Government

Elections

មតិ​ពលរដ្ឋ​ចំពោះ​ការ​ធ្វើ​សមាជ​មហាជន​របស់​បក្ស​សង្គ្រោះ​ជាតិ

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​គាំទ្រ​ចង់​អោយ​គណបក្ស​សង្គ្រោះ​ជាតិ រៀប​ចំ​សមាជ​មហាជន និង​បាតុកម្ម​ជា​បន្តបន្ទាប់ ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​រក​យុត្តិធម៌​ការ​បោះ​ឆ្នោត។ ពួក​គេ​ថា បើ​មិន​ស្វែង​រក​យុត្តិធម៌​អោយ​បាន​នៅ​ពេល​នេះ​ទេ ពលរដ្ឋ​ខ្មែរ​នឹង​ត្រូវ​រង​ទុក្ខ​លំបាក​បន្ត​ទៀត។ បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សមាជ​មហាជន​នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រុង​ភ្នំពេញ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត មក​ជួប​ជុំ​សម្ដែង​មតិ និង​ផ្ដល់​អនុសាសន៍​សំខាន់ៗ ក្នុង​ការ​ទាមទារ​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត។ ស្រប​ពេល​ជាមួយ​គ្នា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ក៏​បាន​សម្តែង​មតិ​គាំទ្រ​ចំពោះ​ជំនួប​មហាជន​នេះ​ដែរ។ ពលរដ្ឋ​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​នៅ​ភ្នំពេញ ឈ្មោះ ហែម សុខា បាន​និយាយ​ថា លោក​គាំទ្រ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ រៀប​ចំ​ជំនួប​មហាជន​នេះ​ឡើង ដើម្បី​ទាមទារ​អោយ​មាន​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ លោក​បន្ថែម​ថា ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធនធាន​ធម្មជាតិ​គ្រប់​សព្វ​បែប​យ៉ាង ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី ហើយ​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់ ក៏​មាន​វត្តមាន​លើ​ទឹក​ដី​ខ្មែរ​រឹត​តែ​ច្រើន​ឡើងៗ។ លោក សុខា គិត​ថា សមាជ​មហាជន និង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ធ្វើ​អោយ​មាន​អំពើ​ហិង្សា​ឡើយ៖ «គាត់ ​ធ្វើ​ស្រួល​ដែរ​ហ្នឹង ឃើញ​កាល​ធ្វើ​បាតុកម្ម​ស្រួល​ដែរ​ហ្នឹង មិន​ដែល​ទៅ​រញ៉េរញ៉ៃ​ណា ទៅ​បោក​គ្រាប់​បែក ឬ​ទៅ​ផ្ទះ​ប្រជាជន​ណា​ផង​ហ្នឹង ...

យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/people-view-on-cnrp-congress-10052013090510.html

Sam Rainsy registers name in voter list

Cambodia National Rescue Party (CNRP) leader Sam Rainsy has registered his name on Monday in the voter list at the registration station located in the commune of Chak Angre Ler, Meanchey district. By registering his name he’s able to apply to become a lawmaker in parliament. Speaking ...

The Cambodia Herald News Staff
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=YjllMzRkOTI1NTQ

Opposition Lays Out Reform Demands at ‘People’s Congress’

Amidst an opposition boycott of the National Assembly, CNRP leaders on Sunday announced to about 10,000 supporters gathered in Phnom Penh their tentative plans to push the one-party CPP government to investigate irregularities in the July election and enact a broad slate of reforms. As patchy ...

Aun Pheap and Colin Meyn
http://www.cambodiadaily.com/elections/opposition-lays-out-reform-demands-at-peoples-congress-44450/

គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់ផ្តើម​ប្រមូល​ស្នាម​មេដៃ​​ម្ចាស់​ឆ្នោត​​ដាក់ជូន​អង្គការសហប្រជាជាតិ​​

