Government

Elections

បារាំង​​​និង​​​អូស្ត្រាលី​​​អបអរ​​​សាទរ​​​លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន

ប្រទេស​​​បារាំង​​​ និង​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​អប​​​អរ​​​សាទរ​​​លោកនាយក​​​រដ្ឋមន្ត្រី ​​​ ហ៊ុន សែន ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ជា​​​ផ្លូវការ​​​ឲ្យ​​​ធ្វើ​​​ជា​​​ នាយក​​​រដ្ឋមន្ត្រីបន្ត​​​ទៀត​​​ បន្ទាប់ពី​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏​​​ប្រទាញ​​​ប្រទង់​​​គ្នា​​​កាលពី​​​ខែ ​​​កក្កដា ហើយ​​​​​ប្រទេស​​​ទាំង​​​នេះ​​​ក៏​​​បាន​​​បង្ហាញ​​​ការ​​​គាំទ្រ​​​របស់​​​ ខ្លួន​​​ផង​​​ដែរ​​​ ខណៈ​​​ដែល​​​​​​លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ កំពុង​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​​​​​តំបន់​​​អឺរ៉ុប ដោយ​​​ជំរុញ​​​ឲ្យ​​​ម្ចាស់​​​ជំនួយ​​​នានា​​​ផ្អាក​​​ទំនាក់​​​ទំនង​​​ ជាមួយ​​​រដ្ឋាភិបាល​​​ថ្មី​​​បច្ចុប្បន្ន​​​។ ខណៈ​​​ដែល​​​ប្រទេស​​​ផ្សេង​​​ៗ​​​ជា​​​ច្រើន​​​ទៀត​​​ ជា​​​ពិសេស​​​ប្រទេស​​​នៅ​​​ក្នុង​​​តំបន់​​​អាស៊ី​​​​​​​​​អប​​​អរ​​​សាទរ​ ​​លោក​​​ ហ៊ុន សែន និងគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​របស់​​​លោក​​​យ៉ាង​​​ឆាប់​​​រហ័ស​​​នោះ ​​​ប្រទេស​​​អូស្ត្រាលី និង​​​សហគមន៍​​​​​​អឺរ៉ុប (EU) ស្ថិត​​​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ និង​​​តំបន់​​​មួយ​​​ចំនួន​​​ដែល​​​បាន​​​បង្ហាញ​​​​​​ក្ដី​​​បារម្ភ​​​​​​ អំពី​​​លទ្ធផល​​​ផ្លូវការ​​​​​​ហើយ​​​​​​ដូច​​​គ្នា​​​នឹង​​​សហ​​​ រដ្ឋអាមេរិក​​​ដែរ ប្រទេស​​​ក្នុង​​​តំបន់​​​ទាំង​​​នោះ បាន​​​លើក​​​ឡើង​​​ស្រប​​​គ្នា​​​នឹង​​​សេចក្ដី​​​អំពាវ​​​នាវ​​​របស់​ គណបក្ស​សង្គ្រោះ​​​ជាតិ​​​ ដែល​​​សុំ​​​ឲ្យ​​​​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ឯក​​​រាជ្យ​​​ចំពោះ​​​ ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​។ បច្ចុប្បន្ន​​​​ ទាំង​​​ប្រទេស​​​បារំាង​​​ និង​​​ប្រទេស​​​អូស្ត្រាលី​​​ បាន​បង្ហាញ​​​ការ​​​អប​​​អរ​​​សាទរ​​​ដ៏យឺត​​​យ៉ាវ​​​ដូច​​​គ្នា​​​។ ...

Zsombor Peter
http://www.cambodiadailykhmer.com/news/6312/

Key donors endorse election

The governments of Australia and France have congratulated Prime Minister Hun Sen on his election victory, becoming the first key Western donors to do so since the official election results were released on September 8. UN Secretary-General Ban Ki-moon also offered his congratulations to Hun Sen ...

