The Cambodia Daily

អ្នក​​​គាំ​​​ទ្រ​​គ​ណបក្ស​សង្គ្រោះ​ជាតិ​​​​​​រក្សា​​​ភាព​​​អត់​ធ្មត់​រង់​ចាំ​បទ​បញ្ជា​ថ្មី​​

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ  បាន​​​​ឲ្យ​​​ដឹង​​​កាល​ពី​ម្សិលមិញ​ថា ខ្លួន​​​បាន​​​​ត្រៀម​​​រួច​​​ជាស្រេច​​​ក្នុងការ​​​​ប្រមូល​ផ្ដុំ​គ្នា​នៅ​ តាម​ដង​​​ផ្លូវ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​​​នៃ​​​​ការ​បោះ​ ឆ្នោត​ ឲ្យ​​​តែ​​​​​​​មាន​បទ​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​​​​បក្ស​​​​របស់​​​ខ្លួន​​​ ។ គិត​​​ចាប់​តាំង​ពី​​​ថ្ងៃ​​​បោះឆ្នោត​​​​​​ និង​ការ​អះអាង​​​​ស្ទើរតែ​​​ភ្លាម​ៗ​​អំពី​​​ជ័យ​​​ជន្នះ​របស់​​​គណបក្ស​ ប្រជា​ជន​កម្ពុជា​​​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​រក្សា​ភាព​ស្ងាត់ស្ងៀម​​​ និង​​​ស្ទើរតែ​​​មិន​​​ចេញ​​​មុខ​​​​​​ទាល់តែ​​​សោះ​​​ ​​​ដែល​​​ទិដ្ឋភាព​​​បែបនេះ​​​គឺ​​​ខុសគ្នា​​​ឆ្ងាយណាស់​​​ពី​​​ទិដ្ឋភាព​​​ ​​អំឡុង​ពេល​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​​​​​ផ្លូវ​ការ ​​​ពេល​​​មាន​​​ការ​ដង្ហែក្បួន​​​​​​​​អំពាវ​នាវ​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​ ​​ “ប្ដូរ​” ​​​តាមដង​ផ្លូវ​​​នានា​​​​ក្នុង​រាជ​ធានី​និងតាម​​​​តំបន់​ជន​បទ​ដាច់​ ស្រយាល​​​​​ ដោយ​​​មាន​​​ការ​​​ចូល  រួម​​​ពី​​​មនុស្ស​រាប់​​ម៉ឺន​នាក់​តាមរយៈ​​​​​​ទោចក្រ​​​យានយន្ត​​​​​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​​​លើក​ឡើង​ថា ខ្លួន​កំពុង​​​ជាប់​រវល់​វាយ​តម្លៃ​​​ពី​​​​វិសាល​ភាព​នៃ​ភាព​មិន​ប្រក្រតី​ នៅ​​​​តាម​​​ការិយា​​​ល័យ​​​បោះ​​​​​​​ឆ្នោត​ ហើយ​បាន​​​អំពាវនាវ​​​ឲ្យ​​​អ្នក​គាំទ្រ​របស់​ខ្លួន​រក្សា​​​ភាព​​​អត់​ ធ្មត់​។ យុវជន​​​​ គង់ ម៉ាស់ អាយុ​២៨​ឆ្នាំ​ ដែល​មាន​​​តួនាទី​​​ជា​​​អ្នក​​​​បញ្ជូន​សារ​របស់​គណបក្ស​ប្រឆាំង ​​​​ទៅ​​​​សាធារណ ជន​តាម​​ហ្វេសប៊ុក​ដែល​​​ជាមធ្យោបាយ​​​​​​ទាក់ទង​​​គ្នា​​​ក្នុង​​​ចំណោម​​​ សកម្មជន​វ័យ​ក្មេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​​​​ថា “មេ​ខ្ញុំ​បាន​​​ប្រាប់​ខ្ញុំ​​កុំឲ្យ​ធ្វើ​អ្វី​ដែល​មិន​សម​គួរ​។​​​ យើង​កំពុង​រក្សា​ភាព​ស្ងប់​ស្ងាត់​​ ព្រោះ​ពួក​គេ​កំពុង​​ចរចា​​​គ្នា​​​​។ យើង​មិន​ខ្លាច​ទេ​។ នេះ​មិន​ទាន់​​​​ទុក​​​ថា​​​ ជា​ជ័យ​ជម្នះ​នៅ​ឡើយ​ទេ​”។ ប៉ុន្តែ​​​ គង់ ម៉ាស់ បាន​បញ្ជាក់​​​ថា មិនមែន​​​​​​​​គ្រប់​​​គ្នា​ដែលបាន​​​​ចូល​រួម​ក្នុង​​យុទ្ធនាការ​​ឃោសនា​​​ ​​របស់​គណបក្ស​ប្រឆាំង​មុន​ការ​បោះ​ឆ្នោត ​សុទ្ធតែ​​​មាន​​​ភាព​អត់​ធ្មត់​ នោះ​​​ទេ​។យុវជន​​​រួបនេះ​​​បាន​​​និយាយ​​​​ថា “យើង​បាន​ទទួល​ទូរស័ព្ទ​ពី​ប្រជា​ពល​រដ្ឋ​នៅ​តាម​​​បណ្តា​​​​​​​ខេត្ត​ដែល​ ...

http://www.cambodiadailykhmer.com/latest/3664/

បក្ស​ប្រឆាំងកើន​​អាសនៈ​​ដោយសារ​យុទ្ធ​​​សាស្ត្រ​ទំនាក់​ទំនង​សង្គម និងការចុះដល់​មូលដ្ឋាន

នៅ​មុន​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ បណ្តា​ស្ថានីយទូរទស្សន៍​ក្នុង ​ស្រុក​បាន​ចាក់​ផ្សាយ​​យ៉ាង​ច្រើន​អំពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​ បង្ហាញពី​ទឹក​មុខ​​​ចង​ចិញ្ចើម​ ឬ​សប្បាយ​រីក​រាយ​របស់​លោក។ កម្ម​វិធី​ផ្សាយ​ផ្សេងៗ​ទៀត​ដែល​យើង​អាច​ទស្សនា​បានរួម​មាន វីដេអូ ខារ៉ា​អូខេ ឬ​ខ្សែ​ភាព​យន្ត​ភាគ​ ប៉ុន្តែ ការ​ចាក់​ផ្សាយ​តែ​មួយ​គត់​អំពី​បក្ស​ សង្គ្រោះ​ជាតិ​ បង្ហាញ​ពី​​​​សកម្ម​​​ភាព​​​ក្រុម​យុវជន​ស្លៀក​សម្លៀក​ បំពាក់​ធ្វើ​យុទ្ធនា​ការ​ឃោសនា​រាំ ដែល​ទំនង​ជា​ស្រវឹង​ស្រា​។ លោក ហ៊ុន សែន ដឹង​ច្បាស់​ថា គណ​បក្ស​លោក​មាន​ប្រៀប​ផ្នែកប្រព័ន្ធ​ផ្សព្វ ​ផ្សាយ​។ លោក​បាន​ឡកឡាយ​ឲ្យ​គណ​បក្ស​ សម​ រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស  នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្នុង២០០៨​ថា “ អ្នក​ឯង​មាន​មួយ​ប៉ុស្តិ៍  យើងមាន​៣៩​ប៉ុស្តិ៍”។ ប៉ុន្តែ លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​កាល​​ពី​ថ្ងៃ​អាទិត្យ​ ដែល​បាន​ បង្ហាញ​ថា សំឡេង​គាំទ្រ​​ភាគ​ច្រើន​របស់​គណ​បក្ស​កាន់​អំណាច​បាន​ធ្លាក់​ចុះ ​ពី​៩០​អាសនៈមក​នៅ​ត្រឹម​៦៨​អាសនៈ​នោះ បាន​បង្ហាញ​ពី​ការ​ភ្ញាក់​ផ្អើលយ៉ាង​ ខ្លាំង ហើយ​ថ្វីបើ​គណ​បក្ស​ប្រជា​ជន​កម្ពុជាគ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​ស្ទើរ​តែ​ទាំង​ស្រុង​ក៏​ដោយ ក៏​គណ​បក្ស​ប្រឆាំង​នៅ​តែ​អាច​ផ្សព្វ​ ផ្សាយ​សារ​របស់​ខ្លួន​បាន​ដដែល។ លោក សុន ឆ័យ ប្រធានក្រុម​តំណាង​រាស្ត្ររបស់គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា ការ​ប្រែ​ប្រួល​ចំនួន​អាសនៈ​នេះ បាន​កើត​ មា​ន​ឡើង​ដោយ​សារ​​តែ​គណ​បក្ស​ប្រជា​ជ​ន​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​​ពេក​ទៅ​ លើ​ការ​គ្រប់​គ្រង់​របស់​ខ្លួន​លើ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ពួក​គេ​បរា​ជ័យ​នៅ​ក្នុងការ​បោះ​ឆ្នោត​នេះ ដោយ ​សារ​តែ​​ពួក​គេ​គិត​ខុស​។ ពួក​គេ​គិត​ថា ប្រសិន​បើ​ពួក​គេ​ប្រើ​ប្រាស់​ ស្ថានីយទូរទស្សន៍ ​ពួកគេ​អាច​​ទទួល​បាន​ការគាំទ្រ​​ពី​ប្រជា​ពល​រដ្ឋ​គ្រប់​ រូប​ដោយ​មិន​ចាំ​បាច់​មានភាព​ស្មោះ​ត្រង់ ឬ​បង្កើត​​សង្គម​មួយ​ដែល​មាន​ យុត្តិ​ធម៌​នោះ​ឡើយ”។​ លោក​​បានមាន​ប្រសាសន៍​បន្ត​ទៀត​ថា “​ដំណោះ​​ស្រាយ​របស់​យើង​ គឺ​ត្រូវ​ចុះ​ ជួប​​ប្រជា​​ពលរដ្ឋនៅ​តាម​មូល​ដ្ឋាន​។ យើង​បាន​ចុះ​គ្រប់​ឃំុ​-សង្កាត់ទាំង​ អស់​នៅ​ក្នុង​ប្រទេស​​​ ​ដើម្បី​ពន្យល់​ពី​គោល​នយោ​បាយ​របស់​យើង​ និង​ឆ្លើយ ​សំណួរ​របស់​ប្រជា​ពល​រដ្ឋ”។ ...

