម្នារ​ជជែក​គ្នា​អំពី​បញ្ហា​នយោបាយ​នៅ​តុអាហារ​ថ្ងៃត្រង់​មួយ​ក្នុង​ ខណ្ឌ​៧មករា​ ​កណ្តាល​រាជធានី​ភ្នំពេញ។​ ប្រជា​ពលរដ្ឋ​មួយ​ក្រុមនេះភាគ​ច្រើន​គឺ​ជា​អ្នក​រត់​ម៉ូតូ​ឌុប។​ ការ​ពិភាក្សា​គ្នាអំពី​បញ្ហា​នយោបាយ​យ៉ាងបើកចំហ​បែប​នេះ​នៅ​តាម​ទី​សាធារណៈ​ នៅ​តាម​តូប​កាហ្វេ ​ទី​ផ្សារ​ នៅ​តាម​ទី​ប្រជុំ​ជន​ និង​នៅ​តាម​ហាង​បាយ ​មិន​សូវ​កើត​មាន​ទាល់​តែ​សោះ​នៅ​ក្នុង​យុគ​បោះឆ្នោត​កាលពី​បួន​អាណត្តិ​ មុន។​ លោក​ងិន សារិន​មាន​សំបុរ​ខ្មៅ​ស្រអែម​គឺជាអ្នក​រត់​រ៉ឺម៉ក​កង់​បី។​ បុរស​អាយុ​៤៣​ឆ្នាំ​ម្នាក់​នេះ​គឺជា​ពលរដ្ឋ​ម្នាក់​ក្នុង​ការ​ពិភាក្សា​ ក្នុង​វង់​បាយ​ថ្ងៃត្រង់​នេះ។​ លោក​និយាយថា៖ ​«ពី​មុន​ ហ៊ាន​ដែរ​ តែ​ហ៊ាន​តិច​តួច។​ ប៉ុន្តែ​ឥឡូវ​មតិ​ប្រជា​ពលរដ្ឋ ​គេ​ហ៊ាន​ចេញ​មក​និយាយ​តែ​ម្តង។​ គេ​ថា ​មិន​ឱ្យ​ងាប់​ដូច​ពស់ ​រស់​ដូច​កង្កែប​ទេ។​ ដូច្នេះ​មនុស្ស​ចេះ​តែ​និយាយ​តៗ​គ្នា​ទៅ​គឺ​ហ៊ាន​តាម​គេ​ តាម​ឯង​ដែរ។​  រយៈ​កាល​កន្លង​មក​ គេ​ដឹង​អស់​ហើយ​ ដូច​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ សិស្ស​សាលា​អី​ គេ​ដឹង​អស់​ហើយ​ គ្មាន​អ្នក​ណា​គេ​ចាញ់​បោក​ទៀត​ទេ»។​ ...

ឃួន ធារ៉ា
http://khmer.voanews.com/content/cambodians-less-fear-in-this-election-comparing-to-previous-ones/1708968.html

លោក សម រង្ស៊ី បន្ត​សុំ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ សុំ​ធ្វើ​និយតកម្ម ឬ​សុំ​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​ស្ថានភាព​គតិយុត្តិ​របស់​លោក ​ឡើង​វិញ ដើម្បី​បាន​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ។ ការ​ធ្វើ​លិខិត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ ក្រោយ​ពេល​លោក​បាន​ផ្ញើ​លិខិត​លើក​ទី២ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា សុំ​ឲ្យ​សើរើ​ផ្ដល់​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​រូប​លោក។ នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ ទី២៤ ខែ​កក្កដា លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ដោយសារ​រូប​លោក​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​សំណាក់​ព្រះមហាក្សត្រ​រួច​ហើយ​ នោះ និង​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដោយ​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​នោះ រូប​លោក​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចេញ​សេចក្ដី​សម្រេច​ធ្វើ​ និយតកម្ម ឬ​សុំ​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់ លើ​ករណី​លោក​ដើម្បី​បាន​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ ការ​ផ្ញើ​លិខិត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ បាន​កើត​ឡើង​ក្រោយ​ពី​លិខិត​លើក​ទី២​របស់ លោក សម រង្ស៊ី ផ្ញើ​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​ទាន់​បាន​ទទួល​ចម្លើយ។ លោក ទេព នីថា ...

