Did you mean?
Clear

547 Records found for "em seo【telegram∶@dremf】TUTU"

បក្ស​សង្គ្រោះ​ជាតិ​និង​អាជ្ញាធរ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​រឿង​ធ្វើ​បាតុកម្ម

គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម ៣​ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ខាង​មុខ បើ​ទោះ​បី​ជា​សំណើ​សុំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​ប្រឆាំង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ផ្លូវការ​ពី​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ឡើយ។ ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ជួប​ចរចា​គ្នា​ម្តង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ស្តីពី​សំណើ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រយៈពេល ៣​ថ្ងៃ ដែល​គ្រោង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា កិច្ច​ចរចា​ចំនួន ៣​លើក​រវាង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​បាន​លទ្ធផល​អ្វី​នៅ​ឡើយ​ទេ​ចំពោះ​សំណើ​សុំ​ធ្វើ​មហា​បាតុកម្ម​ អហិង្សា ៣​ថ្ងៃ​ជាប់​គ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា។ ​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​លិខិត​សុំ​ជួប​ចរចា​ជាមួយ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា។ ប៉ុន្តែ​ដោយ​ជាប់​រវល់​បេសកម្ម​ចែក​អំណោយ​ឲ្យ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ ទឹក​ជំនន់​នៅ​ខេត្ត​កំពង់ធំ លោក កឹម សុខា បាន​អវត្តមាន​ក្នុង​កិច្ច​ចរចា​នោះ ហើយ​ចាត់​ឲ្យ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ...

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/cnrp-authorities-still-negotiate-about-mass-demonstration-10202013064859.html

បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​បន្ត​​ធ្វើ​មហា​បាតុកម្ម​រហូត​មាន​ដំណោះស្រាយ

មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ បាន​ចាប់​ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​មាន​​មនុស្ស​ចូល​រួម​រាប់​ម៉ឺន​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។ មហា​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្ដើម​ដូច​ការ​រំពឹង​ទុក​នៅ​ព្រឹក ថ្ងៃ​ទី​១៥ ខែ​កញ្ញា នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ។ ពលរដ្ឋ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ១០​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទិសទី​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដើម្បី​ចូល​រួម​មហា​បាតុកម្ម​នេះ។ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ដឹក​នាំ​អ្នក​គាំទ្រ​ជា​ច្រើន​ពាន់​នាក់​ដើរ​ចេញ​ពី​ទី​កន្លែង​ផ្សេង​ គ្នា​ទៅ​កាន់​ទី​លាន​ប្រជាធិប​តេយ្យ។ សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកនាង ទេព សុរ៉ាវី ពី​ទីលាន​ប្រជាធិបតេយ្យ៖     នៅ​ក្នុង​ពេល​ហែ​ក្បួន​បាតុកម្ម​នៅ​ព្រឹក​នេះ​ដែរ ក្រុម​បាតុករ​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ការ​រារាំង​មួយ​នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់។ នៅ​ទីនោះ​កម្លាំង​កង​រាជ​អាវុធហត្ថ​បាន​ដាក់​រនាំង​លួសបន្លា​ជា​ច្រើន​ជាន់​ មិន​អនុញ្ញាត​អោយ​​អ្នក​ណា​ម្នាក់​បាន​ឆ្លង​កាត់​ស្ពាន​អាកាស ឬ​ឆ្លង​ចូល​ក្នុង​មហាវិថី​ព្រះនរោត្ដម។ ក្រុម​បាតុករ​បាន​ងាក​ទៅ​ដើរ​តាម​ផ្លូវ​ព្រះមុនីវង្ស​វិញ។ ចំណែក​ក្បួន​ដែល​ដឹក​នាំ​ដោយ​លោក កឹម សុខា ពុំ​មាន​ការ​រារាំង​ទេ។ យ៉ាង​ណា​នៅ​តាម​ដង​ផ្លូវ លោក កឹម ...

http://www.rfa.org/khmer/news/politics/cnrp-second-massive-protest-09142013211646.html