http://www.cambodiadailykhmer.com/latest/3582/

ការរបូត​អាសនៈ​ឆ្លុះ​បញ្ចាំង​​ពី​ភាព​ខុស​គ្នា​រវាង​ការ​គាំទ្រ​បក្ស​​ជា​សាធារណៈ​និង​ជា​លក្ខណៈ​បុគ្គល​

នៅ​ឯ​សាលា​បឋម​​សិក្សា​ចាក់​អង្រែ​ក្រោម​ ​​​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អាទិត្យ លោកតា​ កាត់ អុំ អាយុ​៨២​ឆ្នាំ​ បាន​ដើរ​​​​យឺត​ៗ​ចេញ​ពី​​​​ការិយាល័យ​​​បោះឆ្នោត​​​​​​ ដោយ​​​​ម្រាម​ដៃ​​​មាន​​​​ប្រឡាក់​ទឹក​ខ្មៅ​។ លោក​តា កាត់ អុំ ទៅ​​​បោះ​ឆ្នោត​មិន​​​ដែល​​​​​​ខាន​​​ទេ​​​ ដោយ​​​​លោកតា​​​គាំទ្រ​គណបក្ស​ ប្រជា​ជន​កម្ពុជា​ ដែល​​​​អះអាង​ថា មាន​សមាជិក​ដល់ទៅ​​​​៥,៧​លាន​នាក់​ ក្នុង​​​ការ​​​​បោះ​ឆ្នោត​​​រាល់​​​លើក​​​​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​។ ប៉ុន្តែ​​​ក្នុងការ​​​បោះឆ្នោត​​​ឆ្នាំ​នេះ​​​​ លោកតា​​​បាន​​​ប្តូរ​​​ចិត្ត​​​ហើយ​​​​​​ ​។ លោក​តា​បាន​មាន​ប្រសាសន៍​ថា “ពេល​នេះ​ខ្ញុំ​ប្ដូរ​ចិត្ត​​​​ហើយ​ ព្រោះ​ខ្ញុំ​ត្រូវ​ការ​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​ប្ដូរ​ខ្លះ​​។​​​ នេះ​​​​​​​បើ​​​តាម​​​គំនិត​​​របស់​​​ខ្ញុំ​” ដោយ​​​លោក​តា​​បាន​បដិសេធ​មិន​បញ្ចេញ​​​ឈ្មោះ​គណបក្ស​ដែល​លោកតា​បាន​​​បោះ​​ ​ឆ្នោត​​​​​​ឲ្យ​​​នោះ​ទេ​។លោក​តា​ កាត់​ អុំ ស្ថិត​​​នៅ​​​​ក្នុង​ចំណោម​ប្រជា​ជន​ដ៏​ច្រើន​​​​លើសលុប​​​​ដែល​បាន​គាំទ្រ​ គណបក្សប្រជាជន​​​កម្ពុជា​​​​ជា​សាធារណៈ​អស់​​​រយៈពេល​​​ជា​​​យូរ​មក​​ហើយ​​​ ​ ប៉ុន្តែ​​​​​​ដែល​​​បាន​​​ប្តូរ​​​ចិត្ត​​​​បោះ​ឆ្នោត​ឲ្យ​​គណបក្ស​មួយ​ ផ្សេង​​​ទៀត​​​វិញ​​​​​​​ ជាហេតុ​​​​ធ្វើ​ឲ្យ​អាសនៈ​​​សភា​​​របស់​​​គណបក្ស​ប្រជា​ជន​កម្ពុជា ​​​​ធ្លាក់ចុះ​​​ពី​​​​៩០​មក​ត្រឹម​៦៨​អាសនៈ​​​​វិញ​​​។ កាល​ពី​ថ្ងៃ​អាទិត្យ​ គណបក្ស​ប្រជា​ជន​កម្ពុជា​អះអាង​ថា ខ្លួន​ទទួល​បាន​សន្លឹក​ឆ្នោត​ចំនួន​៣,២​លាន​ ​​​ជាហេតុ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​សួរ​​​អំពី​​​សន្លឹក​ឆ្នោត​​​​ ទាំង​​​២,៥​លាន​​​​ផ្សេង​​​ទៀត​​​​ដែល​ខ្លួន​មិន​បាន​ទទួល​ពី​សមាជិក​បក្ស​ របស់​ខ្លួន​។ គណបក្ស​ប្រជាជន​កម្ពុជា​​​​បាន​​​ធ្វើ​​​យុទ្ធនា​​​ការយ៉ាង​​​គគ្រឹកគគ្រេង​ ​​​​​​​​ពេញ​​​​រយៈ​ពេល​​៣០​ថ្ងៃ​ ដោយ​​​មាន​​​ការ​​​ចូលរួម​​​ពី​​​​មនុស្ស​រាប់​លាន​​​នាក់​នៅ​ទូទាំង​ប្រទេស ​ដែល​​​​​​ម្នាក់ៗ​​​សុទ្ធតែ​​​​​​​​​ពាក់​អាវ​​​​និង​មួក​​​​មាន​​​បិទ​​​ រូប​​​សញ្ញា​​​គណបក្ស​​​​ប្រជាជន​​​។​​​ ...

http://www.cambodiadailykhmer.com/news/3590/

មាន​​​ភ័ស្តុតាង​​​តិច​​​តួច​​​សម្រាប់​​​ការ​​​បញ្ជាក់​​​ថា ទឹក​​​ថ្នាំ​​​ជ្រលក់​​​ម្រាម​​​ដៃ​​​ពេល​​​បោះ​​​ឆ្នោត​​​ អាច​​​លាង​​​ជ្រះ​​​

រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​ ​អាទិត្យ​​​ ​​ ប្រជា​​​ជនដែល​​​បាន​​​បោះ​​​ឆ្នោតរួច​​​ហើយ​​​​​​ នៅ​​​មាន​​​​​​ទឹក​​​ថ្នាំ​​​ពណ៌​​​ស្វាយ​​​​​​ជាប់​​​ម្រាម​​​ដៃ​​​នៅឡើយ​​ ​ទេ​​​។ ទឹក​​​ថ្នាំ​​​លាង​​​មិន​​​ជ្រះ​​​នេះ​​​ ត្រូវ​​​បាន​​​ប្រើ​​​ដើម្បី​​​ធានា​​​ថា ពល​​​រដ្ឋ​​​មិន​​​អាច​​​​​​បោះ​​​ឆ្នោត​​​​​​បាន​​​លើស​​​ពី​​​មួយ​​​ដង​​​ ។ លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​​​​គណៈ​​​កម្មា​​​ធិការ​​​​​​ដើម្បី​​​ការ​​​បោះ​​​ ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​​​​នៅ​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា ខុមហ្វ្រែល ​​​បាន​​​ឲ្យ​​​ដឹង​​​ថា បើ​​​ទោះបី​​​​​​ជា​​​ខុម​​ហ្វ្រែល​បាន​​​ព្រមាន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ សុក្រ​​​ថា ទឹក​​​ថ្នាំ​​​នេះ គឺ​​​​​​អាច​​​លាង​​​ជ្រះ​​​បាន​​​យ៉ាង​​​ងាយ​​​ស្រួល​​​ក៏ដោយ​​​ ក៏​​​នៅ​​​តែ​​​ពុំ​​​ឃើញ​​​មាន​​​ពាក្យ​​​បណ្ដឹង​​​អំពី​​​​​​ករណី​​​​​​ មាន​​​អ្នក​​​​​​​​ព្យាយាម​​​​​​បោះ​​​ឆ្នោត​​​លើក​​​ទី​​​២​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ រឿង​​​មាន​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ពីរដង​​​ យើង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​ទេ​​​ ប៉ុន្តែ យើង​​​នៅ​​​តែ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​ ដោយ​​​​​​លោក​​​បាន​​​បន្ថែម​​​ថា ដោយ​​​សារ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​ ហៅ​​​កាត់​​​ថា គ.ជ.ប. បាន​​​បដិសេធ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ក្រុម​​​​​​សង្កេ​ត​​​ការ​ណ៍​​​​​ ឯករាជ្យ​​​ពិនិត្យ​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ក្រោយ​​​ការ​​​ បោះ​​​ឆ្នោតនៅ​​​​​​តាម​​​ការិយាល័យ​​​​​​​​​បោះ​​​ឆ្នោត​​​នានា​​​នោះ ការ​​​រក​​​ឃើញ​​​ “ អ្នក​​​បោះ​​​ឆ្នោត​​​ពីរ​​​ដង”  គឺ​​​ស្ទើរ​​​តែ​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​​​​។ ...

