តំណាងរាស្ត្របក្សប្រជាជនដាក់ទំនាយមេបក្សជំទាស់
សមាជិករដ្ឋសភាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា បានដាក់ទំនាយមេបក្សជំទាស់ឲ្យជួបគ្រោះមហន្តរាយ កុំឲ្យបានជោគជ័យក្នុងដំណើរកៀរគររកការគាំទ្ររបស់អន្តរជាតិ ចំពោះវិបត្តិបោះឆ្នោតនៅកម្ពុជា។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានជេរប្រទេចដាក់បណ្ដាសាដល់ លោក សម រង្ស៊ី ឲ្យជួបគ្រោះថ្នាក់ដល់អាយុជីវិតក្នុងពេលធ្វើដំណើរតាមយន្តហោះទៅ ក្រៅប្រទេស៖ «ខ្ញុំឆ្ងល់ណាស់ បើថា សម រង្ស៊ី មានគំនិតរបៀបហ្នឹង ពេលជិះកប៉ាល់ហោះ ម៉េចមិនធ្លាក់កប៉ាល់ហោះងាប់ទៅ។ ហើយទីពីរទៀត គឺថាពេលចុះទៅដល់ដី គឺធ្វើឲ្យកម្ពុជា ច្របូកច្របល់គ្រប់បែបយ៉ាងទាំងអស់។ អាហ្នឹងបានជាប្រជាជនកម្ពុជា គេដាក់ឈ្មោះឲ្យពួកសង្គ្រោះជាតិ ថា ថៅកែបាតុកម្ម»។
ការជេរប្រមាថរបស់ លោក ជាម យៀប ធ្វើឡើងនៅស្របពេលដែលមេដឹកនាំបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងធ្វើដំណើរទៅក្រៅប្រទេស ដើម្បីបង្ហាញអន្តរជាតិឲ្យបានដឹងអំពីភាពមិនប្រក្រតីនៃការបោះ ឆ្នោត ទាមទារឲ្យសហគមន៍អន្តរជាតិមិនទទួលស្គាល់រដ្ឋសភា ដែលបង្កើតឡើងដោយបក្សតែមួយ និងទាមទារឲ្យប្រទេសម្ចាស់ហត្ថលេខី មកជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ។…