កែវ​ និមល
http://www.rfa.org/khmer/news/politics/sam-rainsy-continue-to-asks-for-help-from-constitutional-concil-07242013072256.html

យុវជន​បង្ហាញ​គោល​នយោបាយ​នៃ​គណបក្ស​​របស់​ខ្លួន

ភ្នំពេញ — កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​សួរ​ដេញដោល​មតិ​ ក្នុង​ចំណោម​តំណាង​យុវជន​មក​ពី​គណបក្ស​នយោបាយ​ដែលកំពុង​ប្រកួត​ប្រជែង​ នៅក្នុង​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​ទី​៥​ខាង​មុខ​នេះ។​ តំណាង​មកពី​គណ​បក្សកាន់​អំណាច​បាន​ទទួល​ការ​គាំទ្រ​ពី​ទស្សនិក​ជន​យ៉ាង​ ច្រើន​ ប៉ុន្តែ​ទស្សនិក​ជន​ខ្លះ​បាន​លើក​ឡើង​ថា​ គណបក្ស​នេះ​បាន​រៀបចំ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ស្រែក​ហ៊ោ​កញ្ជៀវ ​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​បេក្ខជន​របស់​ខ្លួន។​ យុវជន​តំណាង​គណបក្ស​នយោបាយ​ចំនួន​៦​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​៨​ ដែល​កំពុងប្រកួតប្រជែង​នៅក្នុង​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​ទី៥​នេះ​ បាន​ចូលរួម​សួរដេញដោល​គ្នា​និង​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ការ​អប់រំ​និង​ការ​ ងារ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដេញ​ដោល​មតិ​មួយ​ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ សាធារណ​រដ្ឋ​អន្តរ​ជាតិ ​IRI​ នៅក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២០ ​ខែ​កក្កដា​កន្លង​ទៅ​នេះ។ គណបក្ស​ទាំង​៦​ដែល​តំណាង​ដោយ​យុវជន​រៀងៗ​ខ្លួន​ រួម​មាន​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​គណបក្ស​សញ្ជាតិ​កម្ពុជា ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ គណបក្ស​ខ្មែរ​ឈប់ក្រ ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ។​ ...

សាយ មុន្នី
http://khmer.voanews.com/content/parties-youth-debate-in-forum-organized-by-iri/1707178.html

យុវជន​ច្រើន​ស្ម័គ្រ​ចិត្ត​សង្កេត​មើលដំណើរ​ការ​បោះឆ្នោត

ភ្នំពេញ — ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាន់​តែ​ខិត​ចូល​មក​ គេ​សង្កេត​ឃើញ​ថា​ យុវជន​កម្ពុជាបាន​ចូលរួម​ក្នុង​កិច្ចការ​ឃោសនា ​និង​ការ​បោះឆ្នោតមាន​សន្ទុះ​កាន់តែ​ផុសផុល​ឡើង​ខុស​ពី​អាណត្តិ​មុន​ៗ។ ការណ៍​នេះ​មន្ត្រី​ជំនាញ​អះអាង​ថា ​ជា​ចំណុច​របត់​នយោបាយ​ដ៏​វិជ្ជមាន​មួយ​ក្នុង​សង្គម​កម្ពុជា។​ ស្រប​ពេល​ដែល​យុវជនជា​ច្រើន​បាន​ចូល​រួម​ក្នុង​ចលនា​ឃោសនា​នយោបាយ​ មាន​យុវជន​ច្រើន​ពាន់នាក់​ផ្សេង​ទៀត​កំពុង​បម្រើ​ការ​ជា​យុវជន​ស្មគ្រ័​ ចិត្ត​ក្នុង​អង្គការ​នានា​ដើម្បី​ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត និង​ណែ​នាំ​ពលរដ្ឋ​មូលដ្ឋាន​ឱ្យ​ទៅ​បោះឆ្នោត​ជាដើម។​ ប៉ុន្តែ​លោក​ជាង​ សុខា​ថ្លែង​ថា​ ការ​ចូលរួម​របស់​យុវជន​នៅ​តែ​មាន​កម្រិតនៅ​ឡើយ ​ជា​ពិសេស​អ្នក​ដែល​រស់​នៅ​តាម​ទី​ជនបទ​ ដោយ​សារ​កង្វះ​ព័ត៌មាន​ ធនធាន ​និង​ការ​អប់រំ។​ លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខមហ្វ្រែល)​ក៏​យល់​ដូចគ្នា​ដែរ​ថា​ ការ​ចូលរួម​ក្នុង​សកម្មភាព​បោះឆ្នោត​របស់​យុវជននៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។​ ...