http://www.cambodiadailykhmer.com/latest/3588/

បក្ស​ប្រឆាំង​ទទួល​ពាក្យ​បណ្ដឹង​របស់​អ្នក​គាំទ្រ​ដែល​រក​ឈ្មោះ​មិន​ឃើញ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​​បោះ ​ឆ្នោត​នោះ​​​កាលពី​ម្សិលមិញ​ ​ត្រូវ​បាន​ផ្ដល់​វិធី​ថ្មី​មួយ​​ ដើម្បី​​​​ធ្វើ​ ពាក្យ​បណ្ដឹង​របស់​ពួក​គាត់​ជាផ្លូវ​ការ​ ដោយ​​គណបក្ស​នេះ​បាន​អញ្ជើញ​​ប្រជា​ពលរដ្ឋ​ទាំង​អស់​​មក​ជួប​ជុំ​គ្នា​នៅ​ ទីស្នាក់ការ​របស់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​ទួលគោក​ កាលពី​ព្រឹក​មិញ​នេះ ដើម្បី​​ចាប់​ផ្ដើម​​ធ្វើ​ពាក្យ​​បណ្ដឹង​បញ្ជូន​ទៅ​​គណៈ​គណៈកម្មាធិការ​ជាតិ ​រៀប​ចំ​ការ​បោះ​ឆ្នោត​។ លោក សុន ឆ័យ បេក្ខជនតំណាងរាស្ត្រ​​ជាន់​ខ្ពស់​​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ការ​ស៊ើប​អង្កេត​​បឋម​របស់​ខ្លួន​បាន​រក​ឃើញ​ថា អ្នក​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ​ចំនួន​២០០.០០០​នាក់​ត្រូវ​បាន​​​បដិសេធ​មិន​ឲ្យ​បោះ​ឆ្នោត​​​ កាល​​ពី​ថ្ងៃអាទិត្យ​ ដោយ​សារ​ពួកគាត់​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ ​ឆ្នោត​ ឬ​​​ឈ្មោះ​របស់​ពួក​គាត់​ត្រូវ​បាន​គេ​បោះ​​ជំនួស​រួច​ហើយ​។ លោក សុន ឆ័យ ដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​​អត់​ធ្មត់​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ ពី​ថ្ងៃ​អាទិត្យ​​ ហើយ​រង់​ចាំ​រហូត​ដល់​ចេញ​លទ្ធ​ផល​ផ្លូវ​ការណ៍​សិននោះ ​​​បាន​​​​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​​​ ការ​ជួបជុំ​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ក្នុង​ខណ្ឌ​ទួល​គោក​ អាច​​​ផ្ដល់​ឱកាស​ដល់​អ្នក​​មិន​សុខ​ចិត្ត​ឲ្យ​សម្តែង​ការ​មិន​សប្បាយ​​​​ ចិត្ត​របស់​ខ្លួន​។ លោក​ថ្លែង​បន្ត​ថា “ មាន​​ប្រជាពលរដ្ឋ​​មាន​កំហឹង​ជា​ច្រើន​​ដែល​មាន​ សិទ្ធិ​បោះ​ឆ្នោត​ ប៉ុន្តែ​​ត្រូវ​គេ​ដក​សិទ្ធិ​មិន​ឲ្យ​បោះ​ឆ្នោត​ ហើយ​​យើង​ត្រូវ​តែ​ផ្ដល់​ឱកាស​ឲ្យ​ពួកគាត់​លើក​ឡើង​អំ​ពី​កង្វល់​របស់​ខ្លួន ​”។    លោក​បា​មាន​ប្រសាសន៍​បន្ត​​ថា​ “ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែល​​យើង​​​​ត្រូវ​តែ​ប្រមូល​ភ័ស្តុតាង​ជា​ ផ្លូវ​ការ​​ហើយ​បញ្ចូលគ្នា​ជា​មួយ​​ភ័ស្តុតាង​​ពី​ភ្នាក់​ងារ​របស់​យើង​នៅ​ តាម​ការិយាល័យ​បោះ​ឆ្នោត​នានា ដើម្បី​​ដាក់​ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ ចំ​ការ​បោះ​ឆ្នោត”។ ...

http://www.cambodiadailykhmer.com/latest/3585/

Losses Point to Differences Between Public, Private CPP Support

At Chak Angre Krom Primary School in Phnom Penh’s Meanchey district on Sunday, 82-year-old Kat Om slowly made his way out of one of the classrooms, his forefinger darkened with ink. Mr. Om is a seasoned voter, having thrown his support behind the ruling CPP—which claims ...

The Cambodia Daily
http://www.cambodiadaily.com/elections/losses-point-to-differences-between-public-private-cpp%E2%80%88support-37659/

លទ្ធផល​​​ផ្លូវ​​​ការ​​​ចុង​​​ក្រោយ​​​នៃ​​​ការ​​​បោះឆ្នោត​​​នឹង​​​ត្រូវ​​​ចេញ​​​ផ្សាយ​​​នៅ​​​ពីរ​​​សប្ដាហ៍​​​ក្រោយ​​​​​​

លោក​​​ ទេព នីថា អគ្គលេខាធិការ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះឆ្នោត​​​​​​ហៅ ​​​កាត់​​​ថា គ.ជ.ប.  បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លទ្ធផល​​​ចុង​​​ក្រោយ​​​​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​កាលពី​​​ ថ្ងៃ​​​អាទិត្យ​​​ នឹង​​​ត្រូវ​​​ប្រកាស​​​នៅ​​​ពាក់​​​កណ្ដាល​​​​​​ខែ​​​សីហា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ថ្ងៃ​​​ដែល​​​​​​អាច​​​នឹង​​​ចេញ​​​លទ្ធផល​​​ចុង​​​ក្រោយបំផុត​​​​​​ ប្រហែល​​​ជា​​​នៅ​​​ដើម​​​ខែ​​​កញ្ញា​​​។ លោក​​​បាន​​​បន្ថែម​​​ថា ល្បឿន​​​នៃ​​​ការ​​​ប្រកាស​​​​​​លទ្ធ​​​ផល​​​គឺ​​​អាស្រ័យ​​​លើ​​​ថា​​​ តើ​​​គ.ជ.ប. និង​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​កម្ពុជា​​​នឹង​​​​​​ទទួល​​​​​​បាន​​​ ពាក្យ​​​បណ្ដឹង​​​ច្រើន​​​ប៉ុណ្ណា​​​​​​ពាក់​​​​​​ព័ន្ធ​​​នឹង​​​ភាព​​​មិន​ ​​ប្រក្រតី​​​។ ...

http://www.cambodiadailykhmer.com/news/3510/

រាជ​​​ធានី​​​ភ្នំពេញ​​​មាន​​សភាព​​​ស្ងប់ស្ងាត់​​​ពេល​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ធ្វើ​​​ដំណើរ​​​ត្រឡប់​​​ពី​​​ខេត្ត​​​មក​​​វិញ

