The Cambodia Daily

គណ​បក្ស​សង្គ្រោះ​ជាតិ​ដាក់​ពាក្យ​បណ្ដឹង​​រាប់ពាន់​ករណី​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​

គណបក្ស​ស​ង្គ្រោះ​​​ជាតិ​នឹង​ដាក់​​​ជូន​គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) នូវ​អ្វី​ដែល​ខ្លួន​បាន​រក​ឃើញ​ពី​កិច្ច​ប្រឹង​ប្រែង​​​ប្រមូល​ពាក្យ​បណ្ដឹង​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ដែល​គណបក្ស​នេះ​​​​​​​បាន​ទទួល​យ៉ាង​ហោច​ណាស់​ចំនួន​១៨.៤០០​​​​ករណី​​ ប៉ុន្តែ​ជឿ​ថា​តួលេខ​នេះ​តំណាង​តែ​មួយ​ផ្នែក​នៃ​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ប៉ុណ្ណោះ។ មន្ត្រី​គណបក្ស​ស​ង្គ្រោះ​​​ជាតិ​​​នៅ​រាជ​ធានី​ភ្នំ​ពេញ​​ដែល​មាន​​ពាក្យ​បណ្តឹង​ចំនួន​២.០០០​ករណី​​ត្រូវ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ហើយ​នៅ​ខេត្ត​​ព្រៃ​វែង ​​សៀមរាប បាត់​ដំបង កំពង់​ចាម កណ្តាល​ និង​ខេត្ត​ក្រចេះ​ បាន​ឲ្យ​ដឹង​ថា​ ទោះ​បី​​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​ដាក់​ពាក្យ​បណ្ដឹង​ក៏​ដោយ​ ក៏​ប្រ​ជា​ពលរដ្ឋ​ខ្លះ​ទៀត​ត្រូវ​បាន​គេ​រារាំង​​មិន​ឲ្យ​ប្ដឹង​ដែរ​​​ដោយ​មាន​ការ​ភ័យ​ខ្លាច​អាជ្ញាធរ​មូលដ្ឋាន​។ លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្រ្ត​​​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ប្រ​ចាំ​ខេត្ត​កំពង់​ចាម​​បាន​ប៉ាន់​​​ប្រមាណ​​​​កាល​ពី​យប់​មិញ​ថា ​លោក​បាន​​ប្រ​មូល​​​​ពាក្យ​បណ្ដឹង​ចំនួន​១០.០០០​ករណី​​ពី​ប្រ​ជា​ពលរដ្ឋ​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ការិយាល័យ​បោះ​ឆ្នោត។ លោក​មាន​ប្រសាសន៍​ថា​ “ នេះ​ជា​ខេត្ត​មួយ​​​​ធំ​មាន​ឃុំ- សង្កាត់​ច្រើន​។​យើង​មាន​ប្រហែល​​​​១០.០០០​​​ករណី​ត្រូវ​រាយការណ៍​ទៅ​ទី​ស្នាក់​ការ​គណបក្ស​នៅ​រាជធានី ភ្នំ​ពេញ​”។ លោក​ស្រី​ កែ សុវណ្ណរត្ធន៍​​​ តំណាង​រាស្រ្ត​​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​​​ខេត្ត​សៀម​រាប​​បាន​រាយការណ៍​ថា​​ ប្រជា​ពលរដ្ឋ​ដែល​បាត់​​​បង់​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​​​ជា​ច្រើន​​​​នាក់​​​​មាន​ការ​ភ័យ​ខ្លាច​​​​មិន​​​ហ៊ាន​​​ដាក់​​ពាក្យ​​បណ្ដឹង​​​​បន្ថែម​​​ពី​​​លើ​​​ចំនួន​៥០០​ករណី​​​ប្ដឹង​មក​គណបក្ស​។ លោកស្រី​មាន​ប្រ​សាសន៍​បន្ត​ថា​ “ ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន បាន​បញ្ជាក់​ជា​មួយ​យើង​ថា​​ពួក​គាត់​អាច​ផ្តល់​​ភ័ស្តុតាង​ពី​ភាព​មិន​ប្រក្រតី​​ក្នុង​​ថ្ងៃ​​បោះ​ឆ្នោត​បាន ប៉ុន្តែ​​បន្ទាប់​ពី​​ត្រូវ​បាន​​​គំរាមកំហែង​​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នោះ​​ពួក​គាត់​មិន​បាន​ផ្តល់​ហត្ថលេខា​របស់​ពួក​គាត់​ទេ ដោយសារ​​ពួកគាត់​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​”។ ...

http://www.cambodiadailykhmer.com/latest/3924/

គណបក្ស​សង្គ្រោះ​ជាតិ​​ និង​​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ពី​ឯករាជភាព​របស់​ គ.ជ.ប.