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​០៦​ខែ​តុលា​នេះ បានចាប់ផ្តើម​ប្រមូល​ស្នាម​ដៃ​របស់​ប្រជាពលរដ្ឋ ធ្វើ​ជា​ញត្តិ​ដាក់ជូន​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣​តុលា​១៩៩១ ឲ្យជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ឲ្យស្រប​តាម​កិច្ចព្រមព្រៀ​ង​នេះ តាមរយៈ​តំណាង​របស់​ឧត្តម​ស្នងការ​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។ ​ តាមរយៈ​សមាជ​​មហាជន​របស់​គណបក្ស​សង្គ្រោះ​ ជាតិ ដែល​បាន​ធ្វើឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​ចាប់ផ្តើម​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ទី​០៦​ខែ​តុលា​នេះ ប្រជាពលរដ្ឋ​ដែល​ចូលរួម​បាន​នាំ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម ហើយ​បាន​ផ្តិតមេដៃ​លើ​ញត្តិ សម្រាប់​ដាក់​ជូន​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣​តុលា​១៩៩១ ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដោយ​​​ឲ្យ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​គោរព និង​ប្រតិបត្តិ​ឲ្យបាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​។​ ...

តាំង វីដា និង ពេជ្រ សុធារី
http://vodhotnews.com/16528

អ.ស.ប.​​និង​ប្រទេស​ហត្ថលេខី​ទាំង​១៨​ក្នុង​អ៊ុនតាក់​អាច​មាន​ឥទ្ធិពល​បញ្ចប់​​ជម្លោះ​នយោបាយ​កម្ពុជា

វ៉ាស៊ីនតោន – អ្នក​វិភាគ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​គឺ​បណ្ឌិត​ឡៅ ម៉ុងហៃ​មាន​ជំនឿ​ថា​ អ.ស.ប.និង​ប្រទេស​ហត្ថលេខី​ទាំង​១៨​មាន​ឥទ្ធិពល​អាច​បញ្ចប់​បញ្ហា​ជម្លោះ​ នយោបាយ​កម្ពុជា​ ព្រោះ​ថា​ កិច្ចព្រម​ព្រៀង​ជា​អចិន្ត្រៃយ៍​មួយ​កាល​ពី២២​ឆ្នាំ​មុន​បាន​សន្យា​ថា​ នឹងជួយ​ស្វែងរក​សន្តិភាព​ កសាង​សន្តិភាព​ និង​រក្សា​សន្តិភាព​ដល់​ប្រទេស​កម្ពុជា។​ ថ្លែង​ក្នុង​ពេល​អញ្ជើញ​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​យប់​ ថ្ងៃ​ព្រហស្បតិ៍​ លោក​ឡៅ ម៉ុងហៃ​បាន​ចាត់​ទុក​ថា​ ជាសំណាង​របស់​កម្ពុជា​ដែល​អ.ស.ប.និង​ ប្រទេស​ទាំងអស់​បាន​ធានា​ដល់​កម្ពុជា​ដូច្នេះ​ដើម្បីឲ្យ​កម្ពុជា​បោះឆ្នោត​ ដណ្តើម​ អំណាច​គ្នា​ផ្ទៃក្នុង​ដោយ​មិន​ចាំ​បាច់​ទៅ​ពឹង​បរទេស​ឬ​ប្រទេស​ជិតខាង​មក​ ជួយ​ទៀត។​ ...

សុខ ខេមរា
http://khmer.voanews.com/content/un-and-paris-peace-accord-still-have-duty-to-solve-cambodia-deadlock/1763134.html

រដ្ឋសភា​​ដែល​មានតែ​​​​គណបក្ស​ប្រជាជន​កម្ពុជា​នឹងបើក​កិច្ច​ប្រជុំ​ពេញ​អង្គ​ដំបូង​​នៅ​ថ្ងៃ​ព្រហស្បតិ៍​

