Government
Elections
បារាំងនិងអូស្ត្រាលីអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រទេសបារាំង និងប្រទេសអូស្ត្រាលីបានអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជាផ្លូវការឲ្យធ្វើជា នាយករដ្ឋមន្ត្រីបន្តទៀត បន្ទាប់ពីការបោះឆ្នោតដ៏ប្រទាញប្រទង់គ្នាកាលពីខែ កក្កដា ហើយប្រទេសទាំងនេះក៏បានបង្ហាញការគាំទ្ររបស់ ខ្លួនផងដែរ ខណៈដែលលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង កំពុងបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប ដោយជំរុញឲ្យម្ចាស់ជំនួយនានាផ្អាកទំនាក់ទំនង ជាមួយរដ្ឋាភិបាលថ្មីបច្ចុប្បន្ន។ ខណៈដែលប្រទេសផ្សេងៗជាច្រើនទៀត ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីអបអរសាទរ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោកយ៉ាងឆាប់រហ័សនោះ ប្រទេសអូស្ត្រាលី និងសហគមន៍អឺរ៉ុប (EU) ស្ថិតក្នុងចំណោមប្រទេស និងតំបន់មួយចំនួនដែលបានបង្ហាញក្ដីបារម្ភ អំពីលទ្ធផលផ្លូវការហើយដូចគ្នានឹងសហ រដ្ឋអាមេរិកដែរ ប្រទេសក្នុងតំបន់ទាំងនោះ បានលើកឡើងស្របគ្នានឹងសេចក្ដីអំពាវនាវរបស់ គណបក្សសង្គ្រោះជាតិ ដែលសុំឲ្យមានការស៊ើបអង្កេតឯករាជ្យចំពោះ ភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ បច្ចុប្បន្ន ទាំងប្រទេសបារំាង និងប្រទេសអូស្ត្រាលី បានបង្ហាញការអបអរសាទរដ៏យឺតយ៉ាវដូចគ្នា។ ...
Zsombor Peter
http://www.cambodiadailykhmer.com/news/6312/
Key donors endorse election
The governments of Australia and France have congratulated Prime Minister Hun Sen on his election victory, becoming the first key Western donors to do so since the official election results were released on September 8. UN Secretary-General Ban Ki-moon also offered his congratulations to Hun Sen ...
Kevin Ponniah
http://www.phnompenhpost.com/national/key-donors-endorse-election
អាជ្ញាធរនៅបន្ទាយមានជ័យហាមមិនឲ្យបក្សសង្គ្រោះជាតិប្រមូលស្នាមមេដៃ
អាជ្ញាធរមូលដ្ឋាននៅឃុំសង្កាត់មួយចំនួនក្នុងខេត្ត បន្ទាយមានជ័យ បានដកហូតយកឯកសារស្នាមមេដៃប្រជាពលរដ្ឋពីសកម្មជនគណបក្សសង្គ្រោះ ជាតិ និងហាមឃាត់មិនឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ។ ការប្រមូលស្នាមមេដៃដោយគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើញត្តិដាក់ទៅអង្គការសហប្រជាជាតិ ឲ្យជួយរកយុត្តិធម៌ទាក់ទិនទៅនឹងភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នោះ ត្រូវបានអាជ្ញាធររារាំង។ សមាជិកគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ លោក កែ សម្ផស្ស ថ្លែងកាលពីថ្ងៃទី១៤ ខែតុលា ថា កាលពីថ្ងៃទី១០ ខែតុលា គណបក្សសង្គ្រោះជាតិ ថ្នាក់ខេត្ត បានដាក់ផែនការឲ្យសកម្មជនរបស់ខ្លួនចុះប្រមូលស្នាមមេដៃពី ប្រជាពលរដ្ឋ។ លុះដល់ថ្ងៃទី១៣ ខែតុលា សកម្មជនដែលចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីធ្វើញត្តិដាក់ទៅឧត្ដមស្នងការអង្គការសហប្រជាជាតិនោះ ត្រូវបានអាជ្ញាធរមូលដ្ឋានភូមិឃុំនិងប៉ូលិសហាមឃាត់។ លោក កែ សម្ផស្ស៖ «៤ករណីស្មើនឹងបីឃុំសង្កាត់ ទី១ ថ្ងៃទី១៣ នៅឃុំភ្នំលៀប ប៉ូលិសបានចុះទៅហាមឃាត់ថ្នាក់ដឹកនាំគណបក្សភូមិឃុំដែលគាត់បាន ចុះផ្ដិតមេដៃ ហើយក្រោយមកទៀតព្រឹកថ្ងៃដដែល នៅឃុំពន្លៃ លោកស្រី ធូ ម៉ុច ផ្ដិតមេដៃបានជាង ...
