លោក សម រង្ស៊ី នឹង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​រសៀល​ម៉ោង​២​នេះ​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ចន្ទ វេលា​ម៉ោង​២​រសៀល​នេះ នឹង​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ចេញ​នៅ​ថ្ងៃទី​០៧ ខែតុលា ឲ្យដឹងថា លោក សម រង្ស៊ី នឹង​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​ភូមិ​ព្រែក​តា​គង់​ទី​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​កន្លងទៅ លោក សម រង្ស៊ី មិន​មាន​ឈ្មោះ​ជា​បេក្ខជន​ជាប់​ជា​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៥​នេះ​ទេ បើ​យោង​តាម​បញ្ជី​ឈ្មោះ​តំណាង​រាស្ត្រ​ជាប់ឆ្នោត ចេញ​ផ្សាយ​ដោយ គជប​។​លោក សម រង្ស៊ី មិន​បាន​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ដោយសារ គជប សម្រេច​មិន​ចុះ​​​ឈ្មោះ​លោក ពេល​លោក​មាន​ជាប់ពិរុទ្ធ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​។ នៅ​ពេល​លោក​ត្រឡប់មក​ពី​ប្រទេស​បារាំង​វិញ មុន​ការ​បោះ​ឆ្នោត ថ្ងៃទី​២៨​ខែកក្កដា គជប លើកឡើងថា វា​យឺត​ពេល​ទៅ​ហើយ ដោយសារ​ការ​បោះឆ្នោត ខិត​ជិត​មក​ដល់​។…

ញ៉ែត ស្រីពៅ
http://vodhotnews.com/?p=article&id=16544&lang=kh