Kevin Ponniah
http://www.phnompenhpost.com/national/key-donors-endorse-election

អាជ្ញាធរ​នៅ​បន្ទាយមានជ័យ​ហាម​មិន​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ស្នាម​មេដៃ

អាជ្ញាធរ​មូលដ្ឋាន​នៅ​​ឃុំ​​សង្កាត់​មួយ​ចំនួន​ក្នុង​ខេត្ត​ បន្ទាយមានជ័យ បាន​ដកហូត​យក​ឯកសារ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ ជាតិ ​និង​ហាមឃាត់​មិន​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ។ ការ​ប្រមូល​ស្នាម​មេដៃ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ញត្តិ​ដាក់​​ទៅ​​អង្គការ​សហប្រជាជាតិ ឲ្យ​ជួយ​រក​យុត្តិធម៌​ទាក់ទិន​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ នោះ ត្រូវ​បាន​អាជ្ញាធរ​រារាំង។ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក កែ សម្ផស្ស ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ថា កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់​ខេត្ត​ បាន​ដាក់​ផែនការ​ឲ្យ​សកម្មជន​របស់​ខ្លួន​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ ប្រជាពលរដ្ឋ។ លុះ​ដល់​ថ្ងៃ​ទី​១៣ ខែ​តុលា សកម្មជន​ដែល​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ញត្តិ​ដាក់​ទៅ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​នោះ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​និង​ប៉ូលិស​ហាមឃាត់។ លោក កែ សម្ផស្ស៖ «៤​ករណី​ស្មើ​នឹង​បី​ឃុំ​សង្កាត់​ ទី​១ ថ្ងៃ​ទី​១៣ នៅ​ឃុំ​ភ្នំលៀប ប៉ូលិស​បាន​ចុះ​ទៅ​ហាមឃាត់​ថ្នាក់​ដឹក​នាំ​គណបក្ស​ភូមិ​ឃុំ​ដែល​គាត់​បាន​ ចុះ​ផ្ដិត​មេដៃ​ ហើយ​ក្រោយ​មក​ទៀត​ព្រឹក​ថ្ងៃ​ដដែល នៅ​ឃុំ​ពន្លៃ​ លោកស្រី ធូ ម៉ុច ផ្ដិត​មេដៃ​បាន​ជាង ...

សួន សុផលមុន្នី
http://www.rfa.org/khmer/news/politics/opposition-activists-banned-to-collect-thumbprints-10142013055848.html

Efforts to Prevent Opposition Petitioning Spread to Provinces

Efforts by authorities to prevent the opposition CNRP from collecting signatures for a petition asking the international community to not recognize Prime Minister Hun Sen’s CPP-led government have expanded to the provinces, local and CNRP officials said Sunday. In Prey Veng province, Sithor Kandal district Governor ...

Aun Pheap
http://www.cambodiadaily.com/elections/efforts-to-prevent-opposition-petitioning-spread-to-provinces-45006/

គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាម​ទារ​ឲ្យ​មាន​តុល្យ​ភាព​អំណាច​នៅ​ក្នុង​សភា

ឆ្លើយតប​ទៅនឹង​សេចក្តីប្រកាស​របស់​ មន្ត្រី​ខុទ្ទកាល័យ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ម្សិលមិញ ដែល​បានប្រកាស​ពី​ភាពមិន​ចុះសម្រុង​គ្នា​នៅក្នុង​ការទាមទារ​ការ​បែងចែក​ អំណាច​របស់​គណបក្សប្រឆាំង​នៅក្នុង​រដ្ឋសភា រួចមក នៅ​ថ្ងៃអាទិត្យ​នេះ គណបក្សប្រឆាំង​នៅតែ​អះអាង​ចង់អោយ​អំណាច​ឲ្យ​មាន​តុល្យភាព​គ្នា​ដដែល​នៅក្នុង ​សភា ដើម្បី​កំណែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​អះអាងថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​​គឺ​ចង់​ឲ្យ​មាន​តុល្យភាព​អំណាច​ នៅក្នុង​រដ្ឋសភា ដើម្បី​ដំណើរការ​កំណែទម្រង់​ស្ថាប័ន​ជាតិសំខាន់ៗឲ្យ​មាន​ប្រសិទ្ធិភាព។ លោក យ៉ែម បុញ្ញា​ឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចង់​និយាយ​ពី​រឿង​ចង់បាន​តំណែង​នោះទេ ប៉ុន្តែ​អ្វីដែល​គណបក្ស​ចង់​និយាយ​គឺ​ការកែទម្រង់​ស្ថាប័ន​ ជាតិសំខាន់ពិតប្រាកដ​មួយ និង​ការស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។ ការបញ្ជាក់​ជំហរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅពេលនេះ​បានធ្វើ​ឡើង ក្រោយពី​ខុទ្ទកាល័យ​លោក ស ខេង សមាជិក​អចិន្ត្រៃយ៍ នៃ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ព័ត៌មាន​ជា​សាធារណៈ ​ពី​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​ ថ្នាក់ដឹកនាំ​នៅក្នុង​ជួរ​គណបក្សប្រឆាំង អំពី​ការចង់បាន​អំណាច​នៅក្នុង​រដ្ឋសភា។ ...