ឃួន ធារ៉ា
http://khmer.voanews.com/content/youth-volunteers-to-observe-election-process/1698980.html

ចំនួនអ្នក​សង្កេតការណ៍​អន្តរជាតិ​​នឹង​មាន​ចំនួន​តិចជាង​អាណត្តិ​មុនៗ

នំពេញ — ក្រុម​ប្រទេស​ជឿនលឿន​ប្រជាធិបតេយ្យ​សំខាន់ៗ​បាន​សម្រេច​ចិត្ត​មិន​បញ្ជូន​ អ្នក​សង្កេត​ការណ៍​មក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ទេ​ ប៉ុន្តែ​ប្រទេស​ទាំងនោះ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ជាក់លាក់​ទេ។​ អ្នកស្រី​ប៉ុក ពូន ​អ្នក​នាំ​ពាក្យ​នៃ​ប្រតិភូ​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ប្រាប់វីអូអេ​ ខេមរ​ភាសា​តាម​សារ​អេឡិច​ត្រូនិក​ថា ​សហគមន៍​អឺរ៉ុប​នឹង​មិន​បញ្ជូនអ្នក​សង្កេត​ការណ៍​មក​ឃ្លាំ​មើល​ការ​បោះឆ្នោត ​ជ្រើស​តាំង​តំណាងរាស្ដ្រ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​នេះ​ទេ។​ អ្នកស្រី​បញ្ជាក់​ថា​ មូលហេតុ​ជាផ្លូវការ​នោះ​គឺ​ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ។​ ក៏ប៉ុន្តែ​ការណ៍​ដែល​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​ព្រម​ធ្វើ​ តាម​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប​អាច​ជាដើម​ហេតុនៃ​ការ​មិន​បញ្ជូន​អ្នក​ សង្កេត​ការណ៍​អឺរ៉ុប​មកកាន់​កម្ពុជា​ដែរ។​ អ្នកស្រី​ប៉ុក ពូន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​តាំង​ពី​ឆ្នាំ​១៩៩៣​មក ​ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​របស់​សហគមន៍​អឺរ៉ុបបាន​ផ្តល់​អនុសាសន៍​ ជា​ច្រើនដល់​កម្ពុជា​ ប៉ុន្តែ​អនុសាសន៍​មួយ​ចំនួន​នៅ​តែមិន​ទាន់​បានអនុវត្ត​ដោយ​អាជ្ញាធរ​ពាក់​ ព័ន្ធ​នៅ​ឡើយ​ទេ។​ សូម​បញ្ជាក់​ថា​ អនុសាសន៍​របស់​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ពី​សហគមន៍​អឺរ៉ុប​ចុង​ក្រោយនៅ​ ឆ្នាំ​២០០៨ រួម​មាន​ការធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ការ​មិន​ប្រើ​ធនធាន​របស់​រដ្ឋ​សម្រាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត ​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ស្មើភាព​ក្នុង​ចំណោម​បេក្ខជន ​តំណាង​រាស្ត្រ​និង​គណបក្ស​នយោបាយ ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។​ លោក​ទេព នីថា​គូស​បញ្ជាក់​ថា​ ការ​ធ្លាក់​ចុះនេះ​ទំនង​ដោយ​សារ​ភាព​ចាស់​ទុំ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ ​កម្ពុជា​ និង​បញ្ហា​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទាំង​នោះ។​ លោក​និយាយថា៖ «អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ គាត់​រៀប​ចំ​សង្កេត​ការណ៍​នៅ​ប្រទេស​ណា​ដែល​ទើប​រៀប​ចំ​ការ​បោះឆ្នោត​លើក​ ដំបូងៗ​ ដូច​គ.ជ.ប.​អញ្ចឹង​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ច្រើន​ ប៉ុន្តែ​ក្រោយ​មក​ការ​រៀបចំ​របស់​យើង​កាន់​តែ​ល្អ​ទៅ ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​មាន​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់។​ ហើយ​ទី​ពីរ​វា​ទាក់ទង​នឹង​ប្រទេស​និង​អង្គការ​ដែល​ផ្តល់​អ្នក​សង្កេត​ការណ៍​ ហ្នឹង​ គាត់​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​របស់​គាត់»។   ...