ពេល​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​បង្ហាញ​​​ថា ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​​​បាត់​​​បង់​​​សន្លឹក​​​ឆ្នោត​ ​​យ៉ាង​​​ច្រើន​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ ​​​ហាង​​​និង​​​ផ្សារ​​​នានា​​​​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​ ​នៅ​​​បិទ​​​នៅ​​​ឡើយ​​​ ប៉ុន្តែ​​​​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​បាន​​​លើក​​​ឡើង​​​ថា ភាព​​​ស្ងប់​​​ស្ងាត់​​​នេះ​​​មិន​​​មែន​​​ដោយ​​​សារ​​​តែ​​​ប្រជា​​​ពល​​​ រដ្ឋ​​​​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​អំពី​​​ចលាចល​​​នៅ​​​ក្នុង​​​រាជ​​​ ធានី​​​​​​ភ្នំពេញ​​​​​​នោះ​​​ទេ។ នៅ​​​ពេល​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​បិទ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​ ​​ អ្នក​​​រស់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​មួយ​​​ចំនួន​​​បាន​​​ តម្រង់​​​ជួរ​​​គ្នា​​​​​​ចាំ​​​ដក​​​លុយ​​​ចេញ​​​​​​ពី​​​ម៉ាស៊ីន​​​ អេធីអឹម​​​ (ATMS) រីឯ​​​អ្នក​​​បើក​​​បរ​​​វិញ​​​បាន​​​នាំ​​​គ្នា​​​ទៅ​​​ស្ថានីយប្រេង​​​ ឥន្ធនៈ​​​ដើម្បី​​​​​​ចាក់​​​សាំង​​​រថយន្ត​​​របស់​​​ខ្លួន​​​ ខណៈ​​​អំពើ​​​ហិង្សា​​​​​​បាន​​​ផ្ទុះ​​​ឡើង​​​​​​រវាង​​​ប្រជា​​​ពល​​​រដ្ឋ ​​​មាន​​​កំហឹង​​​​​​មួយ​​​ក្រុម​​​ និង​​​មន្ត្រី​​​នគរបាល​​​នៅភាគ​​​ខាង​​​ត្បូង​​​រាជ​​​ធានី​​​។ លោក​​​ កើត​​​ ឆែ នាយ​​​ខុទ្ទកាល័យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​លើក​​​ឡើង​​​ថា “ ខ្ញុំ​​​ក៏​​​ទទួល​​​បាន​​​ព័ត៌មាន​​​អំពី​​​​​ការ​​​បិទហាង​​​ និង​​​ផ្សារ​​​នេះ​​​ដែរ​​​​​​។ ប៉ុន្តែ​​​វា​​​មិន​​​មែន​​​ដោយ​​​សារ​​​តែ​​​ប្រជា​​​​​​ពល​​​រដ្ឋ​​​ភ័យ​​ ​ខ្លាច​​​នោះ​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​​​​ដែល​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​មិន​​​ទាន់​​​វិល​​​ ត្រឡប់​​​ពី​​​ស្រុក​​​កំណើត​​​របស់​​​ខ្លួនវិញ​​​ទេ​​​”​​​។ លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទី​​​ស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា រាជ​​​ធានី​​​ភ្នំពេញ​​​មាន​​​សភា​​​ព​​​ស្ងប់​​​ស្ងាត់​​​​​​ដោយ​​​សារ​​​ តែ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​​​​បាន​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​ តាម​​​បណ្ដាខេត្ត​​​​​​។ ...

http://www.cambodiadailykhmer.com/latest/3517/

ក្រុមអ្នក​សង្កេតការណ៍​អន្តរ​ជាតិ​​ប្រកាស​ថា ការ​បោះ​ឆ្នោត​ជាតិប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌

អ្នក​សង្កេតការណ៍​អន្តរ​ជាតិ​២៩១​នាក់ ដែល​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ ការ​បោះ​ឆ្នោត​ បាន​អញ្ជើញ​ឲ្យ​មក​ត្រួត​ពិនិត្យ​សកម្ម​ភាព​បោះ​ឆ្នោត​កាលពី ​ថ្ងៃ​អាទិត្យ បាន​ប្រកាស​ថា ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​នេះ​បាន​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ទោះ​បីជា​មាន​ការ​​ចោទ​ប្រកាន់​ថា  ភាព​មិន​ប្រក្រតី​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក៏​ដោយ។ ទោះ​បី​ជា​គណ​បក្ស​សង្គ្រោះ​ជាតិទទួល​បាន​សំឡេង​គាំ​ទ្រ​ច្រើនគួរ​ឲ្យ​ កត់​សម្គាល់ ពោល​គឺ​ទទួល​បាន​៥៥​អាសនៈ​ក្នុង​ចំណោម​១២៣​អាសនៈ​នៅ​រដ្ឋ​ សភាក៏ដោយ​ ក៏គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ ដែល​ជា​សំឡេង​ភាគ ​ច្រើន​ដែរ។ ក្រុម​អ្នក​សង្កេត​ការណ៍​ដែល​តាម​សេចក្តី​រាយ​ការណ៍​ថា ទទួល​ បាន​ការ​រ៉ាប់​រង​លើ​ការ​ចំណាយ​ផ្សេងៗ​ពី​គណ​​បក្សកាន់​អំណាច​នោះ បាន​លើក​​ ឡើង​ថា ​គណ​បក្ស​ទាំង​អស់​គួរ​តែ​គោរព​ និង​ទទួល​យក​​សំឡេង​ភាគ​ច្រើន​នេះ​។ សេចក្តី​ថ្លែង​ការណ៍​រួម​របស់​សន្និសីទ្ធ​អន្តរ​ជាតិ​ស្តី​ពី​គណ​បក្ស​ នយោ​បាយ​អាស៊ី​ (ICCAP) និង​អង្គការ​ទស្សននយោ​បាយ​អ្នក​ប្រជា​ធិប​តេយ្យ​​​អាស៊ី​ប៉ាស៊ីហ្វិក​ អន្តរជាតិ​ (CAPDI) មាន​ខ្លឹម​សារ​ថា“​ យើង​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​នៅ​ក្នុង​​ប្រទេស​កម្ពុជា ​ទទួល​បាន​ជោគ​ជ័យ​ ដែល​កើត​ចេញ​ពី​ឆន្ទៈ​ដ៏​រឹង​មាំ និង​ជា​ជ័យជម្នះ​របស់​ ប្រជា​ជន​កម្ពុជា​នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​អនាគតកាន់​តែ​ប្រសើរ​ ​ដោយ​ ផ្អែក​លើ​ភាព​ឧដុង្គ​ឧត្តម និង​ខ្ពង់​ខ្ពស់​នៃ​ការ​បោះ​ឆ្នោត​”។ យោង​តាម​អីុម៉េល​របស់​លោក ជុង អីុយុង (Chung Euiyong) អគ្គ​លេខា​ធិការ​អង្គការ​ ICAPP ដែល​បាន​ផ្ញើ​ចេញ​កាល​ពី​ខែ​មុន​ បាន​ បង្ហាញ​ថា ក្រុម​អ្នក​សង្កេត​ការណ៍​ដែល​បាន​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ នេះ ​ទទួល​បានការ​រ៉ាប់​រង​​ផ្នែក​ចំណាយ​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​៕ ...

http://www.cambodiadailykhmer.com/latest/3520/

Independent Monitors Say Election Beset With Irregularities

Election monitors said Monday that irregularities at polling stations during Sunday’s vote were widespread, and preliminary results released by the government do not necessarily reflect the true will of the electorate. At a press conference in Phnom Penh, Transparency International (T.I.) executive director Preap Kol said ...

The Cambodia Daily
http://www.cambodiadaily.com/elections/independent-monitors-say-election-beset-with-irregularities-37391/

ប្រព័ន្ធ​បោះ​ឆ្នោត​ផ្តល់​​ផល​ប្រយោជន៍​ដល់​​គណបក្ស​ដែល​​​មាន​​​សំឡេង​​​គាំទ្រ​​​​​​ច្រើន​​​ជាងគេ​​​បំផុត