គណបក្ស​សង្គ្រោះ​ជាតិ និង​គណៈកម្មា​ធិការ​ដើម្បី​​​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្វ្រែល​) កាល​ពី​ម្សិល​មិញ​ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​​អង្កេត​ឲ្យ​បាន​ម៉ត់​ចត់​លើ​ឯករាជភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​​ ព្រម​ទាំង​ការ​ជាប់​ពាក់​ព័ន្ធ​របស់​គណៈកម្មា​ធិការ​នេះ​នៅ​ក្នុង​ភាព​មិន​ប្រក្រតី​ដែល​គណបក្ស​ប្រឆាំងនិយាយ​ថា ​បាន​​កើត​មាន​ឡើង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ថ្ងៃ​​ទី​២៨​ ខែ​កក្កដា​។ កាល​ពីថ្ងៃ​អាទិត្យ​ ផែន​ការ​បង្កើត​គណៈ​កម្មាធិការ​ចម្រុះមួយ​ដើម្បី​ស៊ើបអង្កេត​ភាព​មិ​នប្រក្រតីនៅ​ពេល​បោះ​ឆ្នោ​តនេះ​ត្រូវ​បាន​បរាជ័យ​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​​​ដើរ​ចេញ​ពី​តុ​ចរចា ពីព្រោះ​គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​ព្រម​អនុញ្ញាតឲ្យ​មាន​ការ​​ចូល​រួម ពី​អង្គការ​សហ​ប្រជាជាតិ​។ គណបក្ស​ប្រឆាំង​និយាយ​ថា ការស៊ើបអង្កេត​នេះ​តម្រូវ​ឲ្យ មាន​​ការ​ត្រួត​ពិនិត្យ​ដោយ​ឯករាជ​ព្រោះថ្នាក់​ដឹក​នាំ​របស់​ គ.ជ.ប.​ សុទ្ធ​តែ​ជា​អតី​ត​សមាជិក​របស់​​គណបក្ស​កាន់​អំណាច​។ ទោះជាយ៉ាងណា  គ.ជ.ប.​ និយាយ​ថា ខ្លួន​មាន​បំណង​ចូលរួម​ការ​ស៊ើបអង្កេត​ ហើយ​នឹង​ធានាថា រដ្ឋសភា​ថ្មី​កោះ​ប្រជុំ​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ បន្ទាប់​ពីការ​បោះឆ្នោត​។​ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះជាតិ​បាន​អះអាង​ពីជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​។ លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ដើម្បីការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញថា “ ត្រូវ​មាន​ការ​ពន្យល់​ពី​ការ​ជាប់​ពាក់​ព័ន្ធណា​មួយ​ជាមួយ ​គ.ជ.ប.​ ដើម្បីស្វែង​យល់ពីមូល​ហេតុ​ដែល​ពួក​គេ​មិន​មាន​តម្លាភាព​ និង​មិន​ដោះស្រាយ​បញ្ហា​ ជំនួស​ឲ្យ​ការ​កែលម្អ​ប្រព័ន្ធនេះ​”។ ...

http://www.cambodiadailykhmer.com/latest/3897/

CNRP to Present Thousands of Election Complaints to NEC

The opposition CNRP will today present the National Election Committee (NEC) with its findings from a nationwide effort to gather election-day complaints—of which the party has received at least 18,400—but believes this represents only a fraction of polling day irregularities. CNRP officials in Phnom Penh, where ...

Matt Blomberg and Mech Dara
http://www.cambodiadaily.com/elections/cnrp-to-present-thousands-of-election-complaints-to-nec-38411/

Rainsy Says Those Behind Boeng Kak Deserve Jail

Opposition leader Sam Rainsy on Monday vowed to return Phnom Penh’s beleaguered Boeng Kak neighborhood to its residents and to have those who filled the lake with sand thrown in jail, should the opposition CNRP ultimately prevail in contesting the unofficial results of last month’s ...

http://www.cambodiadaily.com/elections/rainsy-says-those-behind-boeng-kak-deserve-jail-38399/

រយៈពេល​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់ហើយ

គណៈកម្មាធិការ​ជាតិរៀប​ចំ​ការបោះ​ឆ្នោត​ ​​​(គ.ជ.ប.​) បាន​លើក​ឡើង​កាល​ពី​ម្សិល​​មិញ​មុន​ពេល​បញ្ចប់ការ​ដាក់​ពាក្យ​បណ្តឹង​​ជា​ផ្លូវ​ការ​​​​នៅ​យប់​នេះ​ថា មាន​ពាក្យ​​បណ្តឹង​សរុប​ចំនួន​​​​១២៥​​​​​បណ្តឹង​ដែលបាន​ប្តឹង​មក​​គណៈ​​​កម្មា​​​ធិការ​​​​​ឃុំ​សង្កាត់​រៀប​ចំការ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេលមួយ​សប្តាហ៍​បន្ទាប់​ពី​ការបោះ​​ឆ្នោត​​ជាតិ​កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដា ដែល​ភាគ​ច្រើន​នៃ​ពាក្យ​បណ្តឹង​ទាំង​​​​នោះ​ ទាក់​​​​ទង​នឹង​ដំណើរការ​នៅ​ថ្ងៃ​បោះ​ឆ្នោត​។ គ.ជ.ប. បាន​លើក​ឡើង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ថា ៩០​ភាគ​រយ​នៃ​ពាក្យ​បណ្តឹង​ គឺ​​​​ប្តឹង​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​១៥​ភាគ​រយ​​​​ប្តឹង​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច ហើយ​បណ្តឹង​ដែល​នៅ​សេស​សល់​គឺ​ប្តឹង​ដោយ​អ្នក​បោះ​ឆ្នោត​ អ្នក​ឃ្លាំ​មើល​​​​ការ​បោះ​ឆ្នោត​ មន្ត្រី​មូល​ដ្ឋាន​ និង​គណ​បក្ស​នយោ​បាយ​តូច​ៗ។ លោក ទេព នីថា អគ្គ​លេខា​ធិការ​​នៃ​គណៈ​​​​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​មាន​ប្រសាសន៍​ថា “ នៅ​ក្នុង​ពាក្យ​បណ្តឹង​ទាំង​អស់​នោះ ការ​ចោទ​ប្រកាន់ភាគ​ច្រើន​ពាក់​​​​​​​ព័ន្ធ​នឹង​ដំណើរ​ការ​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ដូច​​​ជា ​​​សកម្ម​ជន​គណ​បក្ស​នយោ​បាយ​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ពាក់​អាវ​ដែលមាន​​រូប​សញ្ញា​គណ​បក្ស​នយោ​បាយ និង​ការ​​ធ្វើ​យុទ្ធនាការ​ឲ្យ​គណ​​​​​​​បក្ស​​នយោបាយ​ដោយ​​ចំហ។ ...

