ប្រទេ​ស​ភូមា​ ​និង​ប្រទេ​ស​កូ​រ៉េ​ខាងត្បូង​​​​​​​អប​អរសាទរ​លោក​ ​ហ៊ុន សែន ​ដែលទទួល​​​ជ័យ​ជម្នះ​

ប្រទេ​ស​​ភូមា​ និង​ប្រទេ​ស​កូ​រ៉េ​​ខាង​​ត្បូង​​​បាន​​​ក្លាយ​​​ជា​​​ ប្រទេស​​​ថ្មី​​​​បំ​ផុត​​ដែ​លបាន​​​​​សរសេរលិខិត​ ​​​អប​​​អរ​​​សា​ទរ​​​​​ ​លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ចំពោះ​កា​រ​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​ ​ក្នុង​​​កា​រ​​​បោះ​ឆ្នោត​​​ជ្រើស​​តាំង​​​តំ​ណាង​រាស្ត្រ​​កា​ល​​ពី​ ថ្ងៃទី​​២៨​ ​ខែ​កក្កដា។ កា​ល​​ពី​សប្តា​ហ៍​មុន ​​​គ​ណៈ​កម្មាធិ​កា​រ​​ជាតិរៀប​ចំ​កា​រ​បោះ​ឆ្នោត ​​​បា​ន​​ប្រកាស​​​​លទ្ធផល​​​ផ្លូវការ​​​​​​ថា ​គ​ណ​បក្ស​​​ប្រជា​​ជន​ កម្ពុជារបស់​លោក​ ហ៊ុន សែន ​​ទទួល​​បា​ន​​៦៨​​អា​សនៈក្នុ​ង​រដ្ឋ​​សភា ​បើ​ ធៀប​នឹង​​គណ​បក្ស​សង្គ្រោះ​​​ជាតិ​​ដែល​​​ទទួល​​បា​ន៥៥​​អា​​សនៈ។ ​​​ក្នុង​លិ​ខិត​​ចុះ​​ថ្ងៃ​ទី​​​២៨ ​ខែ​សីហា​ ​​​​​ដែល​​​ត្រូវ​បាន​​​​ ​​​បង្ហោះ​​​លើ​​​​​​​គេ​ហ​​ទំព័រ​​របស់​ក្រសួ​ង​ការ​បរទេស​​​កា​ល​​ពី​ ម្សិល​មិញ លោក ឃិន ​​អុង មី​អីន (Khin Ahng Myint) ប្រធាន​​​សភាជាន់​ខ្ពស់​ ​​របស់​ប្រទេ​ស​ភូមា បាន​​​កោតសរសើរ​លោក ​​ហ៊ុន សែន ចំ​ពោះ​ “​​ការខិត​ខំ​​ ​តស៊ូកសាង​​​​សន្តិភាព ស្ថិរភាព និង​លទ្ធិ​ប្រជា​​​ធិប​តេយ្យ​​សម្រាប់​​ប្រ ​ទេ​ស​​​របស់​លោក​”។ …

Ben Woods
http://www.cambodiadailykhmer.com/news/5582/