គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់ផ្តើម​ប្រមូល​ស្នាម​មេដៃ​​ម្ចាស់​ឆ្នោត​​ដាក់ជូន​អង្គការសហប្រជាជាតិ​​

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​០៦​ខែ​តុលា​នេះ បានចាប់ផ្តើម​ប្រមូល​ស្នាម​ដៃ​របស់​ប្រជាពលរដ្ឋ ធ្វើ​ជា​ញត្តិ​ដាក់ជូន​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣​តុលា​១៩៩១ ឲ្យជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ឲ្យស្រប​តាម​កិច្ចព្រមព្រៀ​ង​នេះ តាមរយៈ​តំណាង​របស់​ឧត្តម​ស្នងការ​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។ ​ តាមរយៈ​សមាជ​​មហាជន​របស់​គណបក្ស​សង្គ្រោះ​ ជាតិ ដែល​បាន​ធ្វើឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​ចាប់ផ្តើម​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ទី​០៦​ខែ​តុលា​នេះ ប្រជាពលរដ្ឋ​ដែល​ចូលរួម​បាន​នាំ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម ហើយ​បាន​ផ្តិតមេដៃ​លើ​ញត្តិ សម្រាប់​ដាក់​ជូន​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣​តុលា​១៩៩១ ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដោយ​​​ឲ្យ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​គោរព និង​ប្រតិបត្តិ​ឲ្យបាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​។​…

តាំង វីដា និង ពេជ្រ សុធារី
http://vodhotnews.com/16528