http://www.cambodiadailykhmer.com/latest/3932/

Sar Kheng Warns of ‘Trouble’ if Negotiations Stall

Interior Minister Sar Kheng on Monday warned of “trouble” if opposition leader Sam Rainsy does not return to the negotiating table to hammer out a solution to a stalemate between the CPP and the opposition over irregularities during the July 28 national election. Mr. Kheng made ...

The Cambodia Daily
http://www.cambodiadaily.com/elections/sar-kheng-warns-of-trouble-if-negotiations-stall-38401/

CNRP, Comfrel Call for Investigation Into NEC’s Independence

The CNRP and the Committee for Free and Fair Elections in Cambodia (Comfrel) on Monday called for a full investigation into the National Election Committee’s (NEC) independence as well as its possible role in the irregularities the opposition says occurred during the national election on ...

The Cambodia Daily
http://www.cambodiadaily.com/elections/cnrp-comfrel-call-for-investigation-into-necs-independence-38403/

In Cambodia, Cyber Casinos Fall Into a Legal Gray Area

In 2010, the Ha Tien Vegas Entertainment Resort, a casino investment on Kampot province’s border with Vietnam that included luxury karaoke rooms and suites, launched with high hopes of attracting Vietnamese gamblers. At the end of December, Ha Tien Vegas closed down. To the north, in ...

http://www.cambodiadaily.com/selected-features/in-cambodiacyber-casinos-fall-into-a-legal-gray-area-38322/

Investigation Committee Nixed 1 Day After Creation

A joint-party task force that the National Election Committee (NEC) on Saturday announced would be set up to investigate alleged irregularities during the July 28 national election was abruptly abandoned Sunday, with NEC President Im Sousdey announcing that his organization will instead push ahead with ...

The Cambodia Daily
http://www.cambodiadaily.com/elections/investigation-committee-nixed-1-day-after-creation-38277/

គណបក្ស​បែ​តង​អូស្ត្រាលី​ អំពាវ​នាវ​ឲ្យមា​ន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រ​តី​ក្នុង​ការ​បោះឆ្នោត​ជាតិ​