នៅ​ពេល​លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​បាន​ផ្សព្វ​ ផ្សាយ​លទ្ធផល​បឋម​នៃការ​បោះឆ្នោត​ជាតិ​នៅ​តាម​ទំព័រ​​​ហ្វេសប៊ុក​ របស់​លោក​ កាល​ពីយប់​ថ្ងៃអាទិត្យ​ តួលេខ​នោះ​បង្ហាញ​ថា  អាសនៈ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជាបាន​​​​ធ្លាក់​ចុះ​១៧,៧ភាគរយ  ​ពី​ចំនួន​​​៩០​អាសនៈ​មក​នៅ​ត្រឹមតែ​​​​៦៨​អាសនៈនៅ​ក្នុង​រដ្ឋ​សភា​ ដែល​មាន ​១២៣​អាសនៈ​។ ទោះ​ជាយ៉ាង​ណា​  លទ្ធផល​លម្អិត​ថែម​ទៀត​​ដែល​ចេញ​នៅ​យប់​ជ្រៅ​ថ្ងៃ​ អាទិត្យ​ដែរ​នោះ​បង្ហាញ​ពី​ចំនួន​ខុស​គ្នា​បន្តិច​បន្តួច​ដោយ​សំឡេង​ឆ្នោ​ត​ របស់​គណបក្ស​កាន់​អំណាច​ធ្លាក់​ចុះ​ពី ៥៨,១​​ភាគ​រយ​នៃ​សន្លឹក​ឆ្នោត​ទាំង​ អស់​មក​នៅ​ត្រឹម​ ៤៩,២ភាគរយ​វិញ​ គឺធ្លាក់​ចុះ​ ៨,៩ភាគ​រយ​ទៀត​។ ភាព​ខុស​គ្នា​រវាង​តួលេខ​ទាំង​ពីរនេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ អាសនៈ​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​ និង​បង្ហាញ​ពី​រូប​មន្ត​សម្រាប់​គណនា​ អាសនៈ​របស់​គណបក្ស​នយោបាយ​។ រូបមន្ត​ ជេសហ្វើសុន​(Jefferson)​ ដែល​គេ​បានយក​មក​ប្រើ​​ស្ងាត់​ៗ​នៅ​មុន​ ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ និង​ត្រូវ​បាន​ផ្សព្វ​​​ផ្សាយ​​​​តែ​បន្ទាប់​ ពីការ​បោះ​ឆ្នោត​នៅ​ឆ្នាំនោះ ផ្តល់​​គុណ​សម្បត្តិ​​ដល់​គណបក្ស​ដែល​ទទួល​បាន ​សំឡេងឆ្នោត​​ច្រើន​ជាងគេ​នៅ​ក្នុង​មណ្ឌល​​​​ណាមួយ។ ...

http://www.cambodiadailykhmer.com/latest/3499/

ឱកាស​សម្រាប់​បេក្ខជន​តំណាង​រាស្ត្រ​​​​​របស់​​​គណ​​​បក្ស​ប្រជា​ជន​រលាយ​បាត់​ក្រោយ​ការ​បោះឆ្នោត​

ដោយ​សារ​លទ្ធផល​បឋម​​​​នៃ​​​ការ​​​បោះ ឆ្នោត​​​​​​ជាតិ​​​បង្ហាញ​ថា​​​ ​​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​​នឹង​​បាត់ ​បង់​​​អាសនៈ​​​សភា​យ៉ាង​តិច​២២​​នោះ​ ផែន​ការ​របស់​​​គណបក្ស​​​​កំពុង​​​ កាន់​​​អំណាច​​​នេះ​​​​​​ក្នុងការ​​​ដាក់​បញ្ចូល​សមាជិក​សភា​​​ជំនាន់​ថ្មី​  ដែល​​​សុទ្ធតែ​​​ជា​​​កូន​ៗ​របស់ថ្នាក់​​​ដឹកនាំ​​​បក្ស​​​​ កំពុង​​​ស្ថិត​នៅ​ក្នុង​ក្តី​​​មន្ទិល​​​​។ កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ សុខ អាន និង​​លោក​​​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ  សុទ្ធ​​​តែ​​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​លេខ​រៀង​ក្រោម​​​គេ​​​ពេក​​​មិន​អាច ​​​​ទទួល​បាន​អាសនៈ​​ដោយ​ស្វ័យ​ប្រវត្តិ​​​​ទេ​​​ ប្រសិន​បើ​លទ្ធផល​​​បឋម​​​នៃ​​​​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​​គឺ​​​ ជា​​​លទ្ធផល​​​ត្រឹមត្រូវ​​​នោះ​​​​​។ ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឱកាស​កែ​ប្រែ​បញ្ជី​ឈ្មោះ​​​បេក្ខជន​​​ តំណាង​​​រាស្ត្រ​​​​របស់​ខ្លួន​ក៏ពិតមែន​​​​ ប៉ុន្តែ​​​​​​អាសនៈ​ទាំង​​​​៦៨ ​ដែល​គណបក្ស​​​នេះ​​ព្យាករ​​​ថា​​​ នឹង​​​ទទួល​​​បាន​​​ពី​​​ការ​​​បោះឆ្នោត ​​​​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​គឺ​​​មិន​​​គ្រប់​គ្រាន់​​​សម្រាប់​​​សមាជិក​ សភា​​​បច្ចុប្បន្ន​​​របស់​​​​គណបក្ស​​​​​​នេះ​​​ទាំង​​​​៩០​រូប​​​​ទេ​​​។ លោក ហ៊ុន ម៉ានី ដែល​​​ត្រូវ​ជា​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន និង​​​ជា​​​មេ​ដឹក​នាំ​​ចលនា​យុវជន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​គឺ​ជា​ បេក្ខជន​​​​​​​​តំណាង​​​រាស្ត្រ​​​មណ្ឌល​កំពង់​ស្ពឺ​ ប៉ុន្តែ​​​ លោក​​​ស្ថិត​នៅ​លេខ​រៀង​ទី​៤​ឯ​ណោះ​​​​​​​​លើ​បញ្ជី​​​​​​​​​ ឈ្មោះ​​​​​​បេក្ខជន​​​របស់​​​​គណបក្ស​​​​នេះ​​​សម្រាប់​​​​មណ្ឌល​​​​នេះ​។  ចំនួន​អាសនៈ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រចាំ​មណ្ឌល​កំពង់​ស្ពឺ​​​ បាន​ ធ្លាក់​​​ចុះ​ពី​ប្រាំ​អាសនៈ​ក្នុង​ឆ្នាំ​២០០៨​មក​ត្រឹម​​​បី​អាសនៈ​​​ក្រោយ ​​​ការ​​​បោះឆ្នោត​​​​កាល​​ពី​ថ្ងៃ​អាទិត្យ​ នេះ​បើ​យោង​តាម​លទ្ធផល​​បឋម​របស់​គណបក្ស​​​នេះ​​​ផ្ទាល់​​​​ មាន​ន័យ​ថា លោក ហ៊ុន​ ម៉ានី មិន​​​អាច​​​​ទទួលបាន​​​អាសនៈ​​​​​សភា​ដោយ​​​​ស្វ័យ​ប្រវត្តិ​​​​​ឡើយ​​​។ ...

http://www.cambodiadailykhmer.com/latest/3497/

ស្ថានទូត​នានា​​ចេញ​សេចក្ដី​ថ្លែង​​ការណ៍​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ចប់

បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​ សេចក្ដី​ថ្លែងការណ៍​​មួយ​កាល​ពី​យប់​ថ្ងៃអាទិត្យ​ អប​អរ​សាទរ​ប្រជា​​ពល​ រដ្ឋ​កម្ពុជា​ចំពោះ​​ការ​បោះ​ឆ្នោត​​ដោយ​សន្តិ​វិធី​ ប៉ុន្តែ​បាន​ព្រមាន​ ពលរដ្ឋ​របស់​ខ្លួន​ថា នឹង​អាច​​មាន​ភាព​ចលាចល​កើត​ឡើង​នោះ​ កាល​ពី​ម្សិល​​មិញ​ស្ថាន​កុងស៊ុល​ផ្សេង​ៗ​ទៀត​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ ការណ៍​ដូច​គ្នា​នេះ​ផង​ដែរ។ ស្ថាន​ទូត​បារាំង​បាន​អប​អរសាទរ​ប្រទេស​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​នេះ ​ ប៉ុន្តែ បាន​ណែនាំ​​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ជៀសវាង​ការ​ដង្ហែក្បួន​​នយោបាយ​ណាមួយ​។ ...

http://www.cambodiadailykhmer.com/latest/3524/

CPP Says Hun Sen Remains in Role as Prime Minister

Amid swirling rumors that Prime Minister Hun Sen had left the country after his Cambodian People’s Party (CPP) suffered a large loss of National Assembly seats in Sunday’s election, the CPP released a statement Tuesday insisting he was still in Cambodia and on the job. “Recently ...

The Cambodia Daily
http://www.cambodiadaily.com/elections/cpp-says-hun-sen-remains-in-role-as-prime-minister-37408/

NEC Says Final Election Results Will Be Released in Two Weeks

The final results of Sunday’s national election will not be announced until mid-August, the secretary-general of the National Election Com­mittee (NEC) said Monday. The latest possible release date would be early September, Tep Nytha said, adding that the speed with which they were announced depended on ...

