Government

Elections

វិទ្យុ​អាចារ្យ​អេប្រ​កាសតវ៉ា​ប្រឆាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​

វិទ្យុ​ក្នុងស្រុក​មួយ ដែល​ស្និទ្ធ​និង​គណបក្សកាន់អំណាច អំពាវនាវ​ឲ្យ​មហាជន ចូលរួម​ធ្វើ​បាតុកម្ម នៅ​សប្តាហ៍​ក្រោយនេះ ក្នុង​រាជធានី​ភ្នំពេញ ដើម្បីសម្តែង​ការមិនសប្បាយចិត្ត ចំពោះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ព្រះមហាក្សត្រ​ពន្យា​ពេល​ប្រជុំ​សភា ។​ ​វិទ្យុ​ABC ដែល​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ លោក សេង ប៊ុន​វ៉េង ហៅ​អាចារ្យ​អេ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ ប្រមូលផ្តុំ​គ្នា​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​អង្គារ​ទី​២៤ ខែ​កញ្ញា ជា​ថ្ងៃ​ទិវា​ប្រកាស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ​។ គោលបំណង​របស់​គេ ដើម្បី​សម្តែង​មតិ ប្រឆាំង​នឹង​អ្នក​រិះគន់ ព្រះមហាក្សត្រ ជុំវិញ​ការកោះប្រជុំ​សភា​លើក​ដំ​បួង បើទោះបី​បក្សប្រឆាំង​ធ្វើពហិការ ។​ ពិធី​ការី​ប្រចាំ​វិទ្យុ​ABC ប្រតិកម្ម​ថា វិទ្យុ​មួយ​នេះ​មិន​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ទេ ដោយ​បង្វែ​គម្រោង​នេះ ទៅ​ធ្វើ​កម្មវិធី​ប្រមូល​ថវិកា​ស្ម័គ្រចិត្ត ជួយឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ប៉ុណ្ណោះ​។ ប៉ុន្តែគេបង្ហើប​ឲ្យដឹងថា ក្នុងឱកាស​នោះ​ក៏មាន​ថ្លែង​សារ ប្រឆាំង​ទៅនឹង​អ្នក​រិះគន់ ព្រះរាជតម្រិះ​ព្រះមហាក្សត្រ​ផងដែរ ៖ ...

ញឹម សុខន និង អ៊ឹង ប៊ុនថន​​
http://vodhotnews.com/16233

សម រង្ស៊ី សុំអោយគណបក្សប្រជាជនកម្ពុជា ប្រកាសឈ្នះ ទាំងពីរបក្ស

ភ្នំពេញ: ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា សូមអោយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សម្បទាន​ប្រកាសថា ឈ្នះ​ទាំងពីរ​គណបក្ស នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៨ ខែកក្កដា​។​​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​លទ្ធផល​ថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួល ៦៨ អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៥ អាសនៈ​។ ...

មុនីរាជ
http://cen.com.kh/localnews/show_detail/19?token=NWZlYmZjZm

​ពហិការ​ចូលប្រជុំ​រដ្ឋ​សភា​របស់​គណបក្សប្រឆាំង​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​អ្វីខ្លះ​?​

គណបក្សប្រឆាំង កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា បាន​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​ថា​ នឹង​មិន​ចូលរួម​សម័យប្រជុំ​លើកដំបូង​នៃ​រដ្ឋសភា នីតិកាល​ទី​៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា តាម​ព្រះរាជសារ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ទ្បើយ ដរាបណា​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត មិន​ត្រូវបាន​ដោះស្រាយ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​។​ ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​បែបនេះ បន្ទាប់​ពី​កិច្ចចរចា​ទ្វេភាគី កាលពី​ថ្ងៃ​ទី​១៦ និង​ទី​១៧ ខែ​កញ្ញា រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​វិមាន​រដ្ឋ​សភា មិន​អាច​ដោះស្រាយ​បញ្ហា​បោះឆ្នោត​ ឲ្យបាន​ជាក់លាក់ ។ គណបក្ស​ទាំង​ពីរ​ ដែល​ឈ្នះ​អាសនៈ​រដ្ឋសភា បាន​ព្រមព្រៀង​គ្នា ធ្វើកំណែទម្រង់​ស្ថាប័ន​ជាតិ មាន​ដូចជា​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប ប៉ុន្តែ​មិន​បាន​បង្ហាញ​អ្វី​ជាក់លាក់​ជា​លាយលក្ខណ៍អក្សរ​ចំពោះ​កំណែទម្រង់ គ​.​ជ​.​ប​។ ម្យ៉ាងទៀត ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​មួយ ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ត្រូវបាន​គណបក្ស​កាន់អំណាច​ច្រានចោល ដោយ​ខ្លួន គិត​ថា​ការទាមទារ​នេះ​ហួស​ពី​ក្របខណ្ឌ​ច្បាប់​ហើយ​។ ការបង្ហាញ​ជំហរ​បែបនេះ ក៏​ធ្វើ​ទ្បើង បន្ទាប់​ពីព្រះមហាក្សត្រ ...

