មតិពលរដ្ឋចំពោះការធ្វើសមាជមហាជនរបស់បក្សសង្គ្រោះជាតិ
ប្រជាពលរដ្ឋខ្មែរមួយចំនួនគាំទ្រចង់អោយគណបក្សសង្គ្រោះជាតិ រៀបចំសមាជមហាជន និងបាតុកម្មជាបន្តបន្ទាប់ ប្រសិនបើគ្មានដំណោះស្រាយរកយុត្តិធម៌ការបោះឆ្នោត។ ពួកគេថា បើមិនស្វែងរកយុត្តិធម៌អោយបាននៅពេលនេះទេ ពលរដ្ឋខ្មែរនឹងត្រូវរងទុក្ខលំបាកបន្តទៀត។
បើគ្មានអ្វីប្រែប្រួលនោះទេ គណបក្សសង្គ្រោះជាតិ នឹងធ្វើសមាជមហាជននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ក្រុងភ្នំពេញ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មកជួបជុំសម្ដែងមតិ និងផ្ដល់អនុសាសន៍សំខាន់ៗ ក្នុងការទាមទារស្វែងរកការពិត និងយុត្តិធម៌ពាក់ព័ន្ធការបោះឆ្នោត។
ស្របពេលជាមួយគ្នា ប្រជាពលរដ្ឋខ្មែរមួយចំនួន ក៏បានសម្តែងមតិគាំទ្រចំពោះជំនួបមហាជននេះដែរ។
ពលរដ្ឋអ្នករត់ម៉ូតូឌុបម្នាក់នៅភ្នំពេញ ឈ្មោះ ហែម សុខា បាននិយាយថា លោកគាំទ្រអោយគណបក្សសង្គ្រោះជាតិ រៀបចំជំនួបមហាជននេះឡើង ដើម្បីទាមទារអោយមានដំណោះស្រាយសម្រាប់ពលរដ្ឋម្ចាស់ឆ្នោត។ លោកបន្ថែមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធនធានធម្មជាតិគ្រប់សព្វបែបយ៉ាង ត្រូវបំផ្លាញខ្ទេចខ្ទី ហើយជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ ក៏មានវត្តមានលើទឹកដីខ្មែររឹតតែច្រើនឡើងៗ។
លោក សុខា គិតថា សមាជមហាជន និងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងមិនធ្វើអោយមានអំពើហិង្សាឡើយ៖ «គាត់ ធ្វើស្រួលដែរហ្នឹង ឃើញកាលធ្វើបាតុកម្មស្រួលដែរហ្នឹង មិនដែលទៅរញ៉េរញ៉ៃណា ទៅបោកគ្រាប់បែក ឬទៅផ្ទះប្រជាជនណាផងហ្នឹង អត់ដែលមានអំពើហិង្សាណាផងហ្នឹង ហើយអ្នកខ្លះចេះតែចោទថា ខាងគណបក្សសង្គ្រោះជាតិ រញ៉េរញ៉ៃប៉ះពាល់ដល់សណ្ដាប់ធ្នាប់ប្រជាជន មានណា តាមផ្សារតាមអី លក់ដូរធម្មតាពេលបាតុកម្មហ្នឹង ហើយអ្នកថាចេះតែថាទៅ គេមិនចង់អោយធ្វើ»។…
យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/people-view-on-cnrp-congress-10052013090510.html