កាលពីម្សិល​មិញ មេដឹកនាំ​គណបក្ស​បៃ​តង​អូស្ត្រាលី (Austra​lian ​Greens  ​Party​) ​បាន​លើក​ឡើង​ថា ​ខ្លួន​បាន​ជំរុញ​ឲ្យ​លោ​ក​ ខេវិន រូដ (Kevi​n ​Rudd​) ​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី គាំទ្រ​ការ​ស៊ើបអង្កេត​ករណី​ចោទ​ប្រកាន់​ថា មាន​​ភាព​ប្រក្រតី​បាន​កើ​ត​ឡើង ​យ៉ាង​ច្រើន​ ​ក្នុង​​ការ​បោះឆ្នោត​ជា​តិ​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​។ ​កាលពីខែ​តុលា ព្រឹទ្ធសភា​អូស្ត្រាលី​ បា​ន​ឯក​ភាពគ្នា​ថា អំពាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុ​ជា “ រៀបចំ​​ការ​បោះឆ្នោត​ សេរី និង​យុត្តិ​​ធ​ម៌​ ក្នុងឆ្នាំ​២០១៣​ និ​ង​ធានា​ថា ណបក្ស​ប្រ​ឆាំងនានា​អាច​ចូល​រួម​យ៉ាង​ពេញលេ​ញ​​ក្នុង​កិច្ចការ ​ន​យោបាយ​កម្ពុជា​ ដោយ​មិន​មា​ន​ការ​យាយី​ផ្នែករូប​វន្ត​ ​ឬក៏​ផ្នែក​តុលាការ​ ឬ​ក៏​ការគំរាម​កំហែង​”។​ ​នៅ​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​វិទ្យុ​អេបីស៊ី​អូស្ត្រាលី (ABC​ Radio A​ustralia​) ​លោក​ស្រី​ គ្រីស្ទីន ​មីល​ណេ (Chri​stine ​Milne​)​ មេដឹក​នាំ​គណបក្ស​បៃតង ​បាន​លើកឡើង​ថា ​ក្នុង​នាម​ជា​​អ្នក​ផ្តល់​ជំនួយ​ដ៏​ច្រើន​មួយ​ដ​ល់​​ប្រទេស​កម្ពុជា ​​ប្រទេស​អូស្ត្រាលី​​ត្រូវ​ក្រោក​ឈរឡើង ​និង​បង្ហាញ​ក្តី​កង្វល់​របស់​ខ្លួន​អំពី​ភាព​មិនប្រ​ក្រ​តី​ ដែល​បានកើតឡើ​ង​នៅ​ក្នុងការ​បោះឆ្នោត​ទូទាំង​ប្រទេស​ កា​ល​ពីថ្ងៃអាទិត្យ​ សប្តាហ៍​មុន។ លោកស្រី មីលណេ ​បាន​មានប្រសា​សន៍​ថា “ ប្រទេស​អូស្ត្រាលី​គួរតែ​ប្រើ​ ប្រា​ស់​ជំហរ​របស់​ខ្លួន​នៅ​លើ​ឆាកអន្តរ​ជាតិ​ ក្នុង​ការ​គាំទ្រ​យ៉ាង​សកម្ម​ នូវ​ការសុើបអ​ង្កេ​ត​​​ពេ​ញ​លេញ ​និង​មានតម្លាភាព​ ចំពោះភាព​មិន​ប្រក្រ​តី​ក្នុង​ការ​បោះឆ្នោត​ ​ហើយ​​ការ​ សុើប​អង្កេត​នេះ​ ត្រូវ​​ការ​គណៈ​កម្មាធិការ​ឯក​រាជ្យ​មួយ​ និង​មាន​ជំនួយ​ពី​អង្គការ​សហ​​ ប្រជាជាតិ ​និងអង្គការ​មិនមែ​នរដ្ឋាភិបាល​នានា​”។ ​លោកស្រី​បាន​មានប្រសា​ សន៍​បន្ត​ទៀតថា “ ​ចំពោះខ្ញុំ ច្បាស់​ណាស់​ថា ​មាន​ភា​ព​មិនប្រក្រ​តីយ៉ាងច្រើន​គួរ​ឲ្យកត់សម្គាល់​នៅ​ក្នុង​ការ​បោះឆ្នោត​  ខ្ញុំ​ស្វាគមន៍​ការ​ដែ​ល​មាន​ការ​លើកឡើងថា នឹង​មានការ​ពិភា​ក្សា​គ្នា ​ហើយ​ខ្ញុំ​ក៏​បានឮ [លោក​​ប្រធាន​គ​ណ​បក្ស​ សង្គ្រោះ​ជាតិ] សម រង្ស៊ី និយាយ​ថា​ គោលបំណង​នៃ​កិច្ច​ពិភាក្សា​ទាំង​នោះ​ គឺ​ដើម្បី​បង្ហាញ ស្វែងរក​ ការពិត ​​​និង​គ្មាន​​អ្វី​លើស​ពី​នេះ​ទៀត​ទេ ហើយ​នោះ​គឺជា​អ្វី​ដែ​ល​ខ្ញុំចង់​ឃើញ ​នាពេល​បច្ចុប្បន្ន​ សម្រា​ប់​ប្រទេស​អូស្ត្រាលី ដែល​ត្រូវ​ក្រោក​ឈរ​ឡើ​ង​​ដើម្បី​ឲ្យមានការ​ពិនិត្យ​មើល​បញ្ហា​ ពីព្រោះ​មានការ​អះ​អាង​យ៉ាង​ច្បាស់​ថា ​គ​​ណបក្ស​ប្រឆាំង​បាន​ទទួលជ័យ​ជម្នះ ...

http://www.cambodiadailykhmer.com/news/3801/

Election Monitors Submit Request to Review NEC Documents

Independent election monitors and civil society groups submitted a request to the National Election Committee (NEC) on Friday asking to review post-election voter rolls and Identity Certificates for Elections (ICE) forms in seven provinces in which reports of election irregularities were widespread on July 28. The ...

The Cambodia Daily
http://www.cambodiadaily.com/elections/election-monitors-submit-request-to-review-nec-documents-38287/

Listeners Wary as Hun Sen Changes His Tone

Residents of Phnom Penh on Sunday reacted with resignation and weariness to Prime Minster Hun Sen’s latest post-election speech, in which he prophesied chaos on the streets of Phnom Penh should opposition supporters protest the National Election Committee’s official election result, widely expected to be ...

The Cambodia Daily
http://www.cambodiadaily.com/elections/listeners-wary-as-hun-sen-changes-his-tone-38273/