បើ​ទោះ​បី​ជា​​​គណប​ក្ស​សង្គ្រោះ​ជាតិ​​​នៅ​តែ​​បដិ​សេធ​មិន​ទទួល​​យក​​ អាសនៈទាំង​៥៥​របស់​ខ្លួន​​ក៏​ដោយ ក៏​រដ្ឋ​សភា​​នឹង​​បើក​សម័យ​ប្រជុំពេញ​ អង្គ​នៅ​ក្នុង​ថ្ងៃ​ព្រហ​ស្បតិ៍​​នេះ​ជា​លើក​ដំបូង​​​​ ​​​ចាប់​​តាំង​ពី​​ សមាជិក​សភា​ទាំង​៦៨​រូប​​របស់​គណបក្ស​ប្រជាជន​​ បាន​បោះ​ឆ្នោត​​​ជ្រើស​រើស​ ​ប្រធាន​រដ្ឋ​សភា​ និង​​ប្រធាន​គណៈ​កម្មាធិការ​ទាំង​ប្រាំបួន​របស់​ស្ថាប័ន​ នេះ​ កាល​ពី​ខែ​មុន​​មក​។ ប្រធាន​នៃ​គណៈកម្មាធិការ​ទាំង​ប្រាំ​បួន​​ ដែល​រួម​បញ្ចូល​គ្នា​បង្កើត​ បាន​ជា​គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​ ហើយ​ត្រូវ​បាន​បោះ​ឆ្នោត ​​គាំទ្រ​​ជា​ឯកច្ឆន្ទ​ ដោយ​សមាជិក​សភា​​ទាំង​៦៨​រូប​របស់​គណបក្ស​ប្រជាជន​ កម្ពុជា​​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​​​នេះ​ ក៏​នឹង​​បើក​កិច្ច​​ប្រជុំ​ ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​នេះ​ផង​​ដែរ​។ លោក​ ឈាង វុន ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ និង​​ជា​សមាជិក​សភានៃ​​គណបក្ស ​ប្រជាជន​កម្ពុជា​​បាន​មាន​ប្រសាសន៍​ថា “គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​នឹង​​ បើក​​កិច្ច​ប្រជុំ​របស់​ខ្លួន​នៅថ្ងៃ​ទី​៨ ខែ​តុលា  នា​ពេល​​រសៀល​ ចំណែក​​​ សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋ​សភា ​នឹង​ធ្វើ​នៅ​​ពេល​ក្រោយ​” ដោយ​បាន​ បញ្ជាក់​ថា សម័យ​ប្រជុំ​​ពេញ​អង្គ​នឹង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ ...

Hul Reaksmey
http://www.cambodiadailykhmer.com/news/6082/

គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាលផ្តល់​អាជ្ញាប័ណ្ណ​វិទ្យុ និង​ទូរទស្សន៍​​

សមាជ​មហាជន​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ ​ជាតិ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ទាមទារ​ឲ្យ​រាជរដ្ឋាភិបាលផ្តល់​អាជ្ញាប័ណ្ណ​វិទ្យុ ទូរ​ទស្សន៍ ដើម្បី​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុង​ជោយ និង តម្លាភាព​ព្រមទាំង​មាន​គុណប្រយោជន៍​ដល់​សាធារណជន​។​ ​ការទាមទារ​នេះ ធ្វើឡើង​នៅក្នុង​សមាជ​មហាជន​របស់​គ​ណ​បក្ស នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដោយ​មាន​អ្នកចូលរួម​ជិត​មួយ​​ម៉ឺន​នាក់ មាន​ទាំង​ព្រះសង្ឃ កម្មករ​រោងចក្រ កសិករ អាជីវករ និង​មន្ត្រីរាជការ​ជាដើម​។​ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៧ ខែតុលា នេះ​ថា បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដូចជា​ ទូរទស្សន៍ និង​វិទ្យុ​មួយចំនួន​មាន​និន្នាការ​ទៅរក​គណបក្សកាន់អំណាច ដែល​មិន​ឈរ​លើ​គោល​ការណ៍​ឯករាជ្យ​។ លោក បន្ត​ថា ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍ និង​វិទ្យុ ក្នុង​ការផ្តល់​ព័ត៌មាន​ពិត​ដល់​សាធារ​ណ​ជន​​។ លោក យល់ថា ការផ្សាយ​ព័ត៌មាន​ពិត​មាន​សារៈសំខាន់​ណាស់​ ជាពិសេស​អាច​នាំឲ្យ​ប្រជាពលរដ្ឋ យល់ដឹង ហើយ​អាច​ជ្រើស​រើស​​អ្នក​​​ដឹក​នាំ​បាន​ត្រឹមត្រូវ​ដែល​ខ្លួន​ពេញចិត្ត​ ៖ ...

