សមាជមហាជនគណបក្សសង្គ្រោះជាតិ សម្រេចទាមទារ១០ចំណុច
សមាជមហាជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៦ខែតុលានេះ បានសម្រេចនូវការទាមទារចំនួន ១០ចំណុច ដោយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងទាមទារឲ្យមានការផ្លាស់ប្តូរតាមរយៈកែទម្រង់នូវគោលនយោបាយ និងស្ថាប័នជាតិសំខាន់ៗ ដើម្បីធានាការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ។ នៅក្នុងសេចក្តីសម្រេចរបស់សមាជមហាជន ដែលធ្វើឡើងតាំងពីម៉ោង២រសៀលរហូតដល់ម៉ោងជាង៥ល្ងាចថ្ងៃទី០៦ខែ តុលានេះ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានស្តាប់នូវសេចក្តីថ្លែងគោលជំហររបស់គណបក្សសង្គ្រោះ ជាតិ និងយោបល់របស់ប្រជាពលរដ្ឋ ជុំវិញស្ថានភាពនយោបាយបច្ចុប្បន្ន អង្គសមាជមហាជនបានសម្រេច ទាមទារឲ្យគណបក្សសង្គ្រោះជាតិបន្តស្វែងរកយុត្តិធម៌ជូនមហាជនជា ម្ចាស់ឆ្នោត តាមរយៈការធ្វើមហាបាតុកម្មជាទ្រង់ទ្រាយធំទូទាំងប្រទេស ធ្វើនយោបាយការទូតឲ្យទូលំទូលាយ ធ្វើញត្តិរាប់លានស្នាមមេដៃ ដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា ១៩៩១។…
ពេជ្រ សុធារី
http://vodhotnews.com/16536