គឹម យុទ្ធណា
http://www.khmer.rfi.fr/cnrp-still-needs-equal-power-national-assembly

គ.ជ.ប.បង្ហាញ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​ឆ្នាំ​២០១៣

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បង្ហាញ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត រិះគន់​ចំពោះ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​រៀប​ចំ​ឡើង​ដោយ គ.ជ.ប និង​ស្នើសុំ​ឲ្យ​មាន​ការ​កែប្រែ ទើប​អាច​ធានា​ចំពោះ​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​មាន​ភាព​ត្រឹមត្រូវ។ ពលរដ្ឋ​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ​ចំនួន​ជាង ៦​ម៉ឺន ៨​ពាន់​នាក់ (៦៨.៦៨២​នាក់) បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១១ ខែ​តុលា។ លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ចេញ​ដោយ គ.ជ.ប នៅ​ថ្ងៃ​ទី​១២ ខែ​តុលា បង្ហាញ​ថា នៅ​រាជធានី​ខេត្ត​ទាំង​២៤ គ.ជ.ប បាន​កែ​តម្រូវ​ឈ្មោះ​ក្នុង​បញ្ជី​ឆ្នោត​ចំនួន​ជាង ៦​ពាន់​នាក់ (៦.៣៩៤​នាក់) និង​បាន​លុប​ឈ្មោះ​ក្នុង​បញ្ជី​ឆ្នោត​ចំនួន​ជាង ២​ម៉ឺន ២​ពាន់​នាក់ (២២.២៧៨​នាក់)។ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ពន្យល់​ថា ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី ការ​លុប​ឈ្មោះ និង​ការ​កែ​តម្រូវ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ជា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ដែល​ត្រូវ​ធ្វើ​ឡើង​ជា​រៀង​ រាល់​ឆ្នាំ៖ «យើង​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​នេះ គឺ​ទី​១ ...

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/nec-release-first-report-of-voter-registration-10122013061025.html

តំណាង​រាស្ត្រ​បក្ស​ប្រជាជន​ដាក់​ទំនាយ​មេ​បក្ស​ជំទាស់

សមាជិក​រដ្ឋសភា​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ទំនាយ​មេ​បក្ស​ជំទាស់​ឲ្យ​ជួប​គ្រោះ​មហន្តរាយ កុំ​ឲ្យ​បាន​ជោគជ័យ​ក្នុង​ដំណើរ​កៀរគរ​រក​ការ​គាំទ្រ​របស់​អន្តរជាតិ ចំពោះ​វិបត្តិ​បោះ​ឆ្នោត​នៅ​កម្ពុជា។ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ជេរ​ប្រទេច​ដាក់​បណ្ដាសា​ដល់ លោក សម រង្ស៊ី ឲ្យ​ជួប​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ ក្រៅ​ប្រទេស៖ «ខ្ញុំ​ឆ្ងល់​ណាស់ បើ​ថា សម រង្ស៊ី មាន​គំនិត​របៀប​ហ្នឹង ពេល​ជិះ​កប៉ាល់​ហោះ ម៉េច​មិន​ធ្លាក់​កប៉ាល់​ហោះ​ងាប់​ទៅ។ ហើយ​ទី​ពីរ​ទៀត គឺ​ថា​ពេល​ចុះ​ទៅ​ដល់​ដី គឺ​ធ្វើ​ឲ្យ​កម្ពុជា ច្របូកច្របល់​គ្រប់​បែប​យ៉ាង​ទាំងអស់។ អា​ហ្នឹង​បាន​ជា​ប្រជាជន​កម្ពុជា គេ​ដាក់​ឈ្មោះ​ឲ្យ​ពួក​សង្គ្រោះ​ជាតិ ថា ថៅកែ​បាតុកម្ម»។ ការ​ជេរ​ប្រមាថ​របស់ លោក ជាម យៀប ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ដើម្បី​បង្ហាញ​អន្តរជាតិ​ឲ្យ​បាន​ដឹង​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ ឆ្នោត ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​រដ្ឋសភា ដែល​បង្កើត​ឡើង​ដោយ​បក្ស​តែ​មួយ និង​ទាមទារ​ឲ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី មក​ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ឡើង​វិញ។ ...