សួន សុផលមុន្នី
http://www.rfa.org/khmer/news/politics/opposition-activists-banned-to-collect-thumbprints-10142013055848.html
Efforts to Prevent Opposition Petitioning Spread to Provinces
Efforts by authorities to prevent the opposition CNRP from collecting signatures for a petition asking the international community to not recognize Prime Minister Hun Sen’s CPP-led government have expanded to the provinces, local and CNRP officials said Sunday. In Prey Veng province, Sithor Kandal district Governor ...
គណបក្សសង្គ្រោះជាតិនៅតែទាមទារឲ្យមានតុល្យភាពអំណាចនៅក្នុងសភា
ឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ មន្ត្រីខុទ្ទកាល័យក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញ ដែលបានប្រកាសពីភាពមិនចុះសម្រុងគ្នានៅក្នុងការទាមទារការបែងចែក អំណាចរបស់គណបក្សប្រឆាំងនៅក្នុងរដ្ឋសភា រួចមក នៅថ្ងៃអាទិត្យនេះ គណបក្សប្រឆាំងនៅតែអះអាងចង់អោយអំណាចឲ្យមានតុល្យភាពគ្នាដដែលនៅក្នុង សភា ដើម្បីកំណែទម្រង់ស្ថាប័នជាតិសំខាន់។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនៅតែអះអាងថា អ្វីដែលគណបក្សសង្គ្រោះជាតិចង់បានគឺចង់ឲ្យមានតុល្យភាពអំណាច នៅក្នុងរដ្ឋសភា ដើម្បីដំណើរការកំណែទម្រង់ស្ថាប័នជាតិសំខាន់ៗឲ្យមានប្រសិទ្ធិភាព។ លោក យ៉ែម បុញ្ញាឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនចង់និយាយពីរឿងចង់បានតំណែងនោះទេ ប៉ុន្តែអ្វីដែលគណបក្សចង់និយាយគឺការកែទម្រង់ស្ថាប័ន ជាតិសំខាន់ពិតប្រាកដមួយ និងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ការបញ្ជាក់ជំហររបស់គណបក្សសង្គ្រោះជាតិនៅពេលនេះបានធ្វើឡើង ក្រោយពីខុទ្ទកាល័យលោក ស ខេង សមាជិកអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានទម្លាយព័ត៌មានជាសាធារណៈ ពីភាពមិនចុះសម្រុងគ្នារវាង ថ្នាក់ដឹកនាំនៅក្នុងជួរគណបក្សប្រឆាំង អំពីការចង់បានអំណាចនៅក្នុងរដ្ឋសភា។ ...
គឹម យុទ្ធណា
http://www.khmer.rfi.fr/cnrp-still-needs-equal-power-national-assembly
គ.ជ.ប.បង្ហាញបញ្ជីឈ្មោះអ្នកបោះឆ្នោតបណ្ដោះអាសន្នឆ្នាំ២០១៣
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣។ មន្ត្រីឃ្លាំមើលការបោះឆ្នោត រិះគន់ចំពោះប្រព័ន្ធចុះឈ្មោះបោះឆ្នោតដែលរៀបចំឡើងដោយ គ.ជ.ប និងស្នើសុំឲ្យមានការកែប្រែ ទើបអាចធានាចំពោះការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតមានភាពត្រឹមត្រូវ។ ពលរដ្ឋអាយុ ១៨ឆ្នាំឡើងទៅចំនួនជាង ៦ម៉ឺន ៨ពាន់នាក់ (៦៨.៦៨២នាក់) បានទៅចុះឈ្មោះបោះឆ្នោតថ្មី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែតុលា។ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ ចេញដោយ គ.ជ.ប នៅថ្ងៃទី១២ ខែតុលា បង្ហាញថា នៅរាជធានីខេត្តទាំង២៤ គ.ជ.ប បានកែតម្រូវឈ្មោះក្នុងបញ្ជីឆ្នោតចំនួនជាង ៦ពាន់នាក់ (៦.៣៩៤នាក់) និងបានលុបឈ្មោះក្នុងបញ្ជីឆ្នោតចំនួនជាង ២ម៉ឺន ២ពាន់នាក់ (២២.២៧៨នាក់)។ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ពន្យល់ថា ការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ការលុបឈ្មោះ និងការកែតម្រូវឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតដែលត្រូវធ្វើឡើងជារៀង រាល់ឆ្នាំ៖ «យើងត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីនេះ គឺទី១ ...
ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/nec-release-first-report-of-voter-registration-10122013061025.html
តំណាងរាស្ត្របក្សប្រជាជនដាក់ទំនាយមេបក្សជំទាស់
សមាជិករដ្ឋសភាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា បានដាក់ទំនាយមេបក្សជំទាស់ឲ្យជួបគ្រោះមហន្តរាយ កុំឲ្យបានជោគជ័យក្នុងដំណើរកៀរគររកការគាំទ្ររបស់អន្តរជាតិ ចំពោះវិបត្តិបោះឆ្នោតនៅកម្ពុជា។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានជេរប្រទេចដាក់បណ្ដាសាដល់ លោក សម រង្ស៊ី ឲ្យជួបគ្រោះថ្នាក់ដល់អាយុជីវិតក្នុងពេលធ្វើដំណើរតាមយន្តហោះទៅ ក្រៅប្រទេស៖ «ខ្ញុំឆ្ងល់ណាស់ បើថា សម រង្ស៊ី មានគំនិតរបៀបហ្នឹង ពេលជិះកប៉ាល់ហោះ ម៉េចមិនធ្លាក់កប៉ាល់ហោះងាប់ទៅ។ ហើយទីពីរទៀត គឺថាពេលចុះទៅដល់ដី គឺធ្វើឲ្យកម្ពុជា ច្របូកច្របល់គ្រប់បែបយ៉ាងទាំងអស់។ អាហ្នឹងបានជាប្រជាជនកម្ពុជា គេដាក់ឈ្មោះឲ្យពួកសង្គ្រោះជាតិ ថា ថៅកែបាតុកម្ម»។ ការជេរប្រមាថរបស់ លោក ជាម យៀប ធ្វើឡើងនៅស្របពេលដែលមេដឹកនាំបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងធ្វើដំណើរទៅក្រៅប្រទេស ដើម្បីបង្ហាញអន្តរជាតិឲ្យបានដឹងអំពីភាពមិនប្រក្រតីនៃការបោះ ឆ្នោត ទាមទារឲ្យសហគមន៍អន្តរជាតិមិនទទួលស្គាល់រដ្ឋសភា ដែលបង្កើតឡើងដោយបក្សតែមួយ និងទាមទារឲ្យប្រទេសម្ចាស់ហត្ថលេខី មកជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ។ ...
CPP fills seats with … CPP
Ruling party lawmakers yesterday unanimously voted to fill each of the National Assembly’s nine commissions with their own members. The vote was made without the presence of the opposition, which has been boycotting parliament since its opening late last month. Among the five Cambodian People’s Party members ...
Meas Sokchea
http://www.phnompenhpost.com/national/cpp-fills-seats-%E2%80%A6-cpp
ប្រតិកម្មរបស់គណបក្សសង្គ្រោះជាតិជុំវិញជំនួបរវាងនាយករដ្ឋមន្រ្តីខ្មែរនិងលោកបានគីមូន
គណបក្សសង្គ្រោះជាតិបង្ហាញប្រតិកម្មនឹងដំណឹងអំពីលទ្ធផលនៃជំនួប រវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែននិងអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូននៅឯប្រទេស ប្រ៊ុយណេនោះ ដោយនិយាយថា ខ្លួនចង់សម្ដីផ្ទាល់របស់លោកបានគីមូន។ មន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រសួងការបរទេសកម្ពុជា បានត្រូវកាសែតក្នុងស្រុកស្រង់សម្ដីថាបានរាយការណ៍អំពីភាពវិជ្ជមាន ដែលលោកបានគីមូនបានកោតសើរចំពោះការបោះឆ្នោតនៅកម្ពុជា។ វ៉ិបសាយថ៍ របស់ការសែតដើមអម្ពិលនៅថ្ងៃនេះនិយាយថា “លោកកៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញនា យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ក្រោយបានអមដំណើរជាមួយ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនត្រឡប់មកប្រទេសកម្ពុជាវិញថា នៅក្នុងជំនួបទ្វេភាគីនោះ លោក បាន គីមូន បានថ្លែងកោតសរសើរ ចំពោះការបោះឆ្នោត នៅក្នុង ប្រទេសកម្ពុជា ថាបានប្រព្រឹត្តទៅ ដោយរលូន និងសន្តិភាព។” ...