លោក សម រង្ស៊ី ​ជិះ​ទូកនិងម៉ូតូ​​ខណៈពេលស្ពានត្រូវបានបិទ

កាល​​ពីម្សិល​មិញ លោក សម រង្ស៊ី មេដឹក​នាំ​​​បក្ស​ប្រ​ឆាំ​ង​​​បា​ន​ចោទ​ ​ប្រកាន់​​សកម្មជ​ន​គណបក្ស​​ប្រជា​ជន នៅ​ខេត្ត​កណ្តាល​​ថា ​បា​ន​រុះ​រើ​​ ស្ពាន​​ឈើ​មួ​យ​កន្លែ​ង​​កា​ល​​ពី​ថ្ងៃ​សៅរ៍ ​ដើម្បី​ព្យា​យា​ម​កុំ​ឲ្យលោ​ក ​​​អា​​ចឆ្លងទៅ​​ចូ​ល​​រួ​ម​​ប្រជុំ​ម​ហា​​ជន​​ចំ​​នួន​​ពីរកន្លែង ដែល​ ត្រូវ​បាន​គ្រោង​ធ្វើ​​​នៅ​ក្នុ​ង​តំ​បន់​នេះ​។ គណបក្ស​សង្គ្រោះ​ជាតិរបស់លោក សម រង្ស៊ី ​​​កំ​ពុ​ង​​​ជំ​​ទាស់​នឹ​ង​ លទ្ធផល​បឋម​​នៃ​​កា​រ បោះ​ឆ្នោត​​​ជាតិ​កា​ល​​ពី​​ថ្ងៃ​​ទី​២៨ ខែកក្ក​ដា​ ​ ដែល​គ​ណ​បក្ស​​ប្រ​ជា​ជន​ឈ្នះ​បាន​​៦៨​អា​សនៈ​ទល់​នឹ​ង​​គ​ណ​​បក្ស​​ប្រ​ឆាំ ​ង​ដែល​​ទទួល​បា​ន​៥៥​​អា​សនៈ ហើយលោកកំ​ពុង​​​ធ្វើ​​ដំ​ណើរ​​​ទៅ​​កា​ន់​ ខេត្ត​មួ​យ​​ចំ​នួន​ ដែល​គណបក្ស​​ ប្រឆាំងមួយ​នេះ​​ឈ្នះ​កា​រ​​បោះ​ឆ្នោត​  ដើម្បី​ត្រៀម​រៀប​ចំ ​សម្រាប់កា​រ​​តវ៉ា​។ លោក អ៊ូ ចាន់​រិទ្ធ បេក្ខ​​ជ​ន​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​ ដែ​ល​កំ​ពុ​ង​ ធ្វើ​​ដំ​ណើរ​​​ជាមួ​យ​​​លោក សម រង្ស៊ី បា​ន​ឲ្យ​ដឹង​ថា ប៉ុន្តែ​​កា​ល​ពី​ ព្រឹក​​ថ្ងៃ​​សៅរ៍ ក្បួ​ន​​រថ​យន្ត​​​​របស់​លោក​បា​ន​​ទៅ​​ដល់​​ស្ពាន​ស្រុ​ ក​ស្អាង​ នៅ​ម៉ោង​ប្រ​ហែល​៨និ​ង​​៣០​នាទីព្រឹក ​ហើយបា​ន​​​ឃើញ​​ថា បន្ទះ​​ ក្តារ​​ស្ពានមួយចំនួន​ត្រូ​វ​​បាន​​គេ​រុះ​​រើ​ចេញ​ ដោ​យ​ធ្វើ​ឲ្យរថយន្ត​ មិន​អាច​ឆ្លង​រួច។ លោក​​បាន​ឲ្យដឹង​​ថា​ ដោ​យ​​សារ​​តែ​មា​ន​កា​រ​​រា​រាំ​ង​បែ​ប​​នេះ ​​ ទើប​សមា​​ជិ​កគ​ណ​​​​​បក្សប្រ​ហែល​​៣០​នាក់​ឆ្លងព្រែក​​​​នោះតា​ម​ទូក​។ លោក ចាន់​រិទ្ធ ​​បា​ន​ឲ្យ​ដឹងថា​ “យើង​បា​ន​​ទុក​រថ​យន្ត​នៅ​ត្រើយ​​ម្ខាង​  ហើយ​ប្រើ​ប្រាស់​ទូ​ក​​ធំដើម្បីឆ្លង​​”។ លោក​​បា​ន​​បន្ថែម​​ទៀត​​ថា​  បន្ទាប់​មក យើង​​ជិះ​​ម៉ូតូ​​របស់​​អ្នក​​គាំ​​ទ្រ​​បក្ស ដែ​ល​កំពុង​រង់​ ចាំ​​យើង​នៅ​ត្រើយ​ម្ខាង ដើម្បីទៅ​​​ដល់​​គោល​ដៅ​ និង​កន្លែ​ង​​ប្រជុំ​មហា​ ​​ជន។ លោក សម រង្ស៊ី ​ធ្លាប់​​បា​ន​ចោទ​​ប្រ​កាន់​​គណ​បក្ស​កាន់​​អំ​ណា​ច​​ជា​ ​​យូរ​មក​​ហើយ​​ថា​ ​​ព្យា​​​យា​ម​ប្រើ​ប្រាស់​គ្រប់​ល្បិច​កល​ ដើម្បី​​ រារាំង​​មហិច្ឆតា​​នយោ​បា​យ​​​របស់​លោក​ ដែល​​មា​ន​​ចា​ប់​ពី​កា​រ​​ឲ្យ​តុ​ លា​ការដាក់បទចោទប្រ កាន់មិនសមហេតុផល រហូ​ត​​ដល់​កា​រ​​រៀប​​ចំ​​កា​រ​​​វាយ​ ​ប្រហារ​​ដោ​យ​គ្រាប់​បែ​កដ៏​ផ្តាច់ផ្តិល​​ជីវិត​មួ​យលើ​កា​រតវ៉ា​ ដែល​លោក​ បា​ន​​ដឹក​នាំ​​​កាល​​​ពី​ឆ្នាំ​១៩៩៧ ហើយ​លោក​បា​ន​ស្តី​បន្ទោស​​សកម្ម​​ជន​ ​គ​ណ​បក្ស​ប្រជា​​ជន​ថា ​​បា​ន​រា​រាំ​ង​ចំ​ពោះ​កា​រ​​ឆ្លង​ស្ពាន​នេះ​។​លោក ​បា​នមាន​​ប្រ​សាស​ន៍​ថា “ ខ្ញុំ​​គិត​ថា គ​ណ​បក្ស​កាន់​​អំ​ណា​​ចរារាំ​​ង​ រូ​ប​ខ្ញុំ​ ខណៈ​ដែល​​ខ្ញុំ​​ព្យា​យា​ម​​ទៅ​ជួ​ប​អ្នក​គាំ​​ទ្រ​​​របស់​ ខ្ញុំ​នៅ​ខេត្ត​កណ្តាល ​ពី​ព្រោះ​​ពួ​ក​គេ​​បាន​​ដក​ក្តារ​ [ស្ពាន​នោះ​]  ដូច្នេះ​​យើង​​មិន​អាច​ឆ្លង​បា​ន​​ទេ​”។​ ...