តាំង សារ៉ាដា
http://www.rfa.org/khmer/news/politics/Ruling-Party-MP-Chiem-Yeap-Curses-CNRP-President-Sam-Rainsy-to-meet-a-plane-crash-10112013001128.html

CPP fills seats with … CPP

Ruling party lawmakers yesterday unanimously voted to fill each of the National Assembly’s nine commissions with their own members. The vote was made without the presence of the opposition, which has been boycotting parliament since its opening late last month. Among the five Cambodian People’s Party members ...

Meas Sokchea
http://www.phnompenhpost.com/national/cpp-fills-seats-%E2%80%A6-cpp

ប្រតិកម្មរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ជំនួប​រវាង​នាយករដ្ឋ​មន្រ្តី​ខ្មែរ​និ​ងលោក​បានគីមូន

គណបក្ស​សង្គ្រោះ​ជាតិបង្ហាញ​​ប្រតិកម្ម​នឹង​ដំណឹង​អំពី​លទ្ធផល​នៃ​ជំនួប​ រវាង​​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន​​​និង​អគ្គលេខាធិការ​អង្គការ​សហប្រ​ជាជាតិលោក​បាន​គីមូន​នៅ​ឯ​ប្រទេស​ ប្រ៊ុយណេ​នោះ ដោយ​និយាយថា ខ្លួន​ចង់​សម្ដី​ផ្ទាល់​របស់​លោក​បាន​គីមូន។ មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប​របស់​ក្រសួង​ការ​បរទេស​កម្ពុជា បានត្រូវ​កាសែត​ក្នុង​ស្រុក​ស្រង់សម្ដី​ថា​បាន​រាយការណ៍​អំពី​ភាព​វិជ្ជមាន​ ដែល​លោក​បាន​គីមូន​បាន​កោត​សើរ​ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ វ៉ិបសាយថ៍ ​របស់​ការសែត​ដើម​អម្ពិល​នៅ​ថ្ងៃ​នេះ​និយាយថា “លោកកៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ​នា យប់​ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០១៣ ក្រោយ​បាន​អមដំណើរជាមួយ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ត្រឡប់មកប្រទេសកម្ពុជាវិញថា នៅក្នុងជំនួបទ្វេភាគីនោះ លោក បាន គីមូន បានថ្លែង​កោត​សរសើរ ចំពោះការបោះឆ្នោត នៅក្នុង ប្រទេសកម្ពុជា ថាបានប្រព្រឹត្តទៅ ដោយរលូន និង​សន្តិភាព។” ...

http://www.radioaustralia.net.au/khmer/radio/onairhighlights/1203734

គ.ជ.ប ពិចារណា​ពន្យា​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី

ភ្នំពេញៈ មន្រ្តីគ.ជ.ប. បាន​​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ទឹក​ជំនន់ ​ដែល​បានបំផ្លាញ​តំបន់​ភាគ​ច្រើន​នៃ​ប្រទស​កម្ពុជា​ អាច​​នឹង​នាំ​ឲ្យ​​​មានការ​ពន្យា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​គេ​បាន​ស្នើ​ សុំ​ជា​យូរ​មក​ហើយ​​។ លោក ទេព នីថា អគ្គលេខា​ធិកា​រ​គ.ជ.ប. បាន​និយាយ​ថា គណៈ​កម្មការ​​នេះ កំពុងតែ​ពិភាក្សា​ថា​តើ​ នឹង​ពន្យា​ពេល​ចុះ​ឈ្មោះ​២០​ថ្ងៃ​ដែល​គ្រោង​​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២០​ខែ​ តុលាយ៉ាង​​ណា​​ទេ​។ ...