ជន ស្រីណុច និងដួង សុខា
http://vodhotnews.com/16549

លោក សម រង្ស៊ី ចេញ​ទៅ​ក្រៅប្រទេស​នៅ​ថ្ងៃ​ចន្ទ​នេះ សម្រាប់​នយោបាយ​ការទូត​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាសថា លោក​នឹង​ចេញ​ទៅ​ក្រៅប្រទេស នៅ​ថ្ងៃ​ចន្ទ​នេះ ប្រមាណ​ជា​២​សប្តាហ៍ ដើម្បី​ជំរុញ​​​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា និង​រឹតបន្តឹង​ជំនួយ​មក​កម្ពុជា​។​ ​លោក​សម រង្ស៊ី ប្រកាស​បែបនេះ កាលពី​ថ្ងៃអាទិត្យ នៅក្នុង​សមាជ​មហាជន នៅ​ទីលាន​ប្រជាធិបតេយ្យ ជា​ការបង្ហាញ​ជំហរ​របស់​គណ​បក្ស និង​កិច្ចការ​ការទូត​ផ្សេងៗ ដែល​លោក កំពុងតែ​ធ្វើ​។​ ...

ស៊ុន ណារិន
http://vodhotnews.com/16542

លោក សម រង្ស៊ី នឹង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​រសៀល​ម៉ោង​២​នេះ​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ចន្ទ វេលា​ម៉ោង​២​រសៀល​នេះ នឹង​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ចេញ​នៅ​ថ្ងៃទី​០៧ ខែតុលា ឲ្យដឹងថា លោក សម រង្ស៊ី នឹង​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​ភូមិ​ព្រែក​តា​គង់​ទី​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​កន្លងទៅ លោក សម រង្ស៊ី មិន​មាន​ឈ្មោះ​ជា​បេក្ខជន​ជាប់​ជា​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៥​នេះ​ទេ បើ​យោង​តាម​បញ្ជី​ឈ្មោះ​តំណាង​រាស្ត្រ​ជាប់ឆ្នោត ចេញ​ផ្សាយ​ដោយ គជប​។​លោក សម រង្ស៊ី មិន​បាន​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ដោយសារ គជប សម្រេច​មិន​ចុះ​​​ឈ្មោះ​លោក ពេល​លោក​មាន​ជាប់ពិរុទ្ធ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​។ នៅ​ពេល​លោក​ត្រឡប់មក​ពី​ប្រទេស​បារាំង​វិញ មុន​ការ​បោះ​ឆ្នោត ថ្ងៃទី​២៨​ខែកក្កដា គជប លើកឡើងថា វា​យឺត​ពេល​ទៅ​ហើយ ដោយសារ​ការ​បោះឆ្នោត ខិត​ជិត​មក​ដល់​។ ...

ញ៉ែត ស្រីពៅ
http://vodhotnews.com/?p=article&id=16544&lang=kh

ជាម យៀប​៖ ការជួបជុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ជា​ការចង់​ឈ្នះ​ដោយ​មិន​គោរព​ច្បាប់​​

សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ហៅ​ការ​ប្រមូល​ផ្តុំ​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ ​ម្សិលមិញ​ថា ជា​ការចង់​ឈ្នះ​ដោយ មិន​គិត​ពី​ច្បាប់​ និង​ផលប្រយោជន៍​ជាតិ​។​ ​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី​តុមូល​របស់​VOD នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក ជាម យៀប ​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា ការ​ធ្វើ​សមាជ​មហា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សង្គម​បាត់បង់​សន្តិសុខ សណ្តា​ប់​ធ្នា​ប់ ឈានទៅរក​សង្គម​ដែល​មិន​គោរព​ច្បាប់​។ លោក​បន្តថា ការស្វែងរក​ដំណោះ​ស្រាយ បញ្ហា​នយោបាយ​មាន​វិធីសាស្ត្រ​ច្រើន​ហើយ​មិនចាំបាច់​ជ្រើសរើស​យក​ ការប្រមូលផ្តុំ​នោះទេ​។ ...

ពៅ មេត្ដា​
http://vodhotnews.com/16543

First CPP National Assembly Plenary Session Set for Thursday

The National Assembly will hold its first plenary session meeting on Thursday since Prime Minister Hun Sen’s 68 members of parliament last month approved an Assembly president and chairpersons to head the body’s nine committees, and despite the opposition CNRP still refusing to take their ...

Hul Reaksmey
http://www.cambodiadaily.com/elections/first-cpp-national-assembly-plenary-session-set-for-thursday-44452/

People Returning to City After Holiday Met by Roadblocks

Police and military police set up roadblocks on major highways leading into Phnom Penh on Sunday as the opposition held its first rally in the capital since the party boycotted the opening of parliament last month over contested election results. Some officials manning the roadblocks said ...

