តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

2258 កំណត់ត្រារកឃើញសម្រាប់ "COVID-19"

សម្ពោធ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​​ស្តី​ពី ​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេស​​កម្ពុជា​
ODC_FIM Profile page 2022

នៅ​ថ្ងៃ​ទី​ ២៣​ ខែកុម្ភៈ​ ឆ្នាំ​ ២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិ​វ​ឌ្ឈ​ (ODC)​ បាន​​ដាក់​​ដំណើរការ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​របស់​ខ្លួន​ថ្មី​មួយ​ស្តី​ពី​ ការ​វិនិយោគ​បរទេស​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ ...

ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​របាយការណ៍​ស្តី​ពី​ “​ការ​ការពារ​ទិន្នន័យ​ក្នុង​បរិបទ​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​”

នៅ​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​របាយការណ៍​ស្តី​ពី​ ការ​ការពារ​ទិន្នន័យ​ក្នុង​បរិបទ​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​។​ ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២០ ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីអំពីភាពក្រីក្រ

ក្នុងនាមជាប្រទេសអភិវឌ្ឍមានល្បឿនលឿន ប្រទេសកម្ពុជាតែងតែជួបប្រទះភាពក្រីក្រជាបញ្ហាប្រឈមចម្បងរបស់ខ្លួន។ យុទ្ធសាស្ត្រចតុកោណចែងថាការលុបបំបាត់ភាពក្រីក្រគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។49 បន្ទាប់ពីការបោះឆ្នោតដ៏ធំលើកដំបូងក្រោយសង្គ្រាមស៊ីវិលរបស់ប្រទេសក្នុងឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។50 ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានសេរីភាវូបនីយកម្ម និងនាំប្រទេសកម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោក។51 រដ្ឋាភិបាលក៏បានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម និងផ្តល់ការលើកទឹកចិត្តលើការវិនិយោគបរទេសនិងការលើកលែងពន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។52 កត្តាទាំងនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រ។53 យោងតាមធនាគារពិភព លោកប្រទេសកម្ពុជាបានរក្សាកំណើនប្រចាំឆ្នាំជាមធ្យម ៧.៧ ភាគរយចាប់តាំងពីឆ្នាំ ១៩៩៨ មក។54 ប្រទេសនេះត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបានបញ្ចប់ការសិក្សាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់គោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។55កសិករខ្មែរម្នាក់កំពុងច្រូតស្រូវដំបូងជាមួយប្តី។ រូបភាពដោយ ធនាគារពិភពលោក, ថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤។ ក្រោម​អាជ្ញា​បណ្ណ​ CC BY-ND 2.0​។កំណើននេះបានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាភាពក្រីក្រ។ នៅឆ្នាំ ១៩៩៣ អត្រាភាពក្រីក្រនៅក្នុងប្រទេសមានប្រហែល ៣៩ ភាគរយ។​56 នៅឆ្នាំ ២០១៤ អត្រាភាពក្រីក្របានធ្លាក់ចុះមកត្រឹម ១៣.៥ ...

សិក្ខាសាលា​បណ្តុះបណ្តាល​លើក​ទី​១​ ស្តី​ពី​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​អង្គការ​កម្មវិធី​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អនុ​ផល​ព្រៃឈើ​ (NTFP-EP)​ បាន​ចាប់ដៃ​គ្នា​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​លើក​ទី​១​ ស្តី​ពី​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)​ ក្រោម​កម្មវិធី​ធនធាន​រួម​ ដំណោះស្រាយ​រួម​ (SRJS) ...

គេហទំព័រ​រដ្ឋបាល​ស្រុក​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ពី​ក្រសួង​ និង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លើកកម្ពស់​តម្លាភាព​ថវិកា​ថ្នាក់​ក្រោម​ជាតិ​

​ស្រុក​អូរ​ជ្រៅ​​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ខេត្តបន្ទាយមានជ័យ​ ដែល​​ជា​ស្រុក​មួយ​ក្នុង​ចំណោម​ក្រុង​​ស្រុក​ទាំង​ប្រាំបួន​នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ​​។​ ដោយ​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ​ បាន​ធ្វើ​ឱ្យ​ស្រុក​អូរ​ជ្រៅ​ក្លាយជា​ស្រុក ...

សិក្ខាសាលា​ស្ដី​អំពី​បណ្ណសារ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​

​នៅ​ភ្នំពេញ​ថ្ងៃ​ទី​ ២១​ ខែតុលា​ឆ្នាំ​ ២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​បណ្ណសារ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្តនៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​បង្កើន​បទ​ពិសោធន៍ ...

អ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការ

ភី​ លី​ន​ណា​,​ ​​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​អ្នក​​ហាត់​កា​ផ្នែក​ស្រាវជ្រាវ​ និង​ បណ្ណាធិការ​,​ កក្កដា​-​កញ្ញា​ ២០២៤​លី​ន​ណា​ជា​និស្សិត​ឆ្នាំ​ទី​៣​ សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​បរិស្ថាន​ នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ លី​ន ...

អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា

ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណៈប្លែកពីគេ ប៉ុន្តែក៏មានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវផងដែរ។142ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។143 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ...

ការនាំចូល/អាហរណ

តម្លៃ​សរុប​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​ ៣៥,៨​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ ដែល​កើនឡើង​ ២,៥​ ភាគរយ​បើ​ធៀប​នឹង​ ៣៤,៩​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩​ បើ​ទោះបីជា​ជំងឺឆ្លង​កូ​វី​ដ​-១៩​ បាន​ធ្វើ​អោយ​ពាណិជ្ជកម្ម​ពិភពលោក​ថយ​ចុះ​ក៏ ...