គ.ជ.ប.បង្ហាញ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​ឆ្នាំ​២០១៣

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បង្ហាញ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត រិះគន់​ចំពោះ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​រៀប​ចំ​ឡើង​ដោយ គ.ជ.ប និង​ស្នើសុំ​ឲ្យ​មាន​ការ​កែប្រែ ទើប​អាច​ធានា​ចំពោះ​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​មាន​ភាព​ត្រឹមត្រូវ។ ពលរដ្ឋ​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ​ចំនួន​ជាង ៦​ម៉ឺន ៨​ពាន់​នាក់ (៦៨.៦៨២​នាក់) បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១១ ខែ​តុលា។ លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ចេញ​ដោយ គ.ជ.ប នៅ​ថ្ងៃ​ទី​១២ ខែ​តុលា បង្ហាញ​ថា នៅ​រាជធានី​ខេត្ត​ទាំង​២៤ គ.ជ.ប បាន​កែ​តម្រូវ​ឈ្មោះ​ក្នុង​បញ្ជី​ឆ្នោត​ចំនួន​ជាង ៦​ពាន់​នាក់ (៦.៣៩៤​នាក់) និង​បាន​លុប​ឈ្មោះ​ក្នុង​បញ្ជី​ឆ្នោត​ចំនួន​ជាង ២​ម៉ឺន ២​ពាន់​នាក់ (២២.២៧៨​នាក់)។ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ពន្យល់​ថា ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី ការ​លុប​ឈ្មោះ និង​ការ​កែ​តម្រូវ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ជា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ដែល​ត្រូវ​ធ្វើ​ឡើង​ជា​រៀង​ រាល់​ឆ្នាំ៖ «យើង​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​នេះ គឺ​ទី​១ ...

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/nec-release-first-report-of-voter-registration-10122013061025.html

គ.ជ.ប​ បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បើក​កញ្ចប់​សុវត្ថិភាព “ក” ចំនួន ១៣ នៃ​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ឃុំ​មួយ​នៅ​ខេត្ត​ក្រចេះ បង្ហាញ​ឲ្យ​ឃើញ​ថា កញ្ចប់​ទាំង ១៣ នោះ ពោរពេញ​ដោយ​ភាព​មិន​ប្រក្រតី។ ការ​បើក​កញ្ចប់​សុវត្ថិភាព “ក”នេះ ជា​ការ​អង្កេត​បឋម​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ធ្វើ​ឡើង​តាម​ពាក្យ​ បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ កញ្ចប់​សុវត្ថិភាព “ក” ចំនួន ១៣​កញ្ចប់ យក​មក​ពី​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ១៣ នៅ​ក្នុង​ឃុំ​ស្វាយជ្រះ នៅ​ខេត្ត​ក្រចេះ ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បញ្ជា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត​បើក​ចំហ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា បាន​បង្ហាញ​ថា កញ្ចប់​សុវត្ថិភាព​ចំនួន ៨ ក្នុង​ចំណោម ១៣ ជា​កញ្ចប់​ដែល​ចំហ​មាត់​ស្រាប់ មិន​មាន​សុវត្ថិភាព​ឡើយ។ បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​កញ្ចប់​សុវត្ថិភាព “ក” ទាំង ១៣ នោះ គេ​រក​ឃើញ​ថា ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​ត្រូវ​បាន​បាត់។ សន្លឹក​ឆ្នោត​មិន​បាន​ការ​ដែល​បាត់​នោះ ត្រូវ​បាន​ចំណេញ​ទៅ​គណបក្ស​តូចៗ​ផ្សេងៗ​ទៀត ដែល​ខុស​ពី​លទ្ធផល​បឋម ដែល​ការិយាល័យ​បោះ​ឆ្នោត​ទាំង ១៣ ប្រកាស​កាល​ពី​ថ្ងៃ​បោះ​ឆ្នោត។ ក្រៅ​ពី​នេះ ...