វង្ស សុខេង
http://www.postkhmer.com/index.php/online/105005-2013-10-11-05-48-31

Court Releases Four Arrested During Clashes

The Phnom Penh Municipal Court on Thursday released four of the six men who were charged with assault following violent clashes between security forces, protesters and angry commuters in Phnom Penh last month, and intends to release the remaining two men today, a rights worker ...

Saing Soenthrith and Ben Woods
http://www.cambodiadaily.com/news/court-releases-four-arrested-during-clashes-44890/

Floods prompt NEC to debate extending registration

Floods that have ravaged much of Cambodia may lead to a long-requested extension of voter registration, a National Election Committee official said yesterday. Tep Nytha, NEC secretary-general, said the committee was debating whether to extend the 20-day registration period, which is set to end on October ...

Vong Sokheng
http://www.phnompenhpost.com/national/floods-prompt-nec-debate-extending-registration

មន្ត្រីគណបក្ស​កាន់​អំណាច៖​ការ​មិន​ទទួល​ស្គាល់​ពី​ប្រទេស​ខ្លះ​មិនមែន​ជា​កង្វល់

វ៉ាស៊ីនតោន៖ នៅ​ពេល​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម​ រង្ស៉ី​បើក​យុទ្ធនាការ​របស់​លោក​ លើ​ឆាក​អន្តរជាតិ​ដើម្បី​សុំ​ឲ្យ​បណ្តាប្រទេស​នានាកុំ​ទទួល​ស្គាល់​ រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ​ ​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​គ្រប់គ្រង​ប្រទេស ​គឺ​លោក​ជាម យៀប​បាន​អះអាង​ថា ​កម្ពុជា​មិន​ខ្វល់​ខ្វាយ​នឹង​ការ​ទទួល​ស្គាល់​ ឬ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ទេ។​ «ការ​ទទួល​ស្គាល់​ឬ​មិនទទួល​ស្គាល់​ជា​សិទ្ធិ​របស់​បណ្តាប្រទេស​ជា​មិត្ត។​ យើង​អត់​មាន​បង្ខំ​គេ​ទេ។​ យើង​មាន​ការ​គាំទ្រ​ប៉ុន្មាន ​យើង​មាន​ប៉ុណ្ណឹង។​ ហើយ​ឥឡូវ​ នេះ ​យើង​គិត​ថា ​អត់​មាន​ពេល​រង់ចាំ​ការ​ឯកភាព​ពី​(គណបក្ស​ជំទាស់​ទេ) ​ព្រោះ​ច្បាប់​បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រាន់​មក​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​រៀបចំ​ដឹកនាំ រដ្ឋ​សភា​និង​រាជ​រដ្ឋាភិបាល​កម្ពុជា»។​ ...

សុខ ខេមរា
http://khmer.voanews.com/content/cambodia-ruling-party-officials-say-no-recognition-from-some-countries-is-not-a-problem/1766572.html

តើ​បក្ស​ប្រឆាំង​មាន​លទ្ធភាព​កម្រិត​ណា​ក្នុង​ការ​ទាមទារ​ឲ្យ​អ.ស.ប​ព្យួរ​អាសនៈ​កម្ពុជា?