ដួង សុខា
http://vodhotnews.com/16235

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជំហរ​ចុងក្រោយ ដោយ​ពហិការ​សម័យប្រជុំ​សភា​លើក​ដំបូង​​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​សុក្រ​នេះ ប្រកាស​ជំហរ​ចុងក្រោយ និង​សារជាថ្មី​ថា គណបក្ស នឹង​មិន​ចូលរួម​សម័យប្រជុំ​សភា​លើកដំបូង នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា បើទោះជា​មាន​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហ​មុនី​ ក៏ដោយ​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២០ ​ខែ​កញ្ញា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែងថា លោក និង​តំណាងរាស្ត្រ​ទាំង​៥៥​រូប​ផ្សេងទៀត នឹង​មិន​ចូល​សម័យប្រជុំ​សភា​ដែល​។ លោក​បញ្ជាក់ថា ការប្រជុំ​សភា មិន​ចាំបាច់​តក់​ក្រហល់​ទេ ដោយសារ​រដ្ឋធម្មនុញ្ញ បញ្ជាក់ថា សម័យប្រជុំ​សភា គឺ​ធ្វើឡើង​ក្រោយពេល​បោះឆ្នោត មិនមែន​ក្រោយ​ថ្ងៃ​បោះឆ្នោត​ទេ​។ លោក​បន្ថែមថា គជប ទើបតែ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​០៧​ខែកញ្ញា​នេះ​ទេ គឺ​មិនមែន​ថ្ងៃទី​២៨​ខែកក្កដា​ទេ​។ ​លោក​សម រង្ស៊ី បន្តថា គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​បន្ត​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែងរក​ការពិត ដោយ​ការ​ជាមួយ​សង្គម​ស៊ីវិល​។ លោក​បញ្ជាក់ថា វា​ត្រូវការ​ពេលវេលា​ក្នុង​ការកែទម្រង់​ដែល​ជា​អនាគត​ប្រទេសជាតិ ដូច្នេះ​ប្រសិនបើ​តក់ក្រហល់ នាំ​ឲ្យ​មិន​មាន​ពេល​ជជែក ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ​។ លោក​សម រង្ស៊ី ជំរុញ​ឲ្យមាន​តុល្យភាព​ក្នុង​ក្បាលម៉ាស៊ីន​រដ្ឋសភា ដើម្បី​ត្រួតពិនិត្យ​ការងារ​គ្នា​ទៅវិញទៅមក​។ ...

តាំង វីដា និងស៊ុន ណារិន
http://vodhotnews.com/?p=article&id=16232&lang=kh

ប្រទេ​ស​ភូមា​ ​និង​ប្រទេ​ស​កូ​រ៉េ​ខាងត្បូង​​​​​​​អប​អរសាទរ​លោក​ ​ហ៊ុន សែន ​ដែលទទួល​​​ជ័យ​ជម្នះ​