http://www.radioaustralia.net.au/khmer/radio/onairhighlights/1203734
គ.ជ.ប ពិចារណាពន្យាពេលចុះឈ្មោះបោះឆ្នោតថ្មី
ភ្នំពេញៈ មន្រ្តីគ.ជ.ប. បាននិយាយកាលពីថ្ងៃម្សិលមិញថា ទឹកជំនន់ ដែលបានបំផ្លាញតំបន់ភាគច្រើននៃប្រទសកម្ពុជា អាចនឹងនាំឲ្យមានការពន្យាការចុះឈ្មោះបោះឆ្នោតដែលគេបានស្នើ សុំជាយូរមកហើយ។ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បាននិយាយថា គណៈកម្មការនេះ កំពុងតែពិភាក្សាថាតើ នឹងពន្យាពេលចុះឈ្មោះ២០ថ្ងៃដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២០ខែ តុលាយ៉ាងណាទេ។ ...
វង្ស សុខេង
http://www.postkhmer.com/index.php/online/105005-2013-10-11-05-48-31
Court Releases Four Arrested During Clashes
The Phnom Penh Municipal Court on Thursday released four of the six men who were charged with assault following violent clashes between security forces, protesters and angry commuters in Phnom Penh last month, and intends to release the remaining two men today, a rights worker ...
Saing Soenthrith and Ben Woods
http://www.cambodiadaily.com/news/court-releases-four-arrested-during-clashes-44890/
Floods prompt NEC to debate extending registration
Floods that have ravaged much of Cambodia may lead to a long-requested extension of voter registration, a National Election Committee official said yesterday. Tep Nytha, NEC secretary-general, said the committee was debating whether to extend the 20-day registration period, which is set to end on October ...
Vong Sokheng
http://www.phnompenhpost.com/national/floods-prompt-nec-debate-extending-registration
មន្ត្រីគណបក្សកាន់អំណាច៖ការមិនទទួលស្គាល់ពីប្រទេសខ្លះមិនមែនជាកង្វល់
វ៉ាស៊ីនតោន៖ នៅពេលមេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីបើកយុទ្ធនាការរបស់លោក លើឆាកអន្តរជាតិដើម្បីសុំឲ្យបណ្តាប្រទេសនានាកុំទទួលស្គាល់ រដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះ មន្ត្រីជាន់ខ្ពស់គណបក្សគ្រប់គ្រងប្រទេស គឺលោកជាម យៀបបានអះអាងថា កម្ពុជាមិនខ្វល់ខ្វាយនឹងការទទួលស្គាល់ ឬមិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មីទេ។ «ការទទួលស្គាល់ឬមិនទទួលស្គាល់ជាសិទ្ធិរបស់បណ្តាប្រទេសជាមិត្ត។ យើងអត់មានបង្ខំគេទេ។ យើងមានការគាំទ្រប៉ុន្មាន យើងមានប៉ុណ្ណឹង។ ហើយឥឡូវ នេះ យើងគិតថា អត់មានពេលរង់ចាំការឯកភាពពី(គណបក្សជំទាស់ទេ) ព្រោះច្បាប់បានប្រគល់សិទ្ធិគ្រប់គ្រាន់មកគណបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំដឹកនាំ រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា»។ ...
តើបក្សប្រឆាំងមានលទ្ធភាពកម្រិតណាក្នុងការទាមទារឲ្យអ.ស.បព្យួរអាសនៈកម្ពុជា?