http://www.cambodiadailykhmer.com/news/3841/

គណៈកម្មាធិការ​​​ស៊ើប​​​អង្កេត​​​រួម​​​ត្រូវ​​​​​​រំលាយចោល​​​​​​រយៈ​​​ពេល​​​មិន​​​ដល់​​​​​​២៤​​​ម៉ោង​​​ក្រោយ​​​ការ​​​បង្កើត​​​

ក្រុម​​​ការ​​​ងារ​​​រួម​​​បក្ស​​​មួយ​​​ដែល​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​ ​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) បាន​​​ប្រកាស​​​កាល​​​ពី​​​ថ្ងៃ​​​សៅ​​​រ៍​​​ថា នឹង​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​ភាព​​​មិន​​​ ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា ត្រូវ​​​បាន​​​រំសាយ​​​វិញ​​​ភ្លាម​​​ៗ​​​កាល​​​ពី​​​ម្សិលមិញ​​​​​​​​​ ដោយ​​​លោក អ៊ឹម សួស្ដី ​​​ប្រធាន​​​គ.ជ.ប. បាន​​​ប្រកាស​​​ថា គណៈកម្មា ធិការ​​​របស់​​​លោក​​​នឹង​​​បន្ត​​​ស៊ើប​​​អង្កេត​​​ដោយ​​​ខ្លួន​​​ឯង​​​វិញ ​​​។ សេចក្ដី​​​សម្រេច​​​ក្នុង​​​ការ​​​រំសាយ​​​គណៈកម្មា​​​ធិការ​​​ស៊ើប​​​ អង្កេត​​​រួម​​​នេះ​​​ ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ច្រាន​​​ចោល​​​កាល​​ ​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍​​​នូវ​​​លទ្ធផល​​​នៃ​​​កិច្ច​​​ប្រជុំ​​​មួយ​​​ដែល ​​​បាន​​​ធ្វើ​​​ឡើង​​​មុន​​​នេះ​​​មួយ​​​ថ្ងៃ​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ ជន​​​កម្ពុជា​​​ ដោយ​​​សារ​​​គណ​​​បក្ស​​​​​​កាន់​​​អំណាច​​​​​​បា​​​ន​​​ទទូច​​​ថា អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​គ្មាន​​​សមត្ថកិច្ច​​​ក្នុង​​​ការ​​​ស៊ើប​​​ អង្កេត​​​ពី​​​ភា​​​ព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​ ​​។ គ.ជ.ប.​​​បាន​​​លើក​​​ឡើង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ដែល​ ​​​​​ក៏​​​ត្រូវ​​​បាន​​​ចាក់​​​ផ្សាយ​​​​​​តាម​​​ទូរទស្សន៍​​​ជាតិ​​​ កម្ពុជា​​​ កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ម្សិលមិញ​​​ថា “ គណៈ​​​កម្មាធិកា​​​រ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​មាន​​​ការ​​​ សោក​​​ស្ដាយ​​​​​​ដែល​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​នេះ​​​ពុំ​​​អាច​ ​​សម្រេច​​​ទៅ​​​បាន​​​។ គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​តែ​​​មាន​​ ​សង្ឃឹម​​​ និង​​​សមាន​​​ចិត្ត​​​ក្នុង​​​ការ​​​​​​បន្ត​​​ការ​​​ងារ​​​នេះ​​​ឲ្យ​​​បាន ​​​ឆាប់​​​រហ័ស​​​”។ ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​ក្រៅ​​​ទី​​​ ស្នាក់​​​ការ​​​គ.ជ.ប. ក្នុង​​​បរិវេណ​​​ក្រសួង​​​មហាផ្ទៃ​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក សួស្តី បាន​​​លើក​​​ឡើង​​​ថាគណៈកម្មាធិការ​​​របស់​​​លោក​​​​​​មិន​​​អាច​​​រង់​​​ ចាំ​​​ទាល់​​​តែ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​យល់​​​ព្រម​​​ចូល​​​រួម​​​ ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ​​​ទេ​​​ ព្រោះ​​​គ.ជ.ប. ​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្ដឹង​​​ស្ដី​​​ពី​​​ភាព​​​មិន​​​ ...

http://www.cambodiadailykhmer.com/news/3832/

Hun Sen Warns CNRP Will Lose Seats if Assembly Boycotted

Prime Minister Hun Sen on Thursday warned that he will give the CNRP parliamentary seats away if they refuse to take their seats at the National Assembly, German Ambassador Wolfgang Moser said. Ambassador Moser said Mr. Hun Sen asked him to pass that message along to ...

http://www.cambodiadaily.com/elections/hun-sen-warns-cnrp-will-lose-seats-if-assembly-boycotted-38135/

AKP Corrects Report on Call for International Vote Probe

Information Minister Khieu Kanharith on Thursday clarified that Prime Minister Hun Sen did not express willingness to see international involvement in an independent investigation into election irregularities, after state media incorrectly reported to the contrary. State news service Agence Kampuchea Presse (AKP), which operates out of ...