ប្រទេ​ស​​ភូមា​ និង​ប្រទេ​ស​កូ​រ៉េ​​ខាង​​ត្បូង​​​បាន​​​ក្លាយ​​​ជា​​​ ប្រទេស​​​ថ្មី​​​​បំ​ផុត​​ដែ​លបាន​​​​​សរសេរលិខិត​ ​​​អប​​​អរ​​​សា​ទរ​​​​​ ​លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ចំពោះ​កា​រ​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​ ​ក្នុង​​​កា​រ​​​បោះ​ឆ្នោត​​​ជ្រើស​​តាំង​​​តំ​ណាង​រាស្ត្រ​​កា​ល​​ពី​ ថ្ងៃទី​​២៨​ ​ខែ​កក្កដា។ កា​ល​​ពី​សប្តា​ហ៍​មុន ​​​គ​ណៈ​កម្មាធិ​កា​រ​​ជាតិរៀប​ចំ​កា​រ​បោះ​ឆ្នោត ​​​បា​ន​​ប្រកាស​​​​លទ្ធផល​​​ផ្លូវការ​​​​​​ថា ​គ​ណ​បក្ស​​​ប្រជា​​ជន​ កម្ពុជារបស់​លោក​ ហ៊ុន សែន ​​ទទួល​​បា​ន​​៦៨​​អា​សនៈក្នុ​ង​រដ្ឋ​​សភា ​បើ​ ធៀប​នឹង​​គណ​បក្ស​សង្គ្រោះ​​​ជាតិ​​ដែល​​​ទទួល​​បា​ន៥៥​​អា​​សនៈ។ ​​​ក្នុង​លិ​ខិត​​ចុះ​​ថ្ងៃ​ទី​​​២៨ ​ខែ​សីហា​ ​​​​​ដែល​​​ត្រូវ​បាន​​​​ ​​​បង្ហោះ​​​លើ​​​​​​​គេ​ហ​​ទំព័រ​​របស់​ក្រសួ​ង​ការ​បរទេស​​​កា​ល​​ពី​ ម្សិល​មិញ លោក ឃិន ​​អុង មី​អីន (Khin Ahng Myint) ប្រធាន​​​សភាជាន់​ខ្ពស់​ ​​របស់​ប្រទេ​ស​ភូមា បាន​​​កោតសរសើរ​លោក ​​ហ៊ុន សែន ចំ​ពោះ​ “​​ការខិត​ខំ​​ ​តស៊ូកសាង​​​​សន្តិភាព ស្ថិរភាព និង​លទ្ធិ​ប្រជា​​​ធិប​តេយ្យ​​សម្រាប់​​ប្រ ​ទេ​ស​​​របស់​លោក​”។ ...

Ben Woods
http://www.cambodiadailykhmer.com/news/5582/

លោក សម រង្ស៊ី ស្នើសុំ​ការចរចា​បន្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រឿង​តុល្យភាព​អំណាចសភា​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​សុក្រ​នេះ ប្រកាស​សុំ​ការជួប​ចរចា​បន្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​រឿង​តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២០ ​ខែ​កញ្ញា លោក សម រង្ស៊ី ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​មិន​ចង់​ចរចា​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺ​គោលជំហរ​ចរចា ដើម្បី​ផលប្រយោជា​តិ ដោយ​ទាមទារ​តុល្យភាព​នៃ​អំណាច​ក្នុង​រដ្ឋ​សភា ដើម្បី​ត្រួតពិនិត្យ​ការងារ និង​កុំឲ្យ​មាន​ការ​ជិះសេះ​លែងដៃ ដូច​អាណត្តិ​មុនៗ​។ លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​​បន្ត​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែងរក​ការពិត ហើយ​វា​ត្រូវការ​ពេលវេលា​ក្នុង​ការកែទម្រង់​ដែល​ជា​អនាគត​ប្រទេសជាតិ ដូច្នេះ​ប្រសិនបើ​តក់ក្រហល់​ប្រជុំ​សភា នាំ​ឲ្យ​មិន​មាន​ពេល​ជជែក ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ​។ ...

តាំង វីដា និងស៊ុន ណារិន
http://vodhotnews.com/16234

Cambodia sees 15 pct drop in new business registration in 8 months

Cambodian Ministry of Commerce said Friday that it had issued operating licenses to 1,952 new companies in the first eight months of the year, down 15 percent compared with the 2,300 firms over the same period last year. During the January-August period this year, the ministry ...

Xinhuanet News Staff
http://news.xinhuanet.com/english/business/2013-09/20/c_132736133.htm

CNRP will not attend first session of parliament: Rainsy

Opposition party leader Sam Rainsy said on Thursday that his Cambodia National Rescue Party (CNRP) will not join the government and attend the National Assembly’s first session on Sept. 23, if the hopes of the Cambodian people don’t come into fruition. “The Cambodia National Rescue ...