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​យុទ្ធនាការ​កៀរគរ​ការ​គាំទ្រ​ពី​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ឲ្យ​បាន ​យ៉ាង​តិច ៣​លាន​នាក់ គឺ​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​បោះ​ឆ្នោត​សរុប ក្នុង​គោល​ដៅ​ដាក់​ញត្តិ​ទៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប)។ ពួក​គេ​ចង់​ឲ្យ​​អង្គការ​សហប្រជាជាតិ យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ កម្ពុជា ហើយ​នឹង​អាច​ឆ្ពោះ​ទៅ​ព្យួរ​សមាជិក​ភាព​កម្ពុជា នៅ​អង្គការ​នេះ។ តើ​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​មាន​លទ្ធភាព​កម្រិត​ណា ក្នុង​ការ​ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អង្គការ​សហប្រជាជាតិ? ការ​ប្រមូល​ស្នាម​មេដៃ​អ្នក​គាំទ្រ ត្រូវ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ប្រកាស​ជា​សាធារណៈ​នៅ​ក្នុង​ពេល​ធ្វើ​សមាជ ​មហាជន កាល​ពី​ថ្ងៃ​អាទិត្យ ទី៦ ខែ​តុលា។ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ថា សំឡេង​ប្រជាពលរដ្ឋ​គាំទ្រ នឹង​ជួយ​អោយ​គណបក្ស​នេះ​អាច​ទៅ​ចរចា​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង។ និយាយ​ដល់​អង្គការ​សហប្រជាជាតិ គណបក្ស​នេះ​មាន​បំណង​ធំ​មួយ គឺ​ការ​ទាមទារ​អោយ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​នូវ​អាសនៈ​សមាជិក​ភាព​របស់​ កម្ពុជា។ ...

សុជីវី
http://www.rfa.org/khmer/news/politics/CNRP-wants-UN-vacant-Cambodia-seat-10102013010924.html

Opposition Asks ADB To Suspend Funding to Cambodia

Opposition leader Sam Rainsy has asked the Asian Development Bank to suspend funding to Cambodia, whose government he says was not formed legally following the July elections. In a letter to ADB President Takehiko Nakao, Sam Rainsy, president of the Cambodia National Rescue Party, said the ...

Sok Khemara
http://www.voacambodia.com/content/opposition-asks-adb-to-suspend-funding-to-cambodia/1766436.html

‘Patience’ of riot cops praised

Three thousand riot police officers yesterday received certificates of appreciation for their post-election work, which included “controlling the escalation” at the Kbal Thnal overpass last month, where one man was killed and at least nine injured by police who fired live ammunition at unarmed rioters. Interior ...

Vong Sokheng
http://www.phnompenhpost.com/national/%E2%80%98patience%E2%80%99-riot-cops-praised

រដ្ឋសភា​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ទាំង​៩

រដ្ឋសភា​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៥ រួច​ហើយ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៣ ដើម្បី​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ចោទ​ប្រកាន់​រដ្ឋសភា​ថា​ខុស​ច្បាប់ និង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ។ ដូច​ការ​គ្រោង​ទុក រដ្ឋសភា​ដែល​មាន​សុទ្ធតែ​សមាជិក​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ទាំង​៩ របស់​ខ្លួន ប្រកប​ដោយ​ជោគជ័យ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ៦៥ លើ ៦៥ នៃ​ចំនួន​សមាជិក​ដែល​បាន​ចូល​រួម។ លោក ហ៊ុន សែន លោក សុខ អាន និង លោក ហោ ណាំហុង មិន​បាន​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​នេះ​ទេ ដោយ​លោក​ទាំង​បី​ជាប់​រវល់​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត ហើយ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូល​រួម​ប្រជុំ​សភា ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ជា​មុន។ គណបក្ស​ប្រឆាំង​ក៏​បាន​ចោទ​ប្រកាន់​រដ្ឋសភា និង​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​សភា និង​រដ្ឋាភិបាល​ខុស​ច្បាប់​ទៀត​ផង។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា អ្វី​ដែល​ជា​រឿង​អាទិភាព​នៅ​ពេល​នេះ ...

យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/national-assembly-elected-members-of-the-nine-parliamentary-committees-10102013071350.html

Phnom Penh Bans Cambodia Opposition’s Thumbprint Campaign

Authorities in Phnom Penh on Wednesday banned Cambodia’s opposition party from using public spaces to collect thumbprints  for a petition calling for U.N. and foreign intervention in the country’s political crisis following disputed polls. The opposition Cambodia National Rescue Party (CNRP) plans to collect at least 3 million ...

