វិភាគ​៖​ ការ​មិន​មាន​ឯកភាព​នយោបាយ​នាំ​ឲ្យ​កម្ពុជា​ប្រឈម​ទាំង​បញ្ហា​ក្នុង​ និង​ក្រៅប្រទេស​​

ការបោះឆ្នោត​ថ្នាក់​ជាតិ​​អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា មក​រហូត​ដល់​ដើម​ខែ​តុលា​នេះ​ គឺ​ជាង​២​ខែ​ហើយ​តែ​មិន​ទាន់​មាន​ពន្លឺ​ណា ដែល​បង្ហាញ​ពី​ច្រក​ចេញ​នៃ​ការខ្វែងគំនិត​រវាង​​ថ្នាក់​ដឹក​នាំគណ​បក្ស​ ទាំងពីរ ​ដែល​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា ​គឺ​គណបក្ស​ប្រជា​ជនកម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅឡើយ​។​    ​ ​សម្រាប់​ លោក កែម ឡី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​​ធ្លាប់​លើកឡើងថា ការពន្យារ​ពេល​ជា​ការ​ប្រសើរ​ព្រោះ​អាចឲ្យ​គណបក្ស​ទាំង​ពីរ មាន​ពេល​គ្រប់គ្រាន់​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ឲ្យអស់ ដើម្បី​កុំឲ្យ​បញ្ហារ​បៀបនេះ កើតមាន​នៅពេល​បោះឆ្នោត​ក្រោយៗ​ទៀត​។ តែ​ចំណុច​ចោទ​ត្រង់​ថា បច្ចុប្បន្ន​ការចរចា​របស់​គណបក្ស​ទាំង​ពីរ​ហាក់ដូចជា ដល់​ផ្លូវ​មួយ​ទាល់​ច្រក ​គឺ​មួយ​បង្កើត​សភា និង​រដ្ឋាភិបាល​ម្នាក់ឯង ចំណែក​មួយ​ទៀត​ទន្ទេញ​តែ​ពាក្យ​បា​តុកម្មៗ​។​…

ពៅ មេត្ដា
http://vodhotnews.com/16502