The Cambodia Daily
http://www.cambodiadaily.com/elections/akp%E2%80%88corrects-report-on-call-for-international-vote-probe-38139/

លោក ហ៊ុន សែន ៖ បក្ស​​​សង្គ្រោះ​​​​​​​​​ជាតិ​​​នឹង​​​បាត់​​​បង់​​​អាសនៈ​​សភា​​​​ ​​​ប្រសិន​​​បក្ស​​​នេះ​​​ហ៊ាន​​​ធ្វើ​​​ពហិការ​​​​​​

លោក​​​ វ៉ូលហ្គាំង​​​ ម៉ូស័រ (Wolfgang Moser) ឯកអគ្គ​​​រដ្ឋ​​​ទូត​​​អាល្លឺម៉ង់​​​ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃម្សិលមិញ​​​ថា  លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ព្រមាន​​​​​​ថា ខ្លួន​​​នឹង​​​ប្រគល់​​​អាសនៈ​​​សភា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ឲ្យ​​​គណ​​​បក្ស​​​តូច​​​ៗ​​​ ប្រសិន​​​បើ​​​​​​គណបក្ស​​​ប្រឆាំង​​​នេះ​​​​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​ អាសនៈ​​​របស់​​​ខ្លួន​​​នៅ​​​រដ្ឋ​​​សភា​​​ទេ​​​នោះ​​​។ លោក ម៉ូស័រ បាន​​​ឲ្យ​​​ដឹង​​​ថា លោក ហ៊ុន សែន បាន​​​ស្នើ​​​ឲ្យ​​​លោក​​​ផ្ញើសារ​​​នេះ​​​បន្ត​​​​​​ទៅ​​​គណបក្ស​​​ សង្គ្រោះ​​​ជាតិ​​​ អំឡុង​​​កិច្ច​​​ប្រជុំ​​​មិន​​​បើក​​​ចំហ​​​មួយ​​​នៅ​​​ការិយាល័យ​​​លោក​​​ ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ​​។ លោក ម៉ូស័រ បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ថា នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​អំពី​​​លទ្ធភាព​​​ នៃ​​​ការ​​​បែង​​​ចែក​​​អាសនៈ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​ គណបក្ស​​​នយោបាយ​​​តូច​​​ៗ​​​ផ្សេងៗ​​​​​​ទៀត​​​ដែល​​​សុទ្ធ​​​តែ​​​គ្មាន​​ ​អាសនៈ​​​សភា​​​ក្នុង​​​ករណី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ធ្វើ​​​ពហិកា ​​​មិន​​​ចូល​​​រួម​​​ក្នុង​​​សម័យ​​​ប្រជុំ​​​សភា​​​​​​។ អ្នក​​​ធ្វើ​​​អត្ថាធិប្បាយ​​​នយោបាយ​​​នានា​​​បាន​​​ធ្វើ​​​ការ​​​កត់​​ ​សម្គាល់​​​ថា អាសនៈ​​​សភា​​​ចំនួន​​​៥៥​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អាច​​​ រារាំង​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​មាន​​​៦៨​​​អាសនៈ​​​ពី​ ​​ការ​​​បង្គ្រប់​​​នូវ​​​កូរ៉ុម​​​​​​​​​​​​ចាំ​​​បាច់​​​សម្រាប់​​​ការ​​​ បើក​​​សម័យ​​​ប្រជុំ​​​សភា​​​លើក​​​ដំបូង​​​ស្ដី​​​ពី​​​ការ​​​បង្កើត​​​រាជ ​​​រដ្ឋាភិបាល​​​ក្រោយ​​​​​​ពេល​​​លទ្ធផល​​​នៃ​​​កា​​​រ​​​បោះ​​​ឆ្នោត​​​​​ ​ត្រូវ​​​បាន​​​ប្រកាស​​​ជា​​​ផ្លូវ​​​ការ​​​រួច​​​​​​។ លោក ម៉ូស័រ បាន​​​និយាយ​​​ពី​​​ជំនួប​​​ជាមួយ​​​នឹង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ថា ...