http://www.rfa.org/khmer/news/politics/nec-08242013223250.html

បក្ស​​ប្រឆាំង​​ប្រកាស​ធ្វើ​បាតុកម្ម​បក្ស​ប្រជាជន​ប្រកាស​ការពារ​លទ្ធផល​ឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ច្រានចោល​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ប្រកាស​ធ្វើ​មហា​បាតុកម្ម ៣​យប់ ៣​ថ្ងៃ​ជាប់ៗ​គ្នា នៅ​សប្ដាហ៍​ក្រោយ បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​សម​ស្រប​ណា​មួយ​ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់ ​ឆ្នោត។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង គ.ជ.ប ដែល​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ចាញ់​ឆ្នោត​ដោយ​ទទួល​បាន​អាសនៈ​សភា ៥៥​ទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អាសនៈ​សភា​ចំនួន ៦៨។ មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កើត​ឡើង​ជា​លើក​ទី​២ នៅ​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​កញ្ញា ត​ទៅ រយៈពេល ៣​យប់​បី​ថ្ងៃ ដោយ​មិន​សម្រាក ដើម្បី​ទាមទារ​ឲ្យ​បក្ស​កាន់​អំណាច​យល់​ព្រម​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។ ការ​សម្រេច​នេះ កើត​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​បក្ស​ប្រឆាំង គឺ​រយៈពេល ១​ម៉ោង បន្ទាប់​ពី គ.ជ.ប ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវ​ការ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចប់​ សព្វគ្រប់។ ក្នុង​សន្និសីទ​កាសែត​ផ្សព្វផ្សាយ​ពី​ជំហរ​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ប្រធាន​គណបក្ស​លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា ...

វណ្ណ វិចារ និង សេក បណ្ឌិត
http://www.rfa.org/khmer/news/politics/cnrp-denies-election-result-09082013041733.html

សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំពោះ​ករណី​ប៉ូលិស​ប្រើ​អាវុធ​បាញ់​បង្ក្រាប​បាតុករ

អង្គការ​សង្គម​សិទ្ធិ​មនុស្ស​នានា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ដល់​អាជ្ញាធរ រដ្ឋាភិបាល ដែល​ប្រើប្រាស់​អាវុធ​បាញ់​បង្ក្រាប​ទៅ​លើ​បាតុករ និង​ប្រជាពលរដ្ឋ កាល​ពី​យប់​ថ្ងៃ​ទី១៥ កញ្ញា។ សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ក្នុង​ករណី​នេះ។ ទន្ទឹម​នឹង​នេះ ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី១៦ កញ្ញា សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា និង​ឈាន​ដល់​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង​នេះ ដោយ​ព្រះអង្គ​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ ហិង្សា​នេះ។ សាក្សី​នៅ​កន្លែង​កើត​ហេតុ និង​អ្នក​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង​សមត្ថកិច្ច​ចេញ​បង្ក្រាប កាល​ពី​យប់​ថ្ងៃ​ទី១៥ កញ្ញា នោះ បាន​ចោទ​ប្រកាន់​ថា ក្រុម​សមត្ថកិច្ច​ហាក់​បី​ដូច​ជា​មាន​បំណង​ចង់​សម្លាប់​ប្រជាពលរដ្ឋ​របស់​ ខ្លួន​ក្នុង​នាម​ជា​អ្នក​ការពារ​សន្តិសុខ​នោះ។ សាក្សី និង​អ្នក​ជាប់​នៅ​ក្នុង​ហ្វូង​មនុស្ស​ស្ទះ​ចរាចរណ៍​កកកុញ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៥ នោះ បាន​លើក​ឡើង​ថា ក្រុម​សមត្ថកិច្ច​បាន​ប្រើប្រាស់​គ្រាប់​បែក​ផ្សែង​ពុល និង​ដេញ​បាញ់​ប្រជាពលរដ្ឋ​ដែល​រត់​ចេញ​តាម​ដង​ផ្លូវ។ សាក្សី​ជាច្រើន​ដែល​ជាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា មូលហេតុ​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​មាន​ផ្ទុះ​អំពើ​ហិង្សា​ទៅ​វិញ​ទៅ​មក​នោះ គឺ​ក្រុម​កង​រាជ​អាវុធហត្ថ​បាន​យក​បន្លា​លួស​បាំង​បិទ​ផ្លូវ ដែល​មិន​អាច​ឲ្យ​ធ្វើ​ដំណើរ ឬ​ក្រុម​បាតុករ​ចាក​ចេញ​ពី​តំបន់​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​ស្ពាន​ភ្លោះ​ព្រះមុនីវង្ស។ ក្រោយ​មក នៅ​ពេល​ប្រជាពលរដ្ឋ​កញ្ជ្រោល​ចង់​ចេញ​ពី​ទី​ដែល​បិទ​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ ​ខាង​ក្រៅ​ស្ពាន ឬ​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​បាន ទី​បំផុត​សមត្ថកិច្ច​បាន​បាញ់​គ្រាប់​បែក​ផ្សែង​ពុល ពេល​នោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​មនុស្ស​ស្ទះ​កកកុញ​នោះ រក​ដុំ​ថ្មី​គប់​តប​ត​ទៅ​សមត្ថកិច្ច​វិញ។ ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​ប្រើប្រាស់​អាវុធ​បាញ់​បង្ក្រាប​ប្រជាពលរដ្ឋ ហើយ​បាន​ធ្វើ​ឲ្យ​ស្លាប់​បុរស​ម្នាក់ ...

ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/Civil-society-condemns-police-use-weapons-fire-suppression-protesters-09162013072119.html

Open Development Cambodia published a new dataset and new map layer of Land​ price​ for​ immovable​ property​ tax in Phnom Penh

Open Development Cambodia (ODC) has added a new dataset and new interactive map layer of “land​ price​ for​ immovable​ property​ tax” in Khmer and English. This dataset and map layer contains the​ geographical​ representation​ for​ the​ price​ of​ land​ per​ square​ meter​ for​ the​ calculation​ ...

Head of state

The Kingdom of Cambodia is a constitutional monarchy. The king is the head of state for his lifetime but does not govern. ...

Coal

Although exploratory work has indicated the presence of modest coal resources in northern Cambodia, no commercial-scale mining has yet begun. The coal used in electricity generation and for other purposes is imported.A coal barge from Samarinda coal mine on the Mahakam river. Indonesia, Borneo. Photo ...

Labor

Garment workers waiting in line to get food. Photo by International Labour Organisation, taken on 14 July 2015. Licensed under CC BY-NC-ND 2.0.Cambodia has the highest labor force participation rate in the Southeast Asia/Pacific region, with 82.7 percent of the working population aged 16-64 employed ...

Law and Judiciary
https://www.flickr.com/photos/seangheng/5197852569/

National Assembly of Cambodia. Photo by Sorn Seang Heng, taken on 12 June 2010. Licensed under CC-BY 2.0.With a constitution written a little more than 20 years ago, the current rule of law in Cambodia is relatively new, and continues to be shaped by many ...

The first district website to have its domain officially registered and served for promoting budget transparency

Located at Banteay Meanchey province, Ou Chruv district lies in the west of the province and is also one of the nine districts of the province. Bordering with Thailand makes Ou Chruv a border crossing point that is home to one of the busy districts. ...

Industrial mining

There is no large industrial-scale extraction of minerals carried out in Cambodia yet, but many exploration licenses have been granted and some mining companies have reported promising finds of minerals such as gold. Today companies from China, Korea, Vietnam, Australia and elsewhere are exploring for ...

​Third training: Data literacy for public health

On 27, 28, and 29 of April 2021, Open Development Cambodia (ODC) has successfully conducted a three-day training under the theme “Data Literacy for Public Health”. Due to the pandemic outbreak, the three-day training was hosted virtually on Zoom video conferencing platform. 13 participants (8 ...

Copper

Copper exploration is concentrated in Preah Vihear province in the northern part of Cambodia. The most active explorer is Australian-based Geopacific Resources, in collaboration with Cambodian tycoon Kith Meng’s Royal Group. Geopacific Resources is working with Cambodian-based Royal Group at Kou Sa, a 158 km2 ...

ODC kicks off data literacy training program

Open Development Cambodia (ODC) kicks off its Data Literacy Training Program, the first training lasts for five days held in Phnom Penh, from 21-25 October, 2019.With financial assistance from USAID’s Cambodian Civil Society Strengthening (CCSS) project, ODC is implementing Data Literacy Program which consists of ...

បក្ស​ប្រឆាំង​រិះគន់​សវនាការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​មណ្ឌល​ខេត្ត​សៀមរាប