គណបក្សសង្គ្រោះជាតិ កំពុងធ្វើយុទ្ធនាការកៀរគរការគាំទ្រពីពលរដ្ឋជាម្ចាស់ឆ្នោតឲ្យបាន យ៉ាងតិច ៣លាននាក់ គឺច្រើនជាងពាក់កណ្ដាលនៃចំនួនអ្នកបោះឆ្នោតសរុប ក្នុងគោលដៅដាក់ញត្តិទៅអង្គការសហប្រជាជាតិ (អ.ស.ប)។ ពួកគេចង់ឲ្យអង្គការសហប្រជាជាតិ យកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលកើតឡើងនៅក្រោយការបោះឆ្នោតនៅ កម្ពុជា ហើយនឹងអាចឆ្ពោះទៅព្យួរសមាជិកភាពកម្ពុជា នៅអង្គការនេះ។ តើការទាមទាររបស់គណបក្សប្រឆាំងមានលទ្ធភាពកម្រិតណា ក្នុងការទាក់ទាញការយកចិត្តទុកដាក់ពីអង្គការសហប្រជាជាតិ? ការប្រមូលស្នាមមេដៃអ្នកគាំទ្រ ត្រូវមេដឹកនាំគណបក្សប្រឆាំងប្រកាសជាសាធារណៈនៅក្នុងពេលធ្វើសមាជ មហាជន កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា សំឡេងប្រជាពលរដ្ឋគាំទ្រ នឹងជួយអោយគណបក្សនេះអាចទៅចរចារកការគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង។ និយាយដល់អង្គការសហប្រជាជាតិ គណបក្សនេះមានបំណងធំមួយ គឺការទាមទារអោយព្យួរជាបណ្ដោះអាសន្ននូវអាសនៈសមាជិកភាពរបស់ កម្ពុជា។ ...
សុជីវី
http://www.rfa.org/khmer/news/politics/CNRP-wants-UN-vacant-Cambodia-seat-10102013010924.html
Opposition Asks ADB To Suspend Funding to Cambodia
Opposition leader Sam Rainsy has asked the Asian Development Bank to suspend funding to Cambodia, whose government he says was not formed legally following the July elections. In a letter to ADB President Takehiko Nakao, Sam Rainsy, president of the Cambodia National Rescue Party, said the ...
Sok Khemara
http://www.voacambodia.com/content/opposition-asks-adb-to-suspend-funding-to-cambodia/1766436.html
‘Patience’ of riot cops praised
Three thousand riot police officers yesterday received certificates of appreciation for their post-election work, which included “controlling the escalation” at the Kbal Thnal overpass last month, where one man was killed and at least nine injured by police who fired live ammunition at unarmed rioters. Interior ...
Vong Sokheng
http://www.phnompenhpost.com/national/%E2%80%98patience%E2%80%99-riot-cops-praised
រដ្ឋសភាបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការទាំង៩
រដ្ឋសភាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៥ រួចហើយ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង៩នៃរដ្ឋសភា។ ចំណែកគណបក្សសង្គ្រោះជាតិ នៅតែបន្តចោទប្រកាន់រដ្ឋសភាថាខុសច្បាប់ និងធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។ ដូចការគ្រោងទុក រដ្ឋសភាដែលមានសុទ្ធតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការទាំង៩ របស់ខ្លួន ប្រកបដោយជោគជ័យ ដោយទទួលបានសំឡេងគាំទ្រ ៦៥ លើ ៦៥ នៃចំនួនសមាជិកដែលបានចូលរួម។ លោក ហ៊ុន សែន លោក សុខ អាន និង លោក ហោ ណាំហុង មិនបានចូលរួមក្នុងសម័យប្រជុំនេះទេ ដោយលោកទាំងបីជាប់រវល់បំពេញការងារនៅក្រៅប្រទេស។ គណបក្សសង្គ្រោះជាតិ បានច្រានចោលលទ្ធផលបោះឆ្នោត ហើយនៅតែប្រកាន់ជំហរមិនចូលរួមប្រជុំសភា ប្រសិនបើគ្មានដំណោះស្រាយរកយុត្តិធម៌ជូនម្ចាស់ឆ្នោតជាមុន។ គណបក្សប្រឆាំងក៏បានចោទប្រកាន់រដ្ឋសភា និងរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាជាសភា និងរដ្ឋាភិបាលខុសច្បាប់ទៀតផង។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា អ្វីដែលជារឿងអាទិភាពនៅពេលនេះ ...
យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/national-assembly-elected-members-of-the-nine-parliamentary-committees-10102013071350.html
Phnom Penh Bans Cambodia Opposition’s Thumbprint Campaign
Authorities in Phnom Penh on Wednesday banned Cambodia’s opposition party from using public spaces to collect thumbprints for a petition calling for U.N. and foreign intervention in the country’s political crisis following disputed polls. The opposition Cambodia National Rescue Party (CNRP) plans to collect at least 3 million ...
Radio Free Asia Staff
http://www.rfa.org/english/news/cambodia/petition-10092013174335.html
Cambodia parliament holds session as opposition continue to boycott
Cambodia’s ruling party- controlled National Assembly on Thursday convened its first plenary session to elect members for the body’s nine commissions, while the opposition party has continued to boycott the parliament over July’s disputed election. Sixty-eight lawmakers of the Prime Minister Hun Sen’s ruling party on ...
Global Times News Staff
http://www.globaltimes.cn/content/816822.shtml#.UldrLdKBlxI
Rainsy’s reasoning questioned
While the opposition party steps up its efforts to persuade the international community to cut ties with a government it says was formed by a “constitutional coup”, lawyers and analysts yesterday questioned whether the party’s reasoning has any legal basis. In a letter sent to the ...
Kevin Ponniah
http://www.phnompenhpost.com/national/rainsy%E2%80%99s-reasoning-questioned
លោក ស ខេង៖ គណបក្សសង្គ្រោះជាតិបន្លំស្នាមមេដៃ ភូតភរព្រះមហាក្សត្រ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ស្នាមមេដៃដែលមន្ត្រីគណបក្សសង្គ្រោះជាតិ ដាក់ថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃទី២១ខែកញ្ញា ដើម្បីសុំពន្យារពេលប្រជុំសភានោះថា មានការបន្លំ គឺម្នាក់ផ្តិត៤ទៅ៥ដង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីចែកប័ណ្ណសរសើរ ដល់មន្ត្រីប៉ូលិស នៅថ្ងៃទី០៩ខែតុលាថា ក្រុមការងាររបស់លោក បានយកស្នាមមេដៃដែលគណបក្សសង្គ្រោះជាតិដាក់ថ្វាយព្រះមហាក្សត្រ នៅពេលកន្លងទៅ ពិនិត្យ ហើយឃើញថាមានអ្នកខ្លះបន្លំផ្តិត៤ទៅ៥ដងក្នុងម្នាក់។ ករណីនេះលោកចោទគណបក្សសង្គ្រោះជាតិថា ភូតភរព្រះមហាក្សត្រ ៖ “គេថាផ្តិតឲ្យបានបីលានបីសែននាក់ វាងាយទេ ចង់បាន១០លានក៏បានដែររឿងផ្តិត ប៉ុន្តែសំខាន់មេដៃអ្នកណាទទួលខុសត្រូវ អញ្ចឹងរឿងមិនសាមញ្ញទេ ផ្តិតទៅថ្វាយព្រះមហាក្សត្រ របៀបគេហៅថារបៀបអញ្ចឹង របៀបវាគ្មានបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ យើងអាចប្រើពាក្យថា បើចឹងដូចជាភូតភរព្រះមហាក្សត្រក៏ថាបាន ពាក្យហ្នឹងវារៀងធ្ងន់តិច ប៉ុន្តែវាអាចក្នុងន័យអញ្ចឹង”។ ...
ពៅ មេត្តា
http://vodhotnews.com/16628
Heng Samrin urges opposition to negotiate, join parliament
National Assembly Chairman Heng Samrin has urged the opposition Cambodia National Rescue Party (CNRP) to negotiate with the ruling Cambodian People’s Party (CPP), and join the government’s parliamentary sessions. The appeal was made after the National Assembly kicked off its session on Thursday to elect the ...