The Cambodia Herald News Staff
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=NGIyMDBhYjRiNzI

Cambodia’s King Under Pressure to Delay Convening Parliament

Cambodia’s King Norodom Sihamoni came under pressure Thursday from monks and civil society organizations to delay the opening session of the country’s parliament to give more time to the ruling and opposition parties for negotiations to end their election dispute. A group of around 20 ...

Radio Free Asia Staff
http://www.rfa.org/english/news/cambodia/boycott-09192013183259.html

អាមេរិក​ទាមទារ​ឲ្យ​កម្ពុជា​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត

តំណាង​រាស្ត្រ និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​ធ្វើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​ពីរ​ផ្សង​គ្នា ទាមទារ​ឲ្យ​ក្រសួង​ការ​បរទេស និង​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​សហរដ្ឋ​អាមេរិក ពិចារណា​កាត់​ជំនួយ​ដោយ​ផ្ទាល់​ទៅ​រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​បាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ពលរដ្ឋ។ ការ​ព្រាង​សេចក្តី​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា និង​នៅ​បរទេស កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត មុន​ពេល​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល។ តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ដ៏​មាន​ឥទ្ធិពល​ចំនួន​ពីរ​នាក់ ប្រកាស​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ថ្ងៃ​ទី២៨ ខែ​កក្កដា។ ជំហរ​របស់​តំណាង​រាស្ត្រ​ទាំង​ពីរ​នាក់ ធ្វើ​ឡើង​នៅ​ពេល​ពលរដ្ឋខ្មែរ-អាមេរិកាំង និង​កាណាដា ប្រមាណ ៥០០​នាក់ កាល​ពី​ថ្ងៃ​ពុធ ទី១៨ កញ្ញា បាន​តវ៉ា​នៅ​មុខ​វិមាន​សភា​តំណាង​រាស្ត្រ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ទាមទារ​ឲ្យ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​ដាក់​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​ចំនួន​ពីរ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាមេរិក អាច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​លទ្ធផល​បោះ​ឆ្នោត​មិន​អាច​ជឿជាក់​បាន។ តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក លោក ស្ទីវ ឆាបុត្រ (Steve Chabot) កាល​ពី​ថ្ងៃ​ពុធ មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​បាតុករ​នៅ​មុខ​វិមាន​សភា​តំណាង​រាស្ត្រ ខេបភីថល ហីល (Capital Hill) ...

យន់ សាមៀន
http://www.rfa.org/khmer/news/politics/US-lawmakers-demanded-regime-changes-in-Cambodia-09202013003228.html

Report Says Election Results Not Reflective of People’s Will

Transparency International Cambodia (TIC) on Thursday concluded in a report that official results of the July 28 national election released by the National Election Committee (NEC) do not reflect the will of the people due to widespread irregularities occurring both before and on election day. The ...

Lauren Crothers
http://www.cambodiadaily.com/elections/report-says-election-results-not-reflective-of-peoples-will-42808/

In Washington, Hundreds Rally for Election Investigation

Nearly 500 Cambodian-Americans gathered at a rally on Capitol Hill Wednesday, demanding a transparent investigation into Cambodia’s alleged election irregularities. The rally was addressed by three Republican congressmen who called on a change in Cambodia’s governance. Rep. Steve Chabot, a Republican who chairs the House Foreign ...

Sok Khemara
http://www.voacambodia.com/content/in-washington-hundreds-rally-for-election-investigation/1753204.html