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បើក​សវនាការ​បណ្ដឹង​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប ដោយ​កាត់​ក្តី​តម្រូវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដាក់​ទោស​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​ចំនួន ៧​ការិយាល័យ ដែល​អនុវត្ត​ការងារ​ខុស​នីតិវិធី​បោះ​ឆ្នោត។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ខក​ចិត្ត និង​រិះគន់​ចំពោះ​ការ​សម្រេច​ក្តី​នេះ​ថា មិន​អព្យាក្រិត និង​មិន​ឯករាជ្យ។ អ្នកស្រី កែ សុវណ្ណរតន៍ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្តសៀមរាប បាន​ខក​ចិត្ត​ចំពោះ​សម្រេច​ក្តី​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ទៅ​លើ​បណ្ដឹង​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ នៅ​មណ្ឌល​ខេត្ត​សៀមរាប ថា​មិន​យុត្តិធម៌​ទេ។ អ្នកស្រី​បញ្ជាក់​ថា សវនាការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​បាន​អនុវត្ត​ផ្ទុយ​បណ្ដឹង​ខ្លួន ដែល​ប្ដឹង​ទាមទារ​ស្នើ​ឲ្យ គ.ជ.ប រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ​ចំនួន ១៦​ការិយាល័យ​បោះ​ឆ្នោត។ បណ្ដឹង​ស្នើសុំ​រាប់​សន្លឹក​ឆ្នោត​មិន​បាន​ការ​ឡើង​វិញ​ចំនួន ២០០​ការិយាល័យ និង​បណ្ដឹង​ស្នើ​ឲ្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​បោះ​ឆ្នោត​ចំនួន ៧៥​ការិយាល័យ​ឡើង​វិញ។ អ្នកស្រី កែ សុវណ្ណរតន៍ ឲ្យ​ដឹង​ថា សវនាការ​នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ទៅ​លើ​បណ្ដឹង​ខ្លួន​នៅ​មណ្ឌល​ខេត្ត​សៀមរាប គឺ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ត្រឹម​តម្រូវ​ឲ្យ​ស្ថាប័ន គ.ជ.ប ដាក់​ទោស​ទណ្ឌ​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​ចំនួន ៧​ការិយាល័យ ដែល​អនុវត្ត​ការងារ​ខុស​នីតិវិធី​បោះ​ឆ្នោត គឺ​មិន​អាច​ទទួល​យក​បាន​ទេ៖ «សវនាការ ...

ដែន អាយុធ្យា
http://www.rfa.org/khmer/news/politics/constitutional-council-hearing-irregularity-in-siemreap-09052013091723.html

ព្រះសង្ឃ​ប្រមាណ​៦០០​អង្គ​នៅ​តែ​បន្ត​ចូល​រួម​មហា​បាតុកម្ម​អហិង្សា

ព្រះសង្ឃ​ច្រើន​រយ​អង្គ​បាន​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​គណបក្ស​ សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ បើ​ទោះ​ជា​មាន​សង្ឃ​ប្រកាស និង​សេចក្តី​ណែនាំ​ជា​បន្តបន្ទាប់​របស់​គណៈ​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ឲ្យ​ចូល​រួម​ក៏ដោយ។ ព្រះសង្ឃ​ប្រមាណ​ជា ៦០០​អង្គ និមន្ត​មក​ពី​ក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា បាន​ចូល​រួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​ សង្គ្រោះ​ជាតិ។ ចំនួន​ព្រះសង្ឃ​ដែល​ចូល​រួម​ក្នុង​មហា​បាតុកម្ម​លើក​នេះ នៅ​តែ​មាន​ចំនួន​ច្រើន បើ​ធៀប​ទៅ​នឹង​មហា​បាតុកម្ម​លើក​ទី១ កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​២០១៣។ ក្នុង​ចំណោម​ព្រះសង្ឃ​ដែល​ចូល​រួម​ខ្លះ​មាន​កាន់​ទៀន ធូប ផ្កា​ឈូក ទង់ជាតិ​ព្រះពុទ្ធ​សាសនា និង​ព្រះសង្ឃ​ខ្លះ​ទៀត មាន​កាន់​បដា​ដែល​សរសេរ​ថា ពួក​យើង​ត្រូវ​ការ​យុត្តិធម៌ សច្ចធម៌ សេរីភាព និង​សន្លឹក​ឆ្នោត​ពិត ជីវិត​ខ្ញុំ ជាដើម។ ព្រះតេជព្រះគុណ គឹម សុត្ថេរ និមន្ត​មក​ពី​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ចូល​រួម​ក្នុង​មហា​បាតុកម្ម បាន​មាន​ថេរ​ដីកា​ថា ព្រះអង្គ​មាន​សេចក្តី​រីករាយ​ចូល​រួម​ក្នុង​មហា​បាតុកម្ម​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ព្រោះ​វា​ជា​បាតុកម្ម​អហិង្សា ដើម្បី​ទាមទារ​រក​យុត្តិធម៌​អោយ​ម្ចាស់​ឆ្នោត។ ព្រះអង្គ​បន្ត​ថា ព្រះអង្គ​ចូល​រួម​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ ទាំងអស់ ដើម្បី​អោយ​រួច​ផុត​ពី​ការ​គាប​សង្កត់​របស់​មេ​ដឹក​នាំ​សព្វថ្ងៃ។ ព្រះតេជព្រះគុណ​ថា ព្រះតេជព្រះគុណ​មិន​ព្រួយ​បារម្ភ​ថា ...

យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/monks-join-non-violence-demonstration-09152013090913.html

បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ្ញា

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជា​ផ្លូវ​ការ​ថា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត និង​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស្វែង​រក​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ខាង​មុខ​នេះ។ ការ​ប្រកាស​ធ្វើ​បាតុកម្ម​នេះ ខណៈ​ដែល​បក្ស​ប្រជាជន​កម្ពុជា ប្រកាស​ពី​ជំហរ​បោះ​បង់​គោល​បំណង ក្នុង​ការ​បង្កើត​គណៈកម្មការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត។ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា មហា​បាតុកម្ម​អហិង្សា​នោះ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ខាង​មុខ។ បាតុកម្ម​នោះ នឹង​ចាប់​ផ្ដើម​ដំបូង​នៅ​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ ២​ម៉ឺន​នាក់។ លោក​បន្ត​ថា ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​តែ​បន្ត​ប្រកាស​លទ្ធផល​ឆ្នោត​ជា​ផ្លូវ​ការ ដោយ​មិន​ដោះស្រាយ​ភាព​មិន​ប្រក្រតី ហើយ​រដ្ឋាភិបាល​ពុំ​ព្រម​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​ឆ្នោត​ទេ ពេល​នោះ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស នឹង​កើត​ឡើង​ព្រមៗ​គ្នា​ជា​បន្តបន្ទាប់​ទៀត។ លោក កឹម សុខា អះអាង​ថា ការ​ចាប់​ផ្ដើម​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ នេះ ជា​ការ​សាកល្បង​ក្នុង​ជំហាន​ទី​មួយ​ប៉ុណ្ណោះ៖ «ភាព ​មិន​ប្រក្រតី​នៅ​ស្មុគស្មាញ​អ៊ីចឹង យើង​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ហ្នឹង ហើយ​នឹង​បន្ត​ធ្វើ​បាតុកម្ម​ធំៗ​ត​ទៅ​មុខ​ទៀត ដើម្បី​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​ហ្នឹង។ យើង​នឹង​ឃើញ​ចាប់​ពី​ស្អែក​ទៅ យើង​នឹង​ធ្វើ​ការ​ហ្វឹកហាត់។ យើង​ហ្វឹកហាត់ៗ​បាតុករ​យើង ហើយ​យើង​នឹង​ធ្វើ​សម​ជើង​សាកល្បង ...

http://www.rfa.org/khmer/news/politics/cnrp-announce-to-hold-demonstratio-against-election-results-08282013044718.html

គ.ជ.ប.ពន្យារ​ពេល​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ឆ្នាំ​២០១៣ នៅ​តាម​សាលា​ឃុំ-សង្កាត់ នឹង​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៣។ ទន្ទឹម​គ្នា​នេះ (គ.ជ.ប) គ្រោង​នឹង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ទូទាំង​ ប្រទេស​ផង​ដែរ។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​លើក​ពេល​ការ​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល ស្ដីពី​ការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត នៅ​តាម​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ទៅ​ថ្ងៃ​ក្រោយ ដោយ​ពុំ​បាន​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់។ ការ​ពន្យារ​ពេល​នេះ បាន​ធ្វើ​ឡើង​ស្រប​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹក​នាំ​ក្បួន​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ លោក គី គឹមសេង ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៣ នាយកដ្ឋាន​បណ្ដុះ​បណ្ដាល និង​ព័ត៌មាន​សាធារណៈ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​ឲ្យ​ប្រធាន​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត ឲ្យ​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៣។ ប៉ុន្តែ វគ្គ​បណ្ដុះ​បណ្ដាល​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នេះ បាន​ផ្អាក​ទៅ​វិញ ដោយសារ​មាន​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ៖ ...

សួន សុផលមុន្នី
http://www.rfa.org/khmer/news/politics/nec-delays-to-train-about-check-and-register-voter-09162013055851.html

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

jJPs6
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!