ឃួន ធារ៉ា
http://khmer.voanews.com/content/less-election-obersvors-for-july-28-lection-2013/1702755.html

អង្គការ​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​សុំ​ឱ្យ​ប្តូរ​រូបមន្ត​បែងចែក​អសនៈ

ភ្នំពេញ៖ គណបក្ស​ក្រៅ​រដ្ឋាភិបាល​និង​អង្គការ​ក្រៅរដ្ឋាភិបាល​ចង់​ឃើញ​ការ​ផ្តាស់​ ប្តូរ​រូបមន្ត​គណនា​សំឡេង​ឆ្នោត​សម្រាប់​បែងចែក​អសនៈ​និង​ស្នើ​សុំ​ឲ្យ​ បង្កើន​ចំនួន​អសនៈ​ក្នុង​រដ្ឋសភា​សម្រាប់​នីតិ​កាល​លើក​ក្រោយ។​ ការ​ទាមទារ​ដើម្បី​ប្រយោជន៍​បង្កើន​បន្ថែម​ឲ្យ​មាន​គណបក្ស​ចំរុះ​កាន់តែ​ ច្រើន​និង​បង្កើន​អ្នកតំណាង​ម្ចាស់​ឆ្នោត​កាន់តែ​ច្រើន​ក្នុង​សភា​ជាន់​ទាប​ នេះ។ ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ​បាន​ប្រើ​របៀប​គណនា​សំឡេង​ ឆ្នោត​សម្រាប់​បែងចែក​កៅអី​ក្នុង​រដ្ឋសភា​ចំនួន​ពីរ។​ នោះ​គឺ​របៀប​គណនា​ដែល​ប្រើ​ដោយ​អាជ្ញា​ធរ​បណ្តោះ​អាសន្ន​របស់​អង្គការ​សហ​ ប្រជាជាតិ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ អ៊ុ​ន​តាក់​ នៅ​ឆ្នាំ​១៩៩៣​ និង​រូបមន្ត​ដែល​ធ្វើ​វិសោធនកម្ម​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨​។​ រូបមន្ត​ដែល​បង្កើត​ឡើង​ដោយ​អ៊ុ​ន​តាក់​គឺ​ក្រោយ​ពី​ការ​បែងចែក​អសនៈ​រួច​ សំឡេង​ឆ្នោត​ដែល​នៅ​សល់​របស់​គណបក្ស​ដែល​ទទួល​បាន​អសនៈ​រួច​នឹង​ត្រូវ​ ប្រគល់​ទៅ​ឲ្យ​គណបក្ស​ណា​ដែល​មាន​សំឡេង​គាំទ្រ​នៅ​សល់​ច្រើន​ជាងគេ។​ ដោយឡែក​ការ​បែងចែក​អសនៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គជ​ប) ​ កំពុង​អនុវត្តន៍​នៅ​ពេល​នេះ​គឺជា​ការ​បែងចែក​អ​សនៈ​តាម​រូបមន្ត​មធ្យមភាគ​ ខ្ពស់​បំផុត​គឺជា​រូបមន្ត​ដែល​អនុញ្ញាត​ឲ្យ​ធ្វើការ​គណនា​ការ​បែងចែក​អ​សនៈ​ ច្រើន​ដង​ក្នុង​មណ្ឌល​តែ​មួយ​ក្នុង​ករណី​ដែល​ការ​បែងចែក​អ​សនៈ​ជំហាន​ដំបូង​ មិន​ដាច់ស្រេច។​ ...