របាយការណ៍​​សង្កេតការណ៍ការិយាល័យ​សំណាក​​​​​បោះឆ្នោត​​ត្រូវ បាន​ផ្សព្វផ្សាយ​

អង្គការ​តម្លាភាព​កម្ពុ​ជា​បានបង្ហាញ​ របាយការណ៍​របស់ខ្លួនជា​លើកដំបូង ទាក់ទង​ទៅនឹង​ការសង្កេត​ផែនការ​បោះឆ្នោត​ ជ្រើសតាំង​តំណាងរាស្ត្រ ​នៅ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី​ ២៨កក្កដា កន្លងទៅនេះ។ មន្ត្រី​អង្គការ​តម្លាភាព​កម្ពុជា​​អោយដឹងថា លទ្ធផល​​ នៃ​ការ​សង្កេត​ការណ៍​​បែប​ប្រជាសាស្ត្រ ដែល​មិន​ធ្លាប់​អនុវត្ត​នៅ​ប្រទេស​ កម្ពុ​ជា មាន​ភាពជាក់លាក់​រហូតដល់​ទៅ៩៥ភាគរយ។ របៀប​សង្កេតការណ៍​បោះឆ្នោត​តាមបែប​ជឿនលឿនវិទ្យាសាស្ត្រដែល​អង្គការ​ តម្លាភាព​កម្ពុជា​បាន​​យក​មកប្រើ​ប្រាស់​ក្នុងអំឡុង​នៃ​ការបោះឆ្នោត​ ជ្រើសរើស​ តំណាងរាស្ត្រនីតិកាល​ទី៥​កន្លងទៅនេះ​ ត្រូវបាន​បង្ហាញ​របាយ​ការណ៍​ហើយ​នៅ​ ថ្ងៃ​ ព្រហស្បតិ៍​នេះ។ ដូចដែល​បានប្រកាស​កាលពីមុន​បោះឆ្នោតអង្គការ​តម្លាភាព​កម្ពុ​ជាបានដាក់​ ពង្រាយ​អ្នកសង្កេតការណ៍​បោះឆ្នោត​ចំនួន៩០៦នាក់ ទៅតាម​ការិយាល័យ​សំណាក​ ចំនួន៤០៩ នៅ​ទូទាំង២៤ខេត្ត-ក្រុងជាមួយនឹង​បច្ចេកទេស​សង្កេតការណ៍​បែប​ សំណាកSBO ដែលជា​វិធីសាស្ត្រ​សង្កេតការណ៍​​បោះឆ្នោត​មួយធ្វើការ​សង្កេត​ទៅលើ​ការិយាល័យ ​បោះឆ្នោតនិង​ផ្តល់ព័ត៌មាន​បែប​ស្ថិតិ​ជាក់លាក់ទៅលើ​ការប្រព្រឹត្ត​ទៅ​នៃ​ ការបោះឆ្នោត ​និង​រាប់​សន្លឹកឆ្នោត។ លោកព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​បាន​ថ្លែង​ នៅក្នុង​ពិធី​មួយ​ដែល​បានរៀបចំ​នៅ​សណ្ឋាគារImperiel ថា វិធីសាស្ត្រ​នេះ​ ធ្វើ​ឲ្យ​យើង​ប្រើប្រាស់​ថវិកា​តិច ប្រើ​មនុស្ស​តិចតែមាន​លទ្ធផល​និង​ ប្រសិទ្ធភាព​ខ្ពស់។ ជាក់ស្តែង​សម្រាប់​លទ្ធផល​នៃ​ការសង្កេត​ការណ៍​នៅក្នុង​ ការបោះឆ្នោតជាតិ​នៅពេលនេះ គឺ​លោក​ទទួលបាន​ភាពជាក់លាក់​រហូត​ទៅដល់​ ៩៥ភាគរយ ខណៈដែលអង្គការ​មួយ​នេះ​បានធ្វើការ​សង្កេតការណ៍​ជា​គំរូ​ប្រហែលជា​ ១០ភាគរយ​​ប៉ុណ្ណោះ​ នៃ​ការិយាល័យ​បោះឆ្នោត​នៅ​កម្ពុជា។ ...

ញឹម សុផល
http://www.khmer.rfi.fr/Rapport-sur-observation-des-bureaux-de-vote

CPP says its lawmakers ready for first session of parliament

The ruling Cambodian People’s Party (CPP) on Thursday said that its 68 elected lawmakers are ready to attend the National Assembly’s first session on September 23. The CPP would like to express gratitude to the King who is a symbol of national unity and stability, and ...

The Cambodia Herald News Staff
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=OTEyM2NlYjVmYmR

Cambodian Opposition Refuses to Call Off Parliament Boycott

Cambodia’s opposition said it will not attend the scheduled opening of parliament next week despite a request by the king to call off their boycott. The opposition continues to insist that the ruling party agree to an independent investigation into allegations of massive voting fraud ...

