បិទផ្លូវនៅជុំវិញភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលប្រកាសលទ្ធផលនៃការបោះឆ្នោត
កាលពីម្សិលមិញ ផ្លូវទាំងអស់នៅជុំវិញភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចំកណ្ដាលរាជធានីភ្នំពេញត្រូវបានបិទជាបណ្ដោះអាសន្ន ដោយមន្ត្រីម្នាក់បាននិយាយថា ការបិទផ្លូវនេះជាផ្នែកមួយក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនូវអំពើហិង្សានៅតាមការិយាល័យបោះឆ្នោតមួយកន្លែង។ ការបិទផ្លូវនេះបានចាប់ផ្ដើមកាលពីរសៀលម្សិលមិញ នៅម៉ោងប្រហែល៤ល្ងាចរហូតដល់ម៉ោង៩និង៣០យប់ នៅលើមហាវិថីព្រះនរោត្តមចាប់ពីផ្នែកខាងជើងនិងផ្នែកខាងត្បូងវិមានឯករាជ្យ នៅលើមហាវិថីព្រះសីហនុទៅភាគខាងលិចនិងនៅលើមហាវិថីព្រះសុរាមរិទ្ធរហូតដល់ចុងខាងកើតត្រូវបានបិទដោយរបាំងដែក និងមាននគរបាលនិងកងរាជអាវុធហត្ថឈរយាមនៅទីនោះផងដែរ រីឯផ្លូវទៅកាន់ក្រសួងមហាផ្ទៃក៏ត្រូវបិទដែរ។ សមាជិកម្នាក់មកពីអង្គភាពកងអង្គរក្សរបស់លោក ហ៊ុន សែន ដែលឈរយាមនៅត្រង់ចំណុចបិទផ្លូវនេះបាននិយាយថា គាត់ជឿថា អំពើហិង្សាដែលបានកើតឡើងនៅក្នុងខណ្ឌមានជ័យដែលត្រូវបានកម្លាំងនគរបាលបង្ក្រាបកុបកម្មបំបែកហើយរថយន្តរបស់កងរាជអាវុធហត្ថពីរគ្រឿងបានគេរុញឲ្យក្រឡាប់ និងដុតចោលនោះ ជាការឆ្លើយតបទៅនឹងការលុបឈ្មោះរបស់ប្រជាពល រដ្ឋពីបញ្ជីឈ្មោះអ្នកបោះឆ្នោតនោះបាននាំឲ្យមានការបិទផ្លូវបែបនេះ។ អង្គរក្សរូបនោះ បាននិយាយដោយមិនប្រាប់ឈ្មោះថា “ វាគឺដោយសារយើងបានឃើញរថយន្តកងរាជអាវុធហត្ថទាំងនោះត្រូវបានគេវាយប្រហារ”។ លោក ហេង ចាន់ធារី នាយការិយាល័យនគរបាលចរាចររាជធានីភ្នំពេញបានមានប្រសាសន៍ថា លោកមិនបានដឹងអំពីមូលហេតុក្នុងការសម្រេចបិទផ្លូវនេះទេ ហើយលោកមានប្រសាសន៍ថា នេះជាបទបញ្ជារបស់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញឲ្យបិទផ្លូវទាំងនេះហើយលោកសុវណ្ណ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ …
Phorn Bopha and Simon Henderson
http://www.cambodiadailykhmer.com/latest/3409/