គ.ជ.ប.ច្រានចោលសំណើសុំបង្កើតគណៈកម្មាធិការស៊ើបអង្កេតរួម
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងសាជាថ្មីថា គ.ជ.ប. គ្មានអំណាចធ្វើការសើុបអង្កេតរួមគ្នាលើការចោទប្រកាន់ ពីភាពមិនប្រក្រតីកើតឡើងនៅក្នុងការបោះឆ្នោតជាតិកាល ពីថ្ងៃអាទិត្យនោះទេ រីឯលោក សម រង្ស៊ី មេដឹកនាំគណបក្ស ប្រឆាំងបានមានប្រសាសន៍ថា ឥឡូវនេះលោកនឹងស្វែងរកការសើុបអង្កេតនៅ ខាងក្រៅ គ.ជ.ប. វិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃពុធថា គណបក្សកាន់អំណាចនឹងចូលរួមនៅក្នុងការស៊ើបអង្កេតរួមគ្នាលើភាព មិនប្រក្រតីជាមួយគណបក្សសង្គ្រោះជាតិ ប្រសិនបើ គ.ជ.ប. ធ្វើតាម សំណើសុំបង្កើតគណៈកម្មាធិការរួមនោះ។ លោក ទេព នីថា បានមានប្រសាសន៍ថា គ.ជ.ប. មានអំណាចត្រួតពិនិត្យពាក្យបណ្តឹងអំពីភាពមិនប្រក្រតីនៅ ក្នុងការបោះឆ្នោតតែម្នាក់ឯងប៉ុណ្ណោះ ហើយថា ខ្លួនគ្មានអំណាច ធ្វើការសុំបអង្កេតផ្សេងទៀតទេ។ លោកបានមានប្រសាសន៍ថា “ ដូចយើងបានឆ្លើយតបទៅឯកឧត្តម សម រង្ស៊ី ហើយ សំណើសុំបង្កើតគណៈកម្មាធិការស៊ើបអង្កេតរួមនេះ ហួស ពីសិទ្ធិរបស់ គ.ជ.ប.”។ “ រឿងនេះមិនស្ថិតនៅក្រោមសមត្ថកិច្ចរបស់យើងទេ ប៉ុន្តែ យើងនឹង បង្កើតនីតិវិធីមួយសម្រាប់ឲ្យប្រជាពលរដ្ឋគ្រប់រូបដាក់ពាក្យ បណ្តឹងអំពីភាពមិនប្រក្រតីមក គ.ជ.ប. និងគណៈកម្មាធិការរៀបចំការបោះ ឆ្នោតខេត្តក្រុង”។ លោក ទេព នីថា បានមានប្រសាសន៍ថា ពាក្យបណ្តឹងដែល គ.ជ.ប. និងគណៈ កម្មាធិការរៀបចំការបោះឆ្នោតខេត្តក្រុងរបស់ខ្លួនទទួលអំឡុងម៉ោង ធ្វើការចន្លោះពីថ្ងៃនេះដល់ថ្ងៃអង្គារនោះ នឹងត្រូវស៊ើបអង្កេត មួយករណីម្តងៗ ហើយមានតែពាក្យបណ្តឹងដែលដាក់ក្នុងរង្វង់ពេលបី ថ្ងៃនេះប៉ុណ្ណោះនឹងត្រូវយកមកពិចារណាមុនពេល គ.ជ.ប. ប្រកាសលទ្ធ ផលបឋមនៅថ្ងៃទី១០ ខែសីហា។