Robert ​Carmichael
http://www.voacambodia.com/content/cambodias-opposition-rejects-offer-to-attend-parliaments-opening/1752326.html

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្តេជ្ញា​មិន​ទទួល​យក​ការ​សម្រុះសម្រួល​ណាមួយ​

ខណៈ​​​គណបក្ស​សង្គ្រោះ​ជាតិ និងគណ​​​បក្ស​​​​ប្រជា​ជន​កម្ពុជា បានចរចា​​ ​គ្នា​​​​​​អស់​​​រយៈ​ពេល​ពីរ​ថ្ងៃ​ក្នុង​​​​បំណង​​​​​បញ្ចប់​ភាព​ជាប់​គាំង ​ជុំវិញ​ជម្លោះនៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដានោះ អ្នក​គាំ​ទ្រ​ បក្ស​​ប្រឆាំង​​នៅ​រាជធានី​ភ្នំ​ពេញ​ កាលពី​ម្សិល​​​​មិញ​ បាន​បញ្ជាក់​​​​ថា  ពួក​គេ​មិន​អាច​ទទួល​យក​អ្វី​ក្រៅ​​ពី​ឲ្យ​គណបក្ស​ប្រ​ ជា​ជន​កម្ពុជាកំពុង​កាន់​អំណាច​យល់ព្រមធ្វើ​តាម​ការ​ទាម​ទារ​របស់​គណ​​​បក្ស ​សង្គ្រោះ​ជាតិ​ទាំង​ស្រុង​ឡើយ​។ រដ្ឋ​សភា​ជាតិ​នឹង​​​​​​​​កោះ​​​ប្រជុំ​​​​ដោយ​​ព្រះ​មហា​ក្សត្រ​  នរោត្ដម សីហមុនី​ នៅ​​​ថ្ងៃ​ច័ន្ទ​ ហើយ​មេដឹក​នាំ​គណបក្ស​ប្រ​ឆាំង លោក  សម​ ​រង្ស៊ី និង លោក កឹម សុខា បាន​ប្រាប់​ប្រជា​​ពលរដ្ឋ​​​នៅ​​​​ថ្ងៃ​​​ បញ្ចប់​​​នៃ​​​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​ នៅ​​ទីលាន​ប្រជាធិបតេយ្យ ​កាល​ពី​ថ្ងៃ​អង្គារ​​​ថា ខ្លួន​​​នឹង​​​​​ធ្វើ​បាតុកម្ម​បន្ត​ទៀត  ​ ប្រ​សិន​​បើ​​​​មិន​​​​បាន​​​​​​​ទទួល​​​​ការ​​​សន្យា​​​ចូលរួម​​​ក្នុង​ កិច្ច​​​ចរចា​​​​បន្ត​​ទៀត​ទេ​នោះ​។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ គណបក្ស​សង្គ្រោះ​ជាតិ ក៏​​​បាន​​​​មាន​ប្រ​សាសន៍​កាល​ពី​ថ្ងៃ​អង្គារ​​​​ផង​ ដែរ​ថា ​គណបក្ស​សង្គ្រោះ​ជាតិមាន​ពេល “​ប្រាំ​ថ្ងៃ​ដើម្បី​ធ្វើ​ការ​សម្រេច​ ” ​​ថា ​តើ​ត្រូវ​ធ្វើ​​តាម​ការ​គំរាម​ធ្វើ​ពហិការ​​​​​​​មិន​ចូល​រួម​បើក​​ ​សម័យ​ប្រ​ជុំសភា​លើក​ដំបូង​​​​ឬ​​​សម្រេច​​​កិច្ច​ព្រម​ព្រៀង​​​​ជា​មួយ​ បក្ស​ប្រ​ជា​ជន​កម្ពុជា ហើយ​​​​​ចូល​រួម​ប្រ​ជុំ។ ...

Phorn Bopha and Alex Willemyns
http://www.cambodiadailykhmer.com/news/5580/

គណបក្ស​​​សង្គ្រោះជាតិ គ្មាន​​​គោល​​​ជំហរ​​​​​​ច្បាស់​​​លាស់​​​ក្នុងការ​​​​​​​​​អញ្ជើញ​​​របស់​​​ព្រះមហាក្សត្រ​​​