Alex Willemyns and Mech Dara
http://www.cambodiadaily.com/news/people-returning-to-city-after-holiday-met-by-roadblocks-44455/

CNRP ទាមទារ​ការបង្កើត​រដ្ឋាភិបាល​ស្រមោល ដើម្បី​ឲ្យមាន​ការទទួល​ស្គាល់​ពី​តួនាទី​របស់​ខ្លួន​​

សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ចេញ​សេចក្តីសម្រេច ដោយ​ទាមទារ​ឲ្យមាន​ការបង្កើត​រាជ រដ្ឋាភិបា​ល​ស្រមោល ដើម្បី​ឲ្យ​គណបក្ស​កាន់អំណា​ចទ​ទួល​ស្គាល់​តួនាទី​គណបក្ស​ប្រឆាំង និង​ឲ្យមាន​តុល្យភាព​អំណាច​នៅ​រដុ្ឋ​សភា​។​ ​ការទាមទារ​នេះ​ធ្វើឡើង នៅក្នុង​សេចក្តីសម្រេច​របស់​សមា​ជ​មហាជន កាលពី​ថ្ងៃ​ទី​០៦ ខែតុលា នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដែល​មាន​ប្រជាពលរដ្ឋ​ជិត​មួយ​ម៉ឺន​នាក់​ចូលរួម​។ ការទាមទារ​នេះ ក៏​ដើម្បី​ឲ្យមាន​ការផ្លាស់ប្តូ​រ​តាមរយៈ​កំណែទម្រង់​គោលនយោ បាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ធានា​ការពារ​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ផង​ដែរ​។ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VOD នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការទាមទារ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ស្រមោល ជា​កញ្ចក់​មួយ​សម្រាប់​ឆ្លុះបញ្ចាំង ពី​សកម្មភាព​របស់​រដ្ឋាភិបាល​ឲ្យស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​​ ៖ ​ “នេះជាកញ្ចក់ឆ្លុះ ​ឲ្យ រដ្ឋាភិ បាល បច្ចុប្បន្ន​ ដើម្បីឲ្យគាត់ដឹង ថាតើកន្លែងណាដែលគាត់ធ្វើត្រូវ កន្លែងណាដែលគាត់ធ្វើខុស ពីព្រោះ​មនុស្ស​ធ្វើវាតែងតែមានកំហុស ខ្លួន ឯងធ្វើ មិនអាចមើលកំហុសខ្លួនឯងឃើញ ហើយពិសេសយើងមើលឃើញហើយថា ល្អទាំងអស់ ក៏ប៉ុន្ដែ​កំហុសរបស់ខ្លួន អ្វីដែល ...

http://vodhotnews.com/16553
http://ណាត សុភាព និងដួង សុខា

Kem Sokha Accused of Denying Flood Aid to CPP Voters

A village chief in Kompong Cham province’s flooded Tonle Bit commune Thursday accused opposition leader Kem Sokha of refusing to provide emergency supplies to CPP supporters during a donation run on Tuesday. Prek Touch village chief Sar Bora said that Mr. Sokha, vice president of the ...

Aun Pheap
http://www.cambodiadaily.com/news/kem-sokha-accused-of-denying-flood-aid-to-cpp-voters-44412/?utm_source=rss&utm_medium=rss&utm_campaign=kem-sokha-accused-of-denying-flood-aid-to-cpp-voters

Cambodian opposition stages new rally in capital amid post-election deadlock

Cambodia’s main opposition party staged another mass rally in the capital on Sunday, vowing to keep up its political fight in the aftermath of national elections they say were rigged. Around 10,000 people turned out for the protest in Phnom Penh. The demonstration was part of ...

