តើបក្សប្រឆាំងមានលទ្ធភាពកម្រិតណាក្នុងការទាមទារឲ្យអ.ស.បព្យួរអាសនៈកម្ពុជា?
គណបក្សសង្គ្រោះជាតិ កំពុងធ្វើយុទ្ធនាការកៀរគរការគាំទ្រពីពលរដ្ឋជាម្ចាស់ឆ្នោតឲ្យបាន យ៉ាងតិច ៣លាននាក់ គឺច្រើនជាងពាក់កណ្ដាលនៃចំនួនអ្នកបោះឆ្នោតសរុប ក្នុងគោលដៅដាក់ញត្តិទៅអង្គការសហប្រជាជាតិ (អ.ស.ប)។ ពួកគេចង់ឲ្យអង្គការសហប្រជាជាតិ យកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលកើតឡើងនៅក្រោយការបោះឆ្នោតនៅ កម្ពុជា ហើយនឹងអាចឆ្ពោះទៅព្យួរសមាជិកភាពកម្ពុជា នៅអង្គការនេះ។ តើការទាមទាររបស់គណបក្សប្រឆាំងមានលទ្ធភាពកម្រិតណា ក្នុងការទាក់ទាញការយកចិត្តទុកដាក់ពីអង្គការសហប្រជាជាតិ? ការប្រមូលស្នាមមេដៃអ្នកគាំទ្រ ត្រូវមេដឹកនាំគណបក្សប្រឆាំងប្រកាសជាសាធារណៈនៅក្នុងពេលធ្វើសមាជ មហាជន កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា សំឡេងប្រជាពលរដ្ឋគាំទ្រ នឹងជួយអោយគណបក្សនេះអាចទៅចរចារកការគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង។ និយាយដល់អង្គការសហប្រជាជាតិ គណបក្សនេះមានបំណងធំមួយ គឺការទាមទារអោយព្យួរជាបណ្ដោះអាសន្ននូវអាសនៈសមាជិកភាពរបស់ កម្ពុជា។…
សុជីវី
http://www.rfa.org/khmer/news/politics/CNRP-wants-UN-vacant-Cambodia-seat-10102013010924.html