គណបក្ស​ប្រជា​ជន​កម្ពុជា​​ប្រកាស​ពី​​ជ័យ​ជម្នះ​​​នៃ​ការ​បោះ​ឆ្នោត​​ជា​មុន​ដូច​​កាលពី​​​កន្លង​​​មក

បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារិទ្ធ បាន​ប្រកាស​ពី​ជ័យ​ជម្នះ​​​នៃ​ការ​​បោះ​ឆ្នោត​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​កាន់​អំណាច កាលពី​យប់​មិញ​រួច​មក​​​​​​ គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដោយ​លើក​ឡើង​ថា​ ខ្លួន​នៅ​រង​់ចាំ​លទ្ធ​ផល​ជា​ផ្លូវ​ការពី​គណៈ​​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​សិន។ ប៉ុន្តែ រឿង​មួ​យ​ដែល​មិន​​អាច​​ប្រកែក​បាន​​​នោះ​គឺ​នៅ​​ពេល​ណា​​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​​​ប្រកាស​​​លទ្ធផល​នៃ​ការ​បោះ​​​ឆ្នោត​​​​ជាតិ​ជា​មុន​​នោះ​ លទ្ធផល​ជា​ផ្លូវ​ការមិន​ខុស​គ្នា​​ប៉ុន្មាន​នោះ​ទេ។ បន្ទាប់​​ពី​ការ​បោះ​ឆ្នោត​ជាតិ​​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០០៨ លោក ខៀវ កាញារិទ្ធ​ បាន​​​​អះអាង​​តែ​ប៉ុន្មាន​ម៉ោង​​ក្រោយ​ពី​ការ​បិទ​ការិ​​​យា​​​ល័យ​​បោះ​ឆ្នោត​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​​កំពុង​កាន់​អំណាច​ បាន​​កើន​​អាសនៈ​​សភា​​​​​​​របស់​ខ្លួន​​ពី​​៧៣​អាសនៈ​ទៅ​៩១​អាសនៈ។ ការ​ព្យាករ​របស់​លោក​បាន​បង្ហាញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​​​បំ​​ប៉ោង​សំឡេង​​​បន្តិច​បន្តួចប៉ុណ្ណោះ ​​ហើយ​​នៅ​ពេល​លទ្ធផល​ជា​ផ្លូវ​ការ​ដែល​​ទទួល​បាន​ពី​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​គណបក្ស​នេះ​​ទទួល​បាន​​៩០​អាសនៈ​ក្នុង​ចំណោម​​អាសនៈ​១២៣​​នៅ​ក្នុង​សភា។ គណបក្ស​​ សម រង្ស៊ី ជា​គណបក្ស​ប្រ​ឆាំង​បាន​​ហៅ​ការ​​បោះ​ឆ្នោត​នេះ​​ថា​មាន​ការ​បំបែក​សន្លឹក​ឆ្នោត​ច្រើន​​ និង​ប៉ាន់​ប្រមាណ​​ដោយ​សុទិដ្ឋិនិយម​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​ សម រង្ស៊ី នីមួយ​ៗ​​ទទួលបាន “ ចាប់​ពី​៥០​ទៅ​៧០​អាសនៈ”។ កាលពី​ឆ្នាំ​២០០៣ ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​នី​តិ​កាល​ទី​៣​នៅ​ប្រទេស​កម្ពុជា​លោក កាញារិទ្ធ​ បាន​ធ្វើ​សេចក្ដី​ប្រកាស​ជាមុន​ម្ដង​​ទៀត​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​នោះ ដោយ​​​គណបក្ស​ប្រជាជន​របស់​លោក​ទទួល​បាន​​​​​៧៣​អាសនៈ​ ហើយ​គណបក្ស​ ហ្វ៊ុនស៊ិន​​​ប៉ិច ទទួល​បាន​២៦​អាសនៈ​និង​គណបក្ស​ សម រង្ស៊ី ​ទទួល​បាន​២៤​​អាសនៈ។ …

Matt Blomberg
http://www.cambodiadailykhmer.com/latest/3407/