The Cambodia Daily
http://www.cambodiadaily.com/elections/nec-says-final-election-results-will-be-released-in-two-weeks-37399/

Opposition Party Rejects Election Results, Wants Investigation

The Cambodia National Rescue Party (CNRP) on Monday rejected the results of the national election, calling for a joint committee to be established to investigate what the opposition party said were vast irregularities in Sunday’s polls. “The Cambodia National Rescue Party demands for the establishment ...

http://www.cambodiadaily.com/elections/opposition-party-rejects-election-results-calls-for-investigation-37261/

CPP Wins, but Suffers Loss in Parliamentary Majority

Prime Minister Hun Sen’s Cambodian People’s Party (CPP) claimed victory in Sunday’s national election, but saw its majority severely diminished, ceding 22 National Assembly seats to the opposition Cambodia National Rescue Party (CNRP), the party’s first major setback since the U.N.-backed election in 1993. According to ...

http://www.cambodiadaily.com/elections/cpp-wins-but-suffers-loss-in-parliamentary-majority-37210/

លោក​​​ កឹម​​​ សុខា​​​៖​​​ គណបក្ស​​​ប្រឆាំង​​​នឹង​​​មិន​​​ទទួល​​​ស្គាល់​​​លទ្ធផល​​​អ្វី​​​ផ្សេង​​​ក្រៅពី​​​ជ័យ​​​ជម្នះ​​​ទេ​​​​​​

ក្រុ​ង​​កំ​​ពង់​ចាម​-​ លោក កឹម ​​សុ​ខា ​​អ​នុប្រធា​ន​​​គ​ណ​បក្ស​​សង្គ្រោះ​ជាតិ​ បា​ន​មា​ន​ប្រ​​សា​សន៍​​​ថា ​​គណ​បក្ស​​ប្រ​ឆាំ​ង​​នឹ​ង​​​​​មិន​​​ទទួលស្គាល់​​​​​​លទ្ធ​​​ផល​​​អ្វី​​​ផ្សេង​​​ក្រៅពី​​​ជ័យ​​​ជម្នះ​​​ទេ​​​ ​បន្ទាប់​​ពី​​​លោក​​​​បាន​​​​បោះ​ឆ្នោត​ក្នុ​ង​កា​រ​​បោះ​​ឆ្នោ​ត​​ជ្រើស​តាំ​ង​​​​​​តំ​ណា​ង​រាស្ត្រ​​​​នៅ​ក្នុ​ង​​ខេត្ត​​នេះ​កាល​​ពី​​ម្សិល​មិញ ​ដោ​យ​​​លោក​​​បាន​​​លើកឡើងពី​​​បញ្ហា​​​​ពាក់​​​ព័ន្ធ​​​​​នឹង​ទឹក​ថ្នាំ​​លប់​មិន​ជ្រះ​​​​ និង​បញ្ជី​​​​​ឈ្មោះ​​​​​​បោះ​ឆ្នោ​ត​ផ្លូវ​កា​រ​។ ​បន្ទាប់​​​ពី​​​​បាន​​​បោះឆ្នោត​​​​​​នៅក្នុង​​​សាលា​​បឋម​​​សិក្សា​ទក្សិណ និ​ងបាន​​​​លើក​​​ចង្អុល​ដៃ​ប្រឡាក់​​​​​ទឹ​ក​​ថ្នាំ​​​ពណ៌​ស្វាយ​​​​​នៅ​ចំ​ពោះ​​មុខ​​អ្នក​យ​ក​ព័ត៌មា​ន​មួយ​ក្រុម​​ដែល​​កំ​ពុ​ង​​​រង់ចាំ​​​យ៉ាង​​​អន្ទះសា​​​រួច​​​​ លោក កឹម សុខា ​​បា​ន​​​លើកឡើង​​​ថា​ ទឹក​ក្រូច​ឆ្មា​​​រធម្ម​តា​ក៏​​​អាច​ប្រើ​​ដើម្បី​លុប​​​​ទឹក​ថ្នាំ​​​​នេះ​​​ជ្រះ​​​ដែរ។ លោក​បា​នមាន​​ប្រ​សាស​ន៍​ថា  “​​​ យើង​​​បាន​​​​​​​​រ​ក​ឃើញ​​ថា ​​ពួក​គេ​ប្រើ​​ទឹក​​ថ្នាំ​មិន​ល្អ​​ទេ​​​​​​លើក​​​នេះ​។ ខ្ញុំ​​គិត​ថា ​កា​រ​​បោះ​ឆ្នោត​​​លើក​​​នេះ​​​​​​គឺ​​​យ៉ាប់​​​ជាង​​​មុន​​​ទៅទៀត​​​ ​​​ព្រោះ​​​ពួ​ក​គេ​ប្រើ​​​ទឹក​ថ្នាំ​​​​​​​ដែល​​​មាន​​​គុ​ណ​​ភាព​អន់​។ ប្រ​សិ​ន​​បើ​គណ​​បក្ស​​សង្គ្រោះ​​​ជាតិ​​ចាញ់​​កា​រ​​បោះ​ឆ្នោ​ត​នេះ យើង​នឹង​មិន​ទទួល​ស្គាល់​​លទ្ធ​ផលឡើយ​​​ ​ហើយ​​​​​យើង​នឹ​ង​​ស្នើ​​​​​ឲ្យ​​​សហ​​​គ​មន៍​អន្តរជាតិ​​ជួ​យ​ធ្វើ​​អន្តរា​គមន៍​”​​​ និ​ងកុំ​​​​​​ឲ្យ​​​ទទួល​ស្គាល់​​លទ្ធ​ផល​​​នៃ​​​កា​រ​បោះឆ្នោត​​​នេះ​​​ដែរ។ កា​ល​​ពី​ថ្ងៃសៅ​រ៍​ ​​​  គណៈកម្មាធិការ​​​ដើម្បី​​​ការ​​​​​​បោះឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​​​ ហៅកាត់​​​ថា​​​ ខុមហ្វ្រែល​​​ បាន​​​ប្រកាស​​​ថា​​​ លទ្ធផល​​​នៃ​​​ការ​​​​​​ពិសោធន៍​​​របស់​​​ខ្លួន​​​បង្ហាញ​​​ថា​​​ ទឹក​​​ថ្នាំ​​​នេះ​​​អាច​​​លុប​​​ជ្រះ​​​ទាំងស្រុង​​​ដោយ​​​ប្រើ​​​សម្ភារ​​​ប្រើ​​​ប្រាស់​​​​ក្នុង​​​ផ្ទះ​​​ធម្មតា​​​ ប៉ុន្តែ​​​ មិន​​​​​​បញ្ជាក់​​​ថា ​​​តើ​​​សម្ភារ​​​ប្រើប្រាស់​​​ធម្មតា​​​នេះ​​​មាន​​​អ្វី​​​ខ្លះ​​​​​​នោះ​​​ទេ​​​​​​។ ជាមួយ​​​នឹង​​​ចំនួន​​​អាសនៈ​​​សភា​​​ដល់ទៅ​​​១៨​​​ក្នុង​​​ចំណោម​​​១២៣​​​អាសនៈ ដែល​​​ជា​​​ចំនួន​​​ច្រើន​​​បំផុត​​​បើ​​​ធៀប​​​នឹង​​​រាជធានី​​​និង​​​ខេត្ត​​​ដទៃ​​​ទៀត​​​  ខេត្ត​​​កំពង់​​​ចាម​​​គឺ​​​ជា​​​មណ្ឌល​​​សំខាន់​​​បំផុត​​​ក្នុង​​​ការ​​​បោះឆ្នោត​​​នេះ​​​។​​​​​​​​​​​​​​​ គ​ណ​បក្ស​ប្រជាជន​កម្ពុជា​​​ក៏​​​បាន​​​ចាក់​​​​​​ឫស​​​យ៉ាង​​​ជ្រៅនៅ​​ទី​នេះ​​​​ផងដែរ​​​។ លោកនា​យក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មា​ន​កំ​ណើត​នៅ​​ក្នុ​ង​ខេត្ត​​នេះ​។​​បងប្រុស​បង្កើត​​របស់​លោក គឺ​លោក ហ៊ុន ណេង​​​​ ​ដែល​​​ជា​​​បេក្ខជ​ន​​តំណាង​​​រាស្ត្រ​​​របស់​​គ​ណ​បក្ស​ប្រ​​ជា​​​ជ​ន​កម្ពុជា​​ប្រចាំ​​​​​​មណ្ឌល​​​​នេះ គឺ​​​​​​ជា​​​អតី​ត​​​អភិ​បាល​​ខេត្ត​​​​នេះ​​​។ លោក ហេង​ ...

Aun Pheap and Zsombor Peter
http://www.cambodiadailykhmer.com/latest/3415/

Ethnic-Vietnamese Cambodians Prevented From Voting in Kandal

SA’ANG DISTRICT, Kandal province – Liv Yang Bin, 66, has voted four times, but on Sunday he could not make it a fifth. Three times on Sunday, Mr. Yang Bin went to his local polling station at a school here in Kandal province, but each time ...