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/election-seat-allotment-too-expensive-to-change-officials-say/1700944.html

ដំណើរ​ការ​ឃោសនា​បោះឆ្នោត​មាន​ការ​រំខាន​ច្រើន​ឡើង

វ៉ាស៊ីនតោន — ក្រុមអ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា ​មាន​កំណើន​ សកម្មភាព​រំខាន​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​ ទូទាំង​ប្រទេស​ក្នុង​រយៈពេល​៦​ថ្ងៃ​ដំបូង​នៃ​ការ​ឃោសនា។​ លោក​សុខ ខេមរា​នៃ​វីអូអេ​ពីរដ្ឋធានី​វ៉ាស៊ីនតោន​ បាន​រាយ​ការណ៍​ថា​ ការ​រំខានខ្លះ​មាន​ការ​ដោះស្រាយ​បាន​នៅ​ថ្នាក់​មូលដ្ឋាន​ ហើយ​ការ​រំខាន​និង​ភាព​មិន​ប្រក្រតី​ខ្លះ​ទៀត​មិន​អាច​ដោះស្រាយ​បាន​ទេ។ ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​បណ្តឹង​ច្រើន​ដាក់ជូន​ទៅ​កាន់​គណៈ​កម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ។​ ...

សុខ ខេមរា
http://khmer.voanews.com/content/distubance-mounts-as-of-day-six-of-election-campaign/1694152.html

បក្ស​ធំ​ហែរ​ក្បួន​ឃោសនា​ខណៈ​ដែល​បក្ស​តូចៗ​ដើរ​ចែក​ខិត្តប័ណ្ណ​ផ្សាយ​គោល​នយោបាយ

ភ្នំពេញ — ថ្វី​ត្បិត​តែ​គណបក្ស​នយោបាយ​មាន​រហូតដល់​ចំនួន​ប្រាំបី​ប៉ុន្តែ​គណបក្ស​ ដែលមាន​សកម្មភាព​ពិតប្រាកដ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ ​ហាក់​ដូចជា​មាន​ចំនួន​តិចតួច​បំផុត។ នៅ​លើ​សន្លឹកឆ្នោត ​គណបក្ស​សញ្ជាតិ​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី១ ​បន្ទាប់​មក​គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​លំដាប់​ទី២ ​រីឯ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​នៅ​លេខ​រៀង​ទី៣ ​តាម​ពី​ក្រោយ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នៅ​លំដាប់​លេខ​៤ ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​លេខ​រៀង​ទី៥។ រីឯ​លេខ​រៀង​ទី៦​គឺ​គណបក្ស​ខ្មែរ​ឈប់​ក្រ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ឈរ​នៅ​លេខ​រៀង​ទី៧ក្នុង​សន្លឹក​ឆ្នោត។ គណបក្ស​ដែលមាន​លេខ​រៀង​ចុង​ក្រោយ​គេ​គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ ប្រជាធិបតេយ្យ​នៅ​លេខ​រៀង​ទី​៨។ ថ្វី​ត្បិត​តែ​នេះ​ជា​ឱកាស​នៃ​ការ​ឃោសនា​បោះឆ្នោត ​ប៉ុន្តែ​គណបក្ស​ទាំង​ប្រាំបី​នេះ​មិន​បាន​ធ្វើ​សកម្មភាព​ព្រម​គ្នា​ក្នុង​ រាជធានី​ភ្នំពេញ​នោះ​ទេ។   ...