The Washington Post Staff
http://www.washingtonpost.com/world/asia_pacific/cambodian-opposition-stages-new-rally-in-capital-amid-post-election-deadlock/2013/10/06/b3d36554-2e65-11e3-9ddd-bdd3022f66ee_story.html

សមាជមហា​ជន​​គណបក្ស​​សង្គ្រោះ​​ជាតិ សម្រេច​ទាមទារ​១០​ចំណុច​​

សមាជមហា​ជន​​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​​០៦​​ខែ​តុលា​នេះ បាន​សម្រេច​នូវ​ការទាមទារ​ចំនួន ១០​ចំណុច ដោយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ទាម​ទារ​​ឲ្យមាន​ការផ្លាស់ប្តូរ​តាម​រយៈ​កែទម្រង់​នូវ​គោលនយោបាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ដើម្បី​ធានា​ការពារ​ផលប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​​ប្រជាពលរដ្ឋ​។​ ​នៅក្នុង​សេចក្តីសម្រេច​របស់​សមា​ជ​មហាជន ដែល​ធ្វើឡើង​តាំង​ពី​ម៉ោង​២​រសៀល​រហូត​ដល់​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃ​ទី​០៦​ខែ​ តុលានេះ នៅទីលាន​ប្រជា​ធិបតេយ្យ រាជ​ធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់​ពី​បាន​ស្តាប់​នូវ​សេចក្តី​ថ្លែង​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ ជាតិ និង​យោបល់​របស់​ប្រជាពលរដ្ឋ ជុំវិញ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន អង្គ​សមាជ​​មហាជន​បានសម្រេច ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​​ស្វែងរក​យុត្តិធម៌​ជូន​មហាជន​ជា​ ម្ចាស់​ឆ្នោត តាមរយៈ​ការ​​ធ្វើ​មហា​បាតុកម្ម​ជា​ទ្រង់​ទ្រាយ​​ធំ​ទូ​ទាំង​​ប្រទេស ធ្វើ​នយោបាយ​ការទូតឲ្យ​ទូលំទូលាយ ធ្វើ​ញត្តិ​រាប់​លាន​ស្នាម​មេដៃ ដាក់ជូន​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ប្រទេស​ជា​ម្ចាស់​ហត្ថ​លេខី​​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣​តុលា ​១៩៩១​។ ...

ពេជ្រ សុធារី
http://vodhotnews.com/16536

លោក ជាម យៀប៖ តំណែង​ក្នុង​រដ្ឋសភា​រង់ចាំ​វត្តមាន​បក្ស​ប្រឆាំង

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា តំណែង​គណៈកម្មការ​ជំនាញ​ក្នុង​រដ្ឋសភា​នីតិកាល​ទី៥ មួយ​ចំនួន កំពុង​រង់ចាំ​សមាសភាព​ពី​គណបក្ស​ប្រឆាំង។ ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង​ថ្លែង​ថា នៅ​បន្ត​រក្សា​ជំហរ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​រដ្ឋសភា​ដូច​ពេល​មុន ដរាប​ណា​មិន​មាន​កែ​ទម្រង់​ស្ថាប័ន​រដ្ឋសភា​នោះ​ទេ។ លោក ជាម យៀប សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី៥ ខែ​តុលា ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ត្រៀម​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ ទី៧ ខែ​តុលា មុន​នឹង​បើក​កិច្ច​ប្រជុំ​រដ្ឋ​ពេញ​អង្គ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ដើម្បី​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩ នៃ​រដ្ឋសភា​អាណត្តិ​ទី៥។ លោក​បន្ត​ថា តំណែង​ក្នុង​គណៈកម្មការ​ជំនាញ​រដ្ឋសភា​នីតិកាល​ទី៥ បាន​បើក​ទ្វារ​ស្វាគមន៍​បេក្ខភាព​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូល​រួម​ក្នុង​ការ​ជ្រើស​តាំង​នេះ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​ណាស់ គេ​លើក​ឡើង​ថា រដ្ឋសភា និង​រាជ​រដ្ឋាភិបាល ដែល​បាន​ជ្រើស​តាំង​មក​នេះ សុទ្ធតែ​សភា និង​រាជ​រដ្ឋាភិបាល​មិន​គ្រប់​ទឹក។ ខ្ញុំ​ថា ទៅ​មិន​គ្រប់​ទឹក​យើង​ទៅ​បង្គ្រប់​ទឹក​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហើយ​ទៅ​គ្រប់​ទឹក​ទៅ​តាម​ច្បាប់។ អា​អ្នក​ថា​មិន​គ្រប់​ទឹក​ហ្នឹង គឺ​ខ្លួន​ឯង​ទេ ដែល​មិន​គ្រប់​ទឹក ...

