លទ្ធផលផ្លូវការចុងក្រោយនៃការបោះឆ្នោតនឹងត្រូវចេញផ្សាយនៅពីរសប្ដាហ៍ក្រោយ
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅ កាត់ថា គ.ជ.ប. បានលើកឡើងកាលពីម្សិលមិញថា លទ្ធផលចុងក្រោយនៃការបោះឆ្នោតជាតិកាលពី ថ្ងៃអាទិត្យ នឹងត្រូវប្រកាសនៅពាក់កណ្ដាលខែសីហា។ លោកបានមានប្រសាសន៍ថា ថ្ងៃដែលអាចនឹងចេញលទ្ធផលចុងក្រោយបំផុត ប្រហែលជានៅដើមខែកញ្ញា។ លោកបានបន្ថែមថា ល្បឿននៃការប្រកាសលទ្ធផលគឺអាស្រ័យលើថា តើគ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជានឹងទទួលបាន ពាក្យបណ្ដឹងច្រើនប៉ុណ្ណាពាក់ព័ន្ធនឹងភាពមិន ប្រក្រតី។…