របាយការណ៍​​សង្កេតការណ៍ការិយាល័យ​សំណាក​​​​​បោះឆ្នោត​​ត្រូវ បាន​ផ្សព្វផ្សាយ​

អង្គការ​តម្លាភាព​កម្ពុ​ជា​បានបង្ហាញ​ របាយការណ៍​របស់ខ្លួនជា​លើកដំបូង ទាក់ទង​ទៅនឹង​ការសង្កេត​ផែនការ​បោះឆ្នោត​ ជ្រើសតាំង​តំណាងរាស្ត្រ ​នៅ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី​ ២៨កក្កដា កន្លងទៅនេះ។ មន្ត្រី​អង្គការ​តម្លាភាព​កម្ពុជា​​អោយដឹងថា លទ្ធផល​​ នៃ​ការ​សង្កេត​ការណ៍​​បែប​ប្រជាសាស្ត្រ ដែល​មិន​ធ្លាប់​អនុវត្ត​នៅ​ប្រទេស​ កម្ពុ​ជា មាន​ភាពជាក់លាក់​រហូតដល់​ទៅ៩៥ភាគរយ។

របៀប​សង្កេតការណ៍​បោះឆ្នោត​តាមបែប​ជឿនលឿនវិទ្យាសាស្ត្រដែល​អង្គការ​ តម្លាភាព​កម្ពុជា​បាន​​យក​មកប្រើ​ប្រាស់​ក្នុងអំឡុង​នៃ​ការបោះឆ្នោត​ ជ្រើសរើស​ តំណាងរាស្ត្រនីតិកាល​ទី៥​កន្លងទៅនេះ​ ត្រូវបាន​បង្ហាញ​របាយ​ការណ៍​ហើយ​នៅ​ ថ្ងៃ​ ព្រហស្បតិ៍​នេះ។ ដូចដែល​បានប្រកាស​កាលពីមុន​បោះឆ្នោតអង្គការ​តម្លាភាព​កម្ពុ​ជាបានដាក់​ ពង្រាយ​អ្នកសង្កេតការណ៍​បោះឆ្នោត​ចំនួន៩០៦នាក់ ទៅតាម​ការិយាល័យ​សំណាក​ ចំនួន៤០៩ នៅ​ទូទាំង២៤ខេត្ត-ក្រុងជាមួយនឹង​បច្ចេកទេស​សង្កេតការណ៍​បែប​ សំណាកSBO ដែលជា​វិធីសាស្ត្រ​សង្កេតការណ៍​​បោះឆ្នោត​មួយធ្វើការ​សង្កេត​ទៅលើ​ការិយាល័យ ​បោះឆ្នោតនិង​ផ្តល់ព័ត៌មាន​បែប​ស្ថិតិ​ជាក់លាក់ទៅលើ​ការប្រព្រឹត្ត​ទៅ​នៃ​ ការបោះឆ្នោត ​និង​រាប់​សន្លឹកឆ្នោត។ លោកព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​បាន​ថ្លែង​ នៅក្នុង​ពិធី​មួយ​ដែល​បានរៀបចំ​នៅ​សណ្ឋាគារImperiel ថា វិធីសាស្ត្រ​នេះ​ ធ្វើ​ឲ្យ​យើង​ប្រើប្រាស់​ថវិកា​តិច ប្រើ​មនុស្ស​តិចតែមាន​លទ្ធផល​និង​ ប្រសិទ្ធភាព​ខ្ពស់។ ជាក់ស្តែង​សម្រាប់​លទ្ធផល​នៃ​ការសង្កេត​ការណ៍​នៅក្នុង​ ការបោះឆ្នោតជាតិ​នៅពេលនេះ គឺ​លោក​ទទួលបាន​ភាពជាក់លាក់​រហូត​ទៅដល់​ ៩៥ភាគរយ ខណៈដែលអង្គការ​មួយ​នេះ​បានធ្វើការ​សង្កេតការណ៍​ជា​គំរូ​ប្រហែលជា​ ១០ភាគរយ​​ប៉ុណ្ណោះ​ នៃ​ការិយាល័យ​បោះឆ្នោត​នៅ​កម្ពុជា។...

ញឹម សុផល
http://www.khmer.rfi.fr/Rapport-sur-observation-des-bureaux-de-vote