កាលពីម្សិលមិញ ព្រះមហាក្សត្រ​​​ នរោត្តម សីហមុនី បាន​​​ជំរុញ​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បោះបង់​​​ការ​​​គំរាម​​​របស់​​​ខ្លួន​​​ធ្វើ​​​ពហិការ​​​សម័យ​​​​​​​​​ ប្រជុំ​​​សភា​​​ដំបូង​​​ ដែល​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ ជាការ​​​អំពាវ​​​នាវ​​​មួយ​ដែល​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​របស់​​​បក្ស​​ ​ប្រឆាំង​​​សុំ​​​ឲ្យ​​​ព្រះមហា​ក្សត្រ​​​​ពន្យារ​​​ពេល​​​បើក​​​សម័យ​​​ ប្រជុំ​​​សភា​​​ដំបូងនេះ​​​​​​។ ទោះជាយ៉ាង​​​ណា​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​មិន​​​ទាន់​​​​​​មាន​​​គោល​​​ជំហរ​​​​​​ ច្បាស់​​​លាស់​​​នៅ​​​ឡើយ​​​ទេ ដោយ​​​អះអាង​​​ថា ខ្លួន​​​នឹង​​​មិន​​​ចូល​​​រួម​​​សម័យ​​​ប្រជុំ​​​នេះឡើយ​​​ ប្រសិន​​​បើ​​​មិន​​​មាន​​​ការ​​​រក​​​យុត្តិធម៌​​​ជូន​​​ប្រជាពល​​​រដ្ឋ​​​ កម្ពុជាជិត​​​ ៣លាន​​​នាក់​​​ ដែល​​​បាន​​​បោះឆ្នោត​​​គាំទ្រ​​​ខ្លួ​​​ន​​​កាលពី​​​ថ្ងៃ​​​ទី​​​​​​២៨ ខែកក្កដា ទេនោះ​​​។ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ចំនួន​​​៥៥​​​រូប​​​ ដែល​​​ត្រូវ​​​បាន​​​បោះឆ្នោត​​​ជ្រើសតាំង​​​ជា​​​​​​ផ្លូវការ​​​កាលពី​​​ ខែកក្កដា បាន​​​សរសេរ​​​លិខិត​​​ថ្វាយ​​​ព្រះមហាក្សត្រ​​​កាលពីថ្ងៃ​​​សៅរ៍ ដើម្បី​​​ច្រាន​​​ចោល​​​ការ​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​ដំបូង​​​តាម​​​ ការ​​​គ្រោង​​​ទុក​​​នេះ។ នៅ​​​ក្នុង​​​ព្រះរាជ​​​សារ​​​​​​​​​ឆ្លើយ​​​តប​​​ របស់ព្រះអង្គកាលពីម្សិលមិញ​​ ព្រះ​​​មហាក្សត្រ​​​​​​ នរោត្តម សីហមុនី បាន​​​មាន​​​បន្ទូល​​​ថា ព្រះ​​​អង្គ​​​ត្រូវ​​​បាន​​​​​​រដ្ឋធម្មនុញ្ញតម្រូវ​​​ឲ្យ​​​​​​បើក​​​សម័យ ​​​ប្រជុំ​​​សភា​​​ដំបូង​​​ក្នុង​​​រយៈ​​​ពេល​​​៦០​​​ថ្ងៃ​​​ក្រោ​​​យ​​​ ពីការ​​​បោះឆ្នោត​​​​​​។ ...

Hul Reaksmey and Zsombor Peter
http://www.cambodiadailykhmer.com/news/5568/

CNRP collects thumbprints, urging King not attend first session

The opposition Cambodia National Rescue Party (CNRP) began collecting thumbprints from voters nationwide in order to present to King Norodom Sihamoni, requesting he not attend the first session of parliament, according to a source. A CNRP senior official on Thursday said that his party held a ...

The Cambodia Herald News Staff
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=MDc4M2Q3Y2IzYTZ

Beauty Shop Owner Sues CNRP for Vandalism

The owner of a Phnom Penh beauty products shop has filed a complaint against some of the CNRP’s top brass, claiming they incited demonstrators to vandalize her business and caused $200,000-worth of damage on Sunday evening. Chhim Vattey, owner and director of Clinique De Beaute Luxe ...

Khy Sovuthy and Matt Blomberg
http://www.cambodiadaily.com/elections/beauty-shop-owner-sues-cnrp-for-vandalism-42693/

Blueprint for a reformed NEC

In the week before the National Election Committee was formed in December 1997, Chheng Phon predicted he had a tough road ahead. “If you ask me personally, I must say I do not want this job,” the inaugural boss told the Post from the banks of a canal ...