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/ruling-party-opposition-emerge-as-most-active-campaigners-cambodia/1691997.html

ក្រសួង​ព័ត៌មាន​បញ្ជា​ឱ្យ​ស្ថានីយ​វិទ្យុ​​ក្នុង​​ស្រុក​កុំ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​​ពេល​ឃោសនា​បោះឆ្នោត

វ៉ាស៊ីនតោន — រដ្ឋាភិបាល​កម្ពុជា​បានបញ្ជា​ឲ្យ​ស្ថានីយវិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​ផ្អាក ​ជាបណ្តោះអាសន្ន​នូវ​ការផ្សាយ​កម្មវិធី​បន្ត​ពី​វិទ្យុ​បរទេស​ផ្នែក​ខេមរ​ ភាសា​ដូចជា​វីអូអេ​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត។ កម្មវិធី​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ​របស់​ស្ថានីយ​វិទ្យុ​ ក្នុង​ស្រុក​យ៉ាង​តិច​ចំនួន​៥​ក្នុង​ចំណោម​ជាង​៦០​ស្ថានីយ​វិទ្យុ​នោះ​ត្រូវ ​ក្រសួង​ព័ត៌មាន​ប្រទេស​កម្ពុជា​ បញ្ជា​ឲ្យ​ផ្អាក​ក្នុង​រយៈពេល​មួយ​ខែ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ រៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ។ វិធានការ​របស់​រដ្ឋាភិបាល​នេះ​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ដើម្បី​ជា ​ការធានា​បរិយាកាស​អព្យាក្រិត​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ពេល​ បោះឆ្នោត។ តែ​ក្រុម​អ្នក​ឃ្លាំមើល​ក្នុង​ប្រទេស​ កម្ពុជា​វិញ​ចាត់​ទុក​ទង្វើ​របស់​រដ្ឋាភិបាល​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ ច្បាប់ ​ផ្ទុយពី ​ការចង់​បាន​របស់​ប្រជាពលរដ្ឋ។ ...

សុខ ខេមរា
http://khmer.voanews.com/content/government-order-local-radio-not-to-air-foreign-broadcast/1691615.html

ក្រុមយុវជន​ស្នើ​សុំ​ឱ្យ​គណបក្ស​នយោបាយ​បង្ហាញ​គោល​នយោបាយ

នំពេញ — ស្រប​ពេល​ដែល​ការបោះឆ្នោត​ថ្នាក់​ជាតិ​កាន់​តែ​ខិត​ចូល​មក​ដល់​ក្រុម​សង្គម​ ស៊ីវិល​បាន​ជំរុញឱ្យ​តំណាង​គណបក្ស​នយោបាយ​នីមួយៗបង្ហាញ​ពីកម្មវិធី​ នយោបាយរបស់​ខ្លួន​ដល់​ក្រុមយុវជន។ លោក ជាង សុខា ​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​(YRDP) ​បាន​ថ្លែង​ទាមទារ​ដូច​នេះ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ពិធីបើក​សិក្ខាសិលា​ ស្តីពី​ «ការ​ចូលរួម​របស់​យុវជន​ក្នុង​ការបោះឆ្នោត»​ ដែលមាន​ការ​ចូលរួម​ពី​យុវជន​ជាង​៣០០​នាក់​មក​ពី​សកលវិទ្យាល័យ​ចំនួន​២០​ តំណាង​អង្គការ​សង្គម​ស៊ីវិល ​និង​តំណាងគណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ​ដោយ​សង្កត់​ធ្ងន់ពី​សារៈ​សំខាន់​របស់​យុវជន​ក្នុង​ការ​បោះឆ្នោត ​ព្រោះ​យ៉ាង​ហោច​ណាស់​៣៤​ភាគរយនៃ​អ្នក​បោះឆ្នោត​ជាង​៩លាន​នាក់ជា​យុវជន ​ដូច្នេះ​«យុវជន​ជា​ចលករ​សំខាន់​ក្នុង​ការ​សម្រេច​លទ្ធផល​បោះឆ្នោត»។ ...