The Cambodia News Staff
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=NGZkZjc2MTdhNGI
ប្រធានបក្សប្រឆាំងស្វែងរកអន្តរាគមន៍ពីអន្តរជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងបំពេញទស្សនកិច្ចនៅអឺរ៉ុប ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ និងគាំទ្រឲ្យរដ្ឋាភិបាលទាំងនោះ កុំទទួលស្គាល់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលលោកចាត់ទុកថា ជារដ្ឋាភិបាលបង្កើតឡើង ដោយរដ្ឋសភាចេញពីការរំលោភរដ្ឋធម្មនុញ្ញ។ លោក សម រង្ស៊ី មានប្រសាសន៍ថា លោកបានបញ្ចប់ដំណើរទស្សនកិច្ច ពីរជាសំខាន់ នៅប្រទេស អង់គ្លេស និងបារាំង ហើយលោកនឹងបន្តដំណើរទៅកាន់ប្រទេសប៊ែលហ្ស៊ីក ជាទីកន្លែងដែលសភាសហគមន៍អឺរ៉ុបជួបប្រជុំគ្នា។ លោក សម រង្ស៊ី បានជួបអគ្គលេខាធិការសម្ព័ន្ធគណបក្សសេរីនិយមអន្តរជាតិ នៅទីក្រុងឡុង ប្រទេសអង់គ្លេស។ លោកបានប្រាប់មន្រ្តីសម្ព័ន្ធគណបក្សសេរីនិយមអន្តរជាតិថា រដ្ឋសភាបង្កើតដោយខុសច្បាប់ និងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។ លោកស្នើឲ្យសម្ព័ន្ធគណបក្សសេរីនិយមអន្តរជាតិ គាំទ្រការបង្កើតឲ្យមានគណៈកម្មការអន្តរជាតិមួយ ដើម្បីស៊ើបអង្កេត ភាពមិនប្រក្រតីនៃការបោះឆ្នោត។ លោក សម រង្ស៊ី មានប្រសាសន៍ថា កាលពីថ្ងៃព្រហស្បតិ៍ ទី ១០ តុលា លោកក៏បានជួបនឹងប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាអឺរ៉ុប លោក អ៊ីល ...
យន់ សាមៀន
http://www.rfa.org/khmer/news/politics/rainsy-seeks-international-support-10102013210622.html
លោក ហេង សំរិន៖ ការចរចាផ្នែកនយោបាយផ្លាស់ប្តូរតួនាទីសមាជិករដ្ឋសភា អាចកើតមានឡើង
ប្រធានរដ្ឋសភា លោក ហេង សំរិន បញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ការចរចាផ្នែកនយោបាយ ដើម្បីផ្លាស់ប្តូរតួនាទីសមាជិកក្នុងរដ្ឋសភា អាចនឹងកើតមានឡើង ប្រសិនបើគណបក្សសង្គ្រោះជាតិ ចូលរួមប្រជុំសភា។ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ប្រធានរដ្ឋសភា លោក ហេង សំរិន មានប្រសាសន៍ថា ការធ្វើពហិការចូលរួមប្រជុំរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺជាសិទ្ធិរបស់គណបក្សមួយនេះ។ តែលោកបញ្ជាក់ថា ការសម្របសម្រួលផ្នែកនយោបាយ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរតួនាទីសមាជិកក្នុងសភា អាចនឹងកើតមានឡើង ប្រសិនបើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រឡប់មកចរចា និងចូលរួមប្រជុំសភាវិញ ៖ “ប៉ុន្ដែចាំទៅខាងមុខទៀត យើងនឹងដោះស្រាយយ៉ាងម៉េច អាហ្នឹងទាល់តែធ្វើម៉េចឲ្យគេមកចូលរួម បើគេមិនចូលរួម ចាំគិតទៀត។ អារឿងសម្របសម្រួលនយោបាយ អាហ្នឹងវាមានហើយ ឲ្យតែគេមកចូលរួម ហ៊ានចូលរួមចរចាជាមួយនឹងគណបក្សនយោបាយទាំងពីរ អាហ្នឹងឯកភាពគ្នា យើងសម្របឲ្យ” ។ ...
តាំង វីដា និងស៊ុន ណារិន
http://vodhotnews.com/16633