ប្រតិកម្មរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ជំនួប​រវាង​នាយករដ្ឋ​មន្រ្តី​ខ្មែរ​និ​ងលោក​បានគីមូន

គណបក្ស​សង្គ្រោះ​ជាតិបង្ហាញ​​ប្រតិកម្ម​នឹង​ដំណឹង​អំពី​លទ្ធផល​នៃ​ជំនួប​ រវាង​​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន​​​និង​អគ្គលេខាធិការ​អង្គការ​សហប្រ​ជាជាតិលោក​បាន​គីមូន​នៅ​ឯ​ប្រទេស​ ប្រ៊ុយណេ​នោះ ដោយ​និយាយថា ខ្លួន​ចង់​សម្ដី​ផ្ទាល់​របស់​លោក​បាន​គីមូន។ មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប​របស់​ក្រសួង​ការ​បរទេស​កម្ពុជា បានត្រូវ​កាសែត​ក្នុង​ស្រុក​ស្រង់សម្ដី​ថា​បាន​រាយការណ៍​អំពី​ភាព​វិជ្ជមាន​ ដែល​លោក​បាន​គីមូន​បាន​កោត​សើរ​ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ វ៉ិបសាយថ៍ ​របស់​ការសែត​ដើម​អម្ពិល​នៅ​ថ្ងៃ​នេះ​និយាយថា “លោកកៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ​នា យប់​ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០១៣ ក្រោយ​បាន​អមដំណើរជាមួយ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ត្រឡប់មកប្រទេសកម្ពុជាវិញថា នៅក្នុងជំនួបទ្វេភាគីនោះ លោក បាន គីមូន បានថ្លែង​កោត​សរសើរ ចំពោះការបោះឆ្នោត នៅក្នុង ប្រទេសកម្ពុជា ថាបានប្រព្រឹត្តទៅ ដោយរលូន និង​សន្តិភាព។”…

http://www.radioaustralia.net.au/khmer/radio/onairhighlights/1203734