Denise Hruby and Mech Dara
http://www.cambodiadaily.com/elections/ethnic-vietnamese-cambodians-prevented-from-voting-in-kandal-37225/

គណបក្ស​ប្រជា​ជន​កម្ពុជា​​ប្រកាស​ពី​​ជ័យ​ជម្នះ​​​នៃ​ការ​បោះ​ឆ្នោត​​ជា​មុន​ដូច​​កាលពី​​​កន្លង​​​មក

បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារិទ្ធ បាន​ប្រកាស​ពី​ជ័យ​ជម្នះ​​​នៃ​ការ​​បោះ​ឆ្នោត​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​កាន់​អំណាច កាលពី​យប់​មិញ​រួច​មក​​​​​​ គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដោយ​លើក​ឡើង​ថា​ ខ្លួន​នៅ​រង​់ចាំ​លទ្ធ​ផល​ជា​ផ្លូវ​ការពី​គណៈ​​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​សិន។ ប៉ុន្តែ រឿង​មួ​យ​ដែល​មិន​​អាច​​ប្រកែក​បាន​​​នោះ​គឺ​នៅ​​ពេល​ណា​​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​​​ប្រកាស​​​លទ្ធផល​នៃ​ការ​បោះ​​​ឆ្នោត​​​​ជាតិ​ជា​មុន​​នោះ​ លទ្ធផល​ជា​ផ្លូវ​ការមិន​ខុស​គ្នា​​ប៉ុន្មាន​នោះ​ទេ។ បន្ទាប់​​ពី​ការ​បោះ​ឆ្នោត​ជាតិ​​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០០៨ លោក ខៀវ កាញារិទ្ធ​ បាន​​​​អះអាង​​តែ​ប៉ុន្មាន​ម៉ោង​​ក្រោយ​ពី​ការ​បិទ​ការិ​​​យា​​​ល័យ​​បោះ​ឆ្នោត​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​​កំពុង​កាន់​អំណាច​ បាន​​កើន​​អាសនៈ​​សភា​​​​​​​របស់​ខ្លួន​​ពី​​៧៣​អាសនៈ​ទៅ​៩១​អាសនៈ។ ការ​ព្យាករ​របស់​លោក​បាន​បង្ហាញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​​​បំ​​ប៉ោង​សំឡេង​​​បន្តិច​បន្តួចប៉ុណ្ណោះ ​​ហើយ​​នៅ​ពេល​លទ្ធផល​ជា​ផ្លូវ​ការ​ដែល​​ទទួល​បាន​ពី​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​គណបក្ស​នេះ​​ទទួល​បាន​​៩០​អាសនៈ​ក្នុង​ចំណោម​​អាសនៈ​១២៣​​នៅ​ក្នុង​សភា។ គណបក្ស​​ សម រង្ស៊ី ជា​គណបក្ស​ប្រ​ឆាំង​បាន​​ហៅ​ការ​​បោះ​ឆ្នោត​នេះ​​ថា​មាន​ការ​បំបែក​សន្លឹក​ឆ្នោត​ច្រើន​​ និង​ប៉ាន់​ប្រមាណ​​ដោយ​សុទិដ្ឋិនិយម​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​ សម រង្ស៊ី នីមួយ​ៗ​​ទទួលបាន “ ចាប់​ពី​៥០​ទៅ​៧០​អាសនៈ”។ កាលពី​ឆ្នាំ​២០០៣ ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​នី​តិ​កាល​ទី​៣​នៅ​ប្រទេស​កម្ពុជា​លោក កាញារិទ្ធ​ បាន​ធ្វើ​សេចក្ដី​ប្រកាស​ជាមុន​ម្ដង​​ទៀត​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​នោះ ដោយ​​​គណបក្ស​ប្រជាជន​របស់​លោក​ទទួល​បាន​​​​​៧៣​អាសនៈ​ ហើយ​គណបក្ស​ ហ្វ៊ុនស៊ិន​​​ប៉ិច ទទួល​បាន​២៦​អាសនៈ​និង​គណបក្ស​ សម រង្ស៊ី ​ទទួល​បាន​២៤​​អាសនៈ។ ...

Matt Blomberg
http://www.cambodiadailykhmer.com/latest/3407/

លោក ប៉ែន សុវណ្ណ ប្រជែង​ជាមួយ​លោក ហ៊ុន ម៉ានី ស្វែង​រក​អាសនៈ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​

ក្រុងច្បារមន,ខេត្ត​កំពង់​ស្ពឺ-លោក  ហ៊ុន ម៉ានី ជា​កូន​ប្រុស​ពៅរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មិន​ទាន់​នឹង​​​កើត​ផង​​ទេ​ នៅ​​ក្នុង​ឆ្នាំ​១៩៨១ ​នៅពេល​ លោក ប៉ែន សុវណ្ណ ដែ​ល​កាលនោះ​ជា​នាយ​ក​រដ្ឋ​មន្ត្រី​ត្រូវ​បាន​សម្ពន្ធ​មិត្ត​វៀត​ណាមរបស់​ខ្លួន ទម្លាក់​ចេញ​ពីតំណែង ​​​ហើយ​និរទេស​ទៅ​កាន់​ទី​​​ក្រុង​ហា​​​ណូយ​។ ជា​ងមួយ​ទសវត្សរ៍​ក្រោយ​មក លោក​ ប៉ែន​ សុវណ្ណ​ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ក្នុង​រដ្ឋ​ធានី​​​​នៃប្រទេស​វៀតណាម ដោយ​បន្ទោស​លោ​ក​​ ​​​ហ៊ុន សែន​ ថា ជា​អ្នក​​រារាំង​លោក​មិន​ឲ្យ​ចូល​រួម​​​​នយោបាយ​និង​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​។ ទោះ​ជាយ៉ាង​ណា​ កាលពីម្សិល​មិញ​ ខណៈ​​​ពេល​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ស្ពឺ​ចេញ​ទៅ​បោះ​ឆ្នោត​នោះ ឆាក​​​ជីវិត​​​របស់​លោក​ទាំង​​​ពីរ​ ដែល​តំណាង​ឲ្យ​រយៈពេល​ខុស​គ្នា​ច្រើន​នៃ​​​​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេ​ស​នេះស័ក្ដិសម​​​​ខ្លាំង​ណាស់​​ ខណៈ​ពេល​លោក ហ៊ុន ម៉ានី និង​​​លោក ប៉ែន សុវណ្ណ​ ប្រជែង​គ្នា​ក្នុង​នាម​​​ជា​បេក្ខជន​ឈរ​នៅ​លេខ​រៀង​ទី១​​តំណាង​ឲ្យ​គណបក្ស​រៀងៗ​ខ្លួន​​នៅ​ក្នុង​ខេត្ត​នេះ។ បន្ទាប់​ពី​ទៅ​​​ដល់​សាលាគរុកោសល្យ​​នៅ​ក្រុង​ច្បារមន​ ក្នុង​ខេត្ត​កំពង់​ស្ពឺនៅ​ម៉ោ​ង​៦និង​៤៥​នាទី​ព្រឹក​ថ្ងៃម្សិល​មិញ​ លោក​ ហ៊ុន ម៉ានី ត្រូវ​គេ​ផ្តល់​បង្កាន់ដៃ​លេខ​រៀង ​​ដើម្បី​ចូល​បោះឆ្នោត ដែល​បង្កាន់​ដៃ​នេះ ​មាន​សរសេរ​លេខ​ពណ៌​ខ្មៅ​ធំមួយ​​បញ្ជាក់​ថា លោក​ស្ថិត​​​នៅ​លេខ​រៀង​ទី​៧​។ ដោយ​រក្សា​​​សំឡេង​​​​ឆ្នោត​​​​របស់​​​លោក​​​ជា​​​សម្ងាត់​​​​ លោក ​ហ៊ុន ម៉ានី បាន​​​​ចូល​តម្រង់​ជួរ ហើយ​​អ្នក​នៅ​ក្បែរ​លោក​ហាក់​​​​ដូច​ជា​មិន​ចាប់​​​​អារម្មណ៍​ទេ​ មុន​ពេល​លោក​ចូល​ទៅ​បោះ​ឆ្នោត​។ បន្ទាប់​ពី​បោះ​ឆ្នោត​រួច​ លោក ហ៊ុន ម៉ានី បាន​បដិសេធ​​មិន​និយាយ​អំពី​​ការ​បោះ​ឆ្នោត​ដែល​លោក​ស្ទើរ​តែ​ជឿ​ជាក់ថា ឈ្នះ​នេះទេ​​​។ មុន​ពេល​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ធ្វើ​​អត្ថាធិប្បាយ​អំពី​ការគាប់​ជួន ...

