លោក ហ៊ុន សែន ៖ បក្ស​​​សង្គ្រោះ​​​​​​​​​ជាតិ​​​នឹង​​​បាត់​​​បង់​​​អាសនៈ​​សភា​​​​ ​​​ប្រសិន​​​បក្ស​​​នេះ​​​ហ៊ាន​​​ធ្វើ​​​ពហិការ​​​​​​

លោក​​​ វ៉ូលហ្គាំង​​​ ម៉ូស័រ (Wolfgang Moser) ឯកអគ្គ​​​រដ្ឋ​​​ទូត​​​អាល្លឺម៉ង់​​​ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃម្សិលមិញ​​​ថា  លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ព្រមាន​​​​​​ថា ខ្លួន​​​នឹង​​​ប្រគល់​​​អាសនៈ​​​សភា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ឲ្យ​​​គណ​​​បក្ស​​​តូច​​​ៗ​​​ ប្រសិន​​​បើ​​​​​​គណបក្ស​​​ប្រឆាំង​​​នេះ​​​​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​ អាសនៈ​​​របស់​​​ខ្លួន​​​នៅ​​​រដ្ឋ​​​សភា​​​ទេ​​​នោះ​​​។ លោក ម៉ូស័រ បាន​​​ឲ្យ​​​ដឹង​​​ថា លោក ហ៊ុន សែន បាន​​​ស្នើ​​​ឲ្យ​​​លោក​​​ផ្ញើសារ​​​នេះ​​​បន្ត​​​​​​ទៅ​​​គណបក្ស​​​ សង្គ្រោះ​​​ជាតិ​​​ អំឡុង​​​កិច្ច​​​ប្រជុំ​​​មិន​​​បើក​​​ចំហ​​​មួយ​​​នៅ​​​ការិយាល័យ​​​លោក​​​ ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ​​។ លោក ម៉ូស័រ បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ថា នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​អំពី​​​លទ្ធភាព​​​ នៃ​​​ការ​​​បែង​​​ចែក​​​អាសនៈ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​ គណបក្ស​​​នយោបាយ​​​តូច​​​ៗ​​​ផ្សេងៗ​​​​​​ទៀត​​​ដែល​​​សុទ្ធ​​​តែ​​​គ្មាន​​ ​អាសនៈ​​​សភា​​​ក្នុង​​​ករណី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ធ្វើ​​​ពហិកា ​​​មិន​​​ចូល​​​រួម​​​ក្នុង​​​សម័យ​​​ប្រជុំ​​​សភា​​​​​​។ អ្នក​​​ធ្វើ​​​អត្ថាធិប្បាយ​​​នយោបាយ​​​នានា​​​បាន​​​ធ្វើ​​​ការ​​​កត់​​ ​សម្គាល់​​​ថា អាសនៈ​​​សភា​​​ចំនួន​​​៥៥​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អាច​​​ រារាំង​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​មាន​​​៦៨​​​អាសនៈ​​​ពី​ ​​ការ​​​បង្គ្រប់​​​នូវ​​​កូរ៉ុម​​​​​​​​​​​​ចាំ​​​បាច់​​​សម្រាប់​​​ការ​​​ បើក​​​សម័យ​​​ប្រជុំ​​​សភា​​​លើក​​​ដំបូង​​​ស្ដី​​​ពី​​​ការ​​​បង្កើត​​​រាជ ​​​រដ្ឋាភិបាល​​​ក្រោយ​​​​​​ពេល​​​លទ្ធផល​​​នៃ​​​កា​​​រ​​​បោះ​​​ឆ្នោត​​​​​ ​ត្រូវ​​​បាន​​​ប្រកាស​​​ជា​​​ផ្លូវ​​​ការ​​​រួច​​​​​​។… លោក ម៉ូស័រ បាន​​​និយាយ​​​ពី​​​ជំនួប​​​ជាមួយ​​​នឹង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ថា “ គាត់​​​បាន​​​ដាក់​​​ចេញ​​​សេនារីយោចំនួន​​​ពីរ​​​​​​​​​។ ទី១​​​គឺ​​​​​​គាត់​​​ផ្ដល់​​​កិច្ច​​​សហប្រតិបត្តិការ​​​ជិត​​​ស្និទ្ធ​​​ ជាង​​​នៅ​​​រដ្ឋ​​​សភា​​​ [អាណត្តិ​​​មុន​​​]…  គាត់​​​បាន​​​និយាយ​​​ថា គាត់​​​ព្រម​​​ធ្វើ​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​ ប៉ុន្តែ​​​បាន​​​ច្រាន​​​ចោល​​​លទ្ធភាព​​​នៃ​​​ការ​​​បង្កើត​​​ដៃ​​​គូ​​​ ចម្រុះ​​​” ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក ម៉ូស័រ បាន​​​បន្ត​​​ថា សេនារីយោ​​​ទី២​​​គឺ​​​មិន​​​ល្អ​​​សម្រាប់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ទេ​​​។ ឯកអគ្គ​​​រដ្ឋ​​​ទូត​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ គាត់​​​ [លោក ហ៊ុន សែន] បាន​​​និយា​​​យ​​​ថា រដ្ឋ​​​ធម្មនុញ្ញ​​​​​មាន​​​មាត្រា​​​មួយ​​​ … ប្រសិន​​​បើ​​​សមាជិក​​​សភា​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​ តាម​​​ពេល​​​កំណត់​​​ទេ​​​នោះ​​​  មាន​​​មាត្រា​​​មួយ​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​គាត់​​​បែង​​​ចែក​​​អាសនៈ​​​ ឲ្យ​​​គណបក្ស​​​ផ្សេង​​​ទៀត​​​​​​”។… លោក យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​ហៅ​​​ការ​​​ព្រមាន​​​របស់​​​លោក ហ៊ុន សែន អំពី​​​ការ​​​បែង​​​ចែក​​​អាសនៈ​​​របស់​​​គណបក្ស​​​នេះ​​​ឲ្យ​​​គណបក្ស​​​ ផ្សេង​​​ថា ជា​​​ទង្វើ​​​មិន​​​ស្រប​​​ច្បាប់​​​ និង​​​ “ ហួស​​​សម័យ​​​”។ លោក យឹម សុវណ្ណ បាន​​​ថ្លែង​​​ថា “ សូម​​​ឲ្យ​​​គាត់​​​សាក​​​មើល​​​ទៅ​​​។ ខ្ញុំ​​​ចង់​​​ឲ្យ​​​គាត់​​​សាក​​​មើល​​​ ហើយ​​​អ្នក​​​អាច​​​សួរ​​​អ្នក​​​បោះ​​​ឆ្នោត​​​ចំនួន​​​បី​​​លាន​​​នាក់​​​ ទៅ​​​មើល​​​ថា តើ​​​នឹង​​​មាន​​​​​​អ្វីកើត​​​ឡើង​​ បើ​​​​​​គាត់​​​ព្យាយាម​​​បែង​​​ចែក​​​អាសនៈ​​​​​​សភា​​​របស់​​​គណ​​​បក្ស​​ ​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​គណ​​​បក្ស​​​ផ្សេង​​​នោះ​​​។ តើ​​​អ្នក​​​បោះ​​​ឆ្នោត​​​ព្រម​​​ឬអត់​​​ ហើយ​​​ចុះ​​​យុវជន​​​រាប់​​​លាន​​​នាក់​​​យល់​​​ព្រម​​​ឬអត់​​​?”។…

http://www.cambodiadailykhmer.com/news/3743/