Shane Worrell and Khouth Sophak Chakrya
http://www.phnompenhpost.com/national/blueprint-reformed-nec

សង្គម​ស៊ីវិល​ស្នើ​ព្រះ​មហាក្សត្រ​ពន្យារ​ប្រជុំ​សភា​ដើម្បី​ចរចា​បន្ត

ភ្នំពេញៈ ខណៈ​ដែល​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ពុធ បាន​ជំរុញ​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នៃ​គណបក្ស​ប្រឆាំង​ឲ្យ​ចូល​រួម​ក្នុង​ អង្គ​ប្រជុំ​បើក​រដ្ឋសភា​ថ្មី​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ ទី២៣ ខែ កញ្ញា ក្រុម​សង្គម​ស៊ីវិល​បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹង​អំពាវនាវ​ដល់​ព្រះ​បរម​រាជវាំង​ទុក​ពេល​បន្ថែម​សម្រាប់​គណបក្ស​ នយោបាយ​ចរចា​គ្នា។ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រជុំ​តទល់​គ្នា​ចំនួន​ពីរ​លើក​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ស្វែង​រក ​ចំណុច​រួម ខណៈ​ដែល​ថ្ងៃ​កំណត់​បង្កើត​រដ្ឋាភិបាល​កំពុង​តែ​ខិត​ជិត​មក​ដល់។ កិច្ច​ប្រជុំ​លើក ទី១ បាន​ចេញ​សេចក្តី​ប្រកាស​រួម​ដែល​បាន​សន្យា​ថា​នឹង​ធ្វើ​កំណែ​ទម្រង់​ដល់ ដំណើរការ​បោះឆ្នោត ចំណែក​ឯ​កិច្ច​ប្រជុំ​លើក ទី២ ពុំ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទេ ដោយ​គណបក្ស​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​កិច្ច​ពិភាក្សា​ផ្ទៃ​ក្នុង​មុន​ពេល​ រៀបចំ​កិច្ច​ប្រជុំ​ថ្មី​ទៀត។ រហូត​មក​ដល់​ពេល​នេះ គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ការ​ធ្វើ​ពហិការ​ប្រជុំ​សភា​នៅ​ថ្ងៃ​ចន្ទ​នោះ នៅ​តែ​អាច​កើត​ឡើង។ ព្រះ​មហាក្សត្រ បាន​ឡាយ​ក្នុង​រាជសារ​ថា ៖ «យោង​តាម​មាត្រា ៨២ នៃ​រដ្ឋ​ធម្មនុញ្ញ ខ្ញុំ​សូម​ជម្រាប​ជូន​ឯកឧត្តម និង​លោក​ជំទាវ​ទាំង​អស់​មេត្តា​ជ្រាប​ថា ខ្ញុំ​នឹង​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់ ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល ទី៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ ទី២៣ ខែ កញ្ញា ឆ្នាំ ២០១៣។ ...

វង្ស សុខេង-មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104135-2013-09-19-03-00-23

Hun Sen Offers ‘Back Pay’ to Ousted Opposition Lawmakers

Prime Minister Hun Sen has offered to pay back the lost salaries of opposition lawmakers who were stripped of their parliamentary posts in June by the then CPP-led National Assembly, a CNRP official said. The offer to back-pay the 27 lawmakers from the Sam Rainsy Party ...

Colin Meyn
http://www.cambodiadaily.com/elections/hun-sen-offers-back-pay-to-ousted-opposition-lawmakers-42679/

Punished At the Polls, Cambodia’s Long-Serving PM Is Smiling Again

His party is reeling from its worst-ever election result. His political opponents have grown bold and vocal. His people are protesting on the streets. So why is Cambodian Prime Minister Hun Sen smiling? The long-ruling autocrat emerged beaming from lengthy closed-door meetings this week with his ...

The Irrawaddy News Staff
http://www.irrawaddy.org/archives/44319

Opposition Gives Hard Deadline for Political Negotiations

The Cambodia opposition says it is holding firm to a threat to boycott the Sept. 23 opening session of parliament, potentially stalling the formation of a new government, if a political solution is not found by Sept. 22, as leaders from both sides met for ...

VOA Khmer Staff
http://www.voacambodia.com/content/opposition-gives-hard-deadline-for-political-negotiations/1751659.html

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

PLmXD
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!