Radio Free Asia Staff
http://www.rfa.org/english/news/cambodia/petition-10092013174335.html

Cambodia parliament holds session as opposition continue to boycott

Cambodia’s ruling party- controlled National Assembly on Thursday convened its first plenary session to elect members for the body’s nine commissions, while the opposition party has continued to boycott the parliament over July’s disputed election. Sixty-eight lawmakers of the Prime Minister Hun Sen’s ruling party on ...

Global Times News Staff
http://www.globaltimes.cn/content/816822.shtml#.UldrLdKBlxI

Rainsy’s reasoning questioned

While the opposition party steps up its efforts to persuade the international community to cut ties with a government it says was formed by a “constitutional coup”, lawyers and analysts yesterday questioned whether the party’s reasoning has any legal basis. In a letter sent to the ...

Kevin Ponniah
http://www.phnompenhpost.com/national/rainsy%E2%80%99s-reasoning-questioned

លោក ស ខេង​៖​ គណបក្ស​​សង្គ្រោះ​​ជាតិ​​បន្លំ​ស្នាម​​មេដៃ ភូតភរ​​ព្រះ​មហា​ក្សត្រ​​

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អះអាងថា ស្នាម​មេដៃ​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ថ្វាយ​ព្រះមហាក្សត្រ កាលពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា ដើម្បី​សុំ​ពន្យារ​ពេល​ប្រជុំ​សភា​នោះ​ថា មាន​ការបន្លំ គឺ​ម្នាក់​ផ្តិត​៤​ទៅ​៥​ដង​។​ ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ប្រកាសប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ពិធី​ចែក​ប័ណ្ណសរសើរ ដល់​មន្ត្រី​ប៉ូលិស នៅ​ថ្ងៃ​ទី​០៩​ខែ​តុលា​ថា ក្រុមការងារ​របស់​លោក បាន​យក​ស្នាម​មេដៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ នៅ​ពេល​កន្លង​ទៅ ពិនិត្យ ហើយ​ឃើញ​ថា​មាន​អ្នកខ្លះ​បន្លំ​ផ្តិត​៤​ទៅ​៥​ដង​ក្នុង​ម្នាក់​។ ករណី​នេះ​លោក​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ភូតភរ​ព្រះមហាក្សត្រ ៖ “​គេ​ថា​ផ្តិត​ឲ្យបាន​បី​លាន​បី​សែន​នាក់ វា​ងាយ​ទេ ចង់បាន​១០​លាន​ក៏​បាន​ដែរ​រឿង​ផ្តិត ប៉ុន្តែ​សំខាន់​មេដៃ​អ្នកណា​ទទួលខុសត្រូវ អញ្ចឹង​រឿង​មិន​សាមញ្ញ​ទេ ផ្តិត​ទៅ​ថ្វាយ​ព្រះមហាក្សត្រ របៀប​គេ​ហៅ​ថា​របៀប​អញ្ចឹង របៀប​វា​គ្មាន​បញ្ជាក់​អត្តសញ្ញាណ​ច្បាស់លាស់ យើង​អាច​ប្រើពាក្យ​ថា បើ​ចឹង​ដូចជា​ភូតភរ​ព្រះមហាក្សត្រក៏​ថា​បាន ពាក្យ​ហ្នឹង​វា​រៀង​ធ្ងន់​តិច ប៉ុន្តែ​វា​អាច​ក្នុង​ន័យ​អញ្ចឹង​”​។​ ...

ពៅ​ មេត្តា​
http://vodhotnews.com/16628

Heng Samrin urges opposition to negotiate, join parliament

National Assembly Chairman Heng Samrin has urged the opposition Cambodia National Rescue Party (CNRP) to negotiate with the ruling Cambodian People’s Party (CPP), and join the government’s parliamentary sessions. The appeal was made after the National Assembly kicked off its session on Thursday to elect the ...