ការអប់រំកម្រិតឧត្តមសិក្សា

ការអប់​រំ​កម្រិត​ឧត្តម​សិក្សា​ជា​ទូទៅ​សំដៅលើ​ការ​អប់រំ​លើស​ពី​កម្រិត​មធ្យមសិក្សា​។​ គ្រឹះស្ថានឧត្តមសិក្សា​នៅ​កម្ពុជា​អាច​បែងចែក​ជា​បី​ប្រភេទ​គឺ​៖​ រាជបណ្ឌិត្យសភា​ សាកលវិទ្យាល័យ​ និង​មហាវិទ្យាល័យ​។​ ​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​​នៅ​កម្ពុជា​ ​រួម​​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសេវាកម្មធនាគារ និងហិរញ្ញវត្ថុ

ស្ថិរភាព​នយោបាយ​ និង​កំណើនសេដ្ឋកិច្ច​គ្រប់​វិស័យ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ទំនុកចិត្ត​របស់​វិនិយោគិន​សាធារណៈ​ និង​បរទេស​ ហើយ​ក៏​បាន​រក្សា​សុវត្ថិភាព​ និង​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ផង​ដែរ​។​ ជាក់ស្តែង​ វិស័យ​ធនាគារ​នៅ​តែ​បន្ត​មាន​កំណើន​គួរ​ឱ្យ ...

សេវាកម្មធនាគារ និងហិរញ្ញវត្ថុ

​​បើយោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ ២០២០​ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ស្ថាប័ន​សំខាន់ៗ​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​៖ធនាគារពាណិជ្ជ​មាន​ចំនួន​ ៥១​ កន្លែង​​ធនាគារ​ឯកទេស​ចំនួន​ ១២​ កន្លែង​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន​ ៧៥​ កន្លែង​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល ...

វេទិកាអ៊ីនធឺណិតស្តុកខូល ២០២៣

បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ផ្តល់​ទាំង​ឱកាស​ និង​បញ្ហា​ប្រឈម​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ក្នុងអំឡុងពេលដែល​ទិដ្ឋភាព​ឌី​ជី​ថ​ល​ដែល​កំពុង​វិ​វ​ឌ្ឍ​។​ ខណៈ​ពេល​ដែល​បរិត្ត​កម្ម​វិជ្ជមាន​មាន​សក្តានុពល​យ៉ាង​ខ្លាំង​ វា​ចាំបាច់​ណាស់​ក្នុង​ការ ...

វិនិយោគិនបរទេស

អ្វី​ដែល​អ្នក​គួរ​ដឹង​អំពី​ប្រទេស​កម្ពុជា​មុន​ពេល​វិនិយោគ​​កន្លង​មក​ប្រទេស​កម្ពុជា​បាន​ទទួល​​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជា​ច្រើន​ ដែល​ប្រសើរ​ជាង​ការ​ព្យាករណ៍​ចំនួន​បី​ដង​ ហើយ​ទទួល​បាន​ពិន្ទុ​ ៣,៦​ ដែល​បាន​ក្លាយជា​ប្រទេស​កំពូល​ទាំង ...

ការអភិវឌ្ឍ និងជំនួយសម្រាប់កាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង

កម្មវិធីប្រមូលផលរបស់ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ ស.រ.អា. កំពុងជួយកសិករកម្ពុជា។ រូបភាព ដោយទីភ្នាក់ងារ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ ស.រ.អា.​ បានថតនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។​កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​គួរ​ឱ្យ​កត់សម្គាល់​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ភាព​ក្រីក្រ​ និង​សន្តិសុខ​ស្បៀង​នៅ​តែ​ជា​បញ្ហា​ប្រឈម​។​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​ថា​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសហគ្រាសធុនតូច និងមធ្យម

ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ បាន​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ដោយ​មានការ​រីក​រាលដាល​ដល់​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​នៅ​កម្ពុជា​ និង​ការ​រស់រាន​មានជីវិត​របស់​កសិករ​ខ្នាត​តូច​ និង​ការ​បន្ត​អាជីវកម្ម​។​490​ លោក​ឧកញ៉ា ...

សហគ្រាសធុនតូច និងមធ្យម

សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្លាំង​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីក​លូតលាស់​។​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ក៏​ជំរុញ​ផង​ដែរ​ដល់​ការ​បង្កើត​ការងារ​នៅ​ទូ​ទាំង​ប្រទេស​។​ សន្ទុះ​កំណើន​ចំនួន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ជា​ហេតុ​ធ្វើ​ឲ្យ​ ការ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ទៅ​កាន់​ប្រទេស​ជិតខាង​ និង​អត្រា​គ្មាន​ការងារ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ ដែល​ជា​លទ្ធផល​បណ្តាល​ឲ្យ​មានការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​។​ ...

កញ្ចប់ព័ត៌មានសហគ្រាសធុនតូច និងមធ្យម

ស​និទាន​ ​ក្នុង​ឆ្នាំ​ ២០១៨​ ចំនួន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​បាន​ចុះបញ្ជី​សរុប​មាន​ចំនួន​ ១៥៥,៧៤៥​ ។​ ជាង​ ៩០​ ភាគរយ​នៃ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​ ទោះបីជា​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​សង្គម ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eBujs
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!