វីអូអេ
http://khmer.voanews.com/content/youth-demand-political-platform-from-party-officials/1683599.html

យុវជន​ទាមទារ​តម្លាភាព​និង​ការ​លុប​បំបាត់​អំពើ​ពុករលួយ

ភ្នំពេញ — នៅតែ​ជាង​១​ខែ​មុន​ការ​បោះឆ្នោត សិស្ស និង​និស្សិត​មួយ​ក្រុមមក​ពី​ខេត្ត​ ផ្សេងៗ​ទូទាំង​ប្រទេស​កម្ពុជា និយាយ​ថា ​ពួកគេ​នឹងផ្តល់​សន្លឹក​ឆ្នោត​របស់​ ខ្លួន​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ណា​ដែល​ហ៊ាន​ប្រយុទ្ធ​ប្រឆាំង​ និង​លុប​បំបាត់​អំពើ​ពុករលួយ។​ សិស្ស​និស្សិត​ទាំងនេះ ​ដែល​មក​ពី​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​ កម្ពុជា បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ទីនេះ ក្នុង​សាល​ចតុមុខ​នៅ​រាជធានី​ ភ្នំពេញ ដើម្បី​ទាមទារ​តម្លាភាព​និងឲ្យ​គណបក្ស​នយោបាយ​ដែល​ប្រកួតប្រជែង​ ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខនេះ ផ្តល់​ការ​សន្យា​ឲ្យ​ច្បាស់​លាស់​របស់​ ពួកគេ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុងប្រទេស។​ ...

វីអូអេ
http://khmer.voanews.com/content/youth-demand-party-officials-promise-against-corruption/1682260.html

មាន​ភាព​មិន​ប្រក្រតី​មុន​ការ​ឃោសនា​បោះឆ្នោត​​ចាប់ផ្តើម

វ៉ាស៊ីនតោន -​ នាយក​ប្រតិបត្តិ​នៃអង្គការ​ឃ្លាំមើល​ការបោះ​ឆ្នោតមួយ​ក្នុង​ប្រទេស​កម្ពុជាគឺលោក​បណ្ឌិត ​ពុទ្ធា ហង្ស​ និយាយ​ថា​ ភាពមិន​ប្រក្រតី​មួយ​ចំនួន​កំពុងកើត​ឡើង​មុនការ​បោះឆ្នោត។​ តែលោក​បញ្ជាក់​ថា​ បញ្ហា​ទាំងនោះ​មិនធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ ...

វីអូអេ
http://khmer.voanews.com/content/campaign-season-has-begun-unofficially-monitors-note/1673004.html

គ.ជ.ប.​ចាប់​ផ្តើម​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត

ភ្នំពេញ — គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ឬ​គ.ជ.ប.​នឹង​ចាប់ផ្តើម​យុទ្ធនា​ការចែក​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នក​បោះឆ្នោត​រយៈ​ពេល​២៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី១​ ខែមិថុនា​ខាង​មុខ​នេះ​តទៅ។​ ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ដឹង​ពី​ឈ្មោះ​របស់​ខ្លួន​នៅក្នុង​បញ្ជី​បោះឆ្នោត​ មណ្ឌល​បោះឆ្នោត ​និង​ពេល​វេលា​នៃ​ការ​បោះឆ្នោត ...

វីអូអេ
http://khmer.voanews.com/content/nec-prepares-voter-information-cards/1671356.html

As Foreign Aid Increases, Questions About Conditions

Cambodia has seen huge growth of foreign aid and loans over the past two decades, but experts are beginning to question its worth—and what conditions might be attached. Total aid from 1993 to 2012 amounts to around $10 billion, with the percentage of aid coming as ...

http://www.voacambodia.com/content/as-foreign-aid-increases-questions-about-conditions/1664821.html

Seven Feared Trapped in Gold Mine Collapse

A gold mine shaft has collapsed in Preah Vihear province, trapping at least seven miners, officials said Monday. The collapse took place in a shaft that is typically mined by up to 60 people at a time, he [Rovieng Police Chief Sin Thorn]. Sin Thorn said ...

http://www.voacambodia.com/content/seven-feared-trapped-in-gold-mine-collapse/1664837.html

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

ZUgFY
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!