Khy Sovuthy and Alex Willemyns
http://www.cambodiadailykhmer.com/latest/3411/

ប្រជាជន​នាំគ្នា​ទប់​ស្កាត់​ជន​ជាតិ​ភាគតិច​វៀ​ត​ណាម​មិន​ឲ្យ​ចូល​រួម​បោះ​ឆ្នោត​នៅ​ខេ​ត្ត​កណ្តាល​

ស្រុកស្អាង​, ខេត្ត​កណ្តាល-​លោក លីវ​ យ៉ាង​ប៊ីន ​(Liv Ya​ng Bin​) ​អាយុ​៦៦​ឆ្នាំ​ បា​ន​ចូលរួម​បោះ​ឆ្នោត​បួន​លើក​មក​ហើយ​ ក៏​ប៉ុន្តែ ​កាលពីម្សិល​មិញ​ លោក​មិន​អាច​ចូល​រួម​ជា​​​លើក​ទី៥ទេ​។ ​កាលពីម្សិល​មិញ​​នេះ​ លោក យ៉ាង​ប៊ីន បាន​ទៅកាន​់ការិយាល័យ​បោះ​ឆ្នោត​​​​បីលើក​ នៅ​ខេត្ត​កណ្តាល​ ក៏ប៉ុ​ន្តែ​  នៅ​ពេល​លោក​ទៅ​ដល់​ម្តង​ៗ​ លោក​បាន​ជួប​ប្រជាជន​មូលដ្ឋាន​ប្រហែល​៥​០០​នាក់​ ដែល​បាន​ស្រែក​​​​មិន​ឲ្យ​លោក​ចូល​រួម​បោះឆ្នោត​ ដោយ​ប្រើ​​​ពាក្យ​ពេជន៍​ប្រឆាំង​នឹ​ង​ជន​ជាតិ​វៀត​ណាម​។ ​លោក ​យ៉ាង​ប៊ីន បាន​និយាយថា  “​ខ្ញុំ​បា​ន​ទៅកាន់​​ការិយាល័យ​បោះ​ឆ្នោត​ ប៉ុន្តែ ពេ​ល​ទៅ​ដល់​ម​្តង​ៗ​ ប្រជាជន​បាន​ស្រែក​ថា ‘​មិន​អនុញ្ញាត​ឲ្យ​យួន​ចូល​បោះឆ្នោត​ទេ​’។ពួ​ក​គេ​បាន​រុញ​ខ្ញុំ​ចេញ ​ហើយ​ពួកគេ​មានគ្នា​ច្រើន​ណាស់​។ ខ្ញុំ​ភ័យ​ខ្លាច​តែ​ពួកគេ​វាយ​ខ្ញុំ​ទេ​”។ គ្រួសារ​របស់​​លោក  ​យ៉ាង​ប៊ីន  ​មាន​​ដើម​កំណើត​​​​នៅ​ប្រទេស​វៀតណាម ​ក៏ប៉ុ​ន្តែ​លោក​បាន​​​កើត​នៅ​​ប្រទេស​កម្ពុជា​។​ ​ស្ថិត​ក្នុង​ចំណោម​ប្រជាជន​ជន​ជាតិ​រៀ​ត​ណាម​៥០​គ្រួសារ​ ​នៅ​ឃុំត្រើយ​ស្លា លោ​ក​ យ៉ាង​ប៊ីន ​បាន​ឲ្យដឹងថា ​មានប្រជាជន​តែ​១៥​នាក់​ប៉ុណ្ណោះ​នៅ​ក្នុងឃុំ​នេះ ដែល​មាន​សិទ្ធិ​បោះឆ្នោត​។ ហើយ​ភាគ​ច្រើន​ដូ​ច​ជាលោក យ៉ាង​ប៊ីន​ ​ជាដើម ​មិន​អាច​បោះ​ឆ្នោត​បាន​ទេ​កាលពីម្សិល​មិញ​ ...

ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/3417/

បិទ​ផ្លូវ​​នៅ​ជុំ​វិញ​ភូមិ​គ្រឹះ​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ពេល​ប្រកាស​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត

កាលពី​ម្សិល​មិញ​ ផ្លូវ​​ទាំង​អស់​នៅ​ជុំ​វិញ​ភូមិគ្រឹះ​​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ចំ​កណ្ដាល​​រាជធានី​ភ្នំពេញ​ត្រូវ​​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​ ដោយ​មន្ត្រី​ម្នាក់​បាន​និយាយ​ថា ការ​​បិទ​ផ្លូវ​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​​ការ​ផ្ទុះ​​ឡើង​នូវ​អំពើ​ហិង្សា​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​មួយ​កន្លែង​។ ការ​បិទ​ផ្លូវ​នេះ​បាន​ចាប់​ផ្ដើម​កាលពី​រសៀល​​​​​ម្សិល​មិញ នៅ​ម៉ោង​ប្រហែល​៤​​​ល្ងាច​​​រហូត​ដល់​ម៉ោង​៩​និង​៣០​យប់​ នៅ​លើ​មហាវិថី​ព្រះ​នរោត្តម​​​​ចាប់​ពី​​ផ្នែក​ខាង​ជើង​​និង​​ផ្នែក​ខាង​ត្បូង​វិមាន​ឯករាជ្យ​​ នៅ​លើ​​មហា​វិថី​ព្រះ​សី​ហនុ​​ទៅ​ភាគ​ខាង​លិច​និង​នៅ​លើ​​​មហាវិថី​ព្រះ​​សុរាម​រិទ្ធ​រហូត​ដល់​ចុង​ខាង​​កើត​ត្រូវ​បាន​បិទ​ដោយ​របាំង​ដែក​ និង​មាន​នគរ​​​បាល​​​​និង​កង​រាជ​អាវុធ​ហត្ថ​ឈរ​យាម​​នៅ​ទី​នោះ​ផង​ដែរ រីឯ​ផ្លូវ​ទៅកាន់​ក្រសួង​មហាផ្ទៃ​ក៏​ត្រូវ​បិទ​ដែរ។ សមាជិក​ម្នាក់​មក​ពី​អង្គភាព​កង​អង្គរក្ស​របស់​លោក​ ហ៊ុន សែន ដែល​ឈរ​យាម​នៅ​ត្រង់​ចំណុច​បិទ​ផ្លូវ​នេះ​បាន​និយាយ​ថា គាត់​ជឿ​ថា អំពើ​ហិង្សា​ដែល​បាន​​កើត​ឡើង​​​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ដែល​ត្រូវ​បាន​​កម្លាំង​នគរ​​​បាល​បង្ក្រាប​កុបកម្ម​បំបែក​​ហើយ​រថយន្ត​របស់​កង​រាជ​អាវុធ​ហត្ថ​ពី​រគ្រឿង​បាន​​គេ​រុញ​ឲ្យ​ក្រឡាប់​ និង​​ដុត​ចោលនោះ​ ជា​ការ​ឆ្លើយ​តប​​ទៅ​នឹង​​ការ​​​លុប​​ឈ្មោះ​របស់​ប្រជា​ពល​    រ​ដ្ឋ​​ពីបញ្ជី​ឈ្មោះ​អ្នក​​​បោះ​ឆ្នោតនោះ​បាន​​នាំ​ឲ្យ​​​​មាន​ការ​បិទ​ផ្លូវ​បែប​នេះ។ អង្គរក្ស​រូប​នោះ ​បាន​និយាយ​ដោយ​មិន​ប្រាប់​​ឈ្មោះ​​​ថា “ វា​គឺ​ដោយ​សារ​យើង​បាន​ឃើញ​រថយន្ត​កង​រាជ​អាវុធ​ហត្ថ​ទាំង​នោះ​ត្រូវ​បាន​គេ​វាយ​ប្រហារ​”។ លោក ហេង ចាន់​ធារី នាយការិយាល័យ​នគរបាល​ចរាចរ​​រាជ​ធានី​ភ្នំពេញ​​បាន​មាន​ប្រសាសន៍​ថា  លោក​មិន​បាន​ដឹង​អំពី​មូល​​​ហេតុ​ក្នុង​ការ​សម្រេច​បិទ​ផ្លូវ​នេះ​ទេ ហើយ​លោក​មាន​ប្រសាសន៍​ថា  នេះ​ជា​បទ​បញ្ជា​របស់​​លោក​​​ ជួន សុវណ្ណ​ ស្នង​ការ​នគរបាល​រាជ​​​ធានី​ភ្នំពេញ​ឲ្យ​បិទ​ផ្លូវ​ទាំង​នេះ​​ហើយ​លោក​​​សុវណ្ណ  ​បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​ទេ។ ...

Phorn Bopha and Simon Henderson
http://www.cambodiadailykhmer.com/latest/3409/

Security to Be Boosted on Final Day of Election Campaigning

  Phnom Penh authorities said Thursday that all necessary security measures were in place to ensure that today’s final burst of campaigning would be peaceful and cause limited disruption in the city and that Sunday’s national election vote goes ahead without incident. Municipal police chief Heng Chantheary ...

http://www.cambodiadaily.com/elections/security-to-be-boosted-on-final-day-of-election-campaigning-36781/

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

cYtAF
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!