ដែន អយុធ្យា
http://www.rfa.org/khmer/news/politics/Positions-in-the-National-Assembly-to-wait-for-the-presence-of-opposition-party-10052013064921.html

CNRP Calls for Paris Peace Agreement Signatories to Intervene

CNRP vice president Kem Sokha on Thursday renewed the opposition party’s calls for the 18 signatories of the 1991 Paris Peace Agreement to intervene in Cambodia, saying that the more than two-decades-old agreement had still not been properly implemented. The opposition has announced that October 23—the ...

Alex Willemyns
http://www.cambodiadaily.com/elections/cnrp-calls-for-paris-peace-agreement-signatories-to-intervene-44432/

Opposition’s Demand for TV Access Crucial, Futile

Speaking on the first day of the op­position’s three-day mass demonstration in Phnom Penh’s Freedom Park last month, CNRP spokesman Yim Sovann announced to an electrified crowd that the party would be seeking its own television station in negotiations with the ruling CPP. With the ...

Alex Willemyns
http://www.cambodiadaily.com/elections/oppositions-demand-for-tv-access-crucial-futile-44423/?utm_source=rss&utm_medium=rss&utm_campaign=oppositions-demand-for-tv-access-crucial-futile

Cambodia sees steady growth in tourist arrivals despite disputed election result

Cambodia registered steady growth in international tourist arrivals in the first nine months of the year although the political dispute between the ruling and opposition parties over contested elections in July remains unsolved, officials said Thursday. Tith Chantha, secretary of state at the Ministry of Tourism, ...

Nguon Sovan
http://news.xinhuanet.com/english/world/2013-10/04/c_132772459.htm

EU Ambassador Meets Sok An, Says CNRP Should Take Seats

Popular online news website CEN (Cambodia Express News) reported Wednesday that European Union (E.U.) Ambassador Jean-Francois Cautain told CPP Deputy Prime Minister Sok An that the E.U. wished to see the opposition CNRP take their seats in the National Assembly. Mr. Cautain’s comments were made during ...

Mech Dara and Alex Willemyns
http://www.cambodiadaily.com/elections/eu-ambassador-meets-sok-an-says-cnrp-should-take-seats-44310/

សាលាក្រុង​ច្រាន​ចោល​សំណើ​បក្ស​សង្គ្រោះ​ជាតិ

ភ្នំពេញៈ សាលា​រាជធានី កាល​ពី​ម្សិលមិញ បាន​ច្រាន​ចោល​សំណើ​របស់​គណបក្ស​ប្រឆាំង ដែល​ស្នើ​សុំ​ធ្វើ​ការ​ប្រមូល​ផ្តុំ​ជា​ថ្មី​ទៀត នៅ​ទីលាន​ប្រជាធិតេយ្យ នៅ​ថ្ងៃ​អាទិត្យ​ដោយ​មាន​អ្នក​គាំទ្រ​ប្រមាណ ២០០០០ នាក់ ដោយ​ថ្លែង​ថា ពួក​គេ​មិន​អាច​ផ្តល់​សន្តិសុខ សម្រាប់​អ្នក​ចូល​រួម​ច្រើន​បែប​នេះ​បាន​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង មាន​គម្រោង​ធ្វើ «សមាជ​គណបក្ស» នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​អាទិត្យ នឹង​គ្រោង​ធ្វើ​បាតុកម្ម នៅ​ពេល​ក្រោយ​ក្នុង​ខែ​នេះ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​សាលា​រាជធានី និង​គណបក្ស​ប្រឆាំង អ្នក​នាំ​ពាក្យ​សាលា​រាជធានី លោក ឡុង ឌីម៉ង់ បាន​ថ្លែង​ថា មន្រ្តី​សាលា​រាជធានី បាន​ថ្លែង​ថា ពួក​គេ អាច​អនុញ្ញាត​ឲ្យ​យ៉ាង​ច្រើន​បំផុត​ចំនួន ១០០០០ នាក់ ហើយ​គណបក្ស ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង មហា​ផ្ទៃ ប្រសិន​បើ​ពួក​គេ​គ្រោង​ធ្វើ​លើស​ចំនួន​នោះ។ លោក ឌីម៉ង់ បាន​ថ្លែង​បន្ត​ថា៖ «នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​ពួក​គេ​មិន​ត្រូវ​ប្រើ​ប្រាស់​វេទិកា​នោះ​ វាយប្រហារ​ព្រះ​មហាក្សត្រ​ឬ រាជ​រដ្ឋាភិបាល​ទេ»។ លោក​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​ណែនាំ មិន​ឲ្យ​ធ្វើ​ការ​ហែ​ក្បួន​ផង​ដែរ។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញឫទិ្ធ ...

មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104708-2013-10-02-03-37-10

វិភាគ​៖​ ការ​មិន​មាន​ឯកភាព​នយោបាយ​នាំ​ឲ្យ​កម្ពុជា​ប្រឈម​ទាំង​បញ្ហា​ក្នុង​ និង​ក្រៅប្រទេស​​

ការបោះឆ្នោត​ថ្នាក់​ជាតិ​​អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា មក​រហូត​ដល់​ដើម​ខែ​តុលា​នេះ​ គឺ​ជាង​២​ខែ​ហើយ​តែ​មិន​ទាន់​មាន​ពន្លឺ​ណា ដែល​បង្ហាញ​ពី​ច្រក​ចេញ​នៃ​ការខ្វែងគំនិត​រវាង​​ថ្នាក់​ដឹក​នាំគណ​បក្ស​ ទាំងពីរ ​ដែល​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា ​គឺ​គណបក្ស​ប្រជា​ជនកម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅឡើយ​។​    ​ ​សម្រាប់​ លោក កែម ឡី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​​ធ្លាប់​លើកឡើងថា ការពន្យារ​ពេល​ជា​ការ​ប្រសើរ​ព្រោះ​អាចឲ្យ​គណបក្ស​ទាំង​ពីរ មាន​ពេល​គ្រប់គ្រាន់​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ឲ្យអស់ ដើម្បី​កុំឲ្យ​បញ្ហារ​បៀបនេះ កើតមាន​នៅពេល​បោះឆ្នោត​ក្រោយៗ​ទៀត​។ តែ​ចំណុច​ចោទ​ត្រង់​ថា បច្ចុប្បន្ន​ការចរចា​របស់​គណបក្ស​ទាំង​ពីរ​ហាក់ដូចជា ដល់​ផ្លូវ​មួយ​ទាល់​ច្រក ​គឺ​មួយ​បង្កើត​សភា និង​រដ្ឋាភិបាល​ម្នាក់ឯង ចំណែក​មួយ​ទៀត​ទន្ទេញ​តែ​ពាក្យ​បា​តុកម្មៗ​។​ ...

ពៅ មេត្ដា
http://vodhotnews.com/16502

គណៈអចិន្ត្រៃយ៍​លើក​របៀប​វារៈ​បោះឆ្នោត​សមាជិក​គណៈកម្មការ​ជំនាញ​សភា​ថ្ងៃ​ទី​៨​តុលា​

ក្រោយ​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​​ដើម្បី លើក​របៀប​វារៈ​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ក្នុង​គណៈកម្មការ​ ជំនាញ​ទាំង​៩​របស់​រដ្ឋសភា។ លោកជាម យៀប​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជនកម្ពុជា​បាន​អះអាង​ថា រដ្ឋសភា​នឹង​ផ្តើម​ដំណើរ​ការ​ ភារកិច្ច​របស់​ខ្លួន​បាន​ពេញ​លេញ​ បន្ទាប់​ពី​ការ​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ហើយនោះ។ នៅ​រសៀល​ថ្ងៃអង្គារ​ទី​៨​តុលា​សប្តាហ៍​ក្រោយ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ ដើម្បី​លើក​របៀប​វារៈ​ដាក់​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ស្តី​ពី​ការ​ បោះឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជាម យៀប ដែល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា។ តំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា​រូប​នេះ​បាន​បន្ត​ថា ស្ថានប័​នីតិបញ្ញត្តិ​មួយ​នេះ​នឹង​អាច​ដំណើរការ​ការងារ​របស់ខ្លួន​បាន​ ពេញលេញ បន្ទាប់ពី​មាន​សមាជិក​នៅ​តាម​គណៈកម្មការ​ជំនាញ​ហើយនោះ។ ...

លាង ដឺលុច
http://www.khmer.rfi.fr/cambodia-national-assembly

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

jRL9w
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!