The Cambodia News Staff
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=NGZkZjc2MTdhNGI

ប្រធានបក្សប្រឆាំងស្វែង​រក​អន្តរាគមន៍​ពី​អន្តរជាតិ​

លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ និង​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ទាំង​នោះ​ កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ ដែល​លោក​ចាត់​ទុក​ថា​ ជា​រដ្ឋាភិបាល​បង្កើត​ឡើង​ ដោយ​រដ្ឋ​សភា​ចេញ​ពី​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​។​ លោក​ សម​ រង្ស៊ី​ មាន​ប្រសាសន៍​ថា​ លោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ ពីរ​ជា​សំខាន់​ នៅ​ប្រទេស​ អង់គ្លេស​ និង​បារាំង​ ហើយ​លោក​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ប៊ែល​ហ្ស៊ីក​ ជា​ទី​កន្លែង​ដែល​សភា​សហគមន៍​អឺរ៉ុប​ជួប​ប្រជុំ​គ្នា​។​  លោក​ សម​ រង្ស៊ី​ បាន​ជួប​អគ្គ​លេខា​ធិការ​សម្ព័ន្ធ​គណបក្ស​សេរី​និយម​អន្តរជាតិ​ នៅ​ទី​ក្រុង​ឡុង​ ប្រទេស​អង់គ្លេស​។ លោក​បាន​ប្រាប់​មន្រ្តី​សម្ព័ន្ធ​គណបក្ស​សេរី​និយម​អន្តរជាតិ​ថា​ រដ្ឋ​សភា​បង្កើត​ដោយ​ខុស​ច្បាប់​ និង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​។​ លោក​ស្នើ​ឲ្យ​សម្ព័ន្ធ​គណបក្ស​សេរី​និយម​អន្តរជាតិ​ គាំទ្រ​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​អន្តរជាតិ​មួយ​ ដើម្បី​ស៊ើប​អង្កេត​ ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​។​ លោក​ សម​ រង្ស៊ី​ មាន​ប្រសាសន៍​ថា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ១០​ តុលា​ លោក​ក៏​បាន​ជួប​នឹង​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​ នៃ​សភា​អឺរ៉ុប​ លោក​ អ៊ីល​ ...

យន់ សាមៀន
http://www.rfa.org/khmer/news/politics/rainsy-seeks-international-support-10102013210622.html

លោក ហេង សំរិន​៖ ការចរចា​ផ្នែក​នយោបាយ​ផ្លាស់ប្តូរ​តួនាទី​សមាជិក​រដ្ឋសភា អាច​កើតមានឡើង​​

ប្រធានរដ្ឋសភា លោក ហេង សំរិន បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការចរចា​ផ្នែក​នយោបាយ ដើម្បី​ផ្លាស់ប្តូរ​តួនាទី​សមាជិក​ក្នុង​រដ្ឋសភា អាច​នឹង​កើត​មាន​ឡើង ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ​សភា​។​ ​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន ប្រធានរដ្ឋសភា លោក ហេង សំរិន មានប្រសាសន៍ថា ការធ្វើ​ពហិការ​ចូលរួម​ប្រជុំ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សិទ្ធិ​របស់​គណបក្ស​មួយ​នេះ​។ តែ​លោក​បញ្ជាក់ថា ការសម្របសម្រួល​ផ្នែក​នយោបាយ ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​តួនាទី​សមាជិក​ក្នុង​សភា អាច​នឹង​កើតមានឡើង ប្រសិនបើ​តំណាងរាស្ត្រ​គណ​បក្ស​​សង្គ្រោះ​ជាតិ ត្រឡប់​មក​ចរចា និង​ចូលរួម​ប្រជុំ​សភា​វិញ ៖ “ប៉ុន្ដែចាំទៅខាងមុខទៀត​ យើង​នឹង​ដោះ​ស្រាយ​យ៉ាង​ម៉េច អាហ្នឹង​ទាល់​តែ​​ធ្វើ​ម៉េច​ឲ្យ​គេ​មក​ចូល​រួម​ បើគេ​មិនចូល​រួម​ ចាំ​គិតទៀត។ អារឿងសម្របសម្រួល​នយោបាយ​ អាហ្នឹង​វាមាន​ហើយ​ ឲ្យតែគេមកចូលរួម​ ហ៊ាន​ចូលរួម​ចរចា​ជាមួយ​នឹង​គណបក្ស​នយោបាយទាំងពីរ​ អាហ្នឹង​ឯកភាព​គ្នា​ យើង​សម្រប​ឲ្យ​” ។ ...

តាំង វីដា និងស៊ុន ណារិន
http://vodhotnews.com/16633

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

5XYFY
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!