ក្រុមអ្នកសង្កេតការណ៍អន្តរជាតិប្រកាសថា ការបោះឆ្នោតជាតិប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌
អ្នកសង្កេតការណ៍អន្តរជាតិ២៩១នាក់ ដែលគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត បានអញ្ជើញឲ្យមកត្រួតពិនិត្យសកម្មភាពបោះឆ្នោតកាលពី ថ្ងៃអាទិត្យ បានប្រកាសថា ការបោះឆ្នោតជាតិអាណត្តិនេះបាន ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ទោះបីជាមានការចោទប្រកាន់ថា ភាពមិនប្រក្រតីកើតឡើងគួរឲ្យកត់សម្គាល់ក៏ដោយ។ ទោះបីជាគណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រច្រើនគួរឲ្យ កត់សម្គាល់ ពោលគឺទទួលបាន៥៥អាសនៈក្នុងចំណោម១២៣អាសនៈនៅរដ្ឋ សភាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ដែលជាសំឡេងភាគ ច្រើនដែរ។ ក្រុមអ្នកសង្កេតការណ៍ដែលតាមសេចក្តីរាយការណ៍ថា ទទួល បានការរ៉ាប់រងលើការចំណាយផ្សេងៗពីគណបក្សកាន់អំណាចនោះ បានលើក ឡើងថា គណបក្សទាំងអស់គួរតែគោរព និងទទួលយកសំឡេងភាគច្រើននេះ។ សេចក្តីថ្លែងការណ៍រួមរបស់សន្និសីទ្ធអន្តរជាតិស្តីពីគណបក្ស នយោបាយអាស៊ី (ICCAP) និងអង្គការទស្សននយោបាយអ្នកប្រជាធិបតេយ្យអាស៊ីប៉ាស៊ីហ្វិក អន្តរជាតិ (CAPDI) មានខ្លឹមសារថា“ យើងយល់ឃើញថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ទទួលបានជោគជ័យ ដែលកើតចេញពីឆន្ទៈដ៏រឹងមាំ និងជាជ័យជម្នះរបស់ ប្រជាជនកម្ពុជានៅក្នុងដំណើរឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ ដោយ ផ្អែកលើភាពឧដុង្គឧត្តម និងខ្ពង់ខ្ពស់នៃការបោះឆ្នោត”។… យោងតាមអីុម៉េលរបស់លោក ជុង អីុយុង (Chung Euiyong) អគ្គលេខាធិការអង្គការ ICAPP ដែលបានផ្ញើចេញកាលពីខែមុន បាន បង្ហាញថា ក្រុមអ្នកសង្កេតការណ៍ដែលបានមកប្រទេសកម្ពុជាក្នុងឆ្នាំ នេះ ទទួលបានការរ៉ាប់រងផ្នែកចំណាយពីគណបក្សប្រជាជនកម្ពុជា៕