http://www.cambodiadailykhmer.com/news/3743/

គ.ជ.ប.​ច្រាន​ចោល​សំណើ​សុំ​បង្កើត​គណៈកម្មាធិការ​ស៊ើបអង្កេត​រួម​

លោក​ ទេព នីថា អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​  (គ.ជ.ប.)​ បាន​លើក​ឡើង​សាជាថ្មី​ថា  គ.ជ.ប.​ គ្មាន​អំណាច​ធ្វើ​ការ​សើុបអង្កេត​រួម​គ្នា​លើ​ការ​ចោទ​ប្រកាន់​ ពីភាព​មិ​ន​ប្រក្រតី​​​​​​​កើត​​​ឡើង​​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ ពីថ្ងៃអាទិត្យ​នោះ​ទេ រី​​​ឯ​​​​​​​លោក​ សម រង្ស៊ី មេដឹក​នាំ​គណ​​​បក្ស​​​​ ប្រឆាំង​បាន​មាន​ប្រសាសន៍ថា ឥឡូវ​នេះ​លោក​នឹង​ស្វែង​រក​ការ​សើុបអង្កេត​នៅ​ ខាង​ក្រៅ​ គ.ជ.ប.​ វិញ។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃពុធថា  គណបក្ស​កាន់​អំណាច​នឹង​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​រួម​គ្នា​លើ​ភាព​ មិន​ប្រក្រតី​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ប្រសិន​បើ​ គ.ជ.ប.​ ធ្វើ​តាម​ សំណើ​សុំ​បង្កើត​គណៈកម្មាធិការ​រួម​នោះ​។ លោក​ ទេព​ នីថា បាន​មាន​ប្រសាសន៍ថា គ.ជ.ប. មាន​អំណាច​ត្រួត​ពិនិត្យ​ពាក្យ​បណ្តឹង​អំពីភាព​មិន​ប្រក្រតី​​នៅ​ ក្នុង​ការ​បោះ​ឆ្នោត​​​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ ហើយ​ថា ខ្លួន​គ្មាន​អំណាច​ ធ្វើ​ការ​សុំបអង្កេត​ផ្សេងទៀត​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ដូ​ច​យើង​​បាន​ឆ្លើយ​តប​ទៅ​ឯកឧត្តម​  សម រង្ស៊ី ហើយ​ សំណើ​សុំ​បង្កើត​គណៈកម្មាធិការ​ស៊ើបអង្កេត​រួម​នេះ​ ហួស​ ពីសិទ្ធិ​របស់​ គ.ជ.ប.”។ “ រឿង​នេះ​មិន​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​យើង​ទេ​ ប៉ុន្តែ យើង​នឹង​ បង្កើត​នីតិ​វិធី​មួយ​សម្រាប់​ឲ្យ​ប្រជាពល​រដ្ឋ​គ្រប់​រូប​ដាក់​ពាក្យ​ បណ្តឹង​អំពីភាព​មិន​ប្រក្រតី​មក​ គ.ជ.ប.​ និង​គណៈកម្មាធិការ​រៀបចំការ​បោះ​ ឆ្នោត​ខេត្ត​ក្រុង​”។ លោក​ ទេព​ នីថា បានមាន​ប្រសាសន៍ថា ពាក្យ​បណ្តឹង​ដែល​ គ.ជ.ប.​​ និង​គណៈ​ កម្មា​​​ធិការ​រៀបចំការបោះឆ្នោត​ខេត្ត​ក្រុង​របស់​ខ្លួនទទួល​អំឡុង​ម៉ោង​ ធ្វើ​ការ​​​ចន្លោះ​ពីថ្ងៃ​នេះ​ដល់​ថ្ងៃ​អង្គារនោះ​ នឹង​ត្រូវ​ស៊ើប​អង្កេត​ មួយ​ករណី​ម្តង​ៗ​​ ហើយ​មាន​តែ​ពាក្យ​បណ្តឹ​ង​ដែល​ដាក់​ក្នុង​រង្វង់ពេល​បី​ ថ្ងៃ​នេះ​ប៉ុណ្ណោះ​នឹង​ត្រូវ​យក​មក​ពិចារណា​មុន​ពេល​ គ.ជ.ប.​ ប្រកាស​​លទ្ធ​ ផល​បឋម​​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា។ ...

http://www.cambodiadailykhmer.com/news/3747/

NEC Rejects Joint-Party Vote Investigation

National Election Committee (NEC) Secretary-General Tep Nytha reiterated Thursday that the NEC had no authority to establish a joint-party investigation into alleged irregularities during Sunday’s national election, while opposition leader Sam Rainsy said he would now seek an investigation outside the NEC. Prime Minister Hun Sen ...

http://www.cambodiadaily.com/elections/nec-rejects-joint-party-vote-investigation-38129/

យុទ្ធនាការ​​​អំពាវនាវ​ឲ្យ​អង្គការ​ UN ​ជួយ​អន្តរាគមន៍​ក្នុង​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​

យុទ្ធនាការ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​​​បាន​អំពាវ​នាវ​ឲ្យ​អង្គការ​ សហ​ប្រជា​ជាតិ​ជួយ​ដល់​​ប្រទេស​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​ដែល​កើត ​ចេញ​ពី​ការ​បោះ​ឆ្នោតជាតិ​​កាល​ពី​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណិត​។ រូប​ភាពសារ​ជា​អក្សរ​ និងញត្តិ​ត្រូវ​បាន​ចែក​ចាយ​តាម​រយៈ​បណ្តាញ​ទំនាក់ ​ទំនង​សង្គម​ហ្វេស​​​ប៊ុក និងបណ្តាញ​ទំនាក់​ទំនង​សង្គម​ផ្សេង​​ទៀត​ ជំរុញ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​និង​ការ​ លួច​បន្លំ​ក្នុង​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​។ ...

http://www.cambodiadailykhmer.com